ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:២១-៥៣


មេរៀន​ទី ៩៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១-៥៣

បុព្វកថា

នេះ​គឺ​ជាផ្នែក​ទីពីរ​នៃ​មេរៀន​ពីរ​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួល​វិវរណៈនេះ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៨៣៣ ។ នៅក្នុងផ្នែកខាង​ក្រោយ​នៃ​វិវរណៈ ព្រះអម្ចាស់បានបើក​សម្ដែង​សេចក្ដីពិត​សំខាន់​អំពី​ជីវិត​មុន​ជីវិត​នេះ​របស់​យើង ។ នៅ​គ្រា​នៃ​វិវរណៈ​នេះ បាន​ទទួល មាន​មនុស្ស​ជាច្រើន​បានជឿ​ថា ជីវិត​របស់​យើង បាន​ចាប់​ផ្ដើម​ពេល​ចាប់​ទំផ្ទៃ​ម្ដាយ ឬ​នៅពេល​ចាប់​កំណើត​មក ។ ការ​គិត​ដូច្នេះ គឺ​មានជាទូទៅ​នៅសព្វ​ថ្ងៃនេះ​ផងដែរ ។ ព្រះអម្ចាស់​បាន​បង្រៀន យ៉ូសែប ស៊្មីធ ថា « កាល​ដើម​ដំបូង​មនុស្ស​ក៏​បាន​នៅ​ជាមួយ​នឹង​ព្រះ​ដែរ » (គ. និង ស. ៩៣:២៩) ហើយ​ថា​វិញ្ញាណ​របស់​យើង គឺ​អស់កល្បជានិច្ច ។ ទ្រង់​ក៏​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​សេចក្ដីពិត និង ពន្លឺ ហើយ​បាន​ណែនាំ​ព្យាការី និង​អ្នកដឹកនាំ​សាសនាចក្រ​ដទៃទៀត​ឲ្យ​រៀបចំគេហដ្ឋាន​របស់ពួកគេឲ្យមានរបៀបរៀបរយ ដើម្បីគ្រួសាររបស់ពួកគេអាចត្រូវ​បាន​ពង្រឹង និង​ការពារ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១-៣៩

ព្រះអម្ចាស់បាន​ណែនាំ​ពួក​អ្នកបម្រើ​របស់ទ្រង់​អំពី​របៀប​ដើម្បីទទួល​សេចក្ដីពិត និង​ពន្លឺ

សូម​ស្មើរដល់​សិស្ស ដែល​ជា​កូន​ច្បង​នៅក្នុងគ្រួសារ​របស់ពួកគេ​ឲ្យ​ក្រោកឈរ​ឡើង ។

  • តើ​អ្នកគិត​ថា​ទំនួលខុសត្រូវ​មួយចំនួន​នៃ​ការ​ធ្វើជា​កូន​ច្បង​មានអ្វីខ្លះ ?

សូម​ឲ្យ​សិស្ស​អង្គុយ​ចុះ​វិញ ។ បន្ទាប់មកសូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២១-២៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ គ្រីស្ទ បាន​បើក​សម្ដែង​អំពី​ព្រះអង្គទ្រង់ ។

  • ស្របតាមខ ២១ តើ​ភាព​ខុស​ប្លែក​អ្វីខ្លះ ដែល​ព្រះយេស៊ូវ​គ្រីស្ទ មាន​នៅក្នុង​ចំណោម​កូនវិញ្ញាណ​នៃ​ព្រះវរបិតាសួគ៌​ទាំងអស់ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​កូន​ច្បង​នៃ​កូន​ចៅ​ខាង​វិញ្ញាណ​នៃ​ព្រះវរបិតាសួគ៌​ទាំងអស់ )

សូម​ពន្យល់​ថា ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​កូនច្បង​នៃ​ព្រះបិតា នោះ​ទ្រង់​គឺ​ជា « អ្នក​ទទួល​មរតក​ដែលបាន​តែងតាំង » លើ​អ្វីៗ​ទាំង​អស់​ដែល​ព្រះបិតា​មាន (ហេព្រើរ ១:២) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​ចង់​ឲ្យ​កូនចៅ​របស់ព្រះវរបិតាសួគ៌​ទាំងអស់​ចែកចាយគ្នានៃ​កេរតំណែល​នេះ ។ យើង​មានឱកាស​ដើម្បីធ្វើជា « អ្នកគ្រង​មរតក​នៃ​ព្រះ​ជា​មួយ​ព្រះគ្រីស្ទ » (រ៉ូម ៨:១៧) ហើយ​ត្រូវ​បាន​រាប់​នៅក្នុង​ចំណោម « សាសនាចក្រ​នៃ​កូន​ច្បង » (គ. និង ស. ៩៣:២២, សូមមើល​ផងដែរគ. និង ស. ៧៦:៥១-៥៤) ។ នៅ​តាម​របៀប​នេះ យើង​ក៏​អាច​ទទួល​នូវអ្វីៗ​ទាំងអស់​ដែលព្រះបិតា​មាន​ផងដែរ ( សូមមើលគ. និង ស. ៧៦:៥៥,៨៤:៣៧-៣៨) ។

  • ស្របតាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២២តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើជា​អ្នកទទួល​សិរីល្អ​នៃ​បុត្រ​ច្បង ?

  • តើ​ការ​ធ្វើជា​កូន​សំណប់​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ដូចម្តេច ? ( ដើម្បី​កើត​ម្ដង​ទៀត​ខាង​វិញ្ញាណ ហើយ​បាន​ស្អាត​ពី​គ្រប់អំពើបាប​តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន ) ។

  • សូម​កំណត់សម្គាល់​នៅក្នុងខ ២១​ថា ព្រះយេស៊ូវ​គ្រីស្ទ បាន​មានបន្ទូល​ថា ទ្រង់​គឺជា « កាល​ដើម​ដំបូង​គង់នៅ​ជាមួយ​ព្រះវរបិតា » ។ ស្របតាមខ ២៣តើ​នរណា​ផ្សេងទៀត​ដែល​កាល​ដំបូង​បាន​នៅ​ជាមួយព្រះវរបិតា ? ( ពាក្យអ្នករាល់គ្នានៅក្នុង​ខនេះ​សំដៅ​ទៅលើ​កូនចៅ​វិញ្ញាណ​ទាំងអស់​របស់ព្រះវរបិតាសួគ៌ ។ អ្នកអាច​ផ្ដល់​យោបល់​ដល់​សិស្ស​ឲ្យ​ជំនួស​ពាក្យអ្នករាល់គ្នានៅក្នុងខ ២៣ដោយ​ឈ្មោះ​របស់ពួកគេ ហើយ​សរសេរ​វា​នៅ​រឹម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់ពួកគេ ) ។

សូម​ពន្យល់​ថា ខណៈ​ដែល​យើង​បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ជីវិត​មុនជីវិត​នេះ នោះ​យើង​ត្រូវ​បាន​បង្រៀន​ដោយព្រះបិតា និង​ព្រះរាជបុត្រា ហើយ​មាន​ឱកាស​ដើម្បី​ទទួល​យក ឬ​បដិសេធ​សេចក្ដីពិត ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៤-២៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអម្ចាស់​បានបង្រៀន​អំពីសេចក្ដីពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​អ្នក​រៀនមកពី​និយមន័យ​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់​នៅក្នុងខ ២៤ អ្វីខ្លះ ?

  • តើ​នរណា​ត្រូវ​បាន​ពិពណ៌នា​នៅក្នុងខ ២៥? ( សាតាំង ) ។

  • តើ​សាតាំង​ព្យាយាម​មានឥទ្ធិពល​លើ​ចំណេះដឹង​អំពី​សេចក្ដីពិត​របស់​យើង​យ៉ា​ងដូចម្ដេច​ខ្លះ ? ( ឃ្លា « ការណ៍​ណា​ដែល​លើស ឬ​តិចជាង​នេះ » បង្ហាញថា សាតាំង​ព្យាយាមបង្ខូច ហើយកាត់​បន្ថយ​ចំណេះ​ដឹង​របស់​យើង​អំពី​សេចក្ដីពិត ) ។

  • តើ​យើង​រៀន​អ្វីខ្លះមកពីខ ២៦អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៦-៣៧ ដោយស្ងាត់ស្ងៀម ហើយប្រាប់ពីសេចក្ដីពិត​បន្ថែម ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី​ពន្លឺ និង​សេចក្ដីពិត ។

  • តើ​ព្រះអម្ចាស់​បាន​បើក​សម្ដែ​ង​អំពី​ពន្លឺ និង​សេចក្ដីពិត​នៅក្នុងខគម្ពីរ​ទាំងនេះ​អ្វីខ្លះ ? ( សូមជួយសិស្ស​ឲ្យ​យល់​ថា ពន្លឺ និង​សេចក្ដីពិត ក៏​ហៅថា​ជា​បញ្ញាផងដែរ គឺជា​ចរិក​លក្ខណៈ​របស់ព្រះយេស៊ូវ​គ្រីស្ទ និង ព្រះវរបិតា​សួគ៌ ) ។

  • តើ​យើង​ទទួល​ប្រយោជន៍​ដោយការ​ទទួលពន្លឺ និង​សេចក្ដីពិត​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ផ្សេងៗ​គ្នា ។ នៅពេល​ពួកគេ​ឆ្លើយ​តប សូម​ជួយ​ពួកគេ​ស្គាល់នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ដោយ​ការ​ទទួលពន្លឺ និង​សេចក្ដីពិត នោះ​យើង​អាច​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌ )

រូបភាព
ពន្លឺ និង សេចក្ដីពិត

សូមថតចម្លងឌីយ៉ាក្រាម​ដែល​អមជាមួយនៅលើ​ក្ដារខៀន ប៉ុន្តែ​កុំ​ដាក់​សេចក្ដីថ្លែងការណ៍​​នៅ​ក្នុង​ប្រអប់​ទាំងពីរ​ឡើយ ។ សិស្ស​នឹង​រកឃើញ​ថា​គោលការណ៍​ទាំងនេះ​ជា​ការ​រីកចម្រើន​ក្នុងមេរៀន ។ ( អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យចម្លង​ឌីយ៉ាក្រាម​​ទុក​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៦-២៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សផ្ទៀង​តាម ហើយ​រក​មើលនូវ​អ្វី​ដែលយើង​ត្រូវ​តែ​ធ្វើដើម្បី​ទទួល​សេចក្ដីពិត និង​ពន្លឺ ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បីទទួល​សេចក្ដីពិត និង​ពន្លឺ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ យើង​ទទួល​សេចក្ដីពិត និង​ពន្លឺ នៅពេល​យើង​រក្សា​បទបញ្ញត្តិ ។ សូមសរសេរ​គោលការណ៍នេះ​នៅក្នុង​ប្រអប់​នៅ​ខាង​ស្ដាំ​ដៃ​នៃ​ឌីយ៉ាក្រាម​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​គោរព​បទបញ្ញត្តិ​ជួយ​យើង​ទទួលបាន​សេចក្ដីពិត និង​ពន្លឺ​យ៉ាង​ដូចម្ដេច ?

  • តើ​ពេលណា​ដែល​អ្នកមានអារម្មណ៍​ថា អ្នកបានទទួល​សេចក្ដីពិត និង​ពន្លឺ​ដោយ​ការ​រក្សា​បទបញ្ញត្តិ ?

សូម​ពន្យល់​ថា នៅពេល​យើង​រស់នៅ​ជាមួយព្រះ​មុនពេល​យើង​កើត​មក នោះ​យើងមាន​សិទ្ធិសេរីភាព--​ជាលទ្ធភាព​ដើម្បីជ្រើសរើស និង​ធ្វើ​សកម្មភាព​សម្រាប់​ខ្លួន​យើង ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៩-៣២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ការ​ប្រើ​សិទ្ធិ​សេរីភាព​របស់​យើង មានឥទ្ធិពល​លើ​លទ្ធភាព​របស់​យើង ដើម្បី​ទទួលពន្លឺ និង​សេចក្ដីពិត​ដោយរបៀបណា ។ ​បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យរាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ស្របតាម​ខ ៣១-៣២តើ​មាន​ផលវិបាក​អ្វីខ្លះ បើ​យើង​ជ្រើសរើស​ពុំ​ទទួល​យកពន្លឺ ? ( យើង​ដាក់ខ្លួន​យើង​នៅក្រោម​ការ​ដាក់ទោស ។ នេះ​មានន័យ​ថា យើង​បង្អាក់​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ដោយ​ការ​បដិសេធ​ពុំ​ទទួល​យកពន្លឺ​ដែល​មាន​ដល់​យើង​នោះ ) ។

សូម​អញ្ជើញ​សិស្សឲ្យ​សញ្ជឹង​គិតអំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើងអាច​បាត់បង់​ពន្លឺ និង​សេចក្ដីពិត ដែលយើង​បាន​ទទួល​រួច​ហើយ​ដែរ​ឬទេ ? ( ដើម្បីជួយសិស្ស​ឆ្លើយ​សំណួរ​នេះ សូមអញ្ជើញ​ឲ្យពួកគេ​ស្វែងរកនៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៩) ។ អ្នកក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​នៅក្នុងអាលម៉ា ១២:១០-១១) ។

  • តើ​មានអ្វីខ្លះ ដែលបណ្ដាល​ឲ្យ​យើង​បាត់បង់ពន្លឺ និង​សេចក្ដីពិត ? ( សិស្ស​គួរ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ការ​មិនគោរពប្រតិបត្តិ និង​ទំនៀមទម្លាប់​ខុសឆ្គង បណ្ដាល​ឲ្យ​យើង​បាត់បង់​ពន្លឺ និង​សេចក្ដីពិត ។ សូមសរសេរ​គោលការណ៍នេះ​នៅក្នុង​ប្រអប់​នៅ​ខាងឆ្វេង​ដៃ​នៃ​ឌីយ៉ាក្រាម​នៅលើ​ក្ដារខៀន ) ។

  • តើគំរូ​នៃ​ទំនៀមទំលាប់ ឬ​សកម្មភាព​ទូទៅ​ដែល​មនុស្ស​ជាច្រើនបាន​ធ្វើ​មួយចំនួន​ណាខ្លះ ដែល​អាច​បណ្ដាល​ឲ្យ​យើង​បាត់បង់​ពន្លឺ និង​សេចក្ដីពិត​ពីព្រះវរបិតាសួគ៌​របស់​យើង ?

សកម្មភាព​ដូច​ខាង​ក្រោម អាច​ជួយ​បង្ហាញ​ពី​របៀប​ដែល​ជម្រើស​ផ្ទាល់ខ្លួន​របស់​យើង ដើម្បីគោរព ឬ​មិនគោរព​តាម​បទបញ្ញត្តិ​របស់ព្រះ ជះឥទ្ធិពល​លើលទ្ធភាព​របស់​យើង ដើម្បីទទួល​បានពន្លឺ និង​សេចក្ដីពិត ឬ​បាត់បង់​វា ។ សូម​បង្ហាញ ព័ត៌មាន​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ឬ ចម្លង​វា​នៅលើ​ក្រដាស​ចែក​សម្រាប់​សិស្ស​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ទីមួយឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពន្យល់​ពីរបៀប និង​មូលហេតុ​ដែល​ការ​ជ្រើសរើស​របស់ ម៉ារៀ នឹង​ជះឥទ្ធិពល​លើ​លទ្ធភាព​របស់​នាង​ដើម្បីទទួល​ពន្លឺ និង​សេចក្ដីពិត​យ៉ាង​ណាខ្លះ ។ បន្ទាប់ពីសិស្ស​រៀបរាប់​នូវអ្វីដែលពួកគេ​បានរកឃើញហើយ សូម​ធ្វើដំណើរការ​នេះ​ជាមួយ​នឹង​កថាកណ្ឌ ២-៤ ម្ដងទៀត ។

  1. ម៉ារៀ អធិស្ឋាន​រៀងរាល់ព្រឹក និង​ល្ងាច​ ។ នាង​មាន​អារម្មណ៍​សេចក្ដី​អំណរ​ដែល​បាន​ធ្វើ​ការបម្រើ រក្សា​សេចក្ដី​សញ្ញា​របស់​នាង និង ស្រាវជ្រាវ​បទគម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ។ នាង​បាន​ជួយ​ប្រមូល​គ្រួសារ​របស់​នាង​មក​សិក្សា​ព្រះគម្ពីរ និង អធិស្ឋាន​ជា​គ្រួសារ​យ៉ាង​ទៀងទាត់ ។ នាង​ទន្ទឹងរង់​ចាំ​ទទួល​ទាន​សាក្រាម៉ង់​រាល់សប្ដាហ៍​នៅ​ព្រះវិហារ ។

  2. ម៉ារៀ អធិស្ឋាន ហើយសិក្សា​គម្ពីរ​ជា​ញឹកញាប់ ប៉ុន្តែ​ពុំ​មែនជា​រៀងរាល់​ថ្ងៃ​នោះទេ ។ ភាគច្រើននាង​ចូលរួម​ក្នុង​ព្រះវិហារ ហើយតាមធម្មតា នាង​ស្ដាប់​អ្នកទាំងឡាយ​ដែលឡើងនិយាយ និង​បង្រៀន​ ។ នាង​ទៅ​សកម្មភាព​យុវនារី បើនាង​ដឹង​ថា មិត្ត​របស់នាង​នឹង​ទៅទីនោះ ។

  3. ម៉ារៀ អធិស្ឋាន​ថា​បើ​សិនជា​នាង​ពុំ​នឿយហត់ ឬ​ស្រេកឃ្លាន។ នាង​ជួយកិច្ចការ​ងារ​ផ្ទះ​មិនពេញដៃពេញជើង ហើយ​អានគម្ពីរ​ជាមួយ​គ្រួសារ​តែ​ពេលដែល​ងាយ​ស្រួល​ប៉ុណ្ណោះ ។​ តាមធម្មតា​នាង​បាន​គេច​ព្រះវិហារ ហើយ​គេច​ពី​សកម្មភាព​យុវនារី ។ ជួនកាល​នាង​ពុំ​គោរព​ច្បាប់​នៃ​ប្រាជ្ញា​វាង​វៃ​ ។

  4. ម៉ារៀ ពុំដែលអធិស្ឋាន អាន​ព្រះគម្ពីរ ឬ​ចូលរួម​ក្នុង​ការ​ប្រជុំ​សាសនាចក្រ​ទេ ។ ប៊ីស្សព បាន​សុំ​ជួបនាង ប៉ុន្តែ​នាង​នឹង​ពុំ​និយាយ​ជាមួយ​ប៊ីស្សព​ទេ ។ នាង​ល្មើស​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ជា​ញឹកញាប់ ។ នាង​តែង​ឈ្លោះ​ប្រកែក​ជាមួយ​សមាជិក​គ្រួសារ ។ នាង​មានអារម្មណ៍​នៅ​ឆ្ងាយពី​ព្រះវរបិតាសួគ៌ ។

  • ផ្អែកទៅលើ​ឧទាហរណ៍ទាំងនេះ តើ​អ្នក​នឹង​សង្ខេប​អំពី​សារៈសំខាន់​នៃ​ការ​សម្រេចចិត្ត​ប្រចាំ​ថ្ងៃ​របស់​យើង និង​ឥទ្ធិពល​របស់​ពួកគេ​ទៅ​លើ​ពន្លឺ និង​សេចក្ដីពិត​ដែល​យើង​ទទួល​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០-៥៣

ព្រះអម្ចាស់​ទូន្មាន​ដល់​ពួកអ្នកបម្រើ​ទ្រង់​ឲ្យ​រៀបចំ​គេហដ្ឋាន​ឲ្យ​មាន​របៀប​រៀបរយ

សូមអញ្ជើញ​ឲ្យសិស្ស​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូពួក​គេ ៖

  • តើ​ការ​ប្រាស្រ័យទាក់ទង​របស់​អ្នក​ជាមួយ​នឹង​ឪពុក​ម្ដាយ​អ្នក ឬ​សមាជិក​គ្រួសារ​ដទៃទៀត ជួយអ្នក​ឲ្យ​រីកចម្រើន​នៅក្នុងពន្លឺ និង​សេចក្ដីពិត​យ៉ា​ងដូចម្ដេច ?

បន្ទាប់​ពី​សិស្ស​បាន​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​ពីរបីនាក់​ឲ្យ​ចែកចាយ​នូវ​ចម្លើយ​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ទទួលខុសត្រូវ​ដែលព្រះបាន​ប្រទាន​ដល់​ឪពុកម្ដាយ ។

  • តើ​ការ​ទទួលខុសត្រូវ​អ្វីខ្លះ ដែល​ព្រះបាន​ប្រទាន​ដល់​ឪពុកម្ដាយ ?

  • តើ​ឪពុកម្ដាយ​ចិញ្ចឹម​បីបាច់​កូន​របស់ពួកគេ « នៅក្នុងពន្លឺ និង​សេចក្ដីពិត » យ៉ាង​ដូចម្ដេច ?

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤១-៤៨ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ ហ្រ្វែឌើរិក ជី វិលលាស៏ , ស៊ីឌនី រិកដុន និង យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ឲ្យធ្វើ​ឲ្យ​ល្អប្រសើរ​នៅក្នុង​ការ​បង្រៀនដល់​កូនចៅ​របស់ពួកគេ​អំពី​ពន្លឺ និង​សេចក្ដីពិត ហើយ​រៀបចំ​ក្រុមគ្រួសារ​ពួកគេ​ឲ្យ​មានរបៀប​រៀបរយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤៩-៥០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការព្រមានមួយ ដែលអនុវត្តចំពោះក្រុមគ្រួសាររបស់យើង។

  • តើ​ការ​ព្រមាន​អ្វីខ្លះ ដែល​ព្រះអម្ចាស់បានប្រទាន​ឲ្យ​នៅក្នុង​ខទាំងនេះ ? ( សូមជួយសិស្ស​ឲ្យ​ប្រាប់​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖យើង​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ហើយ​ឧស្សាហ៍ព្យាយាម និង​ខ្វល់​ខ្វាយ​អំពីគេហដ្ឋានជានិច្ច ក្រែងសាតាំង​នឹង​មានអំណាច​លើ​យើង )

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ឧស្សាហ៍ព្យាយាម និង​ខ្វល់​ខ្វាយ​អំពីគេហដ្ឋាន » ?

សូម​ចង្អុល​បង្ហាញ​ថា ទោះ​បី​ជា​ការ​ព្រមាន​នេះ ត្រូវ​បាន​ផ្ដល់​ដល់​ឪពុកក្ដី ក៏​វា​អនុវត្ត​ចំពោះ​ក្រុមគ្រួសារ​របស់​ពួកគាត់​ផងដែរ ។ សូមអញ្ជើញសិស្ស​ឲ្យ​ផ្ដល់​យោបល់​នូវ​វិធីទាំងឡាយ ដែល​យុវវ័យ​អាច​​ឧស្សាហ៍ព្យាយាម និង​ខ្វល់​ខ្វាយ​អំពីគេហដ្ឋាន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យសរសេរចម្លើយ មកពី​សិស្សក្នុង​ថ្នាក់​នៅលើក្តារខៀន ។

សូមបញ្ចប់​មេរៀន​នេះ​ដោយការ​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​សិស្ស​បាន​រៀន​នៅក្នុងមេរៀន​នេះ ។ សូមសរសេរ​សំណួរ​ដូចខាង​ក្រោមនៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ៖

  1. ប្រាប់​នូវ​បទបញ្ញត្តិ​មួយ ដែលអ្នកអាច​គោរព​តាម​កាន់តែ​ស្មោះត្រង់ ដើម្បីអ្នកអាច​បង្កើន​ពន្លឺ និង​សេចក្ដីពិត ។ តើ​អ្នកនឹង​ធ្វើអ្វីខ្លះ ដើម្បី​កាន់តែ​ស្មោះត្រង់​នៅក្នុងការ​រក្សា​បទបញ្ញត្តិ​នោះ ?

  2. តើអ្នកអាច​កាន់តែ​ឧស្សាហ៍ព្យាយាម និង​ខ្វល់​ខ្វាយ​អំពីគេហដ្ឋាន​យ៉ាង​ដូចម្ដេច ? សូម​សរសេរ​គោលដៅមួយ ដែល​ប្រាប់ពីវិធីមួយ ដែលអ្នកនឹង​ព្យាយាម​ដើម្បីកែលម្អ​អំឡុង​សប្ដាហ៍​ក្រោយ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៤០-៥០។ ការ​ចិញ្ចឹម​បីបាច់កូនចៅ​ក្នុង​ពន្លឺ និង សេចក្តីពិត

គណៈ​ប្រធាន​ទី​មួយ បាន​ផ្ដល់នូវ​ការ​ប្រឹក្សា​ដូច​ខាង​ក្រោម ៖

« យើង​អំពាវ​នាវ​ដល់​ឪពុក​ម្ដាយទាំងឡាយ​ឲ្យ​ដាក់កិច្ចខិតខំឲ្យ​បាន​ល្អ​បំផុត​របស់ពួកគេ​ទៅលើ​ការ​បង្រៀន និង​ការ​បីបាច់​កូនចៅ​របស់ពួកគេ​នៅក្នុង​គោលការណ៍​ដំណឹងល្អ ដែល​នឹង​រក្សា​ពួកគេ​ឲ្យនៅ​ជិត​នឹង​សាសនាចក្រ ។​ គេហដ្ឋាន​គឺ​ជា​មូលដ្ឋាន​នៃ​ជីវិត​សុចរិត ហើយ​គ្មាន​ឧបករណ៍​ណា​ផ្សេង​អាច​ជំនួស ឬ​បំពេញ​នូវ​មុខងារ​ដ៏សំខាន់​នេះ នៅក្នុង​ការ​អនុវត្ត​ទំនួល​ខុសត្រូវ​ដែល​ព្រះបានប្រទាន​ឲ្យ​​នោះទេ ។

«​យើង​សូម​ស្នើ​ដល់​ឪពុកម្ដាយ និង​កូនៗ ឲ្យ​ផ្ដល់​អាទិភាព​ជា​ចម្បង​ដល់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ការសិក្សា​ដំណឹង​ល្អ និង​ការ​បង្ហាញ ព្រម​ទាំង​សកម្មភាព​គ្រួសារ​ល្អ​ទាំង​អស់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តម្រូវការ និង​សកម្មភាព​សក្ដិសម និង​សមរម្យ​ដទៃ​ទៀត អាច​មាន តែ​វា​ពុំ​ត្រូវ​អនុញ្ញាត​ឲ្យ​យកមក​ជំនួស​កាតព្វកិច្ច​ដែល​បាន​តែងតាំង​ពីព្រះ​ថា មានតែ​ឪពុក​ម្ដាយ និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​វា​ឲ្យ​គ្រប់គ្រាន់​បាន » ( សារលិខិត​ពី​គណៈប្រធាន​ទីមួយ ចុះ​ថ្ងៃទី ១១ ខែ​កុម្ភៈ ឆ្នាំ ១៩៩៩ បាន​ដកស្រង់​នៅ​ក្នុង ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ[ ឆ្នាំ ២០១០ ] ចំណុច ១.៤.១