២០១៧
ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​សាក្រាម៉ង់​ដល់​ពួកយើង
April 2017


រឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​សាក្រាម៉ង់​ដល់​ពួកយើង

រូបភាព
Jesus Gave Us the Sacrament 1
រូបភាព
Jesus Gave Us the Sacrament 2
រូបភាព
Jesus Gave Us the Sacrament 3

ព្រះយេស៊ូវ​បាន​ជ្រាប​ដឹង​ថា ពេលវេលា​នៅ​លើ​ផែនដី​របស់​ទ្រង់​ជិត​អស់​ហើយ ។ ទ្រង់​បាន​ប្រមូល​ពួកសាវក​របស់​ទ្រង់​ឲ្យ​ជួបជុំ​គ្នា​សម្រាប់​អាហារ​យប់​ថ្ងៃ​ចុងក្រោយ ។ ទ្រង់​បាន​ប្រទាន​សាក្រាម៉ង់ ហើយ​សុំ​ឲ្យ​ពួកគេ​ចង​ចាំ​ទ្រង់​ជានិច្ច ។

ព្រះយេស៊ូវ​បាន​យាង​ទៅ​សួនច្បារ​ដើម្បី​អធិស្ឋាន ។ ទ្រង់​បាន​រង​ការឈឺចាប់​ចំពោះ​អំពើ​បាប​ទាំងអស់ និង ភាពសោកសៅ​ទាំងអស់​នៅក្នុង​ជីវិត​មនុស្ស​គ្រប់​រូប ។ បន្ទាប់​មក​ទ្រង់​បាន​សុគត​នៅលើ​ឈើ​ឆ្កាង ហើយ​ព្រះសព​ត្រូវបាន​ដាក់​ទៅ​ក្នុង​ផ្នូរ ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​សុគត ស្ត្រី​មួយ​ចំនួន​បាន​ទៅ​ឯ​ផ្នូរ ។ ថ្ម​នៅ​ឯ​ទ្វារ​ផ្នូរ​បាន​រមៀល​ចេញ ហើយ​ផ្នូរ​នោះ​នៅ​ទទេ ! តើ​ព្រះយេស៊ូវ​គង់​នៅ​ទីណា ?

ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ! ម៉ារា ម៉ាក់ដាឡា បាន​ឃើញ​ព្រះយេស៊ូវ ។ ទ្រង់​បាន​ជួប​ពួកសាវក​ទ្រង់ ដើម្បី​ពួកគេ​អាច​ត្រៀម​ខ្លួន​ទៅ​បង្រៀន​ដំណឹងល្អ បន្ទាប់​មក​ទ្រង់​បាន​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ។

នៅពេល​ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ខ្ញុំ​ចងចាំ​អំពី​ព្រះយេស៊ូវ ។ ខ្ញុំ​ចងចាំ​ថា ទ្រង់​បាន​រស់នៅ ហើយ​បាន​សុគត ព្រមទាំង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​ខ្ញុំ ប្រយោជន៍ឲ្យខ្ញុំអាចរស់ឡើងវិញម្តងទៀត !