២០២២
រដូវកាល​ទី ៤ នៃ​វីដេអូ​អំពី​ព្រះគម្ពីរ​មរមន​នឹង​មក​ដល់​នៅ​ក្នុង​ឆ្នាំ​នេះ ។
ខែ វិច្ឆិកា ឆ្នាំ ២០២២


ព័ត៌មាន​សាសនាចក្រ

រដូវកាល​ទី ៤ នៃ​វីដេអូ​អំពី ព្រះគម្ពីរ​មរមន នឹង​មក​ដល់​នៅ​ក្នុង​ឆ្នាំនេះ

វីដេអូ​អំពី​ព្រះគម្ពីរ​មរមន រដូវ​កាល​ទី ៤ ពិពណ៌នា​អំពី​គ្រា​ដ៏​សំខាន់​របស់​ព្រះគម្ពីរ​មរមន ៖ ការងារបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ទ្វីប​អាមេរិក ។

ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​គិត​ថា អ្នក​ដែល​ស្រឡាញ់​ព្រះគម្ពីរ​សញ្ញា​ថ្មី​នឹង​មាន​អារម្មណ៍​ស្គាល់ [ រដូវកាល​ទី ៤ ] » ដោយ​ការសង្កេត​ឃើញ​ថា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្យាការី​ទាំងឡាយ​នៅក្នុង​ពិភពលោក​ទាំង​ចាស់ និង​ថ្មី ។

តារាសម្ដែង បុគ្គលិក និង​សមាជិក​ក្រុម​សមាជិក​ជាង ១,០០០ នាក់​បាន​ធ្វើការ​ដើម្បី​នាំមក​នូវ​ការសម្ដែង​ដ៏​រស់រវើក​នៃ​ការព្យាករណ៍ និង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ​បាន​យាងចុះ​ពី​ស្ថានសួគ៌​មក​ជួប និង​បម្រើ​ប្រជាជន​នៃ​ពិភពលោក​ថ្មី ។

វីដែអូ​ភាគ អំពី​ព្រះគម្ពីរ​មរមន មាន​នៅលើ​កម្មវិធី​ព្រះគម្ពីរ​មរមន​របស់​សាសនាចក្រ ។ វា​បាន​បកប្រែ​ជា ១៥ ភាសា ៖ ភាសា​ចិនកាតាំង ភាសាស៊ីប៊ូអាណូ ភាសា​អង់គ្លេស ភាសា​បារាំង ភាសា​អាល្លីម៉ង់ ភាសា​អ៊ីតាលី ភាសា​ជប៉ុន ភាសា​កូរ៉េ ចិនកុកងឺ ភាសា​ព័រទុយហ្គាយ ភាសា​រុស្សី ភាសា​សាម័រ ភាសា​អេស្ប៉ាញ ភាសា​តាហ្គាឡុក និង ភាសា​តុងហ្គា ។ វេទិកា​មើល​ផ្សេង​ទៀត​រួមមាន គេហទំព័រ​របស់​សាសនាចក្រ បណ្ណាល័យ​ដំណឹងល្អ និង​ប៉ុស្តិ៍​វីដេអូ​អំពី​ព្រះគម្ពីរ​មរមន​នៅលើ YouTube ( អ្នកអាច​ជាវ​នៅ​ទីនោះ​ដើម្បី​ទទួល​បាន​ការជូន​ដំណឹង នៅពេល​វីដេអូ​ថ្មី​បាន​ផ្សព្វផ្សាយ ) ។

ក្រោយពី​បាន​បញ្ចប់​រដូវកាល​ទី ៥ ហើយ កម្រង​នេះ​នឹង​ដាក់​សរុប​ចំនួន ៤៥ ភាគ​បញ្ចូលគ្នា ។