ឆ្នាំ ២០២៣
កំណែ​ទីពីរ​នៃ​ប្រកាស​ដំណឹងល្អ​របស់​យើង ឥឡូវ​នេះ​មាន​ហើយ
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« កំណែ​ទីពីរ​នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ឥឡូវ​នេះ​មាន​ហើយ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

កំណែ​ទីពីរ​នៃ ប្រកាស​ដំណឹងល្អ​របស់​យើង ឥឡូវ​នេះ​មាន​ហើយ

ជិត​ពីរ​ទសវត្សរ៍​ក្រោយពី​ការបោះពុម្ព​ផ្សាយ​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ស្តីពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា សាសនាចក្រ​បាន​ចេញផ្សាយ​កំណែ​ទី​ពីរ​ហើយ ( ដែល​មាន​ចំណងជើង​រង​ថា មគ្គុទេសន៍​ស្ដីពី​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​អំពី​កំណែ​លើក​ទីពីរ​នេះ​នៅក្នុង​សិក្ខាសាលា​របស់​សាសនាចក្រ​សម្រាប់​ថ្នាក់ដឹកនាំ​បេសកកម្ម​ថ្មី​នៅ​ខែ មិថុនា ។ លោក​បាន​មាន​ប្រសាសន៍​ថា « កំណែ​ថ្មី​នេះ​មក​ចំ​ពេល​មួយ ដែល​ពិភពលោក​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស ។ [ វា ] ឆ្លុះបញ្ចាំង​ពី​ភាពរសើប​នៃ​ការផ្លាស់ប្តូរ​ទាំងនោះ​ជាច្រើន ។ វា​មាន​សេចក្តី​ណែនាំ​ដ៏ល្អ​បំផុត​មួយ​ចំនួន ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​មក​រក​ទ្រង់ » ។

កំណែ​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​នេះ មាន​នូវ​ការបង្រៀន​ជាច្រើន​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​បាន​ធ្វើ​ឡើង​តាំងពី​បាន​ចេញផ្សាយ​ការបោះពុម្ព​លើក​ទីមួយ​នៅក្នុង​ឆ្នាំ ២០០៤ ។ វា​ស្រប​ទៅនឹង​គោលការណ៍​របស់ ក្បួនខ្នាត​ទូទៅ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ព្រមទាំង​គោលនយោបាយ​ថ្មីៗ​ផ្សេងទៀត​ផងដែរ ។ វា​ក៏​មាន​នូវ​ការការពារ និង​គោលការណ៍​ណែនាំ​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការចែកចាយ​ដំណឹងល្អ​ផងដែរ ។

ប្រធាន​យុវនារី​ទូទៅ បូនី អេច ខ័រឌុន បាន​ថ្លែង​ថា « អ្វី​ដែល​អស្ចារ្យ​នោះ​គឺ សាវក​គ្រប់រូប​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពិនិត្យ​មើល​សៀវភៅ​នេះ ។ គណៈប្រធាន​ទីមួយ​បាន​អាន​វា​ចប់​ទាំងអស់ ។ ហើយ​នេះ​គឺ​ពិតជា​សៀវភៅ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បោះ​ត្រា​របស់​ព្រះអង្គ​លើ​វា​មែន » ។

កំណែ​ទីពីរ​នៃ ប្រកាស​ដំណឹងល្អ​របស់​យើង មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​តាម​អនឡាញ​ជា​ភាសា​អង់គ្លេស បារាំង ព័រទុយហ្គាល់ និង​អេស្ប៉ាញ ។ ការបោះពុម្ព​ជា​សៀវភៅ​នឹង​មាន​នៅ​ចុង​ឆ្នាំ ២០២៣ ។ ភាសា​បន្ថែម​នឹង​មាន​ចាប់​ពី ខែ មករា ឆ្នាំ ២០២៤ តទៅ ។