សន្និសីទទូទៅ
ចូរ​លើក​ពន្លឺ​របស់​អ្នករាល់គ្នា​ឡើង
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ចូរ​លើក​ពន្លឺ​របស់​អ្នករាល់គ្នា​ឡើង

ការអញ្ជើញ​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ​សាមញ្ញ ៖ សូម​ចែកចាយ​ដំណឹងល្អ ើយ​លើក​ពន្លឺ​ឡើង ។

ពីរបី​ឆ្នាំ​កន្លង​ទៅ​អំឡុងពេលនៅលើ​យន្ដហោះ​ទៅ​ប្រទេស​ប៉េរូ ខ្ញុំ​បាន​អង្គុយ​ក្បែរ​មនុស្ស​ម្នាក់​ដែល​មិន​ជឿ​លើ​ព្រះ ។ គាត់​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​ខ្ញុំ​ជឿ​លើ​ព្រះ ។ នៅក្នុង​ការសន្ទនា​ដ៏​រីករាយ​ដែល​បាន​កើតឡើង ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ជឿ​លើ​ព្រះ​ព្រោះ យ៉ូសែបស្មីធ​បានឃើញ​ទ្រង់—ហើយ​បន្ទាប​មក​ខ្ញុំបានបន្ថែម​ពី​លើ​ចំណេះដឹង​របស់​ខ្ញុំ​អំពី​ព្រះដែលកើត​ចេញ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​ពិត​ផ្ទាល់ខ្លួន ។ ខ្ញុំ​បាន​ចែកចាយ​ជំនឿ​របស់​ខ្ញុំ​ថា « គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន » ហើយ​បាន​សួរ​គាត់​វិញ​ថា តើ​គាត់​គិត​យ៉ាង​ណា​ដែរ​ចំពោះ​ផែនដីនេះ—​ដែល​ជា​ជម្រក​នៃ​ជីវិត​ទាំងឡាយ​នៅ​ក្នុងលំហ​—ដែល​បាន​កកើត​ឡើង​នេះ ។ គាត់​បាន​ឆ្លើយ​ថា ​វា​ជា « ការចៃដន្យ » ដែលអាច​កើតឡើង​បាន​ក្នុង​រយៈពេល​ដ៏​យូរ ។ កាល​ដែល​ខ្ញុំ​បានពន្យល់​ពី​​របៀប​រៀបរយ​ដែល​មិន​គួរ​ឲ្យ​ជឿ​ចំពោះ « ការចៃដន្យ » ដែល​បាន​កកើត​ឲ្យ​មាន​សម្រស់ និងមាន​របៀប​ល្អ​បែប​នោះ គាត់​ក៏​បាន​ស្ងាត់​មាត់​មួយ​សន្ទុះ ហើយ​បាន​ឆ្លើយតប​ដោយ​រមទម្យ​ថា « ខ្ញុំ​ក៏​ឆ្ងល់​ដែរ » ។ ខ្ញុំ​សួរ​ថា តើ​គាត់​ចង់​អាន​ព្រះគម្ពីរ​មរមន​ទេ ។ គាត់​ឆ្លើយ​ថា គាត់​ចង់ ដូច្នេះ​ខ្ញុំ​បាន​ផ្ញើ​ព្រះគម្ពីរ​មរមន​ឲ្យ​គាត់ ។

ច្រើន​ឆ្នាំ​ក្រោយមក ខ្ញុំ​មាន​មិត្ត​ថ្មី​ម្នាក់ ពេល​នៅ​ក្នុង​ព្រលាន​យន្ដហោះ​ក្រុង​ឡាហ្គូស ប្រទេស​នីហ្សេរីយ៉ា ។ យើង​បាន​ស្គាល់​គ្នា នៅ​ពេល​គាត់​ពិនិត្យ​លិខិត​ឆ្លងដែន​របស់​ខ្ញុំ របស់​គាត់ ហើយ​គាត់​បាន​បង្ហាញ​សេចក្ដី​ជំនឿ​ដ៏រឹងមាំ​លើ​ព្រះ ។ ខ្ញុំ​បាន​ចែកចាយ​សេចក្តីអំណរ និង​ភាពរស់​រវើក​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​សួរ​ថា តើ​គាត់​ចង់​រៀន​បន្ថែម​ទៀត​ពី​អ្នកផ្សព្វផ្សាយ​សាសនា​ដែរ​ឬ​ទេ ។ គាត់​ឆ្លើយ​ថា​ចង់ ហើយ​គាត់​បាន​រៀន និង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ មួយ ឬ​ពីរ​ឆ្នាំ​ក្រោយមក កាល​ខ្ញុំ​ដើរ​នៅ​ព្រលាន​យន្ដហោះ​នៅ​ប្រទេស​លីបេរីយ៉ា ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ហៅ​ឈ្មោះ​ខ្ញុំ ។ ខ្ញុំ​បាន​ងាកមើល ហើយ​យុវជន​ដដែល​នោះ​បាន​ដើរ​មក​រក​ខ្ញុំ​ដោយ​ស្នាម​ញញឹម ។ យើង​បាន​ឱបគ្នា​ពេញ​ដោយ​សេចក្តីអំណរ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សកម្ម​នៅ​ក្នុង​ព្រះវិហារ ហើយ​កំពុង​ជួយ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​បង្រៀន​មិត្តស្រី​របស់​គាត់ ។

ឥឡូវនេះ​ខ្ញុំ​មិន​បានដឹង​ថា មិត្ត​ដែល​មិន​ជឿ​លើ​ព្រះ​របស់​ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន ឬ​បាន​ចូល​ព្រះវិហារ​ឬ​ក៏អត់​នោះទេ ។ មិត្ត​ទីពីរ​របស់​ខ្ញុំ​បាន​ចូលរួម ។ សម្រាប់​មិត្ត​ទាំង​ពីរ​នាក់ នោះ​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ ឱកាស​របស់​ខ្ញុំ—គឺ​ដូចគ្នា​ដែរ ៖ គឺ​លើក​ពន្លឺ​ដំណឹងល្អ​ឡើង—ដើម្បី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​ពួកគេ​ម្នាក់ៗ​តាម​របៀប​ធម្មតា និងសាមញ្ញ ។

បងប្អូន​ប្រុសស្រី​ទាំងឡាយ ខ្ញុំ​បាន​ដកពិសោធន៍​នូវ​ពរជ័យ​ក្នុង​ការចែកចាយ​ដំណឹងល្អ ហើយ​វា​អស្ចារ្យ​ណាស់ ។ នេះ​ជា​ចំនួន​ពីរបី​ដែល​មាន ៖

ការចែកចាយ​ដំណឹង​ល្អ​នាំ​មកនូវ​អំណរ និង​សេចក្ដី​សង្ឃឹម

បងប្អូន និង​ខ្ញុំ​ដឹង​ថា យើង​បាន​រស់នៅ​ជា​បុត្រ​របស់​ព្រះបិតា​មាតា​សួគ៌​យើង មុនពេល​មក​កាន់​ផែនដី​នេះ ហើយ​ថា ផែនដី​នេះ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​មនុស្សម្នាក់ៗ​ទទួល​បាន​រូបកាយ បទពិសោធន៍ រៀនសូត្រ និង​រីកចម្រើន​ឡើង ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច—ដែល​ជា​ព្រះជន្ម​របស់​ព្រះ ។ ព្រះវរបិតា​សួគ៌​ជ្រាប​ថា យើង​នឹង​រងទុក្ខ ហើយ​មាន​បាប​នៅលើ​ផែនដីនេះ ដូច្នេះ​ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ដែល « បូជា​ដ៏មហិមា » និង​ធួន​នឹង​បាប ដើម្បី​ធ្វើឲ្យ​យើង​អាច​ទទួល​បាន​ការអភ័យទោស ការព្យាបាល និង ​បាន​ពេញលេញ ។

ការដឹង​ពី​សេចក្ដីពិត​ទាំងនេះ​គឺ​​ជីវិត​​ផ្លាស់ប្ដូរ ! នៅ​ពេល​មនុស្សម្នាក់​ដឹងពី​គោលបំណង​ដ៏​រុងរឿង​នៃ​ជីវិត ហើយ​ដឹង​ថា​ព្រះគ្រីស្ទ​អភ័យទោស និង​ជួយ​ដល់​អ្នក​ដែល​ដើរតាម​ទ្រង់ រួចហើយ​ជ្រើសរើស​ដើរតាម​ព្រះគ្រីស្ទ​ទៅក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ​សម្រាប់​ជីវិត​ផ្លាស់ប្ដូរ​ប្រសើរ​ឡើង—ទោះ​បី​ជា​កាលៈទេសៈ​ខាងក្រៅ​នៃ​ជីវិត​មិនមាន​ក៏​ដោយ ។

ប្អូនស្រី​ដ៏​ស្រស់ស្រាយ​ម្នាក់ ដែល​ខ្ញុំ​បាន​ជួប​នៅ​ទីក្រុង​អូនីស្សា ប្រទេស​នីហ្សេរីយ៉ា បាន​ប្រាប់​ខ្ញុំ​ថា ចាប់​ពី​ពេល​នោះមក នាង​បាន​រៀនពី​ដំណឹងល្អ និង​បាន​ជ្រមុជ​ទឹក​( ហើយ​ឥឡូវនេះ ខ្ញុំ​សូម​ដកស្រង់​ពាក្យ​សំដី​របស់​នាង )​​ « គ្រប់យ៉ាង​គឺ​ល្អ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​សប្បាយ​ចិត្ត ។ ខ្ញុំ​នៅ​ស្ថានសួគ៌​ » ។ ការចែកចាយ​ដំណឹងល្អ​នាំឲ្យ​មាន​អំណរ និង​ក្ដីសង្ឃឹម​ដល់​ព្រលឹង​របស់​អ្នកដែលចែកចាយ​ផង និង​អ្នកទទួល​ផង ។ ពិត​ណាស់ « អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា » ១០ ពេល​បងប្អូន​ចែកចាយ​ដំណឹងល្អ ! ការចែកចាយ​ដំណឹងល្អ​គឺជា​ការមាន​អំណរ និង​ក្ដីសង្ឃឹម​ម្ដងហើយ​ម្ដងទៀត ។ ១១

ការចែកចាយ​ដំណឹងល្អ​នាំឲ្យ​មាន​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង

កាល​យើង​ជ្រមុជ​ទឹក ពួកយើង​ម្នាក់ៗ​បាន​ចូលក្នុង​សេចក្ដី​សញ្ញា​ដ៏នៅ​អស់កល្ប​ជានិច្ច ១២ ជាមួយ​ព្រះ​ដើម្បី « នឹង​បម្រើ​ព្រះអង្គ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ១៣ ដែល​រួមមាន​ការ « ឈរជា​សាក្សី​ដល់ [ ទ្រង់ ] នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទីកន្លែង » ។ ១៤ នៅ​ពេល​យើង « នៅ​ជាប់​នឹង » ទ្រង់ តាមរយៈ​ការរក្សា​សេចក្ដី​សញ្ញា​នេះ នោះ​ព្រះចេស្ដា​ដ៏រស់​រវើក គាំទ្រ និង​បន្សុទ្ធ​នៃ​ព្រះ​នឹង​ហូរ​មកក្នុង​ជីវិត​យើង​ពី​ព្រះគ្រីស្ទ គឺ​ដូចជា​មែកឈើ​ទទួល​បាន​ជីវជាតិ​ពី​ដើម​វា​ដែរ ។ ១៥

ការចែកចាយ​ដំណឹងល្អ​ការពារ​យើង​ពី​ការល្បួង

ព្រះអម្ចាស់​បាន​បង្គាប់​ថា

« ចូរ​លើក​ពន្លឺ​របស់​អ្នករាល់គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក ។ មើលចុះ យើង​ជា​ពន្លឺ​ដែល​អ្នករាល់គ្នា​នឹង​លើក​ឡើង—គឺ​នូវ​អ្វី​ដែល​អ្នករាល់គ្នា​បាន​ឃើញ​យើង​ធ្វើ ។ …

« ​យើង ម្ល៉ោះ​ហើយ អ្នករាល់គ្នា​ក៏​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដល់​មនុស្ស​លោក​ដែរ ហើយ​អស់​អ្នកណា​ដែល​បំបាក់​បញ្ញត្តិ​នេះ គឺ​បណ្ដោយ​ខ្លួន​ឲ្យ​ត្រូវ​ដឹកនាំ​ទៅក្នុង​ការល្បួង​វិញ » ។ ១៦

ការជ្រើសរើស​មិន​លើក​ពន្លឺ​ដំណឹងល្អ​ឡើង ផ្លាស់​យើង​ទៅរក​ទីងងឹត ជា​កន្លែង​ដែល​យើង​ងាយចាញ់​នឹង​ការល្បួង ។ អ្វី​ដែល​សំខាន់​ការសន្ទនា​គឺ​ពិតថា ៖ ការជ្រើសរើស​ដើម្បី​លើក​ពន្លឺ​ដំណឹងល្អ​ឡើង នាំ​យើង​ទៅ​កាន់​តែ​ពេញដោយ​ពន្លឺ​នោះ ហើយ​វា​ផ្ដល់​ការការពារ​ប្រឆាំង​នឹង​ការល្បួង​ផងដែរ ។ ឱ នេះ​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ !

ការចែកចាយ​ដំណឹងល្អ​នាំមក​នូវ​ការព្យាបាល

បងស្រី ធីហ្វានី ម៉ាឡូន បាន​ទទួល​យក​ការអញ្ជើញ​ឲ្យ​គាំទ្រ​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ទោះ​ជា​គាត់​មាន​ការពិបាក​ផ្ទាល់​ខ្លួន​ខ្លាំង និង​រួម​មាន​ទាំង​សំណួរ​អំពី​សេចក្ដី​ជំនឿ​របស់​គាត់​​ក្ដី ។ ថ្មីៗនេះ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា ការគាំទ្រ​ដល់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​រំឭក​ពី​សេចក្ដី​ជំនឿ និង​អារម្មណ៍​នៃ​សុខុមាលភាព​របស់​គាត់ ។ គាត់​ថ្លែង​ថា « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជួយ​ព្យាបាល​ខ្លាំងណាស់ » ។ ១៧

សេចក្តីអំណរ ។ សេចក្ដី​សង្ឃឹម ។ ព្រះចេស្ដា​គាំទ្រ​មកពី​ព្រះ ។ ការការពារ​ពី​ការល្បួង ។ ការព្យាបាល ។ ទាំងអស់​នេះ—និង​អ្វី​ជាច្រើន​ទៀត ( រួមទាំង​ការអភ័យទោស​ពី​អំពើបាប ) ១៨ ចាក់​ស្រោច​ពី​ស្ថានសួគ៌​ដល់​យើង ពេល​យើង​ចែកចាយ​ដំណឹងល្អ ។

ឥឡូវ​នេះ សូម​ងាក​ទៅរក​ឱកាស​ដ៏អស្ចារ្យ​របស់​យើង

បងប្អូន​ប្រុសស្រី​អើយ « មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម … ក្រុម [ បក្ស និង ] និកាយ​ទាំងឡាយ … ជា​ពួក​អ្នក​ដែល​លាក់ពី​សេចក្ដីពិត ពី​ព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដីពិត​ឯណា​ទេ » ។ ១៩ ការចាំបាច់​ត្រូវ​លើក​ពន្លឺ​របស់​យើង​ឡើង​គឺ​មហិមា​ណាស់ ហើយ​មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ដ្រ​មនុស្ស​លោក​ឡើយ ។ ហើយ​សេចក្ដីពិត​មិន​ដែល​ទទួល​បាន​ដោយ​ងាយស្រួល​ជាង​នេះ​ឡើយ ។

ជីមី ថន ដែល​បាន​ធំឡើង​ជា​ពុទ្ធសាសនិក បាន​ស្ញើច​សរសើរ​ចំពោះ​គ្រួសារ​មួយ ដែល​បាន​ចែកចាយ​ពី​ជីវិត​របស់​ពួកគេ​នៅលើ YouTube ។ ពេល​គាត់​ដឹង​ថា ពួកគេ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​គាត់​បាន​សិក្សា​ដំណឹងល្អ​តាម​អនឡាញ ហើយ​អាន​ព្រះគម្ពីរ​មរមន​ដោយខ្លួនឯង​ប្រើ​នូវ​កម្មវិធី​តាមទូរសព្ទ ហើយ​បាន​ជ្រមុជទឹក ក្រោយពី​ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​មហាវិទ្យាល័យ ។ ២០ ឥឡូវ​នេះ អែលឌើរ ថន គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ម្នាក់​វិញ​ម្ដង ។

គាត់ និង​មិត្ត​អ្នកផ្សព្វផ្សាយ​សាសនា​របស់​គាត់​នៅ​ជុំវិញ​ពិភពលោក គឺ​ជា​កងពល​របស់​ព្រះអម្ចាស់—ដើម្បី​ដង់ស្រង់​ពាក្យសំដី​មកពី​ព្យាការី​របស់​យើង ។ ២១ ពួកអ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​ធ្វើ​អ្វីមួយ​ខុសពី​និន្នាការ​ពិភពលោក​នេះ ៖ ខណៈ​ការស្ទង់មតិ​បង្ហាញ​ថា ជំនាន់ Gen Z កំពុង​ងាក ចេញ ពី​ព្រះ ២២ នោះ​កងទ័ព​កំលោះ​របស់​យើង ២៣ គឺ​អែលឌើរ និង​ស៊ីស្ទើរ​ទាំងឡាយ​កំពុង​បង្វែរ​មនុស្ស មករក ព្រះ ។ ហើយ​ចំនួន​សមាជិក​សាសនាចក្រ​ដ៏ច្រើន កំពុង​រួបរួមគ្នា​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ការចែកចាយ​ដំណឹងល្អ ដោយ​ជួយ​មិត្តភក្ដិ​កាន់តែ​ច្រើន​ឡើង​ឲ្យ​មករក​ព្រះគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជាទី​ស្រឡាញ់​របស់​យើង​នៅ​ប្រទេស​លីបេរីយ៉ា បាន​ជួយ​មិត្តភក្ដិ​ចំនួន ៥០៧ នាក់​​បាន​ជ្រមុជ​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​អំឡុងពេល១០ ខែ ដែល​គ្មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រើ​នៅក្នុង​ប្រទេស​របស់​ពួកគេ ។ កាល​ប្រធាន​ស្ដេក​ដ៏អស្ចារ្យ​របស់​យើង​ម្នាក់​បាន​ឮ​ថា ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​អាច​ត្រឡប់​មកវិញ នោះ​គាត់​ពោល​ថា « អូ ពិតជា​ល្អណាស់ ឥឡូវ​នេះ ពួកគេ​អាច​ជួយ​យើង​ជាមួយ​កិច្ចការ របស់​យើងបាន » ។

លោក​និយាយ​ត្រូវ ៖ ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល—ជា​បុព្វហេតុ​ដ៏អស្ចារ្យ​បំផុត​នៅ​លើ​ផែនដី ២៤ គឺជា​ការទទួល​ខុសត្រូវ​លើ​សេចក្ដី​សញ្ញា របស់​យើង ហើយ​នេះ​គឺជា​ពេលវេលា របស់​យើង ! ការអញ្ជើញ​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ​សាមញ្ញ ៖ សូម​ចែកចាយ​ដំណឹងល្អ ។ សូម​ធ្វើជា​ខ្លួនឯង ហើយ​លើក​ពន្លឺ​ឡើង ។ សូម​អធិស្ឋាន​សម្រាប់​ជំនួយ​ពី​ស្ថានសួគ៌ ហើយ​ធ្វើតាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ។ សូម​ចែកចាយ​ពី​ជីវិត​របស់​បងប្អូន​តាម​ធម្មតា និង​សាមញ្ញ ហើយ​អញ្ជើញ​អ្នកដទៃ​ឲ្យមក​ហើយ​មើល មក​ហើយ​ជួយ និង​មក​ហើយ​ធ្វើជា​កម្មសិទ្ធិ ។ ២៥ ហើយ​បន្ទាប់​មក​អរ​រីករាយ នៅពេល​បងប្អូន និង​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា ។

ខ្ញុំ​ដឹង​ថា នៅក្នុង​ព្រះគ្រីស្ទ ដំណឹងល្អ​ទាំងនេះ​នឹង​ផ្សាយ​ដល់​អ្នករាបសា នៅក្នុង​ព្រះគ្រីស្ទ អ្នក​មាន​ចិត្ត​សង្រេង​នឹង​បាន​ផ្សារភ្ជាប់ នៅក្នុង​ព្រះគ្រីស្ទ នឹង​មាន​ការប្រកាស​សេរីភាព​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ហើយ​នៅក្នុង​ព្រះគ្រីស្ទ គឺ​មាន​តែ​នៅក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​ពួក​អ្នក​ដែល​សោយសោក​បាន​ភួង​លម្អ​ជំនួស​ផេះ ។ ២៦ ហេតុដូច្នេះ ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ការណ៍​ទាំងនេះ​បាន​ដឹង ! ២៧

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​មេផ្ដើម ហើយ​ជា​មេ​សម្រេច​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។ ២៨ ទ្រង់​នឹង​បញ្ចប់ ទ្រង់​នឹង​បំពេញ​ការអនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង—មិន​ថា​វា​មិនល្អ​ឥតខ្ចោះ​ប៉ុណ្ណា​ទេ—ក្នុង​ការលើក​ពន្លឺ​ដំណឹងល្អ​ឡើង ។ ទ្រង់​នឹង​សម្ដែង​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​យើង និង​ក្នុង​ជីវិត​របស់​អស់អ្នក​ដែល​ទ្រង់​ប្រមូលផ្ដុំ​មក ដោយសារ​ទ្រង់​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ ។ ២៩ នៅក្នុង​ព្រះនាម​ដ៏អស្ចារ្យ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕