២០១៨
មរ៉ូណៃ និង​ជាង​ជួលជុល​រថយន្ត
January 2018


មរ៉ូណៃ និង​ជាង​ជួលជុល​រថយន្ត

« ហើយ​កូន​ក្មេង​តូចៗ​ជា​អ្នក​គង្វាល​វា » ( នីហ្វៃទី ២ ៣០:១២ ) ។

រូបភាព
Moroni and the Mechanic

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ គ្រួសារ​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ សៅ ផាឡូ ប្រទេស​ប្រេស៊ីល បន្ទាប់​ពី​ទៅ​សួរសុខទុក្ខ​សាច់​ញាតិ ។ គ្រាន់តែ​យើង​បាន​បើក​ឡើង​ផ្លូវ​ចំណោត​បន្តិច ស្រាប់​តែ​ឡាន​របស់​យើង​បាន​ខូច ។

យើង​បាន​ព្យាយាម​បញ្ឆេះ​ឡាន​យើង​ជា​ច្រើន​ដង ។ ប៉ុន្តែ​វា​ពុំ​ដំណើរ​ការ​ឡើយ ។ ឡាន​ជា​ច្រើន​បាន​បើក​ហួស​ពួក​យើង ។ គ្មាន​ឡាន​ណា​មួយ​ឈប់​ជួយ​ពួក​យើង​ឡើយ ។

ទីបំផុត ខ្ញុំ​បាន​ប្រាប់​គ្រួសារ​ខ្ញុំ​ថា យើង​គប្បី​អធិស្ឋាន ។ កូន​ប្រុស​ខ្ញុំ មរ៉ូណៃ​អាយុ​ប្រាំ​មួយ​ឆ្នាំ​បាន​និយាយ​ថា « កុំ​បារម្ភ​អី​ប៉ា ។ កូន​បាន​អធិស្ឋាន​រួច​ហើយ » ។

ខ្ញុំ​បាន​សួរ « តើ​កូន​បាន​អធិស្ឋាន​ទូល​សូម​អ្វី​ខ្លះ ? »

គាត់​បាន​និយាយ​ថា « កូន​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ថា សូម​ឲ្យ​មនុស្ស ដែល​ជួយ ជិះ​កាត់​នេះ​ហើយ​មក​ជួយ​ពួក​យើង » ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពន្លឺ​ភ្លើង​ឡាន​ពីរ​បាន​លេច​ចេញ​នៅ​ពី​ក្រោយ​ឡាន​យើង ។ វា​គឺ​ជា​ឡាន​សណ្តោង ។ តៃកុង​ឡាន​នោះ​គឺ​ជា​ជាង​ជួសជុល​រថយន្ត ។

គាត់​បាន​និយាយ​ថា « អ្នក​មាន​សំណាង​ណាស់ ។ ខ្ញុំ​បាន​បញ្ចប់​ការងារ​ខ្ញុំ​សម្រាប់​ថ្ងៃ​នេះ ហើយ​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ » ។

គាត់​បាន​ជួសជុល​ឡាន​របស់​យើង ។ បន្ទាប់​មក​គាត់​បាន​បើក​ឡាន​ពី​ក្រោយ​ពួកយើង ដើម្បី​ប្រាកដ​ថា​ពួកយើង​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព ។

ខ្ញុំ​បាន​សួរ​ទៅ​មរ៉ូណៃ​ប្រសិនបើ​គាត់​បាន​ដឹង​ថា នេះ​ជា​បទពិសោធន៍​មួយ​ដ៏​អស្ចារ្យ ។ គាត់​បាន​និយាយ​ថា « ប្រាកដ​ណាស់ ។ ព្រះវរបិតាសួគ៌​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​កូន ។ ឥឡូវ​នេះ​កូន​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ហើយ ! កូន​ពុំ​ចាំបាច់​ខ្ចី​វា​ពី​ប៉ា​ទៀត​ឡើយ » ។ ខ្ញុំ​បាន​រំជួល​ដួងចិត្ត​ដោយសារ​គំរូ​ដ៏​ស្មោះត្រង់​របស់​មរ៉ូណៃ ។

ឥឡូវ​នេះ​មរ៉ូណៃ​ធំ​ហើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​ចងចាំ​ពី​គំរូ​ល្អ​របស់​គាត់​កាល​ពី​គាត់​នៅ​ក្មេង ។ ទោះបី​ជា​អ្នក​នៅ​ក្មេង​ក្តី អ្នក​អាច​ធ្វើ​ជា​គំរូ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។