សន្និសីទទូទៅ
ការបាន​រួមគ្នា​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ ៖ រឿង​ប្រៀប​ប្រដូច​នៃ​មេគុណ​ប្រាប់​ទិស
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ការបាន​រួមគ្នា​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ ណ​ប្រាប់​ទិស

តាម​ពេល​វេលា​របស់​ព្រះអម្ចាស់ មិនមែន​ជា​ទី​ដែល​យើង​ចាប់ផ្ដើម​ទេ​ប៉ុន្ដែ​វា​ជា​ទី​ដែល​យើង​ត្រូវឆ្ពោះ​ទៅកាន់​វិញ​ទេ​ដែល​សំខាន់​បំផុត​នោះ ។

កាល​នៅ​ក្មេង ខ្ញុំ​មាន​សេចក្តី​ប្រាថ្នា​ដ៏​អស្ចារ្យ ។ ថ្ងៃ​មួយ​បន្ទាប់​ពី​ចេញ​ពី​សាលា ខ្ញុំ​បាន​សួរ​ម៉ាក់​ខ្ញុំ​ថា ៖ « ម៉ាក់ តើ​ខ្ញុំ​គួរ​តែ​ធ្វើ​អី្វ​នៅ​ពេល​ដែល​ខ្ញុំ​ធំ​ឡើង ៖ ជា​កីឡាករ​បាល់បោះ​អាជីព ឬ​ក៏​ជា​តារា​ចម្រៀង​រ៉ុក ? » ក្លាក ដែល « អត់​ធ្មេញ »​មិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ទេពកោសល្យ​ខាងកីឡា ឬ​ខាង​តន្ត្រី​សម្រាប់ពេល​អនាគត​ឡើយ ។ ហើយ​ទោះ​ខិតខំ​ប្រឹងប្រែង​ច្រើន​ដង​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការចូលរៀន​ក្នុង​កម្មវិធី​សិក្សា​កម្រិត​ខ្ពស់​របស់​សាលា​ខ្ញុំ​ដែរ ។ ទីបំផុត គ្រូ​របស់​ខ្ញុំ​បាន​ផ្តល់​យោបល់​ថា ខ្ញុំ​គួរ​តែ​បន្ត​រៀន​នៅ​ថ្នាក់​ធម្មតា​ហ្នឹង​បាន​ហើយ ។ យូរៗ​ទៅ ខ្ញុំ​បាន​អភិវឌ្ឍ​ទម្លាប់​ការសិក្សា​សង​វិញ ។ ប៉ុន្តែ​ទាល់តែ​ដល់​ពេលខ្ញុំ​ចេញ​បេសកកម្ម​ទៅ​ប្រទេស​ជប៉ុន ទើប​ខ្ញុំ​ទទួល​អារម្មណ៍​ថា លទ្ធភាព​ខាង​បញ្ញា និង​ខាង​វិញ្ញាណ​របស់​ខ្ញុំ​បាន​ចាប់​ផ្តើម​លេច​ចេញ​មក ។ ហើយ​ខ្ញុំ​បាន​បន្ត​ប្រឹងប្រែង​ធ្វើការយ៉ាងខ្លាំង ។ នោះ​ជា​គ្រា​ដំបូង​នៅ​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​បាន​បញ្ចូល​ព្រះអម្ចាស់​មក​ក្នុង​ការអភិវឌ្ឍ​គ្រប់​ជំហាន​របស់​ខ្ញុំ ហើយ​វា​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ទាំង​ស្រុង ។

រូបភាព
អែលឌើរ ហ្គីលប៊ឺត កាលនៅពីក្មេង
រូបភាព
អែលឌើរ ហ្គីលប៊ឺត​ កាល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

បងប្អូន​ប្រុស​ស្រី នៅ​ក្នុង​សាសនាចក្រ​នេះ យើង​ជឿ​លើ​សក្តានុពល​ដ៏​ទេវភាព​នៃ​បុត្រ​ទាំងអស់​របស់​ព្រះ និង​លើ​សមត្ថភាព​របស់​យើង​ដើម្បី​ក្លាយ​កាន់​តែ​ដូចជា​ព្រះគ្រីស្ទ ។ តាម​ពេល​វេលា​របស់​ព្រះអម្ចាស់ មិនមែន​ជា​ទី​ដែល​យើង​ចាប់ផ្ដើម​ទេ​ដែល​សំខាន់ ប៉ុន្ដែ​វា​ជា​ទី​ដែល​យើង​ត្រូវឆ្ពោះ​ទៅកាន់​វិញ​ទេ​ដែល​សំខាន់​បំផុត​នោះ ។

ដើម្បី​បង្ហាញ​ពី​គោលការណ៍​នេះ ខ្ញុំ​នឹង​ប្រើ​រូបមន្ត​គណិតវិទ្យា​កម្រិត​មូលដ្ឋាន​មួយ​ចំនួន ។ ឥឡូវសូមកុំ​ទាន់​​ភ័យ​ពេល​ឮ​ពាក្យ គណិតវិទ្យា នៅ​ក្នុង​សន្និសីទ​ទូទៅ ។ សាស្ត្រាចារ្យ​គណិតវិទ្យា ប៊ី.វ៉ាយ.យូ.–អៃដាហូ របស់​យើង​ធានា​ដល់​ខ្ញុំ​ថា សូម្បី​តែ​អ្នក​ដែល​រៀន​ដំបូង​ក៏​នឹង​យល់​ពី​គោលគំនិត​គ្រឹះ​នេះ​ដែរ ។ វា​ចាប់​ផ្តើម​ជាមួយ​រូបមន្ត​អំពី​បន្ទាត់​មួយ ។ ចំណុច​ប្រសព្វ សម្រាប់​គោលបំណង​របស់​យើង គឺ​ជា​ការចាប់ផ្តើម​នៃ​បន្ទាត់​របស់​យើង ។ ចំណុច​ប្រសព្វ​អាច​មាន​ទាំង​ចំណុច​ចាប់​ផ្តើម​ខ្ពស់ ឬ​ទាប ។ មេគុណ​ប្រាប់​ទិស​នៃ​បន្ទាត់ អាច​មាន​ទំនោរ​វិជ្ជមាន ឬ​ អវិជ្ជមាន ។

រូបភាព
Slopes and intercepts

យើង​ទាំង​អស់​គ្នា​មាន​ចំណុច​ប្រសព្វ​ផ្សេងៗ​គ្នា​ក្នុង​ជីវិត—យើង​ចាប់​ផ្តើម​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា ដោយ​មាន​ទេពកោសល្យ និង​បរិយាកាស​ជីវិត​ផ្សេងៗ​គ្នា ។ មនុស្ស​មួយ​ចំនួន​បាន​កើត​មក​មាន​ចំណុច​ប្រសព្វ​ខ្ពស់ មាន​ឱកាស​ច្រើន ក់​ដូច​ជា​អយុត្តិធម៌ ។ បន្ទាប់​មក យើង​រីកចម្រើន​តាម​មេគុណ​ប្រាប់ទិស​ផ្ទាល់​ខ្លួន​របស់​យើង ។ ចំណុច​ចាប់​ផ្តើម​របស់​យើង​មិន​កំណត់​ពី​អនាគត​របស់​យើង​នោះទេ តែ​មេគុណ​ប្រាប់​ទិស​របស់​យើង​ទេ​ដែល​កំណត់​នោះ ។ ព្រះ​យេស៊ូវគ្រីស្ទ​ទត​ឃើញ​សក្តានុពល​ដ៏​ទេវភាព មិន​ថា​យើង​ចាប់​ផ្តើម​នៅ​ចំណុច​ណា​នោះ​ទេ ។ ទ្រង់​បាន​ទត​ឃើញ​សក្តានុពល​ដ៏​ទេវភាព​នោះ​នៅ​ក្នុង​អ្នក​សុំ​ទាន មនុស្ស​មាន​បាប និង​អ្នកទន់ខ្សោយ ។ ទ្រង់​បាន​ទតឃើញ​សក្តានុពល​ដ៏​ទេវភាព​នោះ​នៅ​ក្នុង​អ្នក​នេសាទ អ្នក​យកពន្ធ និង​សូម្បី​តែ​សាសន៍​កាណាន​ក្ដី ។ មិន​ថា​យើង​ចាប់​ផ្តើម​នៅ​ទី​ណា​នោះ​ទេ ព្រះគ្រីស្ទ​ទ្រង់​ព្រះតំរិះ​ពី​អ្វី​ដែល​យើង​ធ្វើ ជាមួយ​អ្វី​ដែល​យើង​ត្រូវ​បាន​ប្រទាន​ឲ្យ ។ ពេល​ដែល​ពិភព​លោក​ផ្តោត​លើ​ចំណុច​ប្រសព្វ​របស់​យើង នោះ​ព្រះ​ផ្តោត​លើ​មេគុណ​ប្រាប់ទិស​របស់​យើង ។ នៅ​ក្នុង​ការគណនា​របស់​ទ្រង់ ទ្រង់​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ទ្រង់​អាច ដើម្បី​ជួយ​យើង​បែរ​មេគុណ​ប្រាប់​ទិស​របស់​យើង​ទៅ​កាន់​ស្ថានសួគ៌ ។

គោលការណ៍​នេះ​គួរ​តែ​ផ្តល់​នូវ​ការលួងលោម​ដល់​អ្នក​ដែល​ជួប​ឧបសគ្គ និង​ផ្អាក​ចំពោះ​អ្នក​ដែល​ហាក់​ដូចជា​មាន​អ្វីៗ​គ្រប់​យ៉ាង​ហើយ ។ ខ្ញុំ​សូម​ចាប់​ផ្តើម​ដោយ​និយាយ​អំពី​បុគ្គល ដែល​ចាប់​ផ្តើម​ដោយ​កាលៈទេសៈ​ពិបាកៗ រួម​បញ្ចូល​ទាំង​ភាពក្រីក្រ លទ្ធភាព​ទទួល​បាន​ការអប់រំ​មាន​កំណត់​និង ស្ថានភាព​គ្រួសារ​លំបាក ។ អ្នក​ផ្សេង​ជួប​ការលំបាក​ខាង​រូបកាយ ការលំបាក​ខាងសុខភាព​ផ្លូវ​ចិត្ត ឬ ចរិត​លក្ខណៈ​ហ្សែន​ពិបាក​ពី​កំណើត ។ សម្រាប់​គ្រប់​ការពុះពារ​ទាំង​អស់​ជាមួយ​នឹង​ចំណុច​ចាប់​ផ្តើម​ពិបាក សូម​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ជ្រាប​ពី​ការលំបាក​របស់​បងប្អូន ។ ទ្រង់​បាន « លើកដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់ [ របស់​យើង ] ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់ [ អាច ] បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា … ដើម្បី​ទ្រង់ [ អាច ] ដឹង … ថា​តើ​ត្រូវ​ជួយ [ យើង ] បែបណា​តាម​ជំងឺ [ របស់​យើង ] » ។

ខ្ញុំ​សូម​ចែកចាយ​ចំណុច​លើក​ទឹកចិត្ត​ចំនួន​ពីរ សម្រាប់​អ្នក​ដែល​កំពុង​ជួប​ស្ថានភាព​ចាប់ផ្តើម​ពិបាក ។ ទីមួយ សូម​ផ្តោត​លើ​គោលដៅ​ដែល​បងប្អូន​ចង់​សម្រេច​បាន ជាជាង​ផ្តោត​លើ​អតីតកាល​របស់​បងប្អូន ។ វា​ជា​រឿង​ខុស​ឆ្គង​ក្នុង​ការពុំ​ខ្វល់​ពី​ស្ថានភាព​របស់​បងប្អូន—ស្ថានភាព​ទាំងនោះ​គឺ​ពិត ហើយ​ត្រូវ​តែ​ដោះស្រាយ ។ ប៉ុន្តែ​ការផ្តោត​លើ​ចំណុច​ចាប់​ផ្តើម​ដែល​ពិបាក​ខ្លាំង​ពេក​អាច​បណ្តាល​ឲ្យ​វា​កំណត់ ហើយ​រារាំងលទ្ធភាព​របស់​បងប្អូន​ដើម្បី​ធ្វើ​ការជ្រើសរើស ។

រូបភាព
យុវជន​នៅ​បូស្តុន

ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​បម្រើ​ជាមួយ​នឹង​យុវវ័យ​មួយ​ក្រុម​នៅ​ទីក្រុង​បូស្តុន រដ្ឋ​ម៉ាសាឈូសេត ដែល​ភាគច្រើន​ពួកគេ​ទើប​ស្គាល់​ដំណឹង​ល្អ និង​ការរំពឹង​ទុក​របស់​សាសនាចក្រ ។ វា​ល្បួង​ខ្ញុំ​ឲ្យ​មាន​បំណង​បន្ទាប​បទដ្ឋាន​របស់​ព្រះ ដោយសារ​ខ្ញុំ​មាន​ការយល់ចិត្ត និង​កង្វល់​ចំពោះ​ស្ថានភាព​របស់​ពួកគេ ។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា របៀប​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ គឺ​មិន​ត្រូវ​ទម្លាក់​ការរំពឹងទុក​របស់​ខ្ញុំ​ឡើយ ។ ដោយ​ដឹង​នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ នោះ​យើង​បាន​ផ្តោត​លើ​សក្តានុពល​របស់​ពួកគេ ហើយ​ពួកគេ​ម្នាក់ៗ​បាន​ចាប់​ផ្តើម​លើក​មេគុណ​ប្រាប់ទិស​របស់​ពួកគេ​ឡើង ។ ការរីកចម្រើន​នៅ​ក្នុង​ដំណឹង​ល្អ​របស់​ពួកគេ​បាន​កើន​ឡើង​យឺតៗ ប៉ុន្តែ​ខ្ជាប់ខ្ជួន ។ សព្វ​ថ្ងៃ ពួកគេ​បាន​បម្រើ​បេសកកម្ម បាន​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កំពុង​តែ​ដឹកនាំ​ជីវិត​ផ្ទាល់​ខ្លួន និង​អាជីព​ការងារ​បាន​យ៉ាងល្អ​គួរ​ឲ្យ​កត់សម្គាល់ ។

រូបភាព
យុវជន​មក​ពី​បូស្តុន​បាន​ធំ​ឡើង

ទីពីរ សូម​បញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ដំណើរការ​លើក​មេគុណ​ប្រាប់ទិស​របស់​បងប្អូន​ទៅរក​ចំណុច​វិជ្ជមាន ។ ពេល​កំពុង​បម្រើ​ជា​ប្រធាន​នៃ ប៊ី.វ៉ាយ.យូ–ផាតវេ វើលវ៉ាយ e ខ្ញុំ​ចងចាំ​កាល​កំពុង​តែ​អង្គុយ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ដ៏​ធំ​មួយនៅ​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ ដែល​អែលឌើរ ខាឡូស អេ ហ្គូដយ ជា​អ្នក​និយាយ ។ ពេល​ដែល​លោក​អង្កេត​មើល​ទៅ​អង្គ​ប្រជុំ លោក​ហាក់​ដូច​ជា​មាន​អារម្មណ៍​ក្តុកក្តួល កាល​ឃើញ​និស្សិត​សាកល​វិទ្យាល័យ​ជំនាន់​ទី​មួយ​ដ៏​ស្មោះត្រង់​យ៉ាងច្រើន ។ ប្រហែល​ជា​បាន​គិត​ដល់​ផ្លូវ​ដ៏​លំបាក​ដែល​លោក​ខ្លួនឯង​ធ្លាប់​ឆ្លង​កាត់​កាលៈទេសៈ​ដូច​នោះ ទើប​អែលឌើរ ហ្គូដយ បាន​ថ្លែង​យ៉ាង​រំជួល​ចិត្តថា ៖ ព្រះអម្ចាស់​នឹង « ជួយ​ប្អូនៗ​បាន​ច្រើនជាង​ប្អូនៗ​អាច​ជួយ​ខ្លួន​ឯង​ទៅ​ទៀត ។ [ ដូច្នេះ ] សូម​ដាក់​បញ្ចូល​ព្រះអម្ចាស់​នៅ​ក្នុង​ដំណើរការ​នេះ » ។ ព្យាការី​នីហ្វៃ​បាន​បង្រៀន​ថា « មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » ។ យើង​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង ១០ រួម​ទាំង​ការកែប្រែចិត្ត​ប៉ុន្តែ​មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ទើប​យើង​អាច​ស្គាល់​នូវ​សក្តានុពល​ដ៏​ទេវភាព​របស់​យើង ។ ១១

រូបភាព
ការប្រជុំ​ធម្មនិដ្ឋាន​ប៊ី វាយ យូ–ផាតវេ ​នៅ លីម៉ា ពេរូ
រូបភាព
អែលឌើរហ្គូដយ កំពុង​ថ្លែងសុន្ទរកថា​នៅ លីម៉ា ពេរូ

ជា​ចុង​ក្រោយ ខ្ញុំ​សូម​ចែកចាយ​ដំបូន្មាន​ពីរ​ចំណុច​សម្រាប់​អ្នក​ដែល​មាន​ចំណុច​ចាប់​ផ្តើម​ខ្ពស់ ។ ទី​មួយ តើ​យើង​អាច​បង្ហាញ​ភាពរាបទាប​ចំពោះ​កាលៈទេសៈ ដែល​យើង​ប្រហែល​ជាមិន​បាន​បង្កើត​ដោយ​ខ្លួន​ឯង​បាន​ដែរ​ឬទេ ? ដូច​ដែល​អតីត​ប្រធាន ប៊ី.វ៉ាយ.យូ. រ៉េកស៍ អី លី បាន​ដក​ស្រង់​ពាក្យ​សម្តី​ទៅ​កាន់​និស្សិត​របស់​លោក​ថា « យើង​បាន​ផឹក​ទឹក​មក​ពី​អណ្តូង​ដែល​យើង​មិន​បាន​ជីក ហើយ​បាន​កម្តៅ​ខ្លួន​ដោយ​ភ្លើង​ដែល​យើង​មិន​បាន​បង្កាត់ » ។ ១២ បន្ទាប់​មក​លោក បាន​អំពាវនាវ​ដល់​និស្សិត​របស់​លោក​ឲ្យ​ផ្តល់​មក​វិញ និង​បំពេញ​បន្ថែម​ដល់​អណ្តូង​អប់រំ ដែល​អ្នក​ត្រួសត្រាយ​ផ្លូវ​ពី​មុន​បាន​សាងសង់ ។ បរាជ័យ​ក្នុង​ការដាំដុះ​លើ​ស្រែ​ដែល​បាន​ដាំ​ដោយ​អ្នក​ដទៃ អាច​ដូចជា​ការប្រគល់​ប្រាក់​មកវិញ​ដោយ​មានតែ​ប្រាក់​ដើម ។

ទីពីរ ការផ្តោត​លើ​ចំណុច​ចាប់​ផ្តើម​ដ៏​ខ្ពស់​មួយ ជារឿយៗ​អាច​ធ្វើ​ឲ្យ​យើង​ជាប់​នៅ​ក្នុង​អារម្មណ៍​ដែល​ថា យើង​កំពុង​តែ​រីកចម្រើន តែ​ការពិត មេគុណ​ប្រាប់ទិស​ខាង​ក្នុង​របស់​យើង​អាច​ជាប់​ទ្រឹង​ទៅវិញ ។ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ហាវើដ ឈ្មោះ ក្លេតុន អិម គ្រីស្ទីនសិន បាន​បង្រៀន​ថា មនុស្ស​ដែល​ជោគជ័យ​បំផុត​គឺ​ជា​មនុស្ស​ដែល​រាបសា​បំផុត ពី​ព្រោះ​ពួកគេ​មាន​ភាពជឿជាក់​គ្រប់គ្រាន់​ដើម្បី​ទទួល​ការកែតម្រូវ​ ដោយ និង​រៀន​ពី​មនុស្ស​គ្រប់គ្នា ។ ១៣ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ផ្តល់​ដំបូន្មាន​ដល់​ពួក​យើង​ឲ្យ « មាន​ឆន្ទៈ​[ ស្វែងរក​វិធី ]​ដើម្បី​ទទួល​យក និង​ថែមទាំង​ស្វែងរក​ការកែតម្រូវ​ផងដែរ » ។ ១៤ សូម្បី​តែ​ពេល​អ្វីៗ​មើល​ទៅ​ហាក់​ដូច​ជា​ដំណើរការ​ល្អ​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​ស្វែងរក​ឱកាស​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង តាម​រយៈ​ការអធិស្ឋាន​ទូលសូម និង​មានឆន្ទៈ​ដើម្បី​ប្រែចិត្ត​ផងដែរ ។

មិន​ថា​យើង​ចាប់​ផ្តើម​ក្នុង​កាលៈទេសៈ​ដ៏​សម្បូរ​បែប ឬ​ដ៏​លំបាក​នោះ​ទេ យើង​នឹង​ស្គាល់​នូវ​សក្តានុពល​ចុងក្រោយ​របស់​យើង​នៅ​ពេល​យើង​យក​ព្រះ​មក​ធ្វើ​ជា​ដៃគូរបស់​យើង​តែ​ប៉ុណ្ណោះ ។ ថ្មីៗ​នេះ ខ្ញុំ​បាន​សន្ទនា​ជាមួយ​អ្នក​អប់រំ​ថ្នាក់​ជាតិ​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​សួរ​អំពី​ភាពជោគជ័យ​របស់​និស្សិត ប៊ី.វ៉ាយ.យូ–ផាតវេ ។ គាត់​គឺ​ជា​មនុស្ស​ឆ្លាតវៃ ហើយ​សំណួរ​របស់​គាត់​គឺ​ស្មោះត្រង់ ប៉ុន្តែ​ច្បាស់​ណាស់​ថា គាត់​ចង់​បាន​ចម្លើយ​មួយ​ដែល​មិន​ទាក់ទង​នឹង​សាសនា ។ ខ្ញុំ​បាន​ចែកចាយ​ជាមួយ​គាត់​អំពី​កម្មវិធី​រក្សា​ទុក​របស់​យើង និង​កិច្ច​ខិតខំ​ក្នុង​ការប្រឹក្សា​យោបល់ ។ ប៉ុន្តែ​ខ្ញុំ​បាន​បញ្ចប់​ដោយ​និយាយ​ថា « ី​សក្តានុពល​ដ៏​ទេវភាព​របស់​ពួកគេ ។ សូម​ស្រមៃ​មើល​ប្រសិន​បើ​ក្នុង​មួយ​ជីវិត​របស់​យើង យើង​ត្រូវ​បាន​ប្រាប់​ថា យើង​ពុំ​អាច​បាន​ជោគជ័យ ។ បន្ទាប់​មក ពិចារណា​ថា យើង​ត្រូវ​បាន​បង្រៀន​ថា យើង​គឺ​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះ ដែល​មាន​សមត្ថភាព​ដ៏​ទេវភាព​នោះ » គាត់​គិត​បន្តិច រួច​ឆ្លើយ​ថា « ការបង្រៀន​នោះ​មាន​អានុភាព​ណាស់ » ។

បងប្អូន​ប្រុស​ស្រី នៅ​ក្នុង​សាសនាចក្រ​នេះ​ដែល​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ អព្ភតហេតុ​មួយ​នៃ​រឿង​នេះ​គឺ​ថា យើង​ម្នាក់ៗ​អាច​កាន់តែ​ជោគជ័យ​បានតាមរយៈ​ការដើរតាម​ព្រះគ្រីស្ទ ។ ខ្ញុំ​មិន​ស្គាល់​អង្គភាព​ណា​ផ្សេង​ទៀត ដែល​ផ្តល់​ឲ្យ​សមាជិក​របស់​ខ្លួន​នូវ​ឱកាស​យ៉ាង​ច្រើន​ដើម្បី​បម្រើ ផ្តល់​ត្រឡប់​មក​វិញ ប្រែចិត្ត និង​ក្លាយ​មក​ជា​មនុស្ស​ដែល​កាន់តែ​ល្អ​ប្រសើរ​នោះ​ទេ ។ មិន​ថា​យើង​ចាប់​ផ្តើម​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក ឬ​បរិបូរ​នោះ​ទេ ចូរ​យើង​បន្ដ​ដាក់​គោលដៅ និង​បន្ត​រីកចម្រើន​នៅ​លើ​ចំនុច​មេគុណប្រាប់​ទិស​ឆ្ពោះ​ទៅ​កាន់​ស្ថានសួគ៌ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ ព្រះគ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ព្រះ​វិញ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូម​មើល ក្លាក ជី ហ្គីលប៊ឺត « The Mismeasure of Man » ( ការប្រជុំ​ធម្មនិដ្ឋាន BYU–Pathway Worldwide ថ្ងៃ​ទី ១២ ខែ មករា ឆ្នាំ ២០២១ ) នៅលើ​គេហទំព័រ byupathway.org/speeches ។ នៅ​ក្នុង​សាលិខិត​នេះ ខ្ញុំ​បាន​ស្រាវជ្រាវ​ពី​របៀប​ដែល​ពិភពលោក​វាស់​វែង​សក្តានុពល​របស់​មនុស្ស​ខុស យ​ល្អ​ដែល​គូរ​លើ​ការងារ​សំខាន់​របស់​ទស្សនវិទូ​ដ៏​ពូកែ​ដែល​គាំទ្រ​គោលគំនិត​នៃ​គ្រីត ( Angela Duckworth ) និង​ខាង​ផ្នត់​គំនិត​រីកចម្រើន ( Carol S. Dweck ) ក៏​មើល​ស្រាល​សមត្ថភាព​ពិត​របស់​មនុស្ស​ដែរ នៅ​ពេល​ពួកគេ​ពឹង​ផ្អែក​តែ​លើ​គំរូ​ដែល​បាន​រៀន ហើយ​ព្រងើយ​កន្តើយ​នឹង​សក្តានុពល​ដ៏​ទេវភាព​របស់​យើង​នៅ​ក្នុង​ព្រះគ្រីស្ទ​នោះ ។

  2. សូមមើល ឌែល ជី រិនឡាន់ « Infuriating Unfairness »​Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៤១–៤៥ ។

  3. សូម​មើល ម៉ាថាយ ២៥:១៤–៣០ ។ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ប្រាក់ អ្នក​បម្រើ​ម្នាក់ៗ​បាន​ទទួល​ចំនួន​ប្រាក់​ផ្សេងៗ​គ្នា​មក​ពី​លោក​ចៅ​ហ្វាយ​របស់​ពួកគេ ។ ប៉ុន្តែ​ការវិនិច្ឆ័យ​មិនមែន​ធ្វើ​ឡើង​តាម​រយៈ​អ្វី​ដែល​ពួកគេ​បាន​ទទួល​នោះ​ទេ ប៉ុន្តែ​តាម​របៀប​ដែល​ពួកគេ​បាន​ចាត់ចែង​ប្រាក់​នោះ​វិញ ។ វា​គឺ​ជា ការប្រាក់ទេ​ដែល​នាំ​ឲ្យ​ព្រះអម្ចាស់​មាន​បន្ទូល​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត » ។ ( ម៉ាថាយ ២៥:២១ ) ។

  4. សូមមើល ម៉ូសាយ ៣:១៩ ។ អត្ថន័យ​បង្កប់​មួយ​អាច​ថា របៀប​ដែល​យើង​ប្រើប្រាស់​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម​របស់​យើង អាច​មាន​ភាពខុសប្លែក​គ្នា​ដោយសារ​ចរិត​លក្ខណៈ​ហ្សែន​ពី​កំណើត​ខុស​គ្នា វកាយ ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍​ផ្សេងគ្នា ដែល​យើង​ត្រូវ​តែ​រៀន​គ្រប់គ្រង និង​យក​ឈ្នះ​ដែរ ។

  5. អាលម៉ា ៧:១១–១២ ។ ព្រះគ្រីស្ទ​មិន​ត្រឹមតែ​ជួយ​យើងឲ្យ​យក​ឈ្នះ​លើ​អំពើ​បាប​របស់​យើង​តាម​រយៈ​ការប្រែចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ជ្រាបពី​របៀប​ដើម្បី​លួងលោម​យើង​នៅ​ក្នុង​ការលំបាក​នានា​នៃ​ជីវិត​របស់​យើង ពីព្រោះ​តាម​រយៈ​ដង្វាយ​ធួន ទ្រង់​បាន​ញាណ​ដឹង និង​យក​ឈ្នះ​លើ​ការឈឺចាប់​ទាំងអស់​របស់​មនុស្ស​ជាតិ ។

  6. អែលឌើរ ដាវីឌ អេ បែដណា បាន​រំឮក​យើង​ថា យើង​ជា​ភ្នាក់ងារ​ហើយ​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​ខ្លួនឯង ។ នៅ​ពេល​យើង​កំណត់​ខ្លួន​យើង​ដោយ​ស្លាកសញ្ញា​នៃ​ពិភពលោក យើង​កំណត់​ពី​សក្តានុពល​ដ៏​ទេវភាព​របស់​យើង​ហើយ​ក្នុង​ការធ្វើ​ដូច្នេះ​កំណត់​សមត្ថភាព​របស់​យើង​ក្នុង​ការជ្រើសរើស ។ ( សូម​មើល ដេវីឌ អេ បែដណា « And Nothing Shall Offend Them Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨៩–៩២ ) ។

  7. សូម​មើល រ័សុល អិម ណិលសុន « The Love and Laws of God » ( ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ) នៅលើ​គេហទំព័រ speeches.byu.edu ។ នៅ​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ប៊ី.វ៉ាយ.យូ. នេះ ប្រធាន ណិលសុន បង្រៀន​ថា ពីព្រោះព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ស្រឡាញ់​យើង​ដល់​ម្ល៉េះ ទើប​ទ្រង់​ទាំង​ទ្វេ​បាន​ប្រទាន​ដល់​យើង​នូវ​ក្រឹត្យវិន័យ និង​ការរំពឹង​ទុក​ដែល​នឹង​ជួយ​ដល់​យើង ។ « ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់​ចំពោះ​យើង​ម្នាក់ៗ ។ ក្រឹត្យវិន័យ​របស់​ទ្រង់​រក្សា​យើង​ឲ្យ​មាន​សុវត្ថិភាព​ខាង​វិញ្ញាណ និង​ជួយ​យើង​ឲ្យ​រីកចម្រើន​អស់កល្ប​ជានិច្ច » ( ទំព័រ ២ ) ។

  8. ខាឡូស អេ ហ្គូដយ ( សន្និសីទ​ភ្ជាប់​ទំនាក់ទំនង ប៊ី.វ៉ាយ.យូ–ផាតវេ ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ ថ្ងៃ​ទី ៣ ខែ ឧសភា ឆ្នាំ ២០១៨ ) ។

  9. នីហ្វៃទី២ ២៥:២៣ ។

  10. ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​បង្កើត​បាវចនា គ្រួសារ​ហ្គីលប៊ឺត មួយ​ថា « ត្រូវ​ធ្វើ​ឲ្យ​ល្អ​បំផុត » ។ វិធី​មួយ​ផ្សេង​ទៀត​ដើម្បី​កំណត់​ចំណោទ​មេគុណ​ប្រាប់ទិស​គឺ​ត្រូវ​បញ្ជាក់​ថា​ប្រសិន​បើ​យើង​ខំ​អស់​ពី​សមត្ថភាព​យើង​អាច​ជឿជាក់​លើ​ព្រះ​ដើម្បី​ឈាន​ជើង​ចូល​និង​បង្កើត​ភាពផ្លាស់ប្តូរ ។

  11. សូម​មើល ក្លាក ជី ហ្គីលប៊ឺត « From Grit to Grace » ( ការប្រជុំ​ធម្មនិដ្ឋាន BYU–Pathway Worldwide ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ) នៅលើ​គេហទំព័រ byupathway.org/speeches ។ នៅ​ក្នុង​សារលិខិត​នេះ ខ្ញុំ​ស្រាវជ្រាវ​គំនិត​ដែល​ថា ទោះបីជា​យើង​ត្រូវតែ​រៀន​ដើម្បី​ខំ​ធ្វើ​ការ​ខ្លាំង និង​បង្កើត​ទម្លាប់​មាន​វិន័យ​យ៉ាង​មាន​ប្រសិទ្ធភាព​ក៏​ដោយ ដើម្បី​ស្គាល់​នូវ​សក្តានុពល​ពិត​របស់​យើង​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​តែ​រៀន​ដើម្បី​ទាញ​យក​ព្រះគុណ​របស់​ទ្រង់ ។

  12. រ៉េកស៍ អី លី « Some Thoughts about Butterflies, Replenishment, Environmentalism, and Ownershipការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៥ ខែ កញ្ញា ឆ្នាំ ១៩៩២ ) ២ នៅលើ​គេហទំព័រ speeches.byu.edu សូមមើល​ផងដែរ​Deuteronomy 6:11 ។

  13. សូម​មើល Clayton M. Christensen, James Allworth និង Karen Dillon « How Will You Measure Your Life » Harvard Business Review ខែ កក្កដា–ខែ សីហា ឆ្នាំ ២០១០ ។ សារលិខិត​នេះ ដំបូងឡើយ​គឺ​ជា​សុន្ទរកថា Class Day ដែល​បាន​ភ្ជាប់​នឹង​កម្មវិធី​បញ្ចប់​ការសិក្សា​របស់​សាលា​ពាណិជ្ជកម្ម​ហាវើដ ។ នៅ​ក្នុង​សារលិខិត​របស់​លោក សាស្ត្រាចារ្យ គ្រីស្ទីនសិន បាន​ដាស់​តឿន​សិស្ស​របស់​លោក​មិន​ឲ្យ​កាត់ផ្តាច់​ភាពជឿជាក់​ចេញ​ពី​ភាពរាបទាប ដោយ​ការរំឭក​ពួកគេ​ថា ដើម្បី​បន្ត​រីក​ចម្រើន​ពេញ​មួយ​ជីវិត ពួកគេ​ត្រូវ​តែ​ចេះ​បន្ទាប​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​ការកែតម្រូវ និង​រៀន​សូត្រ​មក​ពី​អ្នក​ដទៃ ។

  14. ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten Liahonaខែ ឧសភា ឆ្នាំ ២០១១ ៩៧ ។