២០១៧
សូម​កុំ​ចាក់​បទចម្រៀង​នោះ
April 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

សូម​កុំ​ចាក់​បទចម្រៀង​នោះ

រូបភាព
children listening to sterio

រចនា​រូបភាព​ដោយ ប្រេដលី អេជ ខ្លាក

យូរណាស់​មកហើយ គ្រួសារ​របស់​ខ្ញុំ និង ខ្ញុំ បាន​រស់នៅ​ក្នុង​ទីក្រុង វ៉េរ៉ាក្រូហ្ស ប្រទេស ម៉ិកស៊ីកូ នៅពេល​កូនៗ​របស់​ខ្ញុំ​រៀននៅ​សាលា​បឋមសិក្សា ។ រាល់​ព្រឹក​នៅពេល​ខ្ញុំ​ជួយ​រៀបចំ​កូនៗ​ទាំងបី​នាក់​របស់​ខ្ញុំ​ទៅ​រៀន យើង​បាន​ស្តាប់​វិទ្យុ—ជា​ស្ថានីយវិទ្យុ​ដែល​ល្បី​ជាង​គេ​បំផុត​នៅក្នុង​ទីក្រុង—យើង​ស្តាប់​កម្មវិធី​ដ៏​គួរ​ឲ្យ​ពេញចិត្ត​បំផុត ពិធីករ​ប៉ុស្តិ៍​វិទ្យុ​ដែល​ដឹកនាំ​កម្មវិធី​នោះ​ជា​យុវជន ។

យើង​បាន​ចាប់ផ្តើម​ស្តាប់​ឮ​បទចម្រៀង​ដ៏​ពេញ​និយម​មួយ ។ នៅពេល​ខ្ញុំ​ចាប់ផ្តើម​ផ្តោតយក​ចិត្ត​ទុក​ដាក់​ស្តាប់​ទំនុកបទ​នៃ​ចម្រៀង​នោះ ខ្ញុំ​បាន​ដឹង​អំពី​អត្ថន័យ​នៃ​ចម្រៀង​នោះ ទោះបី​វា​គ្មាន​ពាក្យ​គ្រោតគ្រាត​ក្តី ប៉ុន្តែ​វា​ដឹកនាំ​ទៅ​រកភាព​គ្រោតគ្រាត និង អាសអាភាស ។

ខ្ញុំ​បាន​និយាយ​ដោយ​ម៉ឹងម៉ាត់​ទៅ​កាន់​កូនៗ​របស់​ខ្ញុំ​ថា « យើង​ពុំ​អាច​ស្តាប់​ពាក្យ​សម្តី​បែប​នេះ​ឡើយ » ។ ប្រហែល​ពួកគេ​ពុំ​បាន​ផ្តោត​អារម្មណ៍​លើ​ទំនុកបទ​ចម្រៀង​នោះ​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ផ្តោតអារម្មណ៍​ល្មម​គ្រប់គ្រាន់ បន្លឺ​សំឡេង​ច្រៀង​គ្រហឹម​តាម​ចង្វាក់​ភ្លេង​នោះ ។

ពួកគេ​បាន​ឃើញ​ខ្ញុំ​បិទ​សំឡេង​វិទ្យុ ហើយ​ពួកគេ​បាន​សួរ​ខ្ញុំ​ថា ម៉ាក់​ហេតុអ្វី​បិទ​វា ។ « ម៉ាក់​នឹង​ប្រាប់​ពិធីករ​វិទ្យុ​នេះ ឲ្យ​ដក​បទ​ចម្រៀង​នេះ​ចេញ​ពី​កម្មវិធី » ។ ការ​ភ្ញាក់ផ្អើល​របស់​ពួកគេ​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ចាត់​វិធានការណ៍​នោះ​បន្ត​ទៀត ។

ពួកគេ​ស្ទើរ​តែ​ពុំ​ជឿ​សោះ ហើយ​ខ្ញុំ​ខ្លួន​ឯង​ក៏​ស្ទើរ​តែ​ពុំ​ជឿ​ដែរ​ថា ខ្ញុំ​បាន​យក​ទូរសព្ទ ហើយ​ទូរសព្ទ​ទៅ​កាន់​ស្ថានីយ​វិទ្យុ​នោះ ។ ខ្ញុំ​ពុំ​រំពឹង​ថា​នឹង​ទទួល​បាន​ការឆ្លើយ​តប​ឡើយ ប៉ុន្តែ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​ពិធីករ​ប៉ុស្តិ៍​វិទ្យុ​ដដែរ ដែល​យើង​បាន​ស្តាប់​កម្មវិធី​នោះ បាន​ឆ្លើយ​ទូរសព្ទ​របស់​ខ្ញុំ​ភ្លាមៗ ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ពុំ​យល់​ស្រប​ចំពោះ​ការ​ស្តាប់​បទចម្រៀង​នោះ​ទេ ដោយសារ​គ្រួសារ​ជា​ច្រើន​បាន​បើក​ស្តាប់​វិទ្យុ​ប៉ុស្តិ៍​នេះ នៅ​ម៉ោង​នេះ​រៀងរាល់​ព្រឹក ។ គាត់​បាន​សួរ​ខ្ញុំ ថា​តើ​ខ្ញុំ​ចង់​ឲ្យ​គាត់​ចាក់​បទចម្រៀង​ណា​វិញ ប៉ុន្តែ​ឥរិយាបថ​របស់​គាត់​មាន​សភាព​ល្អ​ធម្មតា​ទេ ហើយ​ខ្ញុំ​គ្រាន់តែ​សូម​ថា កុំ​ឲ្យ​គាត់​ចាក់​បទ​ចម្រៀង​នោះ អំឡុង​ពេល​ដែល​ក្មេងៗ​នៅ​ផ្ទះ ។

ខ្ញុំ​ពុំ​បាន​ដឹង​ឡើយថា តើ​ការសន្ទនា​តាម​ទូរសព្ទ​របស់​ខ្ញុំ​នោះ កំពុង​ផ្សាយ​ផ្ទាល់​ឬ​អត់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ណាស់​ដែល​ពិធីករ​ប៉ុស្តិ៍​វិទ្យុ​នោះ​បាន​ស្តាប់​ខ្ញុំ ។ ពីរបី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​សូម​ប្រាប់​ថា ការស្នើសុំ​របស់​ខ្ញុំ​ត្រូវ​បាន​ទទួល​យក ។

បទពិសោធន៍​នោះ​បាន​បញ្ជាក់​ខ្ញុំ​ថា យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន នៅពេល​ការសម្រេច​ចិត្ត​នៅក្នុង​កណ្តាប់ដៃ​យើង ហើយ​ធ្វើ​អ្វីៗ​ដែល​ចាំបាច់​ដើម្បី​ការពារ​កូនៗ​របស់​យើង​ពី​ឥទ្ធិពល​អវិជ្ជមាន ។ នៅពេល​យើង​ធ្វើ​បែប​នេះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​បន្ត​ធ្វើ​ជា​គូកន​របស់​យើង​ជាប់​ជានិច្ច ។