២០១៥
សាវក​ផ្តល់​ពាក្យ​ទូន្មាន​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម
មករា 2015


សាវក​ផ្តល់​ពាក្យ​ទូន្មាន​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

រូបភាព
Screen shot of Elder Bednar speaking at CES Devo

អែលឌើរ ដេវិឌ អេ.បែដណា​ នៃកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​មានប្រសាសន៍​ក្នុង​សន្ទុរកថា​មួយនៃ​កម្មវិធី​អប់រំ​ជា​សប្តាហ៍​នៅ​សកលវិទ្យាល័យ​ព្រិហាំង យាំង នៅ​ថ្ងៃ​ទី​ 19 ខែ សីហា ឆ្នាំ 2014 ថា ​« ចាប់ផ្តើម​នៅ​ទី​នេះ​ និងនៅពេល​នេះ ខ្ញុំ​ទូន្មាន​អ្នកឲ្យ​បោសសំអាត​ផែនដី​នេះជាមួយ​នឹង​សារលិខិត​ដែល​ពោពេញ​ដោយ​សេចក្តីសុចរិត និង​សេចក្តី​ពិត សារលិខិត​ទាំងឡាយដែល​ជា​ការពិត ស្អាង​ឡើង និង គួរឲ្យសរសើរ ហើយ​ត្រូវតែ​​ពិតដូច​​ជាការ​បោសសំអាត​ផែនដីដោយ​ទឹកជំនន់មែន ។

« ខ្ញុំ​អធិស្ឋាន​ថា យើងនឹង​​មិនគ្រាន់តែ​ចូលរួម​ក្នុង​ទឹកជំនន់​ដែល​ឡើង​យ៉ាង​ឆាប់រហ័ស ហើយ​បន្ទាប់មក​ស្រក​យ៉ាង​រហ័ស​នោះទេ » លោក​បាន​មាន​ប្រសាសន៍​ក្នុង​សារមួយ​ដែល​គូសបញ្ជាក់​ពី​អំណាចនៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ទំនាក់ទំនង​សេចក្តីពិត ។ អែលឌើរ បែឌណា បាន​ហៅ​ជំនាន់​យើង​ថាជា​ « រដូវកាល​ដែល​មាន​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក » ដែល​យើង​មាន​ពរជ័យនៃ​ភាពរុងរឿង​ខាង​គំនិត និងសម្ភារឆ្នៃ​ប្រឌិត​ថ្មីៗ​ដែល​ផ្តល់​ឲ្យ​នូវ​លទ្ធភាព និង​ ពន្លឿន​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ ។

លោក​បាន​មាន​ប្រ​សាសន៍​ថា « ប្រមាណ​ជា ​40​ ភាគរយ​នៃ​កម្លាំង​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង​ទូទាំង​ពិភពលោក​នឹង​ប្រើប្រាស់​សម្ភារ​ឌីជីថល​ដែល​ជា​ឧបករណ៍​ក្នុង​កិច្ចការ​នៃ​ការផ្លាស់ប្រែ​ចិត្ត​ជឿ ការថែរក្សា ហើយ​និង​ការធ្វើ​ឲ្យសកម្មឡើងវិញ​ »​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា យើង​ទាំងអស់​គ្នា​ក៏​ទទួល​ស្គាល់​ពី​របៀប​ដែល​បច្ចេក​វិជ្ជាបាន​បង្កើន​ល្បឿន​កិច្ចការ​ពង្សប្រវត្តិ និង កិច្ចការព្រះវិហារ​បរិសុទ្ធ ការសិក្សា​ដំណឹង​ល្អ​ស្តារឡើង​វិញ​​ផ្ទាល់ខ្លួន និង ជាគ្រួសារ ហើយ​​ដែលធ្វើឲ្យ​​យើង​អាច​រៀន​បាន មើលឃើញ និង​ទទួលបាន​​បទពិសោធ៍​ពី​ពិភព​លោក​នេះ​យ៉ាង​ងាយតាម​របៀប​ដ៏អស្ចារ្យ » ។

លោក​បាន​លើកឡើង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នាពេល​ថ្មីៗនេះ​ដោយ​មាន​រួមទាំង​វិដេអូសម្រាប់​បុណ្យ​អ៊ីសស្ទើដែល​ផលិត​ដោយ​សាសនាចក្រដែល​មាន​ចំណងជើងថា ដោយសារទ្រង់,​​ ដែល​មាន​គេ​ចូលទស្សនា​ចំនួន​ជាង​ប្រាំលានដងក្នុង​ប្រទេស 191 និងស្លាក​មួយ​ដែល​សរសេរ​ថា #តើ​បាន​អធិស្ឋានឬ ដែលនាំ​ឲ្យ​មាន​ការសន្ទនាច្រើនជាង 4000 ដង​អំពី​ភាពចាំបាច់​នៃ​ការអធិស្ឋាន ។

​ការណ៍ទាំងអស់នេះ និង កិច្ច​ប្រឹងប្រែង​ផ្សេងៗទៀត​គឺ « គ្រាន់តែជា​​ខ្សែទឹកដ៏តូចមួយ​ប៉ុណ្ណោះ » លោក​មាន​ប្រសាសន៍​ដោយការអំពាវនាវ​ទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ « ឲ្យ​ជួយផ្លាស់ប្តូរ​ខ្សែទឹក​នេះទៅជា​ទឹកជំនន់ » ។ លោក​ក៏​បានមាន​ប្រសាសន៍ថា នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖

  • « យើង​គប្បី​មិន​និយាយ​បំផ្លើស បញ្ចេញបញ្ចូល ឬ​ធ្វើពុតជា​នរណាម្នាក់ ឬ​ក៏​អ្វី​មួយ​ដែល​ពុំមែន​ជា​ខ្លួន​យើ​ង​​នោះទេ ។ មាតិការ​របស់​យើង​គួរតែទុកចិត្តបាន និង ស្ថាបនា​ឲ្យរឹងមាំ​ » ។

  • « សារលិខិត​របស់​យើង​គួរតែ​ព្យាយាម​ស្អាងឡើង និង លើកតម្កើងជាជាង​ជម្លោះ ប្រកែកគ្នា ថ្កោលទោស ឬ បន្ថោកគ្នា​ » ។

  • « ចូរ​ក្លាហាន ហើយ​មោះមុត ប៉ុន្តែ​កុំធ្វើ​ហួសហេតុ ក្នុង​ការគាំទ្រ និង ការពារ​ដល់​ជំនឿ​របស់​យើង ហើយចៀសវាង​ពី​ជម្លោះ ។ ក្នុង​នាម​ជាសិស្ស គោលបំណង​របស់​យើង​គួរតែ​ប្រើប្រាស់​ប៉ុស្ដ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​មធ្យោបាយ​សម្រាប់​បញ្ចាំង​ពន្លឺ និង សេចក្តី​ពិតនៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ » ។

  • « ការ​ចំណាយពេល​ច្រើនពេកអាចជា​ការខ្ជះខ្ជាយ ការទំនាក់ទំនង​ច្រើនពេក​អាច​ត្រូវបាន​ខូចប្រយោជន៍ ឬ បំផ្លាញ ហើយ​​បទដ្ឋាន​ដ៏មាន​តម្លៃនៃ​សេចក្តី​សុចរិត​អាច​ត្រូវបានបង្អាក់នៅពេល​បច្ចេកវិជ្ជា​ត្រូវ​បាន​ប្រើប្រាស់​មិន​ត្រឹមត្រូវ ។ យើង​គប្បី​កុំ​អនុញ្ញាតសូម្បី​តែ​ការអុវត្តន៍​ល្អ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដើម្បីច្រានចោល​ការប្រើប្រាស់ពេលវេលា​ថាមពល និង ធនធានទាំងឡាយ​របស់​យើង​ឲ្យកាន់​តែប្រសើរ និងប្រសើរ​បំផុត » ។

  • « យើង​មិន​ចាំបាច់ប្រែក្លាយ​ខ្លួន​ជាអ្នក​ជំនាញ ឬអ្នក​និយម​ជ្រុល​​​ខាង​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​នោះទេ ។ ហើយ​យើង​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការ​បង្កើត និង​ចែកចាយ​នូវសារលិខិតដ៏ល្អិតល្អន់នោះដែរ » ។