ថ្នាក់​សិក្ខាសាលា
មេរៀន​ទី១៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥


មេរៀន​ទី១៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៥

បុព្វកថា

ទោះជា​ម៉ាទីន ហារិស បានធ្វើ​ឲ្យ​បាត់​ឯកសារ​សរសេរ​ដោយដៃ​ចំនួន១១៦ ទំព័រ​ក្ដី ក៏​អំឡុង​ពេលនៃ​រដូវ​ក្ដៅ នៃ​ឆ្នាំ១៨២៨ លោក​បាន​បន្ដ​ចង់​ជួយ​នៅក្នុង​ការនាំ​ចេញមក​នៃ​ព្រះគម្ពីរមរមន​ដែរ ។ នៅខែ​មិនា ឆ្នាំ១៨២៩ ម៉ាទីន បានធ្វើ​ដំណើរពី​ផ្ទះរបស់លោក នៅ​រដ្ឋ​នូវយ៉ោក ដើម្បី​សួរសុខទុក្ខ​យ៉ូសែប និងអិមម៉ា ស៊្មីធ នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផេនសិលវេញ៉ា ។ ខណៈ​ដែល​នៅទីនោះ ម៉ាទីន បាន​ស្នើរសុំ​ធ្វើ​ជា​សាក្សី​ម្នាក់​ថា យ៉ូសែប មាន​ផ្ទាំង​ចំណារ​មាស ។ យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ទៅព្រះអម្ចាស់ ហើយ​បាន​ទទួលវិវរណៈ ដែល​ឥឡូវនេះ​ត្រូវ​បាន​គេ​ស្គាល់ថាជា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥ ។ នៅក្នុង​វិវរណៈនេះ ព្រះអម្ចាស់ បាន​ប្រកាស​ថា សាក្សីបីនាក់ នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរមរមន ហើយ​បាន​ប្រាប់​ដល់​ម៉ាទីន អំពី​អ្វី ដែលគាត់​ត្រូវ​ធ្វើ ដើម្បី​សម​នឹង​ក្លាយជា​សាក្សី​ម្នាក់​នៃ​សាក្សី​ទាំងនេះ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១-២២

ព្រះអម្ចាស់នឹង​នាំ​ព្រះបន្ទូលរបស់ទ្រង់​ចេញមក​នៅ​ថ្ងៃ​ចុង​ក្រោយ ហើយ​សាក្សី​ទាំងឡាយ នឹង​ថ្លែងទីបន្ទាល់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​មាន​អ្វីមួយ ដែលអ្នកបាន​គ្រាន់​តែ​ឮ​អំពី​វា ប៉ុន្តែ​ចង់​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ឬ​ទេ ? ហេតុអ្វី​អ្នក​ចង់​មើល​ឃើញ​ផ្ទាល់​ភ្នែក ?

បន្ទាប់ពី​សិស្ស​ពីរបីនាក់​បាន​ឆ្លើយ​រួច សូម​អញ្ជើញសិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​ម៉ាទីន ហារិស ចង់​មើល​ឃើញ​ដោយ​ខ្លួនគាត់ ។ បន្ទាប់ពី​សិស្ស​បាន​ប្រាប់នូវអ្វីដែល​ម៉ាទីន ចង់មើលឃើញ​ហើយ នោះ​អ្នកអាច​នឹង​សួរ​ពួកគេ ប្រសិនបើ​ពួកគេ​ចង់​មើល​ឃើញ​ផ្ទាំង​ចំណារ​មាស​ឬ​ទេ ។ សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់ ពន្យល់​អំពី​ចម្លើយ​របស់​ពួកគេ ។

ដើម្បីជួយសិស្ស​យល់​ពីមូលហេតុ​ដែល ម៉ាទីន ស្វែងរក​សាក្សី​បន្ថែម​អំពី​ផ្ទាំង​ចំណារ​ដែល​មាន​នោះ សូម​ពន្យល់​ថា នៅ​ខែ​មិនា ឆ្នាំ១៨២៩ ម៉ាទីន បាន​រៀបចំ​ធ្វើដំណើរ​ពី​ផ្ទះរបស់គាត់​នៅ​រដ្ឋ​នូវយ៉ោក ទៅ​សួរសុខទុក្ខ​យ៉ូសែប និង អិមម៉ា ស៊្មីធ នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផេនសិលវេញ៉ា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភរិយា​របស់គាត់ លូស៊ី ហារិស ពុំ​សប្បាយចិត្ត​ចំពោះ​ពេលវេលា និង​ប្រាក់កាស​ដែល​ប្ដី​របស់គាត់ បាន​ផ្ដល់​សម្រាប់ការ​បោះពុម្ព​ព្រះគម្ពីរមរមន​ទេ ។ គាត់​ខឹង​នឹង​យ៉ូសែប ស៊្មីធ ដែល​បាន​បដិសេធ​នឹង​សំណើរ​ពីខាង​ដើម​របស់គាត់​ដើម្បី​មើល​ផ្ទាំង​ចំណារ​មាស​ផងដែរ ។ គាត់​បាន​ធ្វើ​សំណុំឯកសារ​ច្បាប់​ប្ដឹង​ទាស់​នឹង​យ៉ូសែប ហើយ​បាន​ប្រមូល​មនុស្ស​មួយ​ក្រុម​ដែល​ស្ម័គ្រចិត្ត​ធ្វើទីបន្ទាល់​ថា លោក​កុហក​អំពីរឿង​ផ្ទាំង​ចំណារ ។ បន្ថែម​ពី​លើ​ការ​គំរាមគំហែង​ប្ដឹង​ទាស់​នឹង​យ៉ូសែប មនុស្ស​ទាំងនោះ បាន​ព្រមាន​ម៉ាទីន​ថា បើ​គាត់ពុំ​ចូលរួម​នឹង​ពួកគេ​ធ្វើទីបន្ទាល់​សង្ស័យ​អំពី​ការបោកបញ្ឆោត និង​ការ​ក្លែងបន្លំរបស់​យ៉ូសែប ស៊្មីធ ទេនោះ​ម៉ាទីន​នឹង​ជាប់ទោស​ជាមួយ​យ៉ូសែប ហើយ​នឹង​ត្រូវជាប់គុគ​ជាមួយយ៉ូសែប​ដែរ ។ ស្របនឹងពេល​នោះម៉ាទីន ពុំ​ធ្លាប់​ឃើញ​ផ្ទាំង​ចំណារ​មាស​ផ្ទាល់ផង ទោះ​ជា​គាត់​បាន​ធ្វើ​ជា​អ្នក​សរសេរ​ឲ្យ​យ៉ូសែបក្ដី ។ បន្ទាប់ពី​បាន​ធ្វើដំណើរទៅ​ដល់​ផ្ទះ​របស់​យ៉ូសែប ម៉ាទីន បាន​បង្ហាញ​ពី​បំណង​របស់គាត់​ដើម្បី​ទទួលបាន​សាក្សី​បន្ថែម​មួយ​អំពី​ភាព​ពិត​ប្រាកដនៃ​ផ្ទាំង​ចំណារ​មាស ។ គាត់​អាច​នឹង​ជឿ​ថា បើ​គាត់​អាច​មើលឃើញ​ផ្ទាំង​ចំណារ​ផ្ទាល់ នោះ គាត់​នឹង​ត្រៀម​ខ្លួន​ដើម្បី​ថ្លែង​ទីបន្ទាល់​នៅក្នុង​តុលាការ​អំពី​វត្តមាន​របស់​ផ្ទាំងចំណារ ហើយស្រាយ​បំភ្លឺ​កេរ្ត៏ឈ្មោះ​របស់​គាត់ និង​យ៉ូសែប ស៊្មីធ ដែល​ឥត​ជាប់ជំពាក់​នឹង​ការ​បោកបញ្ឆោតអ្វីនោះទេ ។ បន្ទាប់​ពី​យ៉ូសែប បាន​ស្ដាប់​ចំពោះ​សំណើរ​របស់​ម៉ាទីន ដើម្បី​ឃើញ​ផ្ទាំង​ចំណារ នោះ​លោក​បាន​ទូល​សូម​ព្រះអម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:២-៣ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម រក​មើល​ពីរបៀប​ដែល​ព្រះអម្ចាស់ បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ ឲ្យ​តប​នឹង​សំណើរ​របស់​ម៉ាទីន ហារិស ។

  • តើ​ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប ឆ្លើយ​តប​នឹង​ម៉ាទីន យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏​យ៉ូសែប ស៊្មីធ ពុំ​អាច​បង្ហាញ​ផ្ទាំង​ចំណារ​ដល់ ម៉ាទីន ហារិស ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពីមូលហេតុ​ដែល​ព្រះអម្ចាស់ ពុំ​អនុញ្ញាត​ឲ្យ​បង្ហាញ​ផ្ទាំង​ចំណារ​មាស​ចំពោះ​ពិភពលោក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ដោយ​ប្រធាន​យ៉ូសែប ហ្វីលឌិង ស៊្មីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ជាញឹកញាប់ នៅពេល [ មនុស្ស ]… ស្ដាប់​រឿង​អំពី​ការ​ចេញមក​នៃ​ព្រះគម្ពីរមរមន នោះ​ពួកគេ​សួរ​បើ​ផ្ទាំង​ចំណារ​មាន​នៅក្នុង​សារមន្ទីរ​ខ្លះ ដែល​អាចឲ្យពួកគេ​អាច​មើល​ឃើញ​ដែរ​ឬ​ទេ ។ មនុស្ស​ដែលមាន​ការ​បំពាក់បំប៉ន​ខាង​វិទ្យាសាស្ត្រ​មួយចំនួន [ ស្មាន​ ] ថា​បើ​មាន​អ្នក​ប្រាជ្ញា​អាច​មើលឃើញ និង​ពិសោធន៏ អាន ហើយ​រៀន​ពីផ្ទាំង​ចំណារ នោះ​ពួកគេ​នឹង​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីពិត និង​សច្ចៈសីលភាព​របស់​យ៉ូសែប ស្ម៊ីធ ហើយ​ពិភពលោក​ទាំងមូល​នឹង​បាន​ផ្លាស់ប្រែចិត្តជឿ » (Church History and Modern Revelation, 2vols. [១៩៥៣ ],១:៤០ ) ។

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​អញ្ជើញ​ដៃគូ​នីមួយៗ ផ្លាស់វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:៥–១០ ឲ្យឮៗ រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធ កុំ​ឲ្យ​បង្ហាញ​ផ្ទាំង​ចំណារ​ដល់លោកិយ៍ ។

  • តើ​ព្រះអម្ចាស់​មាន​ហេតុផល​អ្វី ដែល​យ៉ូសែប ស្ម៊ីធ ពុំ​គួរ​បង្ហាញ​ផ្ទាំង​ចំណារ​ដល់​លោកិយនោះ ? ( បើមនុស្ស​មិន​ជឿព្រះ​បន្ទូល​របស់ព្រះអម្ចាស់ ដែលបាន​បើក​សម្ដែង​តាមរយៈ​យ៉ូសែប ស្ម៊ីធ នោះ​ពួកគេ​នឹង​មិន​ជឿ ទោះជា​ពួកគេ​បាន​ឃើញ​ផ្ទាំង​ចំណារ​ក្ដី [ សូមមើល គ. និង ស. ៥:៧ ]; ព្រះអម្ចាស់ រក្សា​ផ្ទាំង​ចំណារកុំ​ឲ្យ​ពិភពលោក​ឃើញ​សម្រាប់​គោល​បំណង​ដ៏​ឈ្លាសវៃ [ សូមមើល​គ. និង ស. ៥:៩ ] ) ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១០​អំពី​ការ​ហៅ​ជា​ពិសេស​របស់​យ៉ូសែប ស៊្មីធ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ប្រាប់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់ បាន​ហៅ​យ៉ូសែប ស៊្មីធ ឲ្យ​នាំ​ព្រះបន្ទូល​ទ្រង់​ទៅកាន់​ពិភពលោក ។ អ្នក​អាច​ឲ្យ​យោបល់​សិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​នេះ នៅក្នុង​គម្ពីរ​របស់ពួកគេ​នៅជិត​នឹងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១០ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​យើង​ដើម្បី​មាន​ទីបន្ទាល់​អំពី​សេចក្ដីពិត​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​ដើម្បី​គាំទ្រ​ដល់​ទីបន្ទាល់​របស់​យ៉ូសែប ស៊្មីធ អំពី​ព្រះគម្ពីរមរមន ។ បន្ទាប់ពី​សិស្ស​រាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន សូម​សរសេរ​សេចក្ដីពិត​នៅលើ​ក្ដារខៀន ៖ ទីបន្ទាល់​នៃ​ពួកសាក្សី​បីនាក់ នឹង​ឈរ​ជា​ភស្ដុតាង​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរមរមន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១១–១៥ ដោយ​ស្ងៀម​ស្ងាត់ រក​មើល​នូវ​អ្វី​ដែល​ពួកសាក្សី​បីនាក់​នឹង​ស្ដាប់​ឮ មើល​ឃើញ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​វា​ជា​ប្រយោជន៍​យ៉ាងដូចម្ដេច ដើម្បី​ដឹង​ថា បន្ថែម​ពីលើ យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​ហៅ​សាក្សី​បីនាក់ ដែល​បាន​ឃើញ​ផ្ទាំង​ចំណារ​ហើយ​បាន​ស្ដាប់​ឮ​ព្រះអម្ចាស់​ប្រកាស​ពី​សេចក្ដីពិត​ពេញលេញ​​នោះ ?

សូម​ពន្យល់​ថា បន្ថែម​ពីលើ​ការ​ដឹកនាំ​យ៉ូសែប ស៊្មីធ និង​សាក្សី​បីនាក់​ឲ្យ​ថ្លែង​ទីបន្ទាល់ នោះ​ព្រះអម្ចាស់​បាន​ផ្ដល់​មធ្យោបាយ​ផ្សេងទៀត ដែល​យើង​អាច​ដឹង​ពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរមរមន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១៦–១៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​អ្នកទាំងឡាយ​ដែល​ជឿ​ទៅ​លើ​ព្រះគម្ពីរមរមន ។

  • តើ​ព្រះអម្ចាស់​មាន​បន្ទូលថា ទ្រង់​នឹង​បញ្ជូន​អ្វីខ្លះ មក​ដល់​ពួក​អ្នក​ទាំងឡាយ​ដែល​ជឿ​តាម​ព្រះបន្ទូល​ទ្រង់​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​ពី​គោលការណ៍​ដូច​ខាងក្រោម ៖ បើ​យើង​នឹង​ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​បញ្ជាក់​ពីសេចក្ដីពិត​តាមរយៈ​ព្រះវិញ្ញាណរបស់​ទ្រង់ ) ។

ដើម្បី​ជួយ​ដល់​សិស្ស​ក្នុង​ថ្នាក់​មើល​ឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដីពិត​ដែល​បាន​បង្ហាញ​នៅខាង​លើ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ សូម​ឲ្យ​សិស្ស​ស្ដាប់​អ្វី​ដែល​យើង​គួរ​ធ្វើ ពេល​យើង​បាន​ទទួល​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរមរមន ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« យើង​ម្នាក់ៗ​ត្រូវការ​មានទីបន្ទាល់​ផ្ទាល់ខ្លួន​របស់យើង អំពី​ព្រះគម្ពីរមរមន តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មក​ទីបន្ទាល់របស់យើង ផ្គួប​ជាមួយ​នឹង​ព្រះគម្ពីរមរមន គួរ​តែ​ចែកចាយ​ជាមួយនឹង​អ្នកដទៃ​ដើម្បី​ពួកគេ​អាច​ដឹង​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ផងដែរ​អំពី​សេចក្ដីពិត​ពេញលេញ​របស់វា » ( The Book of Mormon and the Doctrine and Covenants, » Ensign ខែ ឧសភា ឆ្នាំ១៩៨៧, ទំព័រ ៨៤ ) ។

សូម​ឲ្យ​ពេល​ដល់​សិស្ស​ពីរបីនាទី​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរមរមន (១) ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់ពួកគេ​អំពី​ព្រះគម្ពីរមរមន ឬ (២)​អ្វីដែលពួកគេ​អាច​ធ្វើ ដើម្បី​ទទួលបាន ឬ​ពង្រឹង​ភាពជាសាក្សី​របស់ពួកគេ ថា​ព្រះគម្ពីរមរមនពិត ។ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយនូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:២១–២២ ឲ្យឮៗ ដោយ​ដាក់ជំនួស​ឈ្មោះ « យ៉ូសែប » ជា​ឈ្មោះ​ផ្ទាល់​របស់ពួកគេ ។ សូម​ឲ្យ​សិស្ស​ទន្ទេញ​ចាំ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​បង្រៀន​នៅក្នុង​គម្ពីរ​ទាំង​នេះ ។

  • តើ​មនុស្ស​ម្នាក់ អាច​ចៀស​វាង​ពី​ការ​ស្ដាប់​តាម​« ការបញ្ចុះបញ្ចូល​របស់​មនុស្ស » ដោយ​របៀប​ណា ?

  • តើ​ព្រះអម្ចាស់​បាន​សន្យា​ដល់​យ៉ូសែប ស្ម៊ីធ ថា លោក​នឹង​ទទួល​បាន​អ្វី​បើ​លោក​ស្មោះត្រង់-- ទោះ​បី​ជា​លោក ត្រូវ​គេ « សម្លាប់ » ក៏ដោយ​នោះ ? ( ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:២៣-៣៥

ម៉ាទីន ហារិស អាច​ត្រូវ​បាន​ហៅ​ជា​សាក្សីម្នាក់​នៃ​សាក្សី​ទាំង​បីនាក់ បើ​គាត់​ប្រែ​ចិត្ត

បើ​អាច​ធ្វើ​ទៅបាន សូម​បង្ហាញ​សិស្ស​នូវ​អំពូល​ភ្លើង​មួយ ( ឬ​គូរ​រូបអំពូលភ្លើង​នៅលើ​ក្ដារខៀន ) ។ សូម​សួរ​ថា​យើង​ត្រូវ​ធ្វើអ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​អំពូល​ភ្លើង​ភ្លឺ ។ បន្ទាប់​មក​ដាក់​អំពូលភ្លើង​ក្នុង​ចង្កៀង​ភ្លើង ។ ដោតភ្លើង​រួច​ចុច​កុងតាក់បើក ។ សូម​ពន្យល់​ថា វា​ក៏​ដូចជា​ជំហាន​មួយចំនួន​ដើម្បី​បើក​ភ្លើង​ឲ្យ​អំពូលភ្លើង​ភ្លឺ​ដែរ ម៉ាទីន ហារិស បាន​ដឹង​ថា នឹង​មាន​ជំហាន​មួយចំនួន​ដើម្បី​ទទួល​សាក្សី​អំពី​ផ្ទាំង​ចំណារ ដែល​លោក​មាន​បំណង​ប្រាថ្នា​ចង់បាន​ពី​ព្រះអម្ចាស់ ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:២៣–២៤ ដោយ​ស្ងៀម​ស្ងាត់ រកមើល​ការ​សន្យា​បន្ថែម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ម៉ាទីន ហារិស ដោយ​ប្រើ​ពាក្យ​បើ និង​ពាក្យ ខណៈនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​អ្វី​ដែល​​ពួកគេរក​ឃើញ​នៅលើ​ក្តារខៀន ។ សិស្ស​អាច​សរសេរ​អ្វី​ដូចជា « បើ​ម៉ាទីន ហារិស នឹង​អធិស្ឋាន​ដោយ​រាបសារ សេចក្ដីជំនឿ និង​ដោយស្មោះត្រង់ ខណៈ​នោះ ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​គាត់​មើល​ផ្ទាំង​ចំណារ ដូច​ដែល​គាត់​ប្រាថ្នា​ចង់​មើល​ហើយ » ។ សូម​ចង្អុល​បង្ហាញ​ថា តាមរយៈ​ការ​សន្យា​នេះ ព្រះអម្ចាស់ បាន​ផ្ដល់​ឱកាស​ដល់ ម៉ាទីន ហារិស ដើម្បី​ធ្វើ​ជា​សាក្សី​ម្នាក់​អំពី​ព្រះគម្ពីរមរមន ។

  • តើ​អ្នក​គិត​ថា ការអធិស្ឋាន​ដោយ​រាបសារ សេចក្ដីជំនឿ និង​ដោយស្មោះត្រង់ មាន​ន័យ​យ៉ាង​ណា ?

ដើម្បីជួយសិស្ស​ស្គាល់​សេចក្ដីពិតមួយ ចេញមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:២៤​សូម​ឲ្យ​ពួកគេ​ឡើងវិញ​នូវ​សេចក្ដីថ្លែងការ « បើ-ខណៈនោះ » នៅលើ​ក្ដារខៀន តាមរបៀប​មួយ​ដែល​អាច​អនុវត្ត​ចំពោះ យើង​ទាំងអស់គ្នា ។ សិស្ស​គួរ​តែ​បង្ហាញ​អ្វីមួយ​ដែល​ស្រដៀងគ្នា​ទៅ​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ បើ​យើង​អធិស្ឋាន​ដោយ​ស្មោះដោយ​រាបសារ និង​សេចក្ដីជំនឿ ខណៈនោះ​យើង​អាច​ទទួល​បាន​ចម្លើយ​ស្របតាម​បំណង​ប្រាថ្នា​សុចរិត​របស់​យើង ។

  • តើ​អ្នក​គិត​ថា ការ​អធិស្ឋាន​ដោយ​រាបសារ សេចក្ដីជំនឿ និង​ដោយ​ស្មោះត្រង់ អាច​រៀបចំ​យើង​ទទួល​ចម្លើយ​មកពី​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា ដែល​អ្នក​ស្ដាប់ ឬ​ផ្ដល់​ការ​អធិស្ឋាន​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ភាពរាបសារ សេចក្ដី​ជំនឿ និង​ដោយ​ស្មោះត្រង់​នោះ ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ការ​អធិស្ឋាន​នេះ ខុស​ពី​ការ​អធិស្ឋាន​ផ្សេង​ទៀត ដែល​អ្នក​បានស្ដាប់ឮ ឬ​ផ្ដល់​ការ​អធិស្ឋាន​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:២៥-២៦ ឲ្យ​ឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀងតាម​រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់ បាន​រំពឹង​ឲ្យ​ម៉ាទីន ហារិស ធ្វើ​បន្ទាប់ពី​ការ​ក្លាយជា​សាក្សី​ម្នាក់​ចំពោះ​ព្រះគម្ពីរមរមន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:២៧-២៨, ៣២ ដោយ​ស្ងៀមស្ងាត់ រកមើល​ការ​ប្រឹក្សា​និង​ការ​ព្រមាន​បន្ថែម​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់​ម៉ាទីន ហារិស ។

  • តើ​ព្រះអម្ចាស់​ប្រឹក្សា និង​ព្រមាន​អ្វី​ខ្លះ ដល់​ម៉ាទីន ហារិស​ឲ្យ​ធ្វើ ?

  • តើព្រះអម្ចាស់ មានបន្ទូល​ថា​អ្វីខ្លះ នឹង​កើត​ឡើង​ចំពោះ ម៉ាទីន ហារិស បើ​គាត់​ពុំ​បន្ទាប​ខ្លួន និង « ទទួល​សាក្សី​មួយ » ( គ. និង ស. ៥:៣២) មកពីព្រះអម្ចាស់​ទេ​នោះ ?

  • តើ​យើង​អាច​ប្រៀប​ធៀប​ការ​ប្រឹក្សា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:៣២​ទៅ​នឹង​ខ្លួន​យើង​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​នូវ​រាល់​អារម្មណ៍​ដែល​កើតមាន​ដល់​ពួកគេ អំឡុង​មេរៀន​នា​ថ្ងៃនេះ ។ អ្នក​អាច​នឹង​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ផ្ដោត​ទៅលើការ​ផ្លាស់ប្ដូរ​ជាក់លាក់ ដែល​ពួកគេ​ទទួលអារម្មណ៍​ថា ពួកគេ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ ដើម្បី​អធិស្ឋាន​ឲ្យ​កាន់​តែ​រាបសារ ដោយ​សេចក្ដីជំនឿ និង​កាន់តែ​ស្មោះ ដើម្បីពួកគេ​អាច​ទទួលបាន​ចម្លើយ​មកពីព្រះអម្ចាស់​កាន់​តែ​ល្អ​ប្រសើរ ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥:៧,១៦ ។ សាក្សីពិត​កើតមាន​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ

ប្រធាន​ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រឹក្សា​ទាស់​នឹង​ការ​ផ្អែក​ទៅលើ​ភស្ដុតាង​ខាង​វិទ្យាសាស្ត្រ និង​ខាង​រូបកាយតែ​ម្យ៉ាង ដើម្បី​គាំទ្រ​សេចក្ដីជំនឿ​របស់យើង​ទៅលើ​ព្រះគម្ពីរមរមនថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ភស្ដុតាង​សម្រាប់​សេចក្ដីពិត​នៃ​ព្រះគម្ពីរមរមន សម្រាប់​សុពលភាព​របស់វា​នៅក្នុង​ពិភពលោកមួយ ដែល​ផ្អែកទៅលើ​ការ​ទាមទាររក​ភស្ដុតាង វា​ពុំ​មាន​នៅក្នុងបុរាណ​វត្ថុវិទ្យា ឬមនុស្ស​សាស្ត្រនោះឡើយ ទោះ​ជា​អ្វីទាំងពីរនេះ​អាច​នឹង​ជា​ជំនួយ​ខ្លះ​ក៏ដោយ ។ វា​ពុំ​ផ្អែក​ទៅលើ​ពាក្យ​ស្រាវជ្រាវ ឬ​ការ​វាយតម្លៃ​ខាង​ប្រវត្តិសាស្ត្រ​នោះទេ ទោះ​ជា​របស់ទាំងនេះ អាច​នឹង​បញ្ជាក់អះអាងក្ដី ។ ភស្ដុតាង​សម្រាប់​សេចក្ដីពិត​និង​សុពលភាព​របស់វា ផ្អែក​ទៅលើ​អ្វី​ដែល​នៅ​ខាង​ក្នុង​គម្រប​សៀវភៅ​ផ្ទាល់ ។ ការសាកល្បង​ពី​សេចក្ដីពិត​របស់វា គឺ​ផ្អែកលើ​ការ​អាន​វា ។ វា​ជា​គម្ពីរ​របស់​ព្រះ ។ មនុស្ស​ដែល​រកហេតុផល អាច​នឹង​មាន​សំណួរ​ដោយស្មោះ​អំពី​ភាព​ពិត​របស់​វា ប៉ុន្តែ​អ្នកទាំងឡាយ​ដែល​បាន​អាន​វា​ប្រកប​ដោយ​ការ​អធិស្ឋាន បាន​ដឹង​ដោយ​អំណាច​មួយ ហួស​ពី​ញ្ញាណ​ធម្មជាតិ​របស់ពួកគេ​ដឹង​ថា វា​គឺ​ជាការ​ពិត ដែល​វា​មាន​នូវ​ព្រះបន្ទូល​របស់ព្រះ ថា​វា​មាន​ចែង​ពីសេចក្ដីពិត​នៃការ​សង្គ្រោះ​នៃដំណឹងល្អ​ដ៏អស់កល្ប ថា​វា ‹ នាំ​ចេញមក​ឲ្យ​ឃើញ​ដោយព្រះអំណោយទាន និង​ព្រះចេស្ដារ​នៃ​ព្រះ… ដើម្បី​ជា​ការ​បរិវត្តិន៍​ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ › ( ទំព័រ​ចំណង​ជើង​ព្រះគម្ពីរមរមនFour Cornerstones of Faith, » Ensignខែ កុម្ភៈ ឆ្នាំ ២០០៤, ទំព័រ ៦ ) ។

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​បង្រៀន​ថា ការ​បង្ហាញ​សេចក្ដីពិត​មួយ​តាមរយៈព្រះវិញ្ញាណបរិសុទ្ធ គឺ​មានអំណាច​ជាង​អ្វីៗ​ដែល​យើង​អាច​យល់​ដឹង​តាមញាណ​របស់​យើង​ថា ៖

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« យើ​ងអាច​មើល​ឃើញ​រឿង​អស្ចារ្យ​ជា​ច្រើន​ដោយភ្នែក​ធម្មជាតិ​របស់​យើង ប៉ុន្តែ​នោះ​អាច​ត្រូវ​បញ្ឆោត​បាន ។ យើង​អាច​ស្ដាប់​ឮ​ដោយត្រចៀក​របស់យើង ប៉ុន្ដែ​វា​អាច​ត្រូវបានបោក​បញ្ឆោត ។ ញាណ​ធម្មជាតិ​របស់​យើង គឺ​ងាយ​ទទួលឥទ្ធិពល​ការ​បញ្ឆោត ។… ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នៅពេល​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ បង្ហាញ​ព្រះកាយ​ទ្រង់ដល់​មនុស្ស ទ្រង់​ធ្វើ​ឡើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ពុំ​មែន​តាមរយៈ​កែវភ្នែក​ធម្មតា ឬ​ត្រចៀក​ធម្មតារបស់​យើងទេ ។ ទ្រង់​មាន​បន្ទូល​មក​កាន់​មនុស្ស ដូចជា​ទ្រង់​កំពុង​មាន​បន្ទូល​ទៅកាន់គេផ្ទាល់ ដាច់​ដោយ​ឡែក​ពីរូបកាយ​គេ គឺ​ទ្រង់​មាន​បន្ទូល​ទៅកាន់វិញ្ញាណ ។ ហេតុដូច្នោះ​ហើយ បើ​ព្រះ​ដ៏​មានមហិទ្ធិឬទ្ធិ មានបន្ទូល​ទៅកាន់​អ្នក ឬ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​របស់ទ្រង់ តាមរយៈ​ព្រះចេស្ដារ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ… នោះ​អ្នក​នឹង​ដឹង​ដូច​ជា​ទ្រង់​ដឹង​ដែរ ។ វា​នឹង​ពុំ​មែន​ជា​អ្វីមួយ​ដែល​អ្នក​ជឿ​តែ​ម្យ៉ាង​នោះទេ ជា​អ្វី​ដែល​បាន​ទំនាក់ទំនង​ទៅកាន់​អ្នក តាមរយៈ​ញាណ​ធម្មជាតិ​របស់អ្នក ដែល​អ្នក​អាច​នឹង​ខុស ឬ​ត្រូវបាន​បញ្ឆោត ប៉ុន្តែ​ថា​ព្រះ​នឹង​មានបន្ទូល​ទៅកាន់​ដួងចិត្ត ព្រលឹងនៃ​មនុស្សរស់ ទៅ​មនុស្ស​ដ៏អស់កល្បជានិច្ច ដែលដូចជា​ព្រះ គឺ​ពុំ​អាច​បំផ្លាញ​បាន ហើយនៅ​អស់កល្បជានិច្ចវិញ​ » ( Teachings of Presidents of the Church: Joseph F. Smith[ ឆ្នាំ១៩៩៨ ],ទំព័រ ៦ ) ។