២០១៥
អូ៎ ទេ ! ឥឡូវ​ធ្វើ​ម៉េច​ទៅ ?
ខែ តុលា ឆ្នាំ ២០១៥


អូ៎ ទេ ! ឥឡូវ​ធ្វើ​ដូចម្តេចទៅ ?

រូបភាព
Product Shot from October 2015 Liahona

វា​អាច​កើត​ឡើង​នៅ​គ្រប់​កន្លែង—នៅ​ផ្ទះ សាលារៀន ឬ​ផ្ទះ​មិត្តភក្តិ ។ ភ្លាមៗ​បន្ទាប់​ពី អ្នក​ឃើញ​អ្វី​ដែល​អ្នក ដឹង ថា​មិន​ល្អ—នៅ លើ​ទូរសព្ទ ទូរទស្សន៍ កុំព្យូទ័រ ឬ ឧបករណ៍​ហ្គេម ឬ នៅ ក្នុង​សៀវភៅ ឬ ទស្សនាវដ្តី ។ ឥឡូវ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ ?

  • ចេញ​ឆ្ងាយ​ពី​វា ។ ចូរ​បិទ​វា​ទៅ ។ ដាក់​វា​ចុះ ។ សូម​ចាត់​ទុក​ថា វា​ដូច​ជា​ថ្នាំ​ពុល​ដល់​ខួរក្បាល​របស់​អ្នក—ដោយសារ​វា​ពិត​ជា​ធ្វើ​បែប​នោះ​មែន ។

  • សូម​ប្រាប់​ម្តាយ ឬ ឪពុក​របស់​អ្នក ។ ឪពុក​ម្តាយ​ស្គាល់​អ្នក​ច្បាស់ ហើយ​ពួកគេ​ចង់​ជួយ​អ្នក​ឲ្យ​មាន​សុវត្ថិភាព និង រីករាយ ។ សូម​កុំ​ខ្មាស់​អៀន ។ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​នៅ​ពេល​ខ្លះ​ក៏​បាន​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​គ្នា​ផងដែរ ។

  • សូម​បន្ត​និយាយ ។ វា​ប្រហែល​ជា​ជួយ​អ្នក​ឲ្យ​ប្រាប់​ម្តាយ ឬ ឪពុក​អ្នក​នៅ​ពេល​ណា​ដែល​អ្នក​បាន​ឃើញ​អ្វី​មួយ​អំឡុង​ពេញ​មួយ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្ត ។ ឪពុក​ម្តាយ​អាច​ជួយ​អ្នក​ឲ្យ​ដាក់​ផែនការ​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការមើល​អ្វី​ដែល​មិន​សមរម្យ ។ បើសិន​អ្នក​មាន​អារម្មណ៍​ថា​ជាប់​អន្ទាក់ ព្រួយបារម្ភ ឬ អ្នក​ចង់​ឃើញ​អ្វី​ដែល​មិន​សមរម្យ​ម្តង​ទៀត សូម​ប្រាកដ​ថា​អ្នក​ត្រូវ​ប្រាប់​ពួកគេ​ពី​អារម្មណ៍​នោះ​ផងដែរ ។

  • សូម​កុំ​នៅ​ស្ងៀម​មិន​ធ្វើ​អ្វីនោះ​ឡើយ ។ សូម​មើល ឬ អាន​អ្វី​ដែល​ល្អ ។ ធ្វើ​សកម្មភាព​អ្វី​មួយ ។ ធ្វើ​ទង្វើ​ល្អ​ផ្សេងៗ ។ សូម​នៅ​ក្បែរ​គ្រួសារ ឬ​មិត្តភក្តិ ។

  • សូម​ចងចាំ​ថា​អ្នក​គឺ​ជា​នរណា ។ អ្នក​មិនមែន​ជា​មនុស្ស​អាក្រក់​ដោយ​សារអ្វី​ដែល​អ្នក​បាន​ឃើញ​ឡើយ ។ អ្នក​គឺ​ជា​បុត្រ​ម្នាក់​របស់​ព្រះ​ហើយ​ទ្រង់​ស្រឡាញ់​អ្នក និង​ចង់​ជួយ​អ្នក​ឲ្យ​មាន​សុវត្ថិភាព និង រីករាយ ។

  • បំភ្លេច​វា​ចោលទៅ ។ សូម​ស្រមៃ​ថា​ដូច​ជា​អ្នក​លែង​ប៉េងប៉ោង ហើយ​ឈរ​មើល​វា​ហោះ​អណ្តែត​ទៅ​ឆ្ងាយ ។ សូម​ព្យាយាម​សម្រាក ហើយ​សូម​ធ្វើ​ឲ្យ​អ្វី​ដែល​អ្នក​បាន​ឃើញ​នោះ​អណ្តែត​ចេញ​ពី​ចិត្ត​របស់​អ្នក ។ ឥឡូវ​សូម​គិត​ស្រមៃ​ពី​ព្រះវិហារ​បរិសុទ្ធ គ្រួសារ​របស់​អ្នក ឬ អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ឃើញ ។

រចនា​រូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី