២០១៧
សិក្សា​ដំណឹងល្អ​តាម​របៀប​របស់​អ្នក
April 2017


សិក្សា​ដំណឹងល្អ តាម​របៀប របស់​អ្នក

សូម​មើល​គន្លឹះ​ទាំង​នេះ អំពី​ការសិក្សា​ដំណឹង​ល្អ និង ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ​របស់​អ្នក ។

រូបភាព
young woman studying

តើ​អ្នក​សិក្សា​ដោយ​របៀប​ណា នៅពេល​អ្នក​កំពុង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ ឬ កំពុង​ព្យាយាម​យល់​ព្រះគម្ពីរ​ឲ្យ​កាន់តែ​ច្បាស់​នោះ ? ខ្ញុំ​ចង់​និយាយ—អំពី​ការសិក្សា​តាម​របៀប ផ្ទាល់ខ្លួន​របស់​អ្នក ។ មនុស្ស​ម្នាក់ៗ មាន​ទម្លាប់​សិក្សា​ផ្សេងៗ​គ្នា​សម្រាប់​ការសិក្សា​នៅ​សាលា ប៉ុន្តែ​ជួនកាល​យើង​ភ្លេច​ថា យើង​អាច​សិក្សា​ដំណឹងល្អ​របស់​យើង​តាម​របៀប​នោះ​ផងដែរ ។ នៅពេល​ក្រោយ ប្រសិនបើ​អ្នក​មាន​សំណួរ​ខាង​វិញ្ញាណ ឬ ខាង​គោលលទ្ធិ សូម​ព្យាយាម​ធ្វើ​តាម​គន្លឹះ​ទាំងនេះ ដើម្បី​ស្វែងរក​មើល​ថា តើ​គន្លឹះ​ណា​មួយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ។

១. បង្កើត

រូបភាព
young man using tablet

ធ្វើ​បញ្ជី តារាង ឬ ផែនទី​មួយ ។ ( សូមមើល​ឧទាហរណ៍​ខាង​ក្រោម​នេះ ) ។

ធ្វើ​ការសិក្សា​បែប​បណ្តាញ ។ សរសេរ​ពាក្យ និង គំនិត​នានា បន្ទាប់​មក​គូសបន្ទាត់​ភ្ជាប់ និង​គូរ​រង្វង់​លើ​ពាក្យ និង គំនិត​ទាំងនោះ​ដើម្បី​បង្ហាញ​ថា​វា​ទាក់ទង​គ្នា ។

២. សរសេរ

កត់ត្រា​គំនិត និង អារម្មណ៍​ដែល​អ្នក​ទទួល​បាន​អំឡុង​ពេល​សិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា ហើយ​មើល​គំនិត​ទាំង​នោះ​ឲ្យ​បាន​ញឹកញាប់ ។

កត់ត្រា​គំនិត និង អារម្មណ៍​របស់​អ្នក បន្ទាប់​ពី​អ្នក​អធិស្ឋាន ទោះបី​ជា​អារម្មណ៍​នោះ មិន​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ប្រធានបទ​ដែល​អ្នក​កំពុង​សិក្សា​ក្តី ។ ចាំ​មើល​ថា​តើ​ព្រះវិញ្ញាណ​បង្រៀន​អ្នក​អ្វី​ខ្លះ ពេល​អ្នក​ធ្វើ​បែប​នេះ ។

កត់ត្រា​សំណួរ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ ក្នុង​ទូរសព្ទ ឬ នៅលើ​ទំព័រ​កំណត់​ចំណាំ​ដែល​ដាក់​នៅ​ជិត​គ្រែ​ដេក ដើម្បី​រំឭក​អ្នក ហើយ​ជួយ​អ្នក​បន្ត​គិត​អំពី​អ្វី​ដែល​អ្នក​កំពុង​រៀន​រៀងរាល់​ថ្ងៃ ។

៣. ស្តាប់ ហើយ​ពិភាក្សា

រូបភាព
mother and daughter studying scriptures

និយាយ​ជាមួយ​ឪពុក/ម្ដាយ ឬ ថ្នាក់​ដឹកនាំ​ដែល​អ្នក​ទុកចិត្ត ។ ស្វែងរក​ចម្លើយ​ជាមួយ​គ្នា ។ វា​ត្រូវ​ចំណាយ​ពេល​បន្តិច ប៉ុន្តែ​អ្នក​នឹង​រីកចម្រើន​នៅក្នុង​ដំណើរការ​នេះ ។

បង្រៀន​ដល់​អ្នក​ដទៃ​ផ្សេង​ទៀត ។ ចែក​វេន​គ្នា​ចែកចាយ​ពី​អ្វី​ដែល​អ្នក​ដឹង ពិតប្រាកដ ។ ពិភាក្សា​អំពី​អ្វី ដែល​អ្នក​បាន​រៀន​ពី​គ្នា ។

ស្តាប់​ព្រះគម្ពីរ​ដែល​អាន​ជា​សំឡេង ឬ រឿង​អិល.ឌី.អេស​ផ្សេងៗ​ទៀត និង ធនធាន​នានា​ដោយ​ចាក់​វា​ឲ្យ​ឮៗ ។

៤. ស្រាវជ្រាវ

ស្វែងរក​ជំនួយ​សិក្សា​នៅក្នុង​ព្រះគម្ពីរ និង តាម​អ៊ិនធើរណែត ( សូមមើល​បញ្ជី​ខាង​ក្រោយ​សម្រាប់​បញ្ជី​នៃ​ធនធាន​អិល.ឌី.អេស.​សំខាន់ៗ ) ។

សូម​ស្រាវជ្រាវ​រក​វីដេអូ និង ចម្រៀង​អំពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា​នៅក្នុង​គេហទំព័រ LDS.org ។

សូម​សិក្សា​អំពី​បរិបទ ។ ស្រាវជ្រាវ​ប្រវត្តិ ឬ ជំពូក​ដែល​ទាក់ទង​នឹង​ប្រធានបទ ឬ ខគម្ពីរ​ដែល​អ្នក​កំពុង​សិក្សា ។

៥. អនុវត្ត

រូបភាព
young man studying scriptures

សម្តែង​តាម​រឿង​នានា​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ឬ ធនធាន​ផ្សេង​ទៀត ។ តើ​ការដាក់​ខ្លួន​របស់​អ្នក​ទៅ​ក្នុង​ស្ថានភាព​របស់​បុគ្គល​នោះ ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា​យ៉ាង​ដូចម្តេច ? តើ​មាន​ស្ថានភាព​ណា​ខ្លះ​នៅក្នុង​ជីវិត​អ្នក ដែល​ស្រដៀង​នឹង​ស្ថានភាព​នោះ ?

ធ្វើ​ខគម្ពីរ​ប្រទាក់​គ្នា ដែល​ទាក់ទង​នឹង​ចម្លើយ ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ ។ ( សូមមើល​ឧទាហរណ៍​ខាង​ក្រោម​នេះ ) ។