ការ​ធ្វើ​ការងារ​បម្រើ
ការងារ​បម្រើ​តាម​រយៈ​សន្និសីទ​ទូទៅ
គោលការណ៍ទាំងឡាយ


គោលការណ៍​នៃ​ការងារ​បម្រើ

ការងារ​បម្រើ​តាម​រយៈ​សន្និសីទ​ទូទៅ

ជាមួយ​នឹង​ការដកស្រង់​ដ៏​លើក​ស្ទួយ ប្រពៃណី​គ្រួសារ និង​ការបង្រៀន​ពី​អ្នកបម្រើ​របស់​ព្រះអម្ចាស់ សន្និសីទ​ទូទៅ​ផ្ដល់​ដល់​យើង​នូវ​របៀប​ជា​ច្រើន​ដើម្បី​ធ្វើ​ការងារ​បម្រើ—ពីមុន អំឡុង​ពេល និង​បន្ទាប់​ពី​ចុង​សប្ដាហ៍​សន្និសីទ​ទូទៅ !

លីអាហូណា ខែ មេសា ឆ្នាំ ២០២០

រូបភាព
scenes from general conference

ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​រៀបចំ​ដើម្បី​បម្រើ​បេសកកម្ម ស៊ូស៊ី និង ថម មូលិន ជំរុញ​សមាជិក​ក្នុង​ថ្នាក់​របស់​ពួកគេ​ជា​ទៀងទាត់ ឲ្យ​អញ្ជើញ​នរណា​ម្នាក់​ដើម្បី​មើល​សន្និសីទ​ទូទៅ ។

គាត់​និយាយ​ថា « ការអញ្ជើញ​នរណា​ម្នាក់​ឲ្យ​ធ្វើ​អ្វី​មួយ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ហើយ​វា​អនុវត្ត​ចំពោះ​ការងារ​បម្រើ​ផងដែរ » ។ « សិស្ស​របស់​យើង​រាយការណ៍​ជា​ទៀតទាត់​ត្រឡប់​មកវិញ អំពី​លទ្ធផល​ថា​បាន​បាន​ល្អ​យ៉ាងណា​សម្រាប់​ពួកគេ និង​សម្រាប់​បុគ្គល​ដែល​ពួកគេ​បាន​អញ្ជើញ​ផងដែរ » ។

នេះ​ជា​របៀប​មួយ​ចំនួន​ដែល​សិស្ស​របស់​ពួកគេ​បាន​រាយការណ៍ ៖

  • « យើង​ធ្វើ​ការងារ​បម្រើ​ដល់​មិត្ត​ម្នាក់​ដែល​មាន​បញ្ហា​ខ្លះ​ដែល​គាត់​កំពុងតែ​ប្រឈម ។ យើង​បាន​អញ្ជើញ​គាត់​ឲ្យ​ស្ដាប់​សន្និសីទ​ទូទៅ​ដើម្បី​បាន​ចម្លើយ ។ ពេល​យើង​បាន​ជួប​ជាមួយ​គាត់​បន្ទាប់​ពី​សន្និសីទ គាត់​បាន​ប្រាប់​យើង​ថា គាត់​បាន​ស្ដាប់​ឮ​គំនិត​ជាច្រើន​ដែល​នឹង​ជួយ​ដល់​បញ្ហា​របស់​គាត់ » ។

  • « យើង​បាន​រៀបចំ​ពិធី​ជប់លៀង​សន្និសីទ​ទូទៅ​មួយ ហើយ​គ្រប់គ្នា​យក​ចំណី​មក​ចែកចាយ​គ្នា ។ វា​សប្បាយ​ណាស់​ដែល​យើង​បាន​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​វា​ម្ដង​ទៀត ។

  • « ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ម្នាក់​ឲ្យ​មើល​សន្និសីទ​ទូទៅ​ជាមួយ​ខ្ញុំ ។ ពេល​យើង​បាន​និយាយ​អំពី​វា យើង​បាន​សម្រេច​ចិត្ត​ដើម្បី​បើកឡាន​ទៅសាលា​ប្រជុំ​ដើម្បី​មើល​ថា​បើ​យើង​អាច​មើល​វា​នៅ​ទីនោះ ។ យើង​បាន​ធ្វើ​ដូច្នោះ ហើយ​វា​ជា​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដែល​បាន​ទៅ​ទីនោះ ! »

កាលដែល​បងប្រុស និង​បងស្រី​មូលិន ព្រមទាំង​សិស្ស​របស់​ពួកគេ​បានរៀន នោះ​មាន​របៀប​ជាច្រើន​ដើម្បី​ធ្វើ​ការងារ​បម្រើ​តាម​រយៈ​សន្និសីទ​ទូទៅ ។ វា​ជា​របៀប​ដ៏​ប្រពៃ​មួយ​ដើម្បី​ចែកចាយ​ការដកស្រង់​ដ៏​លើកស្ទួយ ប្រពៃណី​គ្រួសារ ការពិភាក្សា​ដ៏​មាន​អត្ថន័យ និង​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ !

អញ្ជើញ​​មនុស្ស​ដទៃ​មក​កាន់​ផ្ទះ​របស់​អ្នក

« ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ ‹ ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ › ( យ៉ូហាន ១៣:៣៤ ) ។ ដូច្នេះ​យើង​មើល​ពី​របៀប​ដែល​ទ្រង់​បាន​ស្រឡាញ់​យើង ។… បើ​យើង​យក​ទ្រង់​ធ្វើ​ជា​គំរូ​របស់​យើង យើង​គប្បី​តែ​ព្យាយាម​ដើម្បី​ឈោង​ទៅ ហើយ​រាប់​បញ្ចូល​មនុស្ស​គ្រប់​គ្នា » ។ —ប្រធាន ដាល្លិន អេក អូក

ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ គ្រូ​បង្រៀន​តាម​ផ្ទះ​របស់​យើង​គឺ​ម៉ៃឃ៍​បាន​កត់សម្គាល់​ថា កូនៗ​ទាំង​បី​នាក់​របស់​ខ្ញុំ និង​ខ្ញុំ​មាន​តែ​កុំព្យូទ័រ​តូច​មួយ​ដើម្បី​មើល​សន្និសីទ​ទូទៅ ។ គាត់​បាន​អញ្ជើញ​យើង​ភ្លាម ដើម្បី​មក​ផ្ទះ​គាត់​ដើម្បី​មើល​ជាមួយ​គាត់ និង​ចាកគី​ភរិយា​គាត់ ដោយ​ទទូច​ថា​ពួកគេ​ចង់​បាន​គ្នា ។ កូនៗ​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​មើល​សន្និសីទ​ទូទៅ​នៅលើ​ទូរទស្ស​ពិតៗ ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ខ្លាំង​ណាស់​ដែល​មាន​ការគាំទ្រ ហើយ​យើង​ទាំងអស់​គ្នា​ចូលចិត្ត​ពេល​វេលា​ដែល​យើង​មាន​ជាមួយ​គ្នា ។

បន្ទាប់​ពី​នោះ ការមើល​សន្និសីទ​ទូទៅ​ជាមួយ​គ្នា​ជា​ប្រពៃណី​មួយ ។ សូម្បី​ពេល​យើង​មាន​ទូរទស្សន៍​ខ្លួនឯង​ក្ដី យើង​នៅតែ​ទៅ​ផ្ទះ​ម៉ៃឃ៍ និង​ចាកគី​ដោយរីករាយ​ជាមួយ​នឹង​ខ្នើយ សៀវភៅ​កត់ត្រា និង​ចំណី​របស់​យើង​សម្រាប់​សន្និសីទ​ទូទៅ ។ការស្ដាប់​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​ជាមួយ​គ្នា​ធ្វើ​ឲ្យ​វា​កាន់តែ​ពិសេស ។ យើង​បាន​ក្លាយ​ដូច​ជា​គ្រួសារ ។ ម៉ៃឃ៍ និង​ចាកគី​បាន​ក្លាយ​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ និង​ជា​លោកតា​លោកយាយ​ទីពីរ​របស់​កូនៗ​ខ្ញុំ ។ សេចក្ដី​ស្រឡាញ់ និង​មិត្តភាព​របស់​ពួកគាត់​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ឆន្ទះ​របស់​ពួកគាត់​ក្នុង​ការបើក​ទ្វារ​ផ្ទះ និង​ដួងចិត្ត​របស់​ពួកគាត់​ចំពោះ​យើង ។

ស៊ូហ្សាន អើដ កាលីហ្វ័រញ៉ា ស.រ.អា.

គោលការណ៍​ដែល​ត្រូវ​ពិចារណា

« បានកត់​សម្គាល់ »

ដោយ​ក្ដី​ស្រឡាញ់ ព្រះអង្គ​សង្គ្រោះ​បាន​យក​ពេលវេលា​ដើម្បី​ទតមើល​សេចក្ដី​ត្រូវការ​របស់​អ្នក​ដទៃ​ទៀត ហើយ​បន្ទាប់​មក​បាន​ធ្វើ​សកម្មភាព​ដើម្បី​បំពេញ​តម្រូវការ​ទាំងនោះ ( សូមមើល ម៉ាថាយ ៩:៣៥–៣៦; យ៉ូហាន ៦:៥; ១៩:២៦–២៧ ) ។ យើង​អាច​ធ្វើ​ដូច្នោះ​បាន​ផងដែរ ។

« បាន​អញ្ជើញ​ភ្លាមៗ » 

បន្ទាប់​ពី​យើង​កត់សម្គាល់​ពី​សេចក្ដី​ត្រូវការ​របស់​ពួកអ្នក​ដែល​យើង​ធ្វើ​ការងារ​បម្រើ​ដល់ ជំហាន​បន្ទាប់​គឺ​ធ្វើ​សកម្មភាព ។« ស្ដាប់​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី »

យើង​គួរតែ « ​ជួបជុំ​គ្នា​ជាញឹកញាប់ » ( មរ៉ូណៃ ៦:៥ ) ដើម្បី​រៀន​ជាមួយ​គ្នា លូតលាស់​ជាមួយ​គ្នា និង​និយាយ​អំពី​រឿងរ៉ាវ​ខាង​វិញ្ញាណ​ដែល​សំខាន់​បំផុត​ដល់​ព្រលឹង​របស់​យើង ។

« ចូរ​មក​ស្តាប់​សំឡេង​ព្យាការី ហើយ​ស្ដាប់​បន្ទូល​នៃ​ព្រះ » អាច​ជា​ការអញ្ជើញ​មួយ​ក្នុង​ចំណោម​ការអញ្ជើញ​ដ៏​សំខាន់​បំផុត​នានា​ដែល​យើង​អាច​អញ្ជើញ​ទៅ​ដល់​ពួក​អ្នក​ដែល​យើង​ធ្វើ​ការងារ​បម្រើ​ដល់ ។

« សេចក្តីស្រឡាញ់ និង​មិត្តភាព »

ដើម្បី​ជួយ និង​ជះឥទ្ធិពល​ដល់​អ្នក​ដទៃ​ទៀត​ដោយ​ពិត​ប្រាកដ នោះ​យើង​ត្រូវតែ​កសាង​ទំនាក់ទំនង​ដោយ​មេត្តាធម៌ និង « ការ​ស្រឡាញ់​ស្មោះត្រង់ » ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤១ ) ។

រូបភាព
looking at a tablet

ចែកចាយ​ដំណឹងល្អ​លើ​អ៊ិនធើណិត

« បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​ឧបករណ៍​សាកល ​ដែល​អាច​ជះឥទ្ធិពល​វិជ្ជមាន​ផ្ទាល់​ខ្លួន​ដល់​បុគ្គល និង​ក្រុម​គ្រួសារ​ដ៏​ច្រើន ។ ហើយ​ខ្ញុំ​ជឿ​ថា ពេលវេលា​បាន​មក​ដល់​ហើយ​សម្រាប់​យើង ជា​ពួកសិស្ស​របស់​ព្រះគ្រីស្ទ ដើម្បី​ប្រើប្រាស់​ឧបករណ៍​ដ៏​បំផុស​គំនិត​ទាំងនេះ​ដោយ​ត្រឹមត្រូវ និង​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​បុត្រា​បុត្រី​ទ្រង់ និង​ពី​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក » ។ —ដេវីឌ អេ បែដណា

អ៊ិនធើណិត​អនុញ្ញាត​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​ពិភពលោក​ទាំងមូល ។ ខ្ញុំ​ចូលចិត្ត​ណាស់ ! ខ្ញុំ​ចែកចាយ​សកម្មភាព​មួយ​ចំនួន​សម្រាប់​សន្និសីទ​ទូទៅ ប៉ុន្តែ​ភាគច្រើន​បំផុត ខ្ញុំ​ព្យាយាម​ជួយ​អ្នក​ដទៃ​ទៀត​​បង្កើត​ការពិភាក្សា​មួយ​ចេញ​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ ។ ការឃើញ​សំណួរ​ពី​អ្នក​ផ្សេង​ទៀត ជាញឹកញាប់​អាច​ជួយ​យើង​មើលឃើញ​ពី​អ្វីៗ​នៅក្នុង​ពន្លឺ​ថ្មី​មួយ ហើយ​អាច​ជា​ការចាប់ផ្ដើម​ដល់​សំណួរ​ពិភាក្សា​ដ៏​អស្ចារ្យ​របស់​យើង​ផ្ទាល់​ផងដែរ ។

ខ្ញុំ​បាន​ឃើញ​ថា ពេល​អ្នក​ប្រើ​សំណួរ ដើម្បី​ពិភាក្សា​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ជាមួយ​គ្រួសារ​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ នោះ​វា​ជួយ​អ្នក​ឃើញ​ពី​កម្លាំង​របស់​ពួកគេ ក៏​ដូច​ជា​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ផងដែរ ។ សំណួរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​សួរ​គឺ តើ​អ្នក​មាន​អារម្មណ៍​ថា អ្វី​ទៅ​ជា​ប្រធានបទ​ចេញ​ពី​សម័យ​ប្រជុំ​ថ្មីៗ​បំផុត​នៃ​សន្និសីទ​ទូទៅ ?

ស្ទើរតែ​គ្រប់ពេល ចម្លើយ​អនុញ្ញាត​ឲ្យ​អ្នក​មើល​ឃើញ​ពី​អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ជីវិត​របស់​ពួកគេ និង​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ពួកគេ ។ វា​អនុញ្ញាត​ឲ្យ​អ្នក​ក្លាយ​ជា​បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​កាន់តែ​ល្អ​ប្រសើរ​ឡើង ពីព្រោះ​អ្នក​បាន​ឃើញ​ពួកគេ​កាន់តែ​ច្បាស់ ។

ខាមែលេ ហ្គីលហាម ខូឡូរ៉ាដូ ស.រ.អា.

គោលការណ៍​ដែល​ត្រូវ​ពិចារណា

« ចែកចាយ​ដំណឹង​ល្អ »

យើង​បាន​ចុះ​សេចក្ដីសញ្ញា​ថា​នឹង « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង » ( ម៉ូសាយ ១៨:៩

« បង្កើត​ការពិភាក្សា​មួយ »

សារលិខិត​សន្និសីទ​ទូទៅ​អាច​បំផុស​ឲ្យ​មាន​ការសន្ទនា​ដ៏​អស្ចារ្យ ដ៏​មាន​គារវភាព និង​ដឹកនាំ​ដោយ​ខាង​វិញ្ញាណ ។ ហើយ​ការពិភាក្សា​បែប​នេះ​អាច​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក ជួយ​ឲ្យ​ទីបន្ទាល់​អ្នក​លូតលាស់ និង​នាំ​អំណរ​ដល់​អ្នក ! ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២២ ) ។

« ប្រើ​សំណួរ »

« សំណួរ​ល្អ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ពី​ចំណាប់​អារម្មណ៍ កង្វល់ ឬ​សំណួរ​ដែល​អ្នក​ផ្សេង​ទៀត​មាន ។ វា​អាច​ពង្រីក​ការបង្រៀន​របស់​អ្នក អញ្ជើញ​ព្រះវិញ្ញាណ និង​ជួយ​មនុស្ស​ឲ្យ​រៀន » ។

កំណត់​ចំណាំ

  1. ដាល្លិន អេក អូក « Love and the Law » ( វីដេអូ ) mormonandgay.ChurchofJesusChrist.org ។

  2. « ចូរ​មក​ស្តាប់​សំឡេង​ព្យាការី » ទំនុក​តម្កើង ល.រ. ១២ ។

  3. ដេវីឌ អេ បែដណា « Flood the Earth through Social Media » Liahona ខែ សីហា ឆ្នាំ ២០១៥ ទំព័រ ៥០ ។

  4. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ១៨៥ ។