២០១៧
ព្រះយេស៊ូវបាន​យាង​មក​ជួប យ៉ូសែប ស៊្មីធ
October 2017


រឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវបាន​យាង​មក​ជួប យ៉ូសែប ស៊្មីធ

រូបភាព
Jesus visited Joseph Smith 1
រូបភាព
Jesus visited Joseph Smith 2
រូបភាព
Jesus visited Joseph Smith 3

ជាច្រើន​ឆ្នាំ​បន្ទាប់​ពី​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យ៉ូសែប ស៊្មីធ បាន​មាន​សំណួរ​មួយ ។ លោក​ពុំ​ដឹង​ថា តើ​លោក​គួរ​ទៅ​សាសនាចក្រ​មួយ​ណា​នោះ​ទេ ។

យ៉ូសែប​បាន​អាន​ព្រះគម្ពីរ​ប៊ីប ។ ខគម្ពីរ​នោះ​ចែង​ថា ព្រះវរបិតាសួគ៌​នឹង​ឆ្លើយ​តប​សំណួរ​យើង ប្រសិនបើ​យើង​អធិស្ឋាន​សួរ​ទ្រង់ ។ យ៉ូសែប បាន​ទៅ​ក្នុង​ព្រៃ ហើយ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ។

ព្រះវរបិតា​សួគ៌ និងព្រះយេស៊ូវ​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា យ៉ូសែប ពុំ​គួរ​ទៅ​ព្រះវិហារ​ណា​មួយ​ឡើយ ដោយសារ​ពួកគេ​ពុំ​បាន​បង្រៀន​នូវ​គ្រប់​អ្វីៗ​ទាំងអស់ ដែល​ជា​ផ្នែក​នៃ​សាសនាចក្រ​របស់​ទ្រង់​ឡើយ ។

ពេល​យ៉ូសែប​ធំ​ឡើង លោក​បាន​ជួយ​ស្តារ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​ឲ្យ​ត្រឡប់​មក​កាន់​ផែនដី​វិញ ។ សាសនាចក្រ​នោះ​មានឈ្មោះថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សាសនាចក្រ​នេះ​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ និង​ព្រះវរបិតាសួគ៌ ។

ការអាន​ព្រះគម្ពីរ​បង្រៀន​ខ្ញុំ​កាន់តែ​ច្រើន​អំពី​ព្រះវរបិតាសួគ៌ ។ ពេល​ខ្ញុំ​អធិស្ឋាន ទ្រង់​អាច​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​ខ្ញុំ​ផងដែរ ។