២០២០
តើ​អ្នក​គិត​ពី​អ្វី ?
ខែ មករា ឆ្នាំ ២០២០


តើ​អ្នក​គិត​ពី​អ្វី ?

ខ្ញុំ​ចូលចិត្ត​រៀន​ចេញ​ពី​ព្រះគម្ពីរ​នៅ​ព្រះវិហារ ។ ប៉ុន្តែ តើ​ខ្ញុំ​អាច​សិក្សា​នៅ​ផ្ទះ​ដោយ​របៀប​ណា បើ​គ្រួសារ​របស់​ខ្ញុំ​ពុំ​អាន​ព្រះគម្ពីរ​នោះ ?—អ្នក​សួរ​រស់នៅ​ក្នុង​ទីក្រុង​សាលប៊ឺក ប្រទេស​អូទ្រីស

រូបភាព
Whats on Your Mind

អ្នកសួរ​ជាទី​ស្រឡាញ់

ទោះ​ជា​គ្រួសារ​របស់​​ប្អូន​ពុំ​សិក្សា​ព្រះគម្ពីរ​ក្ដី សូម​ចាំ​ថា​ប្អូន​អាច​សិក្សា​បាន ! ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​អាន​ដោយ​ខ្លួនឯង សូម្បី​តែ​អាន​តែ​បន្តិច​រាល់​ថ្ងៃ​ក្ដី ។ ប្អូន​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​តារាង​ការអាន​នៅ​ទំព័រ ខ១២–ខ១៤ ។ សូម​អាន​គំនិត​មួយ​ចំនួន​ទៀត​នៅ​ទំព័រ ខ១១ !

មិន​ថា​ប្អូន​អាន​ព្រះគម្ពីរ​ជាមួយ​អ្នក​ផ្សេង​ទៀត ឬ​ដោយ​ខ្លួន​ឯង​នោះ​ទេ ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​ប្អូន ។

ប្អូន​មិន​នៅ​ឯកោ​នោះ​ទេ !

ទស្សនាវដ្តី ប្រិយមិត្ត

បន្ថែម នេះ​ជា​ប្រដាប់​ដាក់​ចំណាំ​កន្លែង​ក្នុង​ព្រះគម្ពីរ​សម្រាប់​ប្អូនៗ ! កាត់​វា​ចេញ ហើយ​បិត​ស្កុត​វា​ឲ្យ​ជិត ។