២០១៧
បម្រើ​អ្នក​ដទៃ​ដោយ​សេចក្តីជំនឿ
April 2017


យុវវ័យ

បម្រើ​អ្នក​ដទៃ​ដោយ​សេចក្តីជំនឿ

រូបភាព
boys with shovels

ប្រធាន អុជដូហ្វ ប្រាប់​ពួកយើង​ថា​សេចក្តីជំនឿ​លើ​ព្រះ ត្រូវតែ « មាន​ការប្រព្រឹត្តតាម » ។ លោក​បាន​ពន្យល់​ថា នៅពេល​សេចក្តីជំនឿ​របស់​យើង « ដើរ​ទឹម​គ្នា​ជាមួយ​នឹង​ការប្រព្រឹត្ត​តាម​ជាប់​ជានិច្ច នោះ​វា « ធ្វើ​ឲ្យ…ព្រលឹង​យើង​ពេញ​ដោយ​សេចក្តីសុខសាន្ត និង ក្តីស្រឡាញ់ » ។ ដោយ​មាន​ការសន្យា​នៃ​ពរជ័យ​នេះ នោះ​យើង អាច ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ហើយ​យើង​អាច​ឃើញ​ការណ៍​នេះ​នៅក្នុង​ជីវិត​របស់​យើង ប្រសិនបើ​យើង​ចំណាយ​ពេល​ធ្វើ​ការបម្រើ ដែល​ពោរពេញ​ដោយ​សេចក្តីជំនឿ ។ អ្នក​អាច​អធិស្ឋាន​រៀង​រាល់​ព្រឹក​ទូល​សុំ​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ ។ ឧទាហរណ៍ ទូល​សុំ​ទ្រង់​ឲ្យ​ប្រាប់​អ្នក​ឲ្យ​ដឹង​ពី គ្រាដែលបងប្អូនអ្នកត្រូវការជំនួយក្នុងការងារ​ផ្សេងៗ ឬ ពេល​មិត្តភក្តិ​របស់​អ្នក​ត្រូវការ​ការសរសើរ ។ បន្ទាប់​មក ពេល​អ្នក​ទទួល​បាន​ការបំផុសគំនិត ចូរ​អ្នក​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត​នោះ ! ប្រសិនបើ​អ្នក​អធិស្ឋាន និង ធ្វើ​ការបម្រើ​ទាំង​នេះ​ឲ្យ​ក្លាយ​ជា​ទម្លាប់ នោះ​ការប្រព្រឹត្តតាម​ដ៏​ស្មោះត្រង់ ដ៏​ជាប់​ជានិច្ច​របស់​អ្នក​នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​អ្នក និង ជីវិត​អ្នក​ដទៃ​ទៀត ។ ប្រធាន អុជដូហ្វ សន្យា​ថា​អ្នក « អាច​ផ្លាស់ប្តូរ​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ ប្រទេស​ជាតិ និង ពិភពលោក​បាន » ។