ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣២ ៖ ថ្ងៃ​ទី ៣ ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ


មេរៀន​ទី ៣២ ៖ ថ្ងៃ​ទី ៣

ការពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ

បុព្វកថា

តាំង​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​ស្ដារឡើងវិញ កិច្ចការ​នៃ​ព្រះអម្ចាស់​បាន​ពង្រីក​ទៅទូទាំង​ពិភពលោក ។ យើង​រស់នៅក្នុង​ជំនាន់​មួយ ដែលព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់ទ្រង់ ។ អ្នក​មាន​ធនធាន និង ឱកាស​ជា​ច្រើន​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់

តើ​មានមូលហេតុបែបណាខ្លះ​ដែល​មនុស្ស​អាច​នឹង​ពន្លឿន ឬ​បង្កើន​ល្បឿន​ការ​ងារ​នោះ ? សូម​អានគោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៧៣ស្វែង​រក​មើល​នូវអ្វី​ដែលព្រះអម្ចាស់​បានមានបន្ទូល​ថា ទ្រង់​នឹង​ពន្លឿន ( សូមមើល​ផងដែរយ៉ាកុប ៥:៦១-៦២, ៧០-៧១) ។

យោងទៅលើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៣អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មានប្រសាសន៍​ថា « ពេលវេលា​នៃការ​ពន្លឿន​នោះ គឺ​ជាពេលឥឡូវនេះហើយ » (Thus Shall My Church Be Called »Ensign ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ១៧ ) ។

យើង​រស់នៅក្នុង​ជំនាន់​មួយ ដែលព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់ទ្រង់ ។ តាមរយៈ​ការ​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ព្រះអម្ចាស់​លើក​កម្ពស់ ហើយ​បន្ថែម​ល្បឿន​កិច្ចខិតខំ​របស់ទ្រង់​ដើម្បី​នាំ​មកនូវ​សេចក្ដីសង្គ្រោះ​ដល់មនុស្ស​លោក ។

  1. សូម​ឆ្លើយ​សំណួរ​ដូចខាង​ក្រោម ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​ធ្វើ​ជា​សាក្សី​ថា ព្រះអម្ចាស់​កំពុង​ពន្លឿនកិច្ចការ​របស់​ទ្រង់ របៀបណា ?

អំឡុង​ពេល​ការ​បម្រើ​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ក្នុងនាមជា​ប្រធាន​សាសនាចក្រ ព្រះអម្ចាស់​បានពន្លឿន​កិច្ចការ​របស់ទ្រង់ ។ ឧទាហរណ៍ កិច្ចការ​ផ្សព្វផ្សាយសាសនា​បាន​ពង្រីក ហើយ​សាសនាចក្រ​បាន​បោះពុម្ព​កំណែថ្មី​នៃ​ព្រះគម្ពីរ ។ នៅពេល​លោក​លើក​ទឹកចិត្ត​ដល់សមាជិក​សាសនាចក្រ​ឲ្យ​ឆ្ពោះ​ទៅមុខ នោះប្រធាន ឃឹមបឹល បានមានប្រសាសន៍​ថា សាសនាចក្រ « បាន​បង្អង់​នៅ​ត្រង់​កន្លែង​ខ្លះ​យូរ​ល្មម​គ្រប់គ្រាន់ហើយ ។ ចូរ​យើង​បន្ដ​ការ​ធ្វើ​ដំណើរ​របស់​យើង​ឆ្ពោះទៅមុខ ហើយឡើងទៅលើ » ( « Let Us Move Forward and Upward »​ Ensign ខែ ឧសភា ឆ្នាំ ១៩៧៩ ទំព័រ ៨២ ) ។ លោក​ក៏បានបង្រៀន​ផងដែរ​ថា « យើង​ត្រូវ​តែពង្រីកការ​បោះ​ជំហាន​របស់​យើង ហើយត្រូវ​តែធ្វើវា​ឥឡូវនេះ » (Always a Convert Church: Some Lessons to Learn and Apply This Year, » Ensign ខែ​កញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៣ ) ។

នៅពេល​សមាជិក​សាសនាចក្រ « ពង្រីកការ​បោះ​ជំហាន​របស់​ពួកគេ » នោះ​ពួកគេ​បង្កើន​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ចូលរួម​ក្នុងកិច្ចការ​របស់ព្រះអម្ចាស់ ។ ឧទាហរណ៍ ពួកគេ​ធ្វើការ​កាន់តែ​មាន​ភាព​ឧស្សាហ៍ព្យាយាម​ដើម្បីចែកចាយ​ដំណឹងល្អ សិក្សា​ព្រះគម្ពីរ ហើយធ្វើកិច្ចការ​ព្រះវិហារបរិសុទ្ធ និងកិច្ចការ​ពង្សប្រវត្តិ ។

​ការ​ពន្លឿន​កិច្ចការផ្សព្វផ្សាយសាសនា​

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ប្រាប់ពួកបរិសុទ្ធ​ថា ព្រះអម្ចាស់​បាន​រៀបចំ​ដើម្បី​បើក​ទ្វា​សម្រាប់​ពួកគេ​ឲ្យចែកចាយដំណឹងល្អ រួមទាំង​នៅក្នុង​ជាតិសាសន៍​ដែល​ពុំ​អនុញ្ញាត​ឲ្យ​មាន​កិច្ចការ​ផ្សព្វផ្សាយសាសនា​ផងដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក៏បាន​មានប្រសាសន៍​ថា ពួកបរិសុទ្ធ​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​ឯង​ដើម្បីទទួលយក​ឱកាស​នោះផងដែរ ។ ប្រធាន ឃឹមបឹល​ក៏បាន​ថ្លែងទីបន្ទាល់​ថា បើ​យុវជនគ្រប់រូប​ត្រៀម​ខ្លួន​បម្រើ​បេសកកម្ម​ពេញម៉ោង នោះព្រះអម្ចាស់​នឹង​បើក​ទ្វារ ហើយ​ផ្ដល់​មធ្យោបាយ​មួយ​សម្រាប់កិច្ចការ​ផ្សព្វផ្សាយសាសនា ដើម្បី​ចេញទៅ​ពេញពិភពលោក​ទាំងមូល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ខ្ញុំ​គិត​អំពី​ជាតិសាសន៍​ជាច្រើន​ដែល​នៅ​ពុំ​ទាន់​បាន​ទំនាក់​ទំនង ។ ខ្ញុំ​ដឹង​ថា ពួកគេ​មាន​វាំងនន [ ការដាក់កំហិត​ទប់ទល់​នឹង​ឥទ្ធិពល​ពីខាង​ក្រៅ ] ដូចជា​វាំងនន​ដែក និង​វាំងន​ន​ឬស្សី ។ ខ្ញុំដឹង​ថា​វាលំបាក​ខ្លាំង ដោយសារ​យើងបាន​ខិតខំបញ្ចេញសមត្ថភាពខ្លះ​ហើយ ។…

« ប៉ុន្តែខ្ញុំ​អាចមើល​ឃើញ​ថា វាគ្មាន​ហេតុ​ផលល្អទេ ដែល​ព្រះអម្ចាស់​នឹង​បើក​ទ្វារ ដែលយើង​ពុំ​បាន​ត្រៀម​ខ្លួនដើរ​ចូល​ទៅ​នោះ ។ ហេតុអ្វី​ក៏​ទ្រង់​គប្បី​បំបាក់​វាំងនន​ដែក ឬ​វាំងនន​ឬស្សី ឬ​វាំងនន​ផ្សេងទៀត បើ​យើង​ពុំ​ត្រៀមខ្លួន​ដើម្បី​ដើរ​ចូល​ផងនោះ ? (« When the World Will Be Converted, » Ensign ខែ តុលា ឆ្នាំ ១៩៧៤ ទំព័រ ៥, ៧ ) ។

សមាជិក​នៃ​សាសនាចក្រ​បាន​ធ្វើតាម​ការ​ទូន្មាន​របស់ប្រធាន ឃឹមបឹល ហើយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ អំឡុង​ការ​ដឹកនាំរបស់​ប្រធាន ឃឹមបឹល នោះ​ចំនួន​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង បានកើន​ឡើង​ច្រើនជាង ៥០ ភាគ​រយ ។ នៅ​ចុង​ឆ្នាំ ១៩៨០ និង​ដើម​ឆ្នាំ ១៩៩០ រដ្ឋាភិបាល​អាល្លឺម៉ង់​ខាង​កើត ប្រទេសជាតិទាំងឡាយនៅ​ក្នុង​សហភាព​សូវៀត​ពី​ដើម និង​ប្រទេសជាតិនានាឯទៀត ជាទីកន្លែងដែល​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ត្រូវ​បាន​ដាក់កំហិត​ពីមុន​នោះ បាន​ចាប់​ផ្ដើម​អនុញ្ញាត​ឲ្យ​អ្នក​ផ្សព្វផ្សាយសាសនា​ចូល​ទៅ​ចែកចាយ​ដំណឹងល្អ​នៅក្នុង​ប្រទេស​ទាំងនេះ ។ ការព្យាករណ៍​របស់ប្រធាន ឃឹមបឹល ត្រូវ​បាន​បំពេញ ហើយ​វា​បន្ដ​បំពេញ​នៅពេល​កិច្ចការ​ផ្សព្វផ្សាយសាសនា​បាន​ពង្រីក​កាន់តែ​ធំ ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

នៅពេល​ប្រធាន ឃឹមបឹល បាន​លើក​ទឹកចិត្ត​ដល់សមាជិក​សាសនាចក្រ​ឲ្យ​ពង្រីកការ​បោះ​ជំហាន​របស់​ពួកគេ នោះ​លោក​បាន​បញ្ជាក់​អំពី​ទំនួល​ខុសត្រូវ​មួយ​របស់​យុវជន​គ្រប់រូប​ក្នុងសាសនាចក្រ ៖ « សំណួរ​ត្រូវ​បាន​សួរ​ជាញឹកញាប់ ៖ តើ​យុវជន​គ្រប់រូប​គួរ​បំពេញ​បេសកកម្ម​ឬទេ ? ហើយ​ចម្លើយ​ត្រូវ​បាន​ប្រទាន​ឲ្យដោយព្រះអម្ចាស់ ។ គឺ ‹ ពិតមែនហើយ › ។ យុវជន​គ្រប់រូប​គប្បី​បំពេញ​បេសកកម្ម » (« When the World Will Be Converted » ទំព័រ ៨ )។

ចាប់តាំង​ពីពេល​នោះមក ពួកព្យាការី​បាន​បន្ដ​លើក​ទឹកចិត្ត​យុវជន​ដែល​សក្ដិសម និង​មាន​សមត្ថភាព​គ្រប់រូប ឲ្យបម្រើ​បេសកកម្ម​ពេញម៉ោង ។ ពួកព្យាការី​ក៏​ស្វាគមន៍​ដល់​យុវនារី​ឲ្យ​បម្រើ​បេសកកម្ម​ពេញម៉ោង​ផងដែរ បើ​ពួកគេ​មានបំណង​ចង់​ធ្វើ ។ នៅ​ខែ​តុលា ឆ្នាំ ២០១២ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​អំពី​ការ​ផ្លាស់ប្ដូរ​អាយុដែល​តម្រូវ​ឲ្យចេញ​ផ្សព្វផ្សាយ​សាសនា ដោយអនុញ្ញាត​ឲ្យ​យុវជន​ចាប់​ផ្ដើ​ម​ការ​បម្រើផ្សព្វផ្សាយសាសនា​នៅវ័យ ១៨ ឆ្នាំ ហើយ​យុវនារី​នៅ​វ័យ ១៩ ឆ្នាំ. យុវជន​គ្រប់រូប គួរ​តែ​ត្រៀមខ្លួន​ដើម្បី​បម្រើ​បេសកកម្ម​ពេញម៉ោង ហើយ​រក្សា​ខ្លួន​ឲ្យ​មានភាព​សក្ដិសម​ដើម្បី​បម្រើ ។

រូបភាព
យុវជនកំពុង​អាន​ព្រះគម្ពីរ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ក៏​យុវជន​គ្រប់រូប​គប្បី​ត្រៀមខ្លួន​បម្រើ​បេសកកម្ម​ពេញម៉ោង​យ៉ាងដូច្នេះ ?

    2. តើ​ការ​ត្រៀមខ្លួន​សម្រាប់​បេសកកម្ម​នាពេលឥឡូវ​នេះ អាច​ជួយ​អ្នក​រួមចំណែក​ក្នុង​កិច្ចការ​របស់ព្រះ​អម្ចាស់យ៉ាងដូចម្ដេច ?

    3. តើអ្នកគិត​ថា ការ​ផ្លាស់ប្ដូរចំពោះតម្រូវការអាយុសម្រាប់​ការចេញ​ផ្សព្វផ្សាយសាសនា​ពេញម៉ោង​ដ៏បំផុសគំនិត បាន​រួមចំណែក​ចំពោះ​ការ​ពន្លឿន​កិច្ចការ​របស់ព្រះអម្ចាស់​យ៉ា​ង​ដូចម្ដេច ?

កំណែថ្មី​នៃ​ព្រះគម្ពីរ​

តើអ្នក​នឹង​និយាយ​អ្វីខ្លះ បើ​មិត្ត​ជិត​ស្និត​ម្នាក់​របស់អ្នក​និយាយ​មក​កាន់​អ្នកថា « ខ្ញុំ​ចង់​ខិតទៅកាន់តែជិតព្រះ ។ តើ​ខ្ញុំ​គួរ​តែ​ធ្វើ​យ៉ាង​ដូចម្តេច ? »

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

សូមអាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ៖ « ខ្ញុំ​យល់​ឃើញ​ថា នៅ​ពេល​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ក្នុង​ការទំនាក់​ទំនង​ទាំងឡាយ​របស់​ខ្ញុំ​ជាមួយ​នឹង ព្រះដ៏ទេវភាព ហើយ​នៅពេល​ដែល​វា​ហាក់​បី​ដូច​ជា​បង្ហាញ​ថា គ្មាន​ត្រចៀក​ដ៏​ទេវភាព​ណា​កំពុង​ស្តាប់ និង គ្មាន​សម្លេង​ដ៏​ទេវភាព​ណា​កំពុង​និយាយ ពេលនោះ​ហើយ​ដែល​ធ្វើ​ឲ្យខ្ញុំ​កាន់​តែឃ្លាត​ឆ្ងាយ​ទៅៗ ។ ប្រសិនបើ​ខ្ញុំ​ផ្តោត​យកចិត្ត​ទុកដាក់​ទាំង​ស្រុង​លើ​ព្រះគម្ពីរ នោះ​ផ្លូវ​ឆ្ងាយ​នឹង​ត្រូវ​បាន​បង្រួញ ហើយ​ជីវភាព​ខាង​វិញ្ញាណ​នឹង​ត្រឡប់​មក​វិញ » (Teachings of Presidents of the Church: Spencer W. Kimball[ឆ្នាំ ២០០៦ ] ទំព័រ ៦៧  ) ។

សូម​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១​:៦​, ២៤-៣០ រួចប្រាប់ថា ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ពួកអ្នកដឹកនាំ​បោះពុម្ព​វិវរណៈ ។ តើ​ព្រះគម្ពីរ​អាចជួយ​យើង​ពង្រីកជំហាន​របស់​យើង ហើយ​រួមចំណែក​ក្នុងការ​ពន្លឿន​កិច្ចការ​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

នៅ​ដើមឆ្នាំ ១៩៧​០ អ្នកដឹកនាំ​សាសនាចក្រ​ទទួល​ស្គាល់​ពី​តម្រូវការ ដែលសមាជិក​សាសនាចក្រ​ត្រូវ​ចេះ​បទគម្ពីរ​ឲ្យ​បាន​កាន់តែ​ស្ទាត់ជំនាញ ហើយ​ឲ្យមាន​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​ជា​បទដ្ឋាន​មួយ​ដើម្បី​សិក្សា និង​បង្រៀន ។ នៅ​ឆ្នាំ ១៩៧៩ បន្ទាប់ពី​រយៈពេលជាច្រើន​ឆ្នាំ​នៃ​កិច្ចខិតខំ ដ៏បំផុសគំនិត និង​ឧស្សាហ៍ព្យាយាម នោះ​សាសនាចក្រ បាន​បោះពុម្ព​កំណែថ្មីនៃ​ព្រះគម្ពីរប៊ីប​របស់​ស្តេច​ជេមស៍ អិល.ឌី.អេស ជាផ្លូវការ​ជា​ភាសាអង់គ្លេស ។ កំណែថ្មី​នៃ​គម្ពីរ​ប៊ីប​នេះ មាននូវ​ជំនួយ​ការ​សិក្សា​ដ៏ច្រើន ដែល​ពុំធ្លាប់មានពីមុន រួមមានទាំង​លេខ​យោង​ជាមួយ​នឹង​សេចក្ដីយោង​បទគម្ពីរ និង​ជំនួយ​ដទៃៗទៀតត្រូវ​បាន​ពង្រីក​កាន់តែ​ច្រើន ហើយ​បានកែលម្អ​ដើម​ជំពូក ដក​ស្រង់ចេញមកពី​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ Topical Guide និង Bible Dictionary ។ នៅឆ្នាំ ១៩៨១ សាសនាចក្រ​បាន​បោះពុម្ព​កំណែថ្មី នៃ​បណ្ដុំ​ព្រះគម្ពីរទាំងបី​ជា​ភាសា​អង់គ្លេស-- ព្រះគម្ពីរមរមន គោលលទ្ធិ និង សេចក្ដី​សញ្ញា និង មុក្ដា​ដ៏មាន​តម្លៃ​មហិមា-- ដែល​រួមមាន​ទាំង​ការ​កែលម្អ​លេខយោង ដើម​ជំពូក ផែនទី និង​មាតិកា ។ នៅ​ឆ្នាំ ២០០៩ សាសនាចក្រ​បានបោះពុម្ព​កំណែថ្មី​នៃ​ព្រះគម្ពីរ​ប៊ីបនៃ វីណា វ៉ាឡេរ៉ា អិល.ឌី.អេស ជាភាសា​អេស្ប៉ាញ ។

សូម​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែលបាន​ធ្វើ​ឡើង នៅ​រយៈពេល​មួយឆ្នាំ បន្ទាប់ពី​បានចេញ​បណ្ដុំ​ព្រះគម្ពីរ​ទាំងបី​ជាភាសា​អង់គ្លេស​នៅឆ្នាំ ១៩៨១ ។​ ចូរ​រក​មើល​របៀប​ដែល​លោក​បាន​មើលឃើញ​ជាមុន​ថា កំណែថ្មី​នៃ​ព្រះគម្ពីរ​ទាំងនេះ នឹង​ប្រទានពរ​ដល់​ជីវិត​ជាច្រើន ហើយ​រំកិល​កិច្ចការ​របស់ព្រះឆ្ពោះទៅមុខ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« រយៈពេល​ជា​ច្រើនឆ្នាំ​បាន​កន្លង​ផុតទៅ ព្រះគម្ពីរ​ទាំងនេះ​នឹង​បង្កើត​ផល​ជា​ជំនាន់​នៃ​ពួក​គ្រីស្ទាន​ស្មោះត្រង់​ជា​បន្ដ​បន្ទាប់ ដែល​ស្គាល់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដែល​ចង់គោរពតាម​ព្រះទ័យ​ទ្រង់ ។

« … វិវរណៈ នឹង​បើក​សម្ដែង​ដល់ពួកគេ ដែល​គ្មាន​វិធី​ណា​ផ្សេង​ឡើយ​នៅក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ពិភពលោក ។… ពួកគេ​នឹង​អភិវឌ្ឍ​ចំណេះ​វិជ្ជា​នៃ​ដំណឹងល្អ លើស​ហួស​ជីដូនជីតា​របស់​ពួកគេ​អាច​សម្រេច​បាន​ទៅទៀត ។ ពួកគេ​នឹង​មាន​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​អាច​ប្រកាស​អំពី​ទ្រង់ និង​ការពារ​ទ្រង់ » ( « Scriptures » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៥៣ ) ។

ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់ថា ព្រះយេស៊ូវ​គឺជាព្រះគ្រីស្ទ ។ ការ​សិក្សា​បទគម្ពីរ​អាច​ជួយ​យើង​ទទួលបាន​ទីបន្ទាល់​អំពី ព្រះយេស៊ូវ​គ្រីស្ទ ហើយជួយបំពេញ​ជីវិត​របស់​យើង​ដោយព្រះវិញ្ញាណបរិសុទ្ធ ។ កិច្ចខិតខំ​ដ៏អស្ចារ្យ បានមាន និង​បន្ដ​ធ្វើឡើង​ដើម្បី​ផ្ដល់​ឲ្យ​សមាជិក​សាសនាចក្រ​នូវ​ព្រះគម្ពីរ ហើយ​ផ្តល់​ជំនួយ​សម្រាប់​ការ​សិក្សា​ជា​ភាសា​កំណើត​របស់​ពួកគេ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ក៏ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​សំខាន់ ?

    2. តើ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក បានជួយអ្នក ឲ្យជួយក្នុងកិច្ចការ​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ការពន្លឿន​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ

ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​បាន​កើនឡើង​យ៉ាង​ច្រើន​ក្រៃលែង នៅក្រោម​ការដឹកនាំ​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ នៅ​ក្នុង​ឆ្នាំ ១៩៩៥ នៅពេល​ដែល​មាន​ព្រះវិហារបរិសុទ្ធ​តិច​ជាង ៥០ កំពុង​ដំណើរ​ការ នៅទូទាំង​ពិភពលោក លោក​បាន​មាន​ប្រសាសន៍​ ៖ « ខ្ញុំ​មាន​បំណងប្រាថ្នា​ដ៏​ខ្លាំង​មួយ​ថា ព្រះវិហារបរិសុទ្ធ​មួយ ត្រូវ​តាំង​ឡើងនៅក្នុង​កន្លែង​មួយ​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នៅ​ទូទាំង​ពិភពលោក​អាច​ចូលរួម​បាន​ដោយ​សមហេតុផល ។… … កិច្ចការ​កំពុង​ឆ្ពោះទៅមុខ​យ៉ាង​លឿន​តាមដែល​យើងអាច​ធ្វើទៅបាន ។ វា​គឺជា​ការ​អធិស្ឋាន​ដ៏ខ្ជាប់ខ្ជួន​របស់ខ្ញុំ​សុំ​ឲ្យ​វា​អាច​ត្រូវ​បាន​ពន្លឿន​ល្បឿនឡើង ដើម្បី​ឲ្យប្រជាជន​របស់​យើង​កាន់​តែ​ច្រើននាក់​អាច​ចូល​ទៅក្នុង​ដំណាក់​ដ៏ពិសិដ្ឋ​របស់ព្រះអម្ចាស់​បាន​កាន់តែ​ងាយស្រួល » (Of Missions, Temples, and Stewardship » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៥២, ៥៣ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៥, ១៧ដោយ​ស្វែងរកមើល​នូវ​ទំនួលខុសត្រូវ​ដែល​យើង​មាន​ចំពោះ​ជីដូនជីតា​របស់​យើង ។ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​គោលការណ៍​ដូច​ខាង​ក្រោម ៖យើង​មាន​ទំនួល​ខុសត្រូវដែល​ភ្ជាប់​ជាមួយ​សេចក្តី​សញ្ញា ដើម្បី​នឹង​ស្រាវជ្រាវ​ស្វែងរក​ដូនតា​របស់​យើង ហើយ​ធ្វើ​ពិធីបរិសុទ្ធនៃការសង្គ្រោះក្នុង​ដំណឹងល្អដល់​ពួក​លោក » (The Hearts of the Children Shall Turn » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥ ) ។

សំណង់ព្រះវិហារបរិសុទ្ធ និង​ការរីកចម្រើន​នៃ​កិច្ចការ​ពង្សប្រវត្តិ គឺជាភស្ដុតាង​ដែលព្រះ​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ នៅ​ផ្នែក​ម្ខាងទៀត​នៃ​វាំង​នន ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

សូម​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​អែលឌើរ បែដណា រួច​រកមើល​របៀប​ដែល​អ្នក​អាច​ចូលរួម​ក្នុង​កិច្ចការ​របស់ព្រះអម្ចាស់ ៖ « វា​មិន​មែន​ជា​ការចៃដន្យ​ទេ​ដែល​កម្មវិធី FamilySearch និង​ឧបករណ៍​ទាំងឡាយ​ដទៃ​ទៀត​ត្រូវបង្កើត​ឡើង​នៅ​ចំ​ពេល​ដែល​មនុស្ស​វ័យក្មេង មាន​ការចេះដឹង​យ៉ាង​ទូលំទូលាយ អំពី​បច្ចេកវិជ្ជា​ព័ត៌មាន និង​បណ្តាញទំនាក់ទំនង​ទាំងនោះ។ ម្រាមដៃ​របស់​អ្នក​ត្រូវ​បាន​បង្រៀន​ឲ្យ​វាយ​សារ ដើម្បី​បង្កើន​ល្បឿន និង​ជំរុញកិច្ចការ​របស់​ព្រះអម្ចាស់--ពុំគ្រាន់តែជា​ទំនាក់ទំនង​បាន​ឆាប់​ជាមួយ​មិត្ត​របស់​អ្នក​ប៉ុណ្ណោះ​ទេ ។ ជំនាញ និង​សមត្ថភាព ដែល​ជាភស្ដុតាង​នៅក្នុង​ចំណោម​មនុស្ស​វ័យក្មេង​ជាច្រើន​សព្វថ្ងៃ​នេះ គឺជា​ការ​ឲរៀបចំ​មួយ​ដើម្បី​រួមចំណែក​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ » (« The Hearts of the Children » ទំព័រ ២៦ ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូចខាង​ក្រោម​នៅក្នុងសៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​បទពិសោធន៍​វិជ្ជមាន​អ្វីខ្លះ​ដែល​អ្នក​មាន នៅក្នុងការ​ធ្វើកិច្ចការ​ពង្សប្រវត្តិ​របស់​អ្នក ឬ​ការទៅ​ព្រះ​វិហារ​បរិសុទ្ធ​ដើម្បី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​សម្រាប់​មរណជន ?

ទំនួលខុសត្រូវ​របស់យើង​ក្នុងការជម្រុញកិច្ចការ​ឲ្យឆ្ពោះទៅមុខ

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ ដេវីឌ ប៊ី ហេត នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ គូស​ចំណាំ​ពរជ័យ​មួយ​ដែល​មាន​ចំពោះ​យើង​ម្នាក់ៗ ៖

រូបភាព
អែលឌើរ ដាវីឌ ប៊ី ហេត

« បងប្អូនប្រុសស្រី ព្រះអម្ចាស់​កំពុង​បើក​ផ្លូវ ហើយ​ធ្វើឲ្យ​មាន​លទ្ធភាព​ដើម្បី​ពង្រីក​កិច្ចការ​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក ហើយ​នោះជា​ពរជ័យ​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា-- ដែល​បុគ្គល​ម្នាក់ៗ​ត្រូវចូល​រួម​ចំណែក--តាម​របៀប​ផ្ទាល់ខ្លួន ។…

« តើមាននរណា​ក្រៅពី​ពួកព្យាការីនៃព្រះ អាច​មើល​ឃើញជាមុន​អំពី​អព្ភូតហេតុ​នៃ​ការ​រីកចម្រើន​យ៉ាង​លឿន​នៃ​កិច្ចការ​របស់ព្រះអម្ចាស់ ? ពិតណាស់ ដូចដែលព្រះអម្ចាស់​បាន​ប្រាប់ជាមុននៅក្នុងកណ្ឌ ៨៨ អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា នោះ​ទ្រង់​កំពុង​ពន្លឿន​កិច្ចការ​របស់ទ្រង់​តាម​ពេលវា ( សូមមើលគ និង ស ៨៨:៧៣)» («Missionary Work—Our Responsibility » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៣, ទំព័រ ៦១, ៦២ ) ។

យើង​អាច​ត្រូវបានប្រទានពរ​នៅក្នុងការ​ចូលរួម​ចំណែក​នៅក្នុងការ​ពន្លឿន​កិច្ចការ​របស់ព្រះអម្ចាស់ ។ ចូរ​ពិចារណា​អំពី​ឱកាស​ទាំងឡាយ ដែលអ្នក​រួមចំណែក​ដើម្បីពន្លឿន​កិច្ចការ​របស់ព្រះអម្ចាស់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​វិធី​មួយ​ចំនួន​ណាខ្លះ ដែល​អ្នកអាច​រួមចំណែក​ដើម្បីពន្លឿន​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ ?

    2. តើពរជ័យអ្វីខ្លះ​ដែលអ្នកបាន​ទទួលពិសោធន៍ នៅពេល​អ្នកបាន​ចូលរួម​ក្នុងការ​ពន្លឿន​កិច្ចការ​របស់ព្រះអម្ចាស់ ?

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាមេរៀន​អំពី « ការពន្លឿន​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និងការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖