២០១៧
ប្រសិនបើ​ខ្ញុំ​ឈប់​មើល​ការណ៍​អាសគ្រាម​ដោយ​ខ្លួន​ឯង​ហើយ តើ​ខ្ញុំ​នៅ​តែ​ត្រូវ​និយាយ​រឿង​នោះ​ប្រាប់​ប៊ីស្សព​របស់​ខ្ញុំ​ទៀត​ឬ ?
July 2017


ប្រសិនបើ​ខ្ញុំ​ឈប់​មើល​ការណ៍​អាសគ្រាម​ដោយ​ខ្លួន​ឯង​ហើយ តើ​ខ្ញុំ​នៅតែ​ត្រូវ​និយាយ​រឿង​នោះ​ប្រាប់​ប៊ីស្សព​របស់​ខ្ញុំ​ទៀត​ឬ ?

រូបភាព
bishop

ប្រសិនបើ​អ្នក​ធ្លាប់​មើល​ការណ៍អាសគ្រាម អ្នក​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ « ស្វែងរក​ជំនួយ​ដែល​អ្នក​ត្រូវការ ។ ឪពុក​ម្តាយ និង​ប៊ីស្សព​របស់​អ្នក​អាច​ជួយ​អ្នក​ឆ្លងកាត់​ជំហាន​ដ៏​ចាំបាច់ ដើម្បី​ប្រែចិត្ត និង​នាំ​អ្នក​ចេញ​ពី​ទម្លាប់​ដ៏​បំផ្លិចបំផ្លាញ​នេះ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ ឆ្នាំ ២០១១ ] ទំព័រ ១២ ) ។

ប្រសិនបើ​អ្នក​ឈប់​មើលការណ៍​អាសគ្រាម​ដោយ​ខ្លួន​អ្នក​ហើយ សំណួរ​គឺពុំ​មែន​ថា​តើ​អ្នក​នៅតែ ឬ​មិន​នៅតែ « តម្រូវ​ឲ្យ » និយាយ​ជាមួយ​ប៊ីស្សព​របស់​អ្នក​អំពី​រឿង​នោះ​​ទេ ។ សំណួរ​ដែល​ត្រូវ​សួរ​នោះ​គឺ​ថា « ហេតុអ្វី​ខ្ញុំ មិន និយាយ​អំពី​រឿង​នេះ​ជាមួយ​ប៊ីស្សព​របស់​ខ្ញុំ ? » វា​ពិតជា​គ្មាន​គុណ​វិបត្តិ​ចំពោះ​រឿង​នោះ​ឡើយ ។ គាត់​នឹង​យល់ ហើយ​លើក​ទឹកចិត្ត ហើយ​គាត់​នឹង​ពេញចិត្ត​ចំពោះ​ការខិតខំ​ដែល​អ្នក​បាន​ធ្វើ ដើម្បីបោះបង់​អំពើ​បាប​កាល​ពី​អតីតកាល​របស់​អ្នក ។ ប៊ីស្សព​អាច​ជួយ​អ្នក​ដោះស្រាយ​នូវ​ចម្ងល់​នានា ដែល​អ្នក​ធ្លាប់​មាន​ពីមុនៗ​ទាក់ទង​នឹង​ភាពសក្តិសម​របស់​អ្នក ហើយ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​ការប្រែចិត្ត​របស់​អ្នក ។ ហើយ​គាត់​អាច​ជួយ​អ្នក​ឲ្យ​ពង្រឹង​សេចក្តីជំនឿ ព្រមទាំង​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្មធួន​របស់​ទ្រង់ ។ សម្រាប់​ហេតុផល​ស្រដៀង​គ្នា​នេះ អ្នក​ក៏គួរតែ​គិត​អំពី​ការពិភាក្សា​ជាមួយ​ឪពុក​ម្តាយ​របស់​អ្នក​ផងដែរ ។