ឆ្នាំ ២០២៣
ការណាត់ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ក្រុម​អាច​ដាក់​កាលវិភាគ​តាម​អនឡាញ​បាន
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ការណាត់ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ក្រុម​អាច​ដាក់​កាលវិភាគ​តាម​អនឡាញ​បាន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

ការណាត់ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ក្រុម​អាច​ដាក់​កាលវិភាគ​តាម​អនឡាញ​បាន

ឥឡូវ​នេះ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​ដាក់​កាលវិភាគ​ណាត់​ជា​ក្រុម​សម្រាប់​ពិធីបរិសុទ្ធ​ជំនួស​ទាំងអស់ ដោយ​ប្រើ​ប្រព័ន្ធ​អនឡាញ​សម្រាប់​ការណាត់ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ពីមុន​មក ប្រព័ន្ធ​នេះ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការណាត់​ជា​ក្រុម​សម្រាប់​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​ផ្សារភ្ជាប់​ជំនួស​តែ​ប៉ុណ្ណោះ ។

មុខងារ​ថ្មី​នេះ​នឹង​ក្លាយជា​ការបន្ថែម​ដ៏​ស្វាគមន៍​មួយ​សម្រាប់​គ្រួសារ និង​មិត្តភក្តិ​ទាំងឡាយ ដែល​ចង់​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា ។ ក្រុម​ធំៗ​ដូចជា​វួដ និង​ស្តេក​ត្រូវបាន​ស្នើឲ្យ​បន្ត​ការបម្រុង​ទុក​តាម​អ៊ីម៉ែល ឬ​ទូរសព្ទ​ដដែល ។

នៅពេល​ដាក់​កាលវិភាគ​ការណាត់ជួប សូម​ពិនិត្យ​មើល​ប្រអប់​ដែល​ដាក់​ស្លាក​ថា « ភ្ញៀវ​បន្ថែម » ហើយ​វាយបញ្ចូល​ចំនួន​សមាជិក​ប្រុស និង​ស្រី​ទាំងឡាយ​ដែល​នឹង​ចូលរួម ។ ទំហំ​ក្រុម​អតិបរមា​មាន​ភាពខុសគ្នា​តាម​ព្រះវិហារ​បរិសុទ្ធ ហើយ​ផ្អែកលើ​ចំនួន​អ្នកធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ។

អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​មើល​ការណាត់ជួប​នោះ នៅពេល​ភ្ញៀវ​មក​ដល់​តុ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​នឹង​នាំ​ភ្ញៀវ​ទាំងនោះ នៅពេល​ពួកគេ​មកដល់ ។