២០២២
ប្រធាន ណិលសុន គឺជា​ប្រធាន​សាសនាចក្រ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ
ខែ វិច្ឆិកា ឆ្នាំ ២០២២


ព័ត៌មាន​សាសនាចក្រ

ប្រធាន ណិលសុន គឺជា​ប្រធាន​សាសនាចក្រ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ

ប្រធាន រ័សុល អិម ណិលសុន ថ្មីៗ​នេះ​បាន​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម ៩៨ វស្សា​របស់​លោក ដែល​បាន​កើត​នៅ​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ១៩២៤ ។ នៅ​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២២ លោក​បាន​ក្លាយ​ជា​ប្រធាន​សាសនាចក្រ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​សាសនាចក្រ ។

ដោយ​ការសញ្ជឹងគិត​ពី​ការបម្រើ និង​ជីវិត​របស់​ប្រធាន ណិលសុន នោះ​ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « លោក​គឺជា​អ្នកដឹកនាំ​ដ៏​បំផុសគំនិត និង​ឈ្លាសវៃ និង​ជា​បុគ្គល​ដ៏​សុភាពរាបសារ និង​ទន់ភ្លន់​ដែល​បងប្អូន​សង្ឃឹម​ចង់​នៅជិត​ជានិច្ច » ។

ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​លោក​អំពី​តួនាទី​របស់​ប្រធាន ណិលសុន ដែល​ជា​ព្យាការី​របស់​ព្រះ​ថា ៖ « រាល់ពេល​យើង​ដើរ​ចេញពី​ការិយាល័យ ប្រធាន អូក និង​ខ្ញុំ​បាន​និយាយ​ថា ‹ វា​កើតឡើង​ម្តងទៀត​ហើយ › ។ បងប្អូន​នឹង​ឃើញ​ថា​វិវរណៈ​បាន​ផ្តល់​ឲ្យ​ទៀតហើយ ។ បងប្អូន​នឹង​ឃើញ​លោក​សូម​ដំបូន្មាន បន្ទាប់មក ការសម្រេចចិត្ត​នឹង​ផ្តល់​ឲ្យ ហើយ​គ្រប់គ្នា​ក្នុងបន្ទប់​ដឹងថា នោះ​គឺជា​រឿង​ត្រឹមត្រូវ និង​មកពី​ព្រះ ។ លោក​មាន​ប្រសាសន៍​ដោយ​ស្ងប់ស្ងាត់​ថា ‹ ខ្ញុំ​គិតថា នេះ​គឺជា​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ › ។ វា​កើត​ឡើង​ម្តងហើយ​ម្តង​ទៀត » ។