២០១៥
បន្ថែម​ប្រេង​ដល់​គប់ភ្លើង​របស់​អ្នក ៖ ការសាកល្បង​រយៈពេល ៣០ ថ្ងៃ
ខែ តុលា ឆ្នាំ ២០១៥


យុវវ័យ

បន្ថែម​ប្រេង​ដល់​គប់ភ្លើង​របស់​អ្នក ៖ ការសាកល្បង​រយៈពេល ៣០ ថ្ងៃ

សម្រាប់​យុវវ័យ​នៅក្នុង​សាសនាចក្រ​ដោយ​មាន​ភាពមមាញឹក​ក្នុង​ជីវិត នោះ​វា​អាច​ងាយស្រួល​នឹង​ធ្លាក់​ក្នុង​ការធ្វើ​អ្វីៗ​ទៅតាម​ទម្លាប់ ជាពិសេស​ជាមួយ​នឹង​កិច្ចការ​ខាង​វិញ្ញាណ ។ យើង​អាន​ព្រះគម្ពីរ អធិស្ឋាន និង ថ្វាយ​បង្គំ តាម​របៀប​មួយ​ដូច​គ្នា​ស្ទើរតែ​រាល់​ថ្ងៃ ហើយ​ក្រោយ​មក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​អារម្មណ៍​ខាង​វិញ្ញាណ​របស់​យើង​ហាក់បី​ដូចជា​មិន​រីកចម្រើនសោះ ។

របៀប​មួយ​ដ៏​ប្រសើរ​បំផុត​ដើម្បី​រក្សា​គប់ភ្លើង​ខាង​វិញ្ញាណ​របស់​អ្នក​ឲ្យ​នៅ​តែ​ឆេះ​សន្ធោសន្ធៅ​គឺ​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​កំពុងតែ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​មាន​អត្ថន័យ ។ ប៉ុន្តែ​ការនិយាយ​វា​ស្រួល​ជាង​ការធ្វើ ដូច្នេះ​នេះ​គឺ​ជា​យោបល់​មួយ​ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​រីកចម្រើន​ខាង​វិញ្ញាណ ៖ សូម​គិត​ពី​សកម្មភាព​ដែល​ទាក់ទង​នឹង​ដំណឹង​ល្អ​មួយ ដែល​អ្នក​មិន​ធ្លាប់​បាន​ធ្វើ​ពីមុន​មក ( ឬ ធ្លាប់​ធ្វើ​ម្តងម្កាល ) ហើយ​តាំងចិត្ត​ដើម្បី​ធ្វើ​វា​រៀងរាល់​ថ្ងៃ​រយៈពេល​មួយ​ខែ ។ អ្នក​អាច​ចាប់​ផ្តើម​បន្តិចម្តងៗ ដោយសារ​អ្នក​នឹង​ឃើញ​ថា វា​ស្រួលជាង​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បន្តិចម្តងៗ​ឲ្យ​ទៅជា​ការផ្លាស់ប្តូរ​ជាប់លាប់​យូរអង្វែង​មួយ ។ ការធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​ទាញ​យើង​ចេញ​ពី​ទម្លាប់​យើង អាច​តម្រូវ​ឲ្យ​មាន​សេចក្តី​ជំនឿ និង កិច្ចខិតខំ​កាន់តែ​ច្រើន​ចំពោះ​យើង ប៉ុន្តែ​នៅពេល​យើង​ធ្វើកិច្ចការ​ទាំង​នោះ យើង​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​គង់​នៅ​ជាមួយ​យើង ហើយ​យើង​បង្ហាញ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះវរបិតា​សួគ៌ និង បំណងប្រាថ្នា​ដើម្បី​ខិត​កាន់តែ​ជិត​ទ្រង់ ។ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ចាប់​ផ្ដើម ៖