២០១៧
តើ​ខ្ញុំ​អាច​ថ្លឹងថ្លែង​រវាង​ការមិនវិនិច្ឆ័យ​អ្នកដទៃ និង​ការ​មិន​អនុគ្រោះ​ចំពោះ​អំពើ​បាប​តាម​របៀប​ណា ?
July 2017


តើ​ខ្ញុំ​អាច​ថ្លឹងថ្លែង​រវាង​ការមិនវិនិច្ឆ័យ​អ្នកដទៃ និង​ការ​មិន​អនុគ្រោះ​ចំពោះ​អំពើ​បាប​តាម​របៀប​ណា ?

យើង​ត្រូវបាន​ត្រាស់​បញ្ជា​ឲ្យ​អភ័យ​ទោស​អ្នក​ដទៃ ហើយ​ទុក​ឲ្យ​ការវិនិច្ឆ័យ​ចុងក្រោយ​ទៅលើ​ព្រះ ( សូមមើល គ. និង ស. ៦៤:៩–១១ ) ប៉ុន្តែ​វា​ពុំ​មែនមាន​ន័យ​ថា​ជាការ​អនុគ្រោះ​ចំពោះ​អំពើ​បាប​ឡើយ ។ ប្រសិនបើ​យើង​នៅ​ក្បែរ​អ្នក​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ឥរិយាបថ​ដែល​ពោរពេញ​ដោយ​អំពើ​បាប នោះ​យើង​គប្បី​ធ្វើ​ជា​ពន្លឺដល់​ពួកគេ ហើយ​ឈរ​យ៉ាង​រឹងប៉ឹង​ចំពោះ​អ្វី​ដែល​ត្រូវ ។ យ៉ាង​ហោច​ណាស់ ការណ៍​នេះ​មានន័យ​ថា​ធ្វើ​ជា​គំរូ​ល្អ​ដោយ​ពុំ​ពាក់ព័ន្ធ​ខ្លួន​យើង​ទៅក្នុង​អំពើ​បាប ហើយ​ពុំ​បណ្តោយ​ខ្លួន​យើង​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព ឬ​ក្រុម​មនុស្ស​ដែល​មាន​ចិត្ត​សង្ស័យ​ ។ ប៉ុន្តែ​តើ​យើង​គប្បី​ចង្អុល​ប្រាប់​អំពី​ឥរិយាបថ​អាក្រក់​របស់​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​ដឹងអំពី​ក្រឹត្យវិន័យ​របស់​ព្រះ និង​គោលជំហរ​របស់​យើង​ចំពោះ​ក្រឹត្យវិន័យ​ទាំងនោះ​ដែរឬ​ទេ ?​ ប្រសិនបើ​យើង​គួរ​ប្រាប់​មែន តើ​យើង​គួរធ្វើ​វា​នៅ​ពេល​ណា និង​របៀប​ណា ?

ចម្លើយ​នោះ​ប្រហែល​វា​អាស្រ័យ​តាម​ស្ថានភាព អាស្រ័យ​លើ​ទំនាក់ទំនង​ដែល​យើង​មាន​ជាមួយ​មនុស្ស​ដែល​យើង​ទាក់ទង និង​ចំណេះ​ដឹង​របស់​ពួកគេ​អំពី​ក្រឹត្យវិន័យ​របស់​ព្រះ ។ ឧទាហរណ៍ ការនិយាយ​មួយ​ទល់​នឹង​មួយ​ជាមួយ​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ស្និទ្ធស្នាល​វា​ប្រសើរ​ជាង​ការប្រាប់​មនុស្ស​នៅ​ក្នុង​បន្ទប់​ទាំងអស់​អំពី​បុគ្គល​ដែល​ត្រូវតែ​ប្រែចិត្ត ។ សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​អាច​ដឹកនាំ​ពាក្យសម្តី និង​ទង្វើ​របស់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​អាច​បង្ហាញ​នូវ​តុល្យភាព​ត្រឹមត្រូវ​នៃ​សេចក្តីស្រឡាញ់ ការអត់ឱន និង​ការតាំងចិត្ត​ខ្ជាប់ខ្ជួន​ទៅ​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់ ។