ឆ្នាំ ២០២១
បងប្អូន​អាច​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល !
ខែ ឧសភា ឆ្នាំ ២០២១


« បងប្អូន​អាច​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ! » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​បព្វជិតភាព

បងប្អូន​អាច​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល !

ការ​ដកស្រង់

រូបភាព
យុវវ័យ​កំពុង​ឡើង​ភ្នំ

ប្រហែលជា​បីឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យុវវ័យ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់ ឲ្យ​ចូល​រួម​នៅ​ក្នុង « ទ័ព​ចម្បាំង​យុវវ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ចូល​រួម​ជួយ​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល » នៅ​ទាំង​សងខាង​នៃ​វាំងនន ។ លោក​បាន​មាន​ប្រសាសន៍ថា « ការ​ប្រមូលផ្ដុំ​នោះ គឺ​ជាកិច្ចការ​ដ៏​សំខាន់បំផុត​ដែល​កើត​ឡើង​នៅ​លើ​ផែនដី​សព្វថ្ងៃនេះ » [ « Hope of Israel » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) ទំព័រ ៨ នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ] ។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា ប្អូនៗ​យុវវ័យ​អាច​ធ្វើបាន—ហើយ​ធ្វើ​បាន​ល្អ​បំផុត—ព្រោះ ( ១ ) វាជា​អត្តសញ្ញាណ​របស់​ប្អូនៗ និង ( ២ ) អំណាច​ដ៏ខ្លាំង​នៅក្នុង​ខ្លួន​ប្អូនៗ ។…

… យោង​ទៅ​លើ​ព្រះគម្ពីរ​វិវរណៈ « នោះ​មាន​ចម្បាំង​នៅ​លើ​មេឃ » ! [ វិវរណៈ ១២:៧–៨ ] ។ សាតាំង​បានប្រើ​ល្បិចបោក​បញ្ឆោត​បុត្រាបុត្រី​ខាងវិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌​មួយភាគបី ឲ្យ​អនុញ្ញាត​ឲ្យ​វាឈ្នះជំនួសព្រះ ។ ប៉ុន្តែ​មិនមែន​បងប្អូន​ទេ ! សាវក​យ៉ូហាន​បាន​មើល​ឃើញថា បងប្អូន​ឈ្នះ​សាតាំង « ដោយ​សារ​សេចក្តី​បន្ទាល់​ [ របស់​បងប្អូន ] » ។… [ វិវរណៈ ១២:១១ ] ។

… ការ​ដឹងថា​បងប្អូន​ទាំងអស់​គ្នា​អាច​យកឈ្នះ​សាតាំង តាមរយៈ​ទីបន្ទាល់​របស់​បងប្អូន​ពីមុន​មក នឹង​អាច​ជួយ​បងប្អូនឲ្យ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​នៅ​ថ្ងៃនេះ និង​ជារៀង​រហូតទៅ—ដើម្បី​អញ្ជើញ​អ្នកដទៃ​ឲ្យមក​ហើយ​មើល មក​ហើយ​ជួយ និង​មក​ហើយធ្វើ​ជាកម្មសិទ្ធិ កាល​សង្គ្រាម​ដដែល​នោះ ដែល​ច្បាំង​ដើម្បី​វាយយក​ព្រលឹង​នៃ​បុត្រា​បុត្រី​របស់​ព្រះ កើតឡើង​យ៉ាង​ក្ដៅ​គគុក ។…

កម្មវិធី​កុមារ និង​យុវវ័យ​គឺជា​ឧបករណ៏​ព្យាករណ៍​មួយ ដើម្បី​ជួយ​យុវវ័យ​ឲ្យ​ពង្រឹង​សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​របស់​ប្អូនៗ ។… កាល​ដែល​យុវវ័យ​ត្រូវបាន​ដឹកនាំ—ដឹកនាំ—ឲ្យ​រស់​នៅក្នុង​ដំណឹង​ល្អ ការមើល​ថែដល់អ្នក​ដទៃ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួលយក​ដំណឹងល្អ ការបង្រួបបង្រួម​ក្រុមគ្រួសារ​រហូត​អស់កល្ប និង​ការរៀបចំ​សកម្មភាព​សប្បាយៗ នោះ​សេចក្តី​ជំនឿ​ក្នុង​ព្រះគ្រីស្ទ ដែល​បងប្អូន​ទាំងអស់​គ្នា​មាន​នៅក្នុង​ជីវិត​មុន​ជីវិត​លើផែនដី នឹង​បង្ហាញ​ឡើងវិញ និងផ្តល់​អំណាច​ដល់​បងប្អូន​ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិតនេះ !