២០២០
អាលម៉ា​ជា​កូន​ប្រែចិត្ត
ខែ កក្កដា ឆ្នាំ ២០២០


រឿង​ក្នុង​ព្រះគម្ពីរ

អាលម៉ា​ជា​កូន​ប្រែចិត្ត

អ្នក​អាច​អាន​អំពី​រឿង​នេះ​នៅក្នុង ម៉ូសាយ ២៧ ។

រូបភាព
Alma talking with people

អាលម៉ា​ជា​កូនប្រុស​របស់​ព្យាការី ។ គាត់​ត្រូវបាន​ដាក់​ឈ្មោះ​តាម​ឪពុក​គាត់ ប៉ុន្តែ​គាត់​ពុំ​បាន​ជឿ​លើ​អ្វី​ដែល​ឪពុក​របស់​គាត់​បាន​បង្រៀន​នោះ​ទេ ។ គាត់​បាន​ប្រាប់​ប្រជាជន​ថា​សាសនាចក្រ​មិន​ពិត​ទេ ។

រូបភាព
angel appearing to Alma and others

ថ្ងៃ​មួយ​មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ឲ្យ​អាលម៉ា​ឃើញ ។ ទេវតា​បាន​ប្រាប់​អាលម៉ា​ឲ្យ​ប្រែចិត្ត ។

រូបភាព
Alma looking asleep

អាលម៉ា​ហាក់​ដូច​ជា​ដេកលក់​អស់​បី​ថ្ងៃ ។ គាត់​បាន​គិត​អំពី​ជម្រើស​ដ៏​អាក្រក់​របស់​គាត់ ។

រូបភាព
Alma teaching others

បន្ទាប់​មកអាលម៉ា​បាន​អធិស្ឋាន​សូម​ការ​អត់ទោស ។ ហើយ​គាត់​ត្រូវបាន​អត់ទោស​ឲ្យ ! គាត់​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ អាលម៉ា​បាន​ភ្ញាក់​ឡើង ហើយ​បាន​បង្រៀន​ដល់​មនុស្ស​ដទៃ​ទៀត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​សង្គ្រោះ​គាត់ ។

រូបភាព
kids in a car

ខ្ញុំ​អាច​​ប្រែចិត្ត​បាន ពេល​ខ្ញុំ​ធ្វើ​ជម្រើស​​ខុស​ឆ្គង ។ ព្រះយេស៊ូវ​នឹង​តែងតែ​គង់​នៅ​ទីនោះ​សម្រាប់​ខ្ញុំ ។

រចនា​រូបភាព​ដោយ អាបរីល ស្តុត