២០១៧
ពីទីក្រុងប៉ារីស ទៅទីក្រុងសាបប៉ូរ៉ូ
October 2017


ពីទីក្រុងប៉ារីស ទៅទីក្រុងសាបប៉ូរ៉ូ

យើង​រស់នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក​នេះ ប៉ុន្តែ​យើង​ទទួល​អារម្មណ៍​ដូច​គ្នា ពេល​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​សាងសង់​នៅ​ក្បែរ​ពួក​យើង !

រូបភាព
from Paris to Sapporo

ខ្ញុំឈ្មោះ រ៉ាជែល ។ ខ្ញុំរស់នៅជិតព្រះវិហារបរិសុទ្ធប៉ារីស ប្រទេស បារាំង ។

រះវិហារបរិសុទ្ធពិតជាចាំបាច់ណាស់ចំពោះគ្រួសារខ្ញុំ ។ ពីមុនការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ប៉ារីស យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ហ្វ្រែងហ្វើត អាល្លឺម៉ង់ បួន​ប្រាំ​ដង​ក្នុង​មួយ​ឆ្នាំ​ក្នុង​ដំណើរ​ជា​គ្រួសារ​របស់​យើង ។ យើង​ចំណាយ​ពេល ១០ ម៉ោង​ដើម្បី​ធ្វើ​ដំណើរ​ទាំងទៅ​និង​ត្រឡប់​មក​វិញ !

យើង​ចូលចិត្ត​មើល​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នេះ ។ រៀងរាល់​សប្តាហ៍​បន្ទាប់​ពី​ព្រះវិហារ ឪពុក​ម្ដាយ​យើង​បាន​បើកឡាន​កាត់​ទីនោះ​ដើម្បី​មើល​ថា តើ​ការសាងសង់​កំពុងតែ​ដំណើរការ​ដល់​ណា​ហើយ ។ ដំបូង ពួកគេ​រំលំ​អគារ​ចាស់​នោះ​ចោល ហើយ​ជីក​រណ្តៅ​ធំ​មួយ ។ បន្ទាប់​មក ពួកគេ​ចាប់ផ្តើម​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ខ្ពស់​ឡើងៗ ។ មិន​យូរ​ប៉ុន្មាន​ដំណាក់​របស់​ព្រះអម្ចាស់​បាន​សាងសង់​រួច !បងប្អូនរបស់ខ្ញុំ និងខ្ញុំមានចិត្តរំភើប ដើម្បីទៅព្រះវិហារបរិសុទ្ធនាពេលខាងមុខ ។ បងស្រីច្បងរបស់ខ្ញុំ អេសធើរ ត្រូវទៅធ្វើបុណ្យជ្រមុជទឹកមុនគេ ។

យើង​ទាំងអស់​គ្នា​កំពុង​រង់ចាំ​ដោយ​អន្ទះសា ដើម្បី​ដល់​វេន​យើង​ទៅ​ទីនោះ​ដែរ ។ យើង​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ហើយ​យើង​សប្បាយ​ចិត្ត​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅក្នុង​ទីក្រុង​យើង​ផ្ទាល់ !

ខ្ញុំ​ឈ្មោះ កូស្ស៊ី ខ្ញុំ​រស់នៅ​ជិត​ព្រះវិហារ​បរិសុទ្ធ សាបប៉ូរ៉ូ ប្រទេស​ជប៉ុន ។ ខ្ញុំ​ចូលចិត្ត​អង្គុយ​នៅក្បែរ​បង្អួច​ក្នុង​ផ្ទះ​ខ្ញុំ ហើយ​មើល​គេ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

អំឡុង​ពេល​សម្ពោធ​អគារ ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ភក្ដិ​ដ៏​ល្អ​ម្នាក់​របស់​ខ្ញុំ​មក​ចូលរួម​ជាមួយ​យើង ។ គាត់​បាន​គិត​ថា អ្វីៗ​គ្រប់​យ៉ាង​គឺ​ស្រស់ស្អាត​ណាស់ ។

ខ្ញុំ​ចូលចិត្ត​គិត​ថា ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​គឺ ជា​ថ្ងៃ​ខួប​កំណើត​របស់​ព្រះវិហារ​បរិសុទ្ធ ។ ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​ខួប​កំណើត​ខ្ញុំ​ផងដែរ ។ ហើយ​ក៏​ជា​ថ្ងៃ​ខួប​កំណើត​របស់​ប្រធាន ម៉នសុន ដែរ ។ ឪពុក​ម្ដាយ​ខ្ញុំ និង​ខ្ញុំ​បានទៅ​ព្រះវិហារ​បរិសុទ្ធ​ពេល​ឧទ្ទិស​ឆ្លង ។ ខ្ញុំ​ក៏​បាន​ជួប​ប្រធាន ម៉នសុន ។

ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​បាន​រស់នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។ ថ្ងៃ​ណា​ដែល​ខ្ញុំ​មាន​ការលំបាក​នៅ​សាលា​រៀន នោះ​ខ្ញុំ​អាច​ដើរ​កាត់​ទីធ្លា​នោះ​ទៅ​ផ្ទះ​របស់​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះវបិតាសួគ៌​ចំពោះ​ខ្ញុំ ពេល​ខ្ញុំ​នៅ​ទីនោះ ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ពេល​ដែល​ខ្ញុំ​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ក្រោយ​មក​រៀបការ​នៅ​ទីនោះ ។