សន្និសីទទូទៅ
ចាំបាច់​ត្រូវ​មាន​ព្រះវិហារ​មួយ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ចាំបាច់​ត្រូវ​មាន​ព្រះវិហារ​មួយ

បទគម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ពី​ដើម​កំណើត និង​ការចាំបាច់​ដើម្បី​មាន​ព្រះវិហារ​មួយ ដែល​បាន​ដឹកនាំ​ដោយ និង​ជាមួយ​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​នៃ​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ អែលឌើរ ម៉ាក អ៊ី ភីធើរសិន សមាជិក​ម្នាក់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចាប់ផ្ដើម​សុន្ទរកថា​មួយ​ជាមួយ​នឹង​ឧទាហរណ៍​នេះ ៖

« ខេនណេធ និង​ភរិយា​របស់​គាត់​ឈ្មោះ លូស៊ីល គឺជា​មនុស្ស​ល្អ ស្មោះត្រង់ និង​ទៀងត្រង់ ។ ពួកគេ​មិន​ទៅ​ព្រះវិហារ​ទេ ប៉ុន្តែ​ពួកគាត់​មាន​អារម្មណ៍​ថា ពួកគាត់​អាចធ្វើ​ជា​មនុស្ស​ល្អ​គ្រប់​គ្រាន់​ដោយ​មិន​ចាំបាច់​ទៅ​ព្រះវិហារ​ឡើយ ។ ពួកគាត់​បង្រៀន​កូនៗ​របស់​ពួកគាត់​អំពី​សេចក្ដីស្មោះត្រង់ និង​គុណធម៌ ហើយ​ពួកគាត់​ប្រាប់​ខ្លួន​ឯង​ថា ពួកគាត់​​បាន​ធ្វើ​គ្រប់យ៉ាង​ដូច​ដែល​ព្រះវិហារ​បង្រៀន​ហើយ ។

« និយាយ​ទៅ ពួកគាត់​នៅតែ​ទទួច​ថា ពួកគាត់​ត្រូវការ​មាន​ពេលវេលា​នៅ​ចុង​សប្ដាហ៍​ដើម្បី​ធ្វើ​សកម្មភាព​ជា​គ្រួសារ​… [ ហើយ ]​ការទៅ​ព្រះវិហារ​នឹង​ធ្វើ​ឲ្យ​ពួកគាត់​អាក់ខាន​ធ្វើ​សកម្មភាព​នេះ » ។

នៅថ្ងៃ​នេះ សារលិខិត​របស់​ខ្ញុំ​គឺ​ទាក់ទង​នឹង​មនុស្ស​ដែល​ប្រកាន់​ខ្ជាប់​ខាងសាសនា​ដ៏​ល្អ​បែបនេះ ដែល​បាន​ឈប់​ទៅ ឬ​ឈប់​ចូលរួម​នៅ​ក្នុង​ព្រះវិហារ​នានា​របស់​ពួកគេ ។ នៅពេល​ខ្ញុំ​និយាយ​ថា « ព្រះវិហារ​នានា »​ខ្ញុំ​រាប់បញ្ចូល​សាលា​ប្រជុំ វិហារ​អ៊ីស្លាម ឬ​អង្គការ​សាសនា​ផ្សេង​ទៀត ។ យើង​មាន​កង្វល់​ថា ការចូលរួម​នៅ​គ្រប់​ទីកន្លែង​ទាំង​នេះ​មាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំងនៅ​គ្រប់​ប្រទេស ។ ប្រសិន​បើ​យើង​ឈប់​ឲ្យ​តម្លៃ​ព្រះវិហារ​នានា​របស់​យើង​ដោយ​ហេតុផល​ណា​មួយ នោះ​យើង​បាន​គំរាម​កំហែង​ដល់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់ ហើយ​កាល​មនុស្ស​ជាច្រើន​បំបែក​ខ្លួន​ពួកគេ​ចេញ​ឆ្ងាយ​ពី​ព្រះ នោះ​ព្រះពរ​របស់​ទ្រង់​បាន​កាត់​បន្ថយ​ចំពោះ​ប្រជាជាតិ​របស់​យើង​ផង​ដែរ ។

ការ​ចូលរួម និង​សកម្មភាព​នៅ​ក្នុង​ព្រះវិហារ​មួយ ជួយ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ហើយ​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ជីវិត​របស់​មនុស្ស​ដទៃ​ផងដែរ ។ យើង​ត្រូវ​បាន​បង្រៀន​ពី​របៀប​អនុវត្ត​គោលការណ៍​សាសនា​នៅ​ក្នុង​ព្រះវិហារ ។ យើង​រៀន​ពី​គ្នា​ទៅវិញ​ទៅ​មក ។ គំរូ​ដ៏​ល្អ​មួយ គឺ​មាន​ឥទ្ធិពល​លើស​ពី​ទេសនកថា​មួយ​ទៅ​ទៀត ។ យើង​ទទួល​បាន​កម្លាំង​ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​គំនិត​ដូចគ្នា ។ ការ​ចូលរួម និង ការមានវត្តមាន​ក្នុង​ព្រះវិហារធ្វើ​ឲ្យ​ដួង​ចិត្ត​របស់​យើង ដូចដែល​ព្រះគម្ពីរ​ប៊ីប​ចែង​ថា « រួបរួម​គ្នា​មក​ក្នុង​សេចក្តី​ស្រឡាញ់ » ។

I.

បទគម្ពីរ​ដែល​ព្រះ​បាន​ប្រទាន​ដល់​គ្រីស្ទសាសនិក​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប និង​នៅ​ក្នុង​វិវរណៈ​សម័យ​ទំនើប​បង្រៀន​យ៉ាង​ច្បាស់​ថា​ចាំបាច់​ត្រូវ​មាន​ព្រះវិហារ​មួយ ។ ការបង្រៀន​ទាំងពីរ​បង្ហាញ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​រៀបចំ​ព្រះវិហារ​មួយ ហើយ​បាន​ព្រះតម្រិះ​ថា ព្រះវិហារ​នោះ​នឹង​បន្ត​កិច្ចការ​របស់​ទ្រង់​បន្ទាប់ពី​ទ្រង់​បាន​យាង​ចេញ​ទៅ ។ ទ្រង់​បាន​ហៅ​ពួកសាវក​ដប់ពីរ​នាក់ និងបាន​ប្រទាន​សិទ្ធិ​អំណាច និង​កូនសោ​ដល់​ពួកគេ​ដើម្បី​ដឹកនាំ​ព្រះវិហារ​នោះ ។ ព្រះគម្ពីរ​ប៊ីប​បង្រៀនថា ព្រះគ្រីស្ទ​គឺជា​« សិរសា​នៃ​ពួក​ជំនុំ » ហើយ​ថា ថ្នាក់ដឹកនាំ​នៃ​ព្រះវិហារ​នោះ​ត្រូវ​បាន​ប្រទាន​ឲ្យ​ជា​« ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សម្រាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង » ។ ប្រាកដ​ណាស់ ព្រះគម្ពីរ​ប៊ីប​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ដើម​កំណើត និង​ការចាំបាច់​ដើម្បី​មាន​ព្រះវិហារ​នៅ​ពេល​នេះ ។

មាន​មនុស្ស​មួយចំនួន​និយាយ​ថា ការចូលរួម​ការ​ប្រជុំ​នៅ​ព្រះវិហារ​មិន​ជួយ​ដល់​ពួកគេ​ឡើយ ។ មាន​មនុស្ស​មួយ​ចំនួន​​និយាយ​ថា « ខ្ញុំ​មិន​បាន​រៀន​អ្វី​សោះ​នៅ​ថ្ងៃ​នេះ » ឬ​« គ្មាន​នរណា​ម្នាក់​រាក់ទាក់​នឹង​ខ្ញុំ​សោះ » ឬ​« គេ​ធ្វើ​ឲ្យ​ខ្ញុំ​អាក់អន់​ចិត្ត » ។ ការខកបំណង​ផ្ទាល់ខ្លួន មិន​គួរ​រារាំង​យើង​មិន​ឲ្យ​ទទួល​យក​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ជា​អង្គ​ដែល​បង្រៀន​យើង​ឲ្យ​ចេះ​បម្រើ មិនមែន​ឲ្យ​គេ​បម្រើ​យើង​នោះ​ឡើយ ។ ដោយមាន​គំនិត​នេះ សមាជិក​ម្នាក់ទៀត​បាន​ពិពណ៌នា​ការផ្តោត​អារម្មណ៍​នៃ​ការចូលរួម​នៅក្នុង​សាសនាចក្រ​របស់​គាត់ ។

« ជាច្រើន​ឆ្នាំ​កន្លង​មក ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​ខ្ញុំ​ក្នុង​ការទៅ​ព្រះវិហារ ។ ខ្ញុំ​លែងទៅ​ព្រះវិហារ​ដើម្បី​តែ​ខ្លួនឯង​ទៀត​ហើយ ប៉ុន្តែ​ដើម្បី​គិត​ពី​អ្នក​ដទៃ​វិញ ។ ខ្ញុំ​បានកំណត់​ថា ខ្ញុំ​នឹង​ទៅ​រាក់ទាក់​ដល់​អ្នក​ដែល​អង្គុយ​តែ​ម្នាក់​ឯង ស្វាគមន៍ដល់​អ្នក​មក​លេង​ព្រះវិហារ … ស្ម័គ្រចិត្ត​ទទួល​ការចាត់តាំង ។ …

« និយាយ​ឲ្យ​ខ្លី​ទៅ ខ្ញុំ​ទៅ​ព្រះវិហារ​រាល់​សប្ដាហ៍​ដោយមាន​គោលបំណង​ចង់​មានភាព​សកម្ម មិនមែន​អកម្ម​ទេ ហើយ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ​នៅក្នុង​ជីវិត​របស់​មនុស្ស » ។

រូបភាព
ការស្វាគមន៍​​នៅ​ព្រះវិហារ

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « យើង​មិនមែន​ចូលរួម​ការប្រជុំ​នៅ​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ទទួល​បាន​ការកម្សាន្ត ឬ​​​ទទួល​ការបង្រៀនតែ​មួយ​មុខគត់​នោះទេ ។ យើង​ទៅ​ថ្វាយបង្គំ​ព្រះអម្ចាស់ ។ វា​គឺជា​ការទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួនមួយ ។ ប្រសិនបើ​ការប្រជុំ​នោះ​ជា​ការធ្វេស​ប្រហែស​របស់​បងប្អូន នោះ​បងប្អូន​បាន​បរាជ័យ​ហើយ ។ គ្មាន​នរណាម្នាក់​អាច​ថ្វាយបង្គំ​ជំនួស​បងប្អូន​បាន​ឡើយ បងប្អូន​ត្រូវតែ​ចាំ​ទទួល​ព្រះអម្ចាស់​ដោយ​ខ្លួន​បងប្អូន​ផ្ទាល់ » ។

ការចូលរួម​ព្រះវិហារ​អាច​បើក​ដួងចិត្ត​របស់​យើង និង​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​បាន​បរិសុទ្ធ ។

រូបភាព
ការប្រជុំ​ក្រុមប្រឹក្សា​វួដ

នៅ​ក្នុង​ព្រះវិហារ យើង​ពុំមែន​គ្រាន់​តែ​ធ្វើ​ការបម្រើ​តែ​ម្យ៉ាង ឬ​តាម​ជម្រើស ឬ​ភាព​ស្រួល​របស់​យើង​នោះទេ ។ ជាធម្មតា យើង​បម្រើ​ជា​ក្រុម ។ នៅ​ក្នុង​ការបម្រើ យើង​រកឃើញ​ឱកាស​ដែល​ប្រទាន​ពី​សួគ៌ា ដើម្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​ភាព​បុគ្គលនិយម​នៅ​ជំនាន់​របស់​យើង​នេះ ។ ការបម្រើ​ដែល​បានដឹកនាំ​ដោយ​ព្រះវិហារ​ជួយ​យើង​ជម្នះលើ​ភាពកំណាញ់​ផ្ទាល់ខ្លួន​ដែល​អាច​ពន្យឺត​ដល់​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។

វា​មាន​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់​ផ្សេង​ទៀត​ដែល​គួរតែ​ថ្លែង ទោះ​ជា​វា​ខ្លី​ក្ដី ។ ក្នុង​ព្រះវិហារ យើង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ល្អៗ​ដែល​ខិតខំ​បម្រើ​ព្រះ ។ ការណ៍​នេះ​រំឭក​យើង​ថា យើង​មិនមែន​ឯ​កានៅ​ក្នុង​សកម្មភាព​សាសនា​នានា​របស់​យើង​ទេ ។ យើង​គ្រប់គ្នា​ត្រូវការ​ការប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​ដទៃ ហើយ​ការប្រាស្រ័យ​ទាក់ទង​ក្នុង​ព្រះវិហារ គឺជា​បទ​ពិសោធន៍​ដ៏​ល្អបំផុត​មួយ​ចំនួន សម្រាប់​យើង ព្រមទាំង​ដៃគូ និង​កូនៗ​របស់​យើង​ផងដែរ ។ បើ​គ្មាន​ការប្រាស្រ័យទាក់ទង​ទាំង​នោះ​ទេ ជា​ពិសេស​រវាង​កូនៗ និង​ឪពុកម្ដាយ​ដ៏​ស្មោះត្រង់ ការស្រាវជ្រាវ​បង្ហាញ​ពី​ការលំបាក​ជាច្រើន​ចំពោះ​ឪពុកម្ដាយ​ដើម្បី​ចិញ្ចឹម​កូនចៅ​នៅ​ក្នុង​សេចក្ដីជំនឿ​របស់​ពួកគេ ។ ១០

II.

តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​បាន​និយាយ​អំពី​ព្រះវិហារ​ទូទៅ ។ ឥឡូវ​នេះ ខ្ញុំ​សូម​លើក​ឡើង​ពី​ហេតុផល​ពិសេស​សម្រាប់​សមាជិកភាព វត្តមាន និង​ការចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ស្ដារឡើង​វិញ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

ពិតណាស់ យើង​អះអាង​ថា បទគម្ពីរ​ទាំង​សម័យ​បុរាណ និង​សម័យ​ទំនើប បង្រៀន​យ៉ាង​ច្បាស់​ពី​ដើម​កំណើត និង​ការចាំបាច់​ដើម្បី​មាន​ព្រះវិហារ​មួយ ដែល​បាន​ដឹកនាំ​ដោយ និង​ជាមួយ​សិទ្ធិ​អំណាច​របស់​ព្រះអម្ចាស់​នៃ​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ុទ្ធ​ដែល​ចាំបាច់ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ ។ ១១ សមាជិក​ដែល​បោះបង់​ការ​ចូលរួម​ក្នុង​សាសនាចក្រ និង​ពឹងផ្អែក​តែលើ​ជីវភាព​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន ដោយ​ញែក​ខ្លួន​ពួកគាត់​ចេញ​ពី​កត្តា​ចាំបាច់​ក្នុង​ដំណឹងល្អ​ទាំងនេះ ៖ អំណាច និង​ពរជ័យ​នៃ​បព្វជិតភាព ភាព​ពេញលេញ​នៃ​គោលលទ្ធិ​ដែល​បាន​ស្ដារ​ឡើង​វិញ និង​ការ​លើក​ទឹកចិត្ត និង​ឱកាស​ដើម្បី​អនុវត្ត​គោលលទ្ធិ​នោះ ។ ពួកគាត់​បាត់បង់​ឱកាស​របស់​ពួកគាត់ ដើម្បី​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បីទទួល​បាន​ភាពដ៏​នៅអស់កល្ប​ជានិច្ច ។

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​ទៀត​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ​គឺ​ថា សាសនាចក្រ​ជួយ​យើងឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។ ការរីកចម្រើន​មាន​ន័យ​ថា ការផ្លាស់ប្តូរ ។ ក្នុង​ន័យ​ខាងវិញ្ញាណ ការណ៍​នេះ​មានន័យ​ថា ការ​ប្រែចិត្ត និងការ​ខិតខំ​ទៅ​ជិត​ព្រះអម្ចាស់ ។ នៅ​ក្នុង​សាសនាចក្រ​ដែល​ស្ដារឡើង​វិញ​នេះ យើងមាន​គោលលទ្ធិ នីតិវិធី និង​ក្រុម​អ្នក​ជំនួយ​ដ៏​បំផុស​គំនិត ដែល​ជួយ​យើង​ឲ្យ​ប្រែ​ចិត្ត ។ គោលបំណង​របស់​ពួកគេ សូម្បីតែ​នៅក្នុង​ក្រុមប្រឹក្សា​សមាជិកភាព​ក្តី ក៏​មិនមែន​ដើម្បី​ដាក់​ទណ្ឌកម្ម ដូចជា​តុលាការ​ឧក្រិដ្ឋកម្ម​នោះទេ ។ ក្រុមប្រឹក្សា​សមាជិកភាព​ក្នុង​សាសនាចក្រ ខិតខំ​ដោយ​ក្ដី​ស្រឡាញ់ ដើម្បី​ជួយ​យើង​ឲ្យ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​សេចក្ដីមេត្តា​ករុណា​នៃ​ការអភ័យទោស​ដែល​បាន​ធ្វើ​ឡើង តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្ដី​ប្រពន្ធ
រូបភាព
ការដើរ​ឆ្ពោះ​ទៅកាន់​ព្រះវិហារបរិសុទ្ធ

ជីវភាព​ខាងវិញ្ញាណ​ផ្ទាល់ខ្លួន​អាច​កម្រ​ផ្ដល់​ការលើក​ទឹកចិត្ត និង​រចនា​សម្ព័ន្ធ​សម្រាប់​ការបម្រើ​ដែល​មិន​គិត​ពី​ខ្លួនឯង ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នោះ​ឡើយ ។ គំរូ​ដ៏​អស្ចារ្យ​ពី​បញ្ហា​នេះ​គឺមាន​យុវជន​យុវនារី និង​ពួក​រៀមច្បង​ដែល​ផ្អាក​ការសិក្សា ឬ​ការ​ចូលនិវត្តន៍​របស់​ពួកគាត់ ដើម្បី​ទទួល​យក​ការ​ហៅបម្រើ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគាត់​ធ្វើការ​ក្នុងនាមជា​អ្នកផ្សព្វផ្សាយ​សាសនា​ទៅកាន់​មនុស្ស​ដែល​ពុំ​ធ្លាប់​ស្គាល់ នៅ​កន្លែង​ដែល​មិន​ស្គាល់ ជា​កន្លែង​ដែល​ពួកគាត់​មិន​បាន​ជ្រើសរើស​ដោយ​ខ្លួនឯង​ឡើយ ។ រឿង​ដូចគ្នា​នេះ​ក៏​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​ដ៏​ស្មោះត្រង់ ដែល​ចូលរួម​នៅ​ក្នុង​ការបម្រើ​ដ៏​សប្បុរស ដែល​យើង​ហៅ​ថា « កិច្ចការ​ព្រះវិហារ​បរិសុទ្ធ » ។ គ្មានការ​បម្រើ​បែប​នេះ​ណា​មួយ​នឹង​អាច​មាន​បាន​ឡើយ បើ​គ្មាន​សាសនាចក្រ​ដែល​ឧបត្ថម្ភ រៀបចំ និង​ដឹកនាំ​កិច្ចការ​នោះ​ទេ ។

ជំនឿសាសនា និង​ការបម្រើ​ក្នុង​សាសនាចក្រ​នៃ​សមាជិក​របស់​យើង បាន​បង្រៀន​ពួកគាត់​ពី​កិច្ចខិតខំ​ធ្វើការ​រួមគ្នា ដើម្បី​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សហគមន៍​ដ៏​ធំ​នេះ ។ បទពិសោធន៍ និង​ការអភិវឌ្ឍ​បែប​នោះ មិន​បាន​កើត​ឡើង​នៅ​ក្នុង​ភាពបុគ្គល​និយម ដែល​មាន​ជា​ទូទៅ​ក្នុង​ការអនុវត្ត​ចំពោះ​សង្គម​បច្ចុប្បន្ន​របស់​យើង​ឡើយ ។ នៅ​វួដ​ក្នុង​មូលដ្ឋាន​របស់​យើង យើង​សហការ និង​ធ្វើការ​ជាមួយ​នឹង​មនុស្ស​ដែល​យើង​មិន​បាន​ជ្រើសរើស ជា​បុគ្គល​ដែល​បង្រៀន​យើង និង​សាកល្បង​យើង ។

បន្ថែម​ពីលើ​ការជួយ​យើង​ឲ្យ​រៀន​ពី​គុណសម្បត្តិ​ខាង​វិញ្ញាណ​ដូចជា សេចក្ដីស្រឡាញ់ សេចក្ដីមេត្តា​ករុណា ការអភ័យទោស និង​ការអត់ធ្មត់​ហើយ ការណ៍​នេះ​ផ្ដល់​ឱកាស​ឲ្យ​យើង​រៀន​ពី​របៀប​ធ្វើការ​ជាមួយ​នឹង​បុគ្គល​ដែល​មាន​ប្រវត្តិ និង​ចំណង់​ចំណូល​ចិត្ត​ខុសៗគ្នា​ផងដែរ ។ អត្ថប្រយោជន៍​នេះបាន​ជួយ​សមាជិក​របស់​យើង និង​អង្គការ​ជាច្រើន​ឲ្យ​ទទួល​ពរជ័យ​តាមរយៈ​ការ​ចូលរួម​របស់​ពួកគាត់ ។ ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​មានកិត្ដិនាម ដោយសារ​តែ​សមត្ថភាព​របស់​ពួកគាត់​ដើម្បី​ដឹកនាំ និង​បង្រួបបង្រួម​ក្នុង​កិច្ចសហប្រតិបត្តិការ ។ ទម្លាប់​នោះ​មាន​ដើមកំណើត​ចេញពី​ពួកអ្នកត្រួស​ត្រាយ​ផ្លូវ​ដ៏​អង់អាច​របស់​យើង ដែល​បាន​ធ្វើ​និគមកិច្ច​នៅ​ភាគខាងលិច ហើយ​បានស្ថាបនា​ប្រពៃណី​ដ៏​មាន​តម្លៃ​របស់​យើង​នៃ​សហប្រតិបត្តិការ ជាប្រយោជន៍​សាធារណៈ​សម្រាប់​សេចក្ដីល្អ​រួម ។

រូបភាព
គម្រោង​ដៃ​ជំនួយ

កិច្ចការ​មនុស្សធម៌ និង​សប្បុរសធម៌​ភាគច្រើន​ចាំបាច់​ត្រូវ​សម្រេច​បាន ដោយ​ការ​គ្រប់គ្រង​ធនធាន​នីមួយៗ​ក្នុង​កម្រិត​ធំមួយ ។ សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ​បានធ្វើ​ការងារមនុស្សធម៌​ដ៏​មានកិត្ដិនាម​ជាច្រើន​សន្ធឹក​សន្ធាប់​ជុំវិញ​ពិភពលោក ។ ទាំងនេះ​រួមបញ្ចូលទាំង​ការចែកចាយនូវ​សម្ភារ​អប់រំ និង​វេជ្ជសាស្ត្រ ការផ្ដល់​អាហារ​ដល់​ជន​ស្រេកឃ្លាន ការ​មើលថែ​ជន​អន្តោប្រវេសន៍ ការជួយ​លុបបំបាត់​ឥទ្ធិពល​នៃ​ការញៀន និង​កិច្ចការ​ផ្សេង​ទៀត ។ សមាជិក​របស់​យើង​ក្នុង​សាសនាចក្រ​មាន​កិត្តិនាម​ដោយសារ​តែ គម្រោង​ដៃ​ជំនួយ​របស់​ពួកគេ ដែលបាន​ជួយ​នៅ​គ្រា​មាន​គ្រោះ​ធម្មជាតិ ។ សមាជិកភាព​ក្នុង​សាសនាចក្រ​បាន​ធ្វើ​ឲ្យ​យើង​ក្លាយជា​ផ្នែក​មួយ​នៃ​ការងារ​ដ៏​ធំ​បែប​នេះ ាហារ ដើម្បី​ជួយ​អ្នក​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួកគេ​ផង​ដែរ ។

រូបភាព
ការទទួលទាន​សាក្រាម៉ង់

បន្ថែម​ពី​លើ​ការ​ទទួល​អារម្មណ៍​នូវ​សេចក្ដីសុខសាន្ត និង​អំណរ​តាមរយៈ​ភាពជាដៃគូ​នៃ​ព្រះវិញ្ញាណ សមាជិក​ដែល​ចូលរួម​ក្នុង​សាសនាចក្រ​របស់​យើង​រីករាយ​នឹង​ផល​ផ្លែ​នៃ​ការរស់នៅ​តាម​ដំណឹងល្អ ដូចជា​ពរជ័យ​នៃ​ការ​រស់នៅ​តាម​ពាក្យ​សម្ដី​នៃប្រាជ្ញា​វាង​វៃ ព្រមទាំង​ការ​រីកចម្រើន​ខាង​ផ្នែក​សម្ភារ និង​ខាង​វិញ្ញាណ ដែល​បាន​សន្យា​សម្រាប់​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ យើង​ក៏​មាន​ពរជ័យ​នៃ​ការប្រឹក្សា​មកពី​ថ្នាក់​ដឹកនាំ​ដ៏​បំផុស​គំនិត​ផង​ដែរ ។

រឿង​ដ៏​សំខាន់​បំផុត​គឺជា ពិធី​បរិសុទ្ធ​បព្វជិតភាព​ដែល​មានសិទ្ធិ​អំណាច​ចាំបាច់​សម្រាប់​ភាព​អស់កល្ប​ជានិច្ច រួម​ទាំង​ពិធី​សាក្រាម៉ង់ ដែល​យើង​ទទួលទាន​រាល់​ថ្ងៃ​ឈប់​បរិសុទ្ធ​ផង​ដែរ ។ ពិធីបរិសុទ្ធ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ គឺជា​សេចក្ដី​សញ្ញា​នៃ​អាពាហ៍​ពិពាហ៍​ដ៏​នៅជា​និរន្តរ៍ ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​គ្រួសារ​ដ៏​រុងរឿង នៅ​បន្ត ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​គោលការណ៍​នេះ​តាម​របៀបមួយ​ដ៏គួរឲ្យ​ចងចាំថា ៖ លោកបាន​មាន​ប្រសាសន៍ថា « យើង​មិន​អាច ប្រាថ្នា ឲ្យ​របៀប​របស់​យើង​កើត​មាន​ក្នុង​វត្តមាន​របស់​ព្រះ​បាន​ទេ ។ យើង​ត្រូវតែ​គោរព​តាម​ក្រឹត្យវិន័យ ដែល​[ ពរជ័យ​នោះ ]​ផ្អែក​ទៅលើ » ។ ១២

ក្រឹត្យវិន័យ​ទាំង​នោះ​មួយ​គឺ ដើម្បី​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​រៀងរាល់​ថ្ងៃ​ឈប់​សម្រាក ។ ១៣ ការថ្វាយ​បង្គំ និង​ការអនុវត្ត​របស់​យើង​ចំពោះ​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ចធ្វើ​ឲ្យ​យើង​ខិតជិត​ព្រះ ព្រមទាំង​លើក​តម្កើង​លទ្ធភាព​របស់​យើង​ដើម្បី​មាន​សេចក្តី​ស្រឡាញ់​ផងដែរ ។ ប្រធាន ប៉ាលី ភី ប្រាត្ត ជា​សាវក​ដំបូង​មួយ​រូប​នៃ​គ្រាកាន់កាប់​ត្រួតត្រា​នេះ បាន​ពិពណ៌នា​ពី​អារម្មណ៍​ដែល​លោក​មាន នៅពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ពន្យល់​ពី​គោលការណ៍​ទាំង​នេះ ៖ « ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ពិតប្រាកដ​ថា ព្រះ​គឺជា​ព្រះវរបិតាសួគ៌ ហើយ​ថា​ព្រះយេស៊ូវ គឺ​ជា​បងប្រុស​របស់​យើង ហើយ​ថា​ភរិយា​ជាទី​ស្រឡាញ់​ពេញបេះដូង​របស់​ខ្ញុំ គឺ​ជា​ដៃគូ​អស់កល្បជានិច្ច ៖ ជា​ទេវតា​បម្រើ​មួយ​អង្គ​ដែល​មាន​សន្តានចិត្ត​ល្អ ជា​អ្នក​លួងលោម​ដែល​បាន​ប្រទាន​ដល់​ខ្ញុំ ហើយ​ជា​មកុដ​នៃ​សិរីល្អ​ជារៀង​រហូត​ទៅ » ។ សរុបមក ពេលនេះ​ខ្ញុំ​ក៏​អាច​ស្រឡាញ់​ដោយ​ស្មារតី និង​ដោយ​ការយល់ដឹង​ផងដែរ » ។ ១៤

ជា​ចុង​បញ្ចប់ ខ្ញុំ​សូម​រំឭក​ដល់​បងប្អូនទាំងអស់​ថា យើង​មិន​ជឿ​ថា សេចក្ដីល្អ​អាច​សម្រេច​ទៅ​បាន​តែ​តាមរយៈ​ព្រះវិហារ​ប៉ុណ្ណោះ​ទេ ។ ក្រៅពី​ព្រះវិហារ យើង​ឃើញ​មនុស្ស​រាប់លាន​នាក់​គាំទ្រ និង​អនុវត្ត​កិច្ចការ​ល្អៗ​ដ៏ច្រើន​លើស​លុប ។ ដោយ​ឡែក ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចូលរួម​ក្នុង​កិច្ចការ​ទាំង​នេះ​ជាច្រើន ។ យើង​ឃើញ​កិច្ចការ​ទាំងនេះ​ជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្ដីពិត​ដ៏​នៅអស់កល្បជានិច្ច​ថា « ព្រះ​វិញ្ញាណ​ប្រទាន​ពន្លឺ​ដល់ មនុស្ស​គ្រប់​រូប ណា​ដែល​មក​ក្នុង​លោកិយ » នេះ ។ ១៥

ទោះជា​កិច្ចការ​ល្អៗ​អាច​សម្រេច​បាន​ដោយ​គ្មាន​ព្រះវិហារ​ក្ដី ក៏ភាព​ពេញលេញ​នៃ​គោលលទ្ធិ និង​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ការតម្កើង​ឡើង​របស់​វាមាន​តែ​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ​ប៉ុណ្ណោះ ។ លើស​ពី​នេះទៀត ការ​ចូលរួម​ក្នុង​សាសនាចក្រ​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង និង​ការពង្រឹង​សេចក្ដីជំនឿ ដែល​កើត​ចេញ​ពី​ការ​ប្រាស្រ័យ​ទាក់ទង​នឹង​ពួក​អ្នក​ជឿ​ផ្សេង​ទៀត និង​ការ​ថ្វាយ​បង្គំ​រួម​គ្នា​ជាមួយ​នឹង​អ្នក​ដែល​កំពុង​ខិតខំ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា និង​ធ្វើ​ជា​សិស្ស​ដ៏​ប្រពៃ​នៃ​ព្រះគ្រីស្ទ​ផងដែរ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ទាំងអស់​គ្នា​នឹង​រឹងមាំ​នៅ​ក្នុង​បទពិសោធន៍​ទាំង​នេះ​នៅក្នុង​សាសនាចក្រ ពេល​យើង​ស្វែងរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ចជា​អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ម៉ាក អ៊ី ភីធើរសិន « Eternal Togetherness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ៤៨ ។

  2. សូមមើល ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨–១១ ។

  3. សូមមើល ជែហ្វ្រី អិម ចូនស៍ « U.S. Church Membership Falls Below Majority for First Time » Gallupថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១, news.gallup.com/poll/341963/church-membership-falls-below-majority-first-time ។

  4. កូល៉ុស ២:២ ។

  5. សូមមើល អេភេសូរ ៥:២៣–២៤ ។

  6. អេភេសូរ ៤:១២ ។

  7. សូម​មើល យ៉ាកុប ១:២៧ ។

  8. ម៉ាក ស្គូសិន ជូនចំពោះ ដាល្លិន អេក អូក, ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០០៩ ។

  9. Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ១៧៣–១៧៤ ។

  10. សូមមើល Elizabeth Weiss Ozotak « Social and Cognitive Influences on the Development of Religious Beliefs and Commitment in Adolescence » Journal for the Scientific Study of Religionវ៉ុល ២៨ លេខ ៤ ( ខែ ធ្នូ ឆ្នាំ ១៩៨៩ ) ទំព័រ ៤៤៨–៦៣ ។

  11. សូមមើល យ៉ូហាន ៣:៥ ។

  12. រ័សុល អិម ណិលសុន « Now Is the Time to Prepare » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ១៨ ។

  13. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩ ។

  14. Autobiography of Parley P. Pratted. Parley P. Pratt Jr.( ឆ្នាំ ១៩៣៨ ) ទំព័រ ២៩៨ ។

  15. គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៦; ការ​គូស​បញ្ជាក់​ត្រូវ​បាន​បន្ថែម សូមមើល​ផង​ដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧-២៨ ។