២០២០
តើ​យើង​អាច​ទប់ទល់​នឹង​ការបង្រៀន​ក្លែងក្លាយ​ដោយ​របៀប​ណា ?
ខែ កក្កដា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​យើង​អាច​ទប់ទល់​នឹង​ការបង្រៀន​ក្លែងក្លាយ​ដោយ​របៀប​ណា ?

អាលម៉ា ៣០–៣១

ថ្ងៃទី ៦–១២ ខែ កក្កដា

រូបភាព
How Can We Withstand False Teachings?

កូរីហូរ​ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​ដែល​បាន​ផ្សព្វផ្សាយ « ទាស់​នឹង​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​ដែល​បាន​ថ្លែង​ដោយ​ពួក​ព្យាការី អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ » ( អាលម៉ា ៣០:៦ ) ។ គាត់​បាន​ផ្សព្វផ្សាយ​ភាពមិនពិត​ផ្សេងៗ​ទៀត ហើយ​បាន​នាំ​ឲ្យ « បង្វែរ​ចិត្ត​មនុស្ស​ជា​ច្រើន​ចេញ » ( អាលម៉ា ៣០:១៨ ) ។

សូម្បី​តែ​ការណ៍​នេះ​បាន​កើត​ឡើង​ជាង ២០០០ ឆ្នាំ​កន្លង​មក​ហើយ​ក្ដី ក៏​មនុស្ស​ជា​ច្រើន​នៅ​សព្វថ្ងៃ​នេះ​ផ្សព្វផ្សាយ​ពី​ការណ៍​ស្រដៀង​គ្នា​នេះ​ផងដែរ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ខ្លួន​យើង​ទាស់​នឹង​ការបង្រៀន​ខុស​ឆ្គង​នៅក្នុង​ជំនាន់​របស់​យើង ?

យើង​អាច​ទទួល​ទីបន្ទាល់​ដោយ​ខ្លួ​ន​យើង​ផ្ទាល់

កូរីហូរ​បាន​បង្រៀន​មនុស្ស​ថា « គ្មាន​ព្រះ​គ្រីស្ទ​ទេ » ហើយ « ពុំ​អាច​មាន​ដង្វាយ​ធួន » ហើយ​គាត់​បាន​បដិសេធ​ថា​មាន​ព្រះ ( សូមមើល អាលម៉ា ៣០:១២, ១៧, ២៨ ) ។

តើ​យើង​អាច​ដឹង​ថា​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​ដោយ​របៀប​ណា ? តើ​ព្រះគម្ពីរ និង​បទពិសោធន៍​ផ្ទាល់​ខ្លួន​អាច​ពង្រឹង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ពួក​ទ្រង់​ដោយ​របៀប​ណា ?

យើង​អាច​ទុកចិត្ត​លើ​វិវរណៈ​បាន

កូរីហូរ​បាន​បដិសេធ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​​នៃ​វិវរណៈ ។ គាត់​បាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ថា « គ្មាន​មនុស្ស​ណា​អាច​ដឹង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នោះ​ទេ » ហើយ « អ្នក​រាល់​គ្នា​មិន​អាច​ដឹង​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មើល​មិន​ឃើញ​នោះ​ទេ » ( អាលម៉ា ៣០:១៣, ១៥ ) ។

យើង​អាច​សម្លឹង​ទៅ​ពួក​ព្យាការី និង​សាវក​ដើម្បី​ទទួល​បាន​ព្រះបន្ទូល​របស់​ព្រះ​សម្រាប់​សម័យកាល​របស់​យើង ។ តើ​ការធ្វើតាម​ព្យាការី​ការពារ​បងប្អូន​ដើម្បី​​ទាស់​នឹង​ការបង្រៀន​ខុសឆ្គង​ដោយ​របៀប​ណា ?

យើង​អាច​ចងចាំ​ថា​សេចក្ដី​ពិត​គឺ​ជា​សេចក្ដី​ពិត

កូរីហូរ​បាន​ប្រាប់​ប្រជាជន​ថា ពុំ​មាន​របៀប​ណា​ដែល​ពួកគេ​អាច​ដឹង​ពី​អ្វី​ដែល​ពិត​បាន​ឡើយ ( សូមមើល អាលម៉ា ៣០:២៤ ) ប៉ុន្តែ​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « រឿង​ខ្លះ​គឺ​ពិត ។ …

« … សេចក្ដី​ពិត​គឺ​ផ្អែក​លើ​ច្បាប់​ដែល​ព្រះ​បាន​បង្កើត ។ … ច្បាប់​ដ៏​អស់កល្ប​ទាំងឡាយ​អនុវត្ត​នៅក្នុង ហើយ​ប៉ះពាល់​ដល់​ជីវិត​យើង​ម្នាក់ៗ មិន​ថា​យើង​ជឿ​លើ​វា ឬ​អត់​នោះ​ទេ » ( « The Love and Laws of God » [ Brigham Young University devotional ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ] speeches.byu.edu ) ។ តើ​យើង​អាច​រកឃើញ​សេចក្ដី​ពិត​របស់​ព្រះ​ដោយ​របៀប​ណា ហើយ​តើ​វា​ផ្ដល់​ពរជ័យ​ដល់​យើង​យ៉ាង​ណា ?