តន្ត្រី
ហ៍្ន ! ឮ​ពួក​ទេវតា​ច្រៀង​បទ


131

ហ៍្ន ! ឮ​ពួក​ទេវតា​ច្រៀង​បទ

ដោយ​ស្វាហាប់

១. ហ្ន៍! ឮពួកទេវតាច្រៀងបទ

សិរីសួស្តីដល់ព្រះបុត្រ!

សូមបានសុខដល់ស្រុកនានា

ព្រះនិងមនុស្សបានជានឹងគ្នា!

អស់ទាំងសាសន៍អើយចូរស្រែកហ៊ោ

សរសើរព្រះដោយពាក្យជយោ

ចូរថ្លែងឲ្យមនុស្សបានសង្ឃឹម

ព្រះគ្រីស្ទកើតត្រង់បេថ្លេហិម!

[Chorus]

ហ្ន៍! ឮពួកទេវតាច្រៀងបទ

សិរីសួស្តីដល់ព្រះបុត្រ!

២. ទទួលស្តេចនៃក្តីសុខសាន្ត!

ព្រះរាជបុត្រនៃក្តីសុចរិត!

ទ្រង់នាំពន្លឺនឹងជីវិត

ការព្យាបាលដល់មនុស្សផង

ទ្រង់យាងចុះមកដោយរាបទាប

ដើម្បីមនុស្សបានឈ្នះក្តីស្លាប់

ដើម្បីលើកមនុស្សលោកឡើង

ដើម្បីយើងបានកើតជាថ្មី

[Chorus]

ហ្ន៍! ឮពួកទេវតាច្រៀងបទ

សិរីសួស្តីដល់ព្រះបុត្រ!

និពន្ធទំនុកច្រៀ​ង ៖ ឆាលី វីស្លី ឆ្នាំ ១៧០៧–១៧៨៨

និពន្ធបទភ្លេ​ង ៖ ហ្វីលីស្ស ម៉ែនឌីលសិន ឆ្នាំ ១៨០៩–១៨៤៧

លូកា 2:8–14

នីហ្វៃ ទី ៣ 25:2