ឆ្នាំ ២០២៣
ចំនួន​ព្រះវិហារ​បរិសុទ្ធ​នៅតែ​បន្ត​កើនឡើង
ខែ វិច្ឆិកា ឆ្នាំ ២០២៣


« ចំនួន​ព្រះវិហារ​បរិសុទ្ធ​នៅតែ​បន្ត​កើនឡើង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។

ចំនួន​ព្រះវិហារ​បរិសុទ្ធ​នៅតែ​បន្ត​កើនឡើង

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ២០ នៅ​សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣ នេះ ។ សូមមើល​ទីតាំង​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​នៅក្នុង​សុន្ទរកថា​របស់​លោក​នៅលើ​ទំព័រ ១១៧ ។

ព្រះវិហារ​បរិសុទ្ធ​ខាងក្រោម​នេះ​ត្រូវបាន​ឧទ្ទិស​ឆ្លង ឬ​ឧទ្ទិស​ឆ្លង​ឡើងវិញ​តាំងពី​សន្និសីទ​ទូទៅ​នា​ខែ មេសា មុន ៖

  • ព្រះវិហារ​បរិសុទ្ធ រិចម៉ុនដ៍ វើជិននៀ ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ កូឡុំ​ប៊ូស អូហៃអូ ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​ឡើងវិញ​នៅ​ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ ហេឡេណា ម៉នថេណា ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ សារ៉ាថូហ្គា ស្រ្ពីងស៍ យូថាហ៍ ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ បេនថុនវិល អាកាន់សាស ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ ម៉ូសេ លេក វ៉ាស៊ីនតោន ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ ប្រាស៊ីលៀ ប្រេស៊ីល ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ ម៉ាក់អាលេន តិចសាស ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ ហ្វីដឺ រីវើ កាលីហ្វ័រញ៉ា ( ស.រ.អា. ) ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ បាងកក ថៃ ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៣ ។

  • ព្រះវិហារ​បរិសុទ្ធ អូឃីណាវ៉ា ជប៉ុន ត្រូវបាន​ឧទិស្ទ​ឆ្លង​នៅ​ថ្ងៃទី ១ ខែ វិច្ឆិកា ។

ពិធីបើក​ការដ្ឋាន​សាងសង់​បាន​ចាប់ផ្ដើម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​ដូច​តទៅ​នេះ ៖ ព្រះវិហារ​បរិសុទ្ធ ផត វីឡា វ៉ានូអាទូ, ព្រះវិហារ​បរិសុទ្ធ ប៉ាពូអាស៊ី នូវែលហ្គីណេ, ព្រះវិហារ​បរិសុទ្ធ បេឡូ ហូរីហ្សូនធឹ ប្រេស៊ីល, ព្រះវិហារ​បរិសុទ្ធ ម៉នភីលីអេ អាយដាហូ, ព្រះវិហារ​បរិសុទ្ធ ម៉ូដេសថូ កាលីហ្វ័រញ៉ា និង​ព្រះវិហារ​បរិសុទ្ធ ហ្វត វើតស្ស៍ តិចសាស ។