ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៧


មេរៀន​ទី ៩០

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧

បុព្វកថា

នៅពេញ​ ឆ្នាំ ១៨៣២ ព្យាការី​យ៉ូសែប ស្ម៊ីធ និងសមាជិក​សាសនាចក្រ​ដទៃទៀត ទំនង​ជា​បាន​រៀន​តាមរយៈ​របាយការណ៍​កាសែត​អំពី​ការ​រងទុក្ខ​ដែល​កំពុង​តែ​បោស​សម្អាត​ផែនដី ។ ឧទាហរណ៍ ពួកលោក​បាន​ដឹង​អំពី​ជម្លោះ​ នៃ​ភាពជា​ទេសករ នៅក្នុង​សហរដ្ឋ ហើយ​ពួកលោក​ក៏​បាន​ដឹង​អំពី​បញ្ហា​ទាស់​នឹង​ពន្ធសហព័ន្ធ​នៅ​ក្នុង​ រដ្ឋ​សៅ​ខា​រូឡាញណា ។ ព្យាការី​បាន​ថ្លែង​ថា « រូបរាង​នៃ​បញ្ហា​ទាំងឡាយ នៅក្នុង​ចំណោម​ជាតិសាសន៍​នានា កាន់តែបង្ហាញរូបរាងច្បាស់នៅជំនាន់នេះ ជាង​នៅ​ជំនាន់មុន ដែល​ពី​ដំបូង​សាសនាចក្រ​ចេញ​ពី​ទីរហោស្ថាន »​(Teachings of Presidents of the Church: Joseph Smith[ឆ្នាំ ២០០៧] ទំព័រ ២៤៩) ។ នៅថ្ងៃទី ២៥ ខែ​ធ្នូ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ ដែល​ឥឡូវ​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧ដែល​រួមមាន​ទាំង​ការ​ព្យាករណ៍​អំពី​សង្គ្រាម និង​ការ​ជំនុំជម្រះ ដែល​នឹង​ចាក់​ស្រោច​មក​លើ​គ្រប់​ជាតិសាសន៍​នៅ​ថ្ងៃចុង​ក្រោយ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:១-៨

តាមរយៈ​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​ព្យាករ​ថា សង្គ្រាម​នឹង​ចាក់​ស្រោច​មក​លើ​គ្រប់ជាតិ​សាសន៍​ទាំងអស់

សូម​ចាប់ផ្ដើម​បង្រៀន​ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ទំនាយ ខុសគ្នា​ជាមួយនិង​ការព្យាករ ដូចម្តេច ? ( ទំនាយ​គឺ​ជា​គំនិត​មួយ​អំពី​អ្វី​ដែល​អាច​នឹង​កើត​មានឡើង​នា​ពេល​អនាគត ។ ផ្ទុយទៅវិញ ការព្យាករណ៍ គឺ​ជា​ការ​ប្រកាស​អំពី​ទីសម្គាល់ ឬព្រឹត្តការ​ណ៍មួយ​ក្នុងពេលអនាគតដូចដែលបានបើកសម្ដែងដោយព្រះវិញ្ញាណបរិសុទ្ធ ) ។

សូម​សរសេរ​ឈ្មោះ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ណូអេ, យ៉ូសែប​ នៃស្រុក​អេស៊ីព្ទ, លីហៃ និង​សាំយ៉ូអែល​សាសន៍​លេមិន ។ ( អ្នក​ក៏អាច​ចង់​ដាក់តាំង​រូបភាព​នៃ​ពួកព្យាការី​ទាំងនេះផងដែរ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​នូវ​ពាក្យ​ព្យាករ​ដោយ​ពួក​ព្យាការី​បុរាណ​ម្នាក់ៗ​ទាំងនេះ ។ ( ចម្លើយ​អាច​រួមមាន​ដូច​ខាង​ក្រោម ៖ ណូអេ បាន​ព្យាករ​អំពី​ទឹកជំនន់, យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ បានព្យាករ​ថា នឹង​មាន​រយៈពេល​ប្រាំ​ពីរ​ឆ្នាំ​សម្បូរ​សប្បាយ ហើយ​បន្ទាប់មក​នឹង​មាន​គ្រោះ​ទុរភិក្ស​រយៈពេលប្រាំ​ពីរ​ឆ្នាំ, លី​ហៃ​បាន​ព្យាករ​ថា យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ ហើយ សាំយូអែល​ជា​សាសន៍​លេមិន បាន​ព្យាករ​អំពី​ទីសម្គាល់ និង​ព្រឹត្តការណ៍​ទាំងឡាយ​ដែលនឹង​កើត​មានជាមួយ​នឹង​ការ​ប្រសូត្រ និង​ការ​សុគត​របស់ព្រះយេស៊ូវ​គ្រីស្ទ ) ។

បន្ទាប់ពីសិស្ស​បាន​ឆ្លើយ​តប សូមសរសេរពាក្យយ៉ូសែប ស៊្មីធនៅលើ​ក្ដារខៀន ។ សូម​អញ្ជើញសិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:១-៤ដោយ​ស្ងាត់ស្ងៀម ហើយ​រក​មើល​ការ​ព្យាករណ៍​មួយ ដែល​បាន​បើក​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ ។

  • តើ​ព្រះអម្ចាស់​មានបន្ទូលអ្វី​ខ្លះ ថា​នឹង « កើត​ឡើងនៅពេល​ឆាប់ៗ » ? ( សង្គ្រាម នឹង​កើត​ឡើង​នៅពេល​ឆាប់ៗ ដោយ​ចាប់​ផ្ដើមជាមួយ​នឹង​ការបះបោរ​នៅរដ្ឋ សៅ​ខា​រូឡាញណា ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ស្លាប់ និង​ទុក្ខវេទនា​ដល់ព្រលឹង​ជា​ច្រើន ) ។

  • តើ​យើង​រៀនអ្វីខ្លះ​អំពី​ព្រះអម្ចាស់​ចេញមកពី​ខ ១-៤ ? ( បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ព្រះអម្ចាស់​អាច​បើក​សម្ដែង​អំពី​អនាគត​កាល​ដល់​យើង តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ) ។

  • តើ​ការ​ដឹង​ថា ព្រះអម្ចាស់​បើក​សម្ដែង​អនាគត​កាល​តាមរយៈ​ពួក​ព្យាការី​ជា​ពរជ័យ​មួយ​ចំពោះ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ​អាច​ជា​ពរជ័យ​មួយ​ដល់​អ្នក និង​គ្រួសារ​អ្នក​យ៉ាង​ដូចម្ដេច ?

រូបភាព
ផែនទី សហរដ្ឋអាមេរិក

សូមសុំ​សិស្ស​ឲ្យ​ស្រាវជ្រាវ​នៅក្នុង​សេចក្ដីណែនាំ​កណ្ឌគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧រកមើល​កាលបរិច្ឆេទ​ដែល​វិវរណៈនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។ បន្ទាប់មក​សូម​សង្ខេប​កថាកណ្ឌដូច​ខាង​ក្រោម ឬ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឲ្យ​ឮៗ ៖

យ៉ូសែប ស៊្មីធ បាន​ដឹង​អំពី​ជម្លោះ​ខាង​នយោបាយ​រវាង​រដ្ឋ ខា​រូឡាញណា និង​រដ្ឋាភិបាលសហព័ន្ធ​នៃ​សហរដ្ឋ​អាមេរិក​អំពី​ពន្ធនាំចូល ។ ( តម្លៃ​គយ គឺ​ជា​ពន្ធ​នៃ​ការនាំ​ចូល ) ។ ដោយសារតែ​ប្រជាជន​នៃ​រដ្ឋ សៅ​ខារូឡាញណា ពឹងផ្អែក​ទៅ​លើ​ផលិតផល​នាំ​ចូល ច្រើន​ជាង​ប្រជាជន​នៅ​រដ្ឋ​ភាគ​ខាង​ជើង នោះ​ពួកគេ​គិត​ថា តម្លៃ​គយ​របស់​រដ្ឋ​ពុំ​ត្រឹមត្រូវ ហើយ​ថា​ពួកគេ​ត្រូវបាន​ប្រមូល​ដោយ​ចេតនា លើ​រាល់​ការចំណាយ​នៃ​ភាគ​ខាង​ត្បូង ។ ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៅ​រដ្ឋ សៅ​ខារូឡាញណា បាន​បង្កើត​ច្បាប់​មួយ​ដែល​មិន​អាច​ទទួល​យក​បាន ឬ ទុក​ជា​មោឃៈ ដែល​ជា​ច្បាប់​រដ្ឋ ហើយ​ប្រជាជន​រដ្ឋ សៅ​ខារូឡាញណា ជា​ច្រើន បាន​ចាប់ផ្ដើម​ត្រៀមខ្លួន​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋាភិបាល ។ ប្រធានាធិបតី​នៃ​សហរដ្ឋ បាន​ពោល​អះអាង​ថា គាត់​នឹង​រក្សា​ច្បាប់​នៃ​សហរដ្ឋ ដោយ​កងកម្លាំង ។ ក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣២ សារព័ត៌មាន​ពាស​ពេញ​សហរដ្ឋ បាន​ចុះផ្សាយ​អំពី​ទំនាស់​នេះ ។ គឺ​នៅ​ពេល​នេះ​ហើយ ដែល យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ដែល​បាន​ព្យាករ​ថា « សង្គ្រាម​ទាំងឡាយ… នឹង​កើតឡើង​នៅ​ពេល​ឆាប់ៗ​ដូច្នេះ​ថា គឺ​ចាប់ផ្ដើម​នឹង​ការបះបោរ​ពី​រដ្ឋ សៅ​ខារូឡាញណា » ( គ. និង ស. ៨៧:១ ) ។ នៅ​ដើម​ឆ្នាំ ១៨៣៣ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​ព្យាការណ៍​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ រដ្ឋាភិបាលសហរដ្ឋ​អាមេរិក បាន​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​រដ្ឋសៅ​ខា​រូឡាញណា ដោយ​សន្ដិភាព ។ មនុស្ស​មួយចំនួន​បាន​ជឿ​ថា វិបត្តិ​បាន​កន្លង​ផុតទៅ​ហើយ ប៉ុន្តែ​វា​គ្រាន់​តែ​ឈប់​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយរដ្ឋ​សៅ​ខា​រូឡាញណា នឹងនៅ​តែ​បះបោរ ។

  • តើ​អ្នកនឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច បើ​ពាក្យ​សម្ដី​របស់ព្យាករី ពុំ​ត្រូវ​បាន​បំពេញ​តាម​របៀប​ដែលអ្នករំពឹងទុក ?

សូម​ចង្អុល​បង្ហាញថាបទគម្ពីរ​យោង​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:១ លេខយោង ។ អ្នកអាច​នឹង​ចង់​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យគូស​ចំណាំ​លេខយោង​នេះ ។ សូម​ឲ្យសិស្ស​បើក​ទៅគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១២-១៣ហើយ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ខគម្ពីរ​ទាំងនេះ​ឲ្យ​ឮៗ ។

  • តើ​ យ៉ូសែប ស៊្មីធ ​បាន​បញ្ជាក់ឡើងវិញ​នៅក្នុងការព្យាករណ៍​នេះអំពី​អ្វីខ្លះ? ( ថាសង្គ្រាម​នឹង​កើតឡើង​នៅក្នុងរដ្ឋ សៅ​ខា​រូឡាញណា ) ។

សូមអញ្ជើញសិស្ស​ឲ្យ​យោងទៅលើ​សេចក្ដីណែនាំ​កណ្ឌ​សម្រាប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០ហើយ​ប្រាប់អំពី​ឆ្នាំ ដែល​ យ៉ូសែប ស៊្មីធ បាន​ផ្ដល់​នូវការ​ប្រកាស​ជាថ្មី​អំពី​ការព្យាករណ៍​នេះ​នៅក្នុងកណ្ឌ ៨៧

  • តើ​ឆ្នាំ​ណា ដែល​ យ៉ូសែប ស៊្មីធ បាន​ប្រកាស​ឡើងវិញ​អំពី​ការ​ព្យាករណ៍​នៅក្នុង​កណ្ឌទី ៨៧ ? ( ឆ្នាំ ១៨៤៣ ) ។

សូម​រំឭក​សិស្ស​ថា វិបត្តិ​រវាង​រដ្ឋភិបាល​សហរដ្ឋ​អាមេរិក និង​ រដ្ឋ សៅ​ខា​រូឡាញណា ត្រូវបាន​ដោះស្រាយ​តាំងពី​ ១០ ​ឆ្នាំ មុន​មកម្ល៉េះ នៅក្នុង​ឆ្នាំ ១៨៣៣ ។

  • តើ​ការ​ប្រកាស​ឡើងវិញ​អំពី​ការ​ព្យាករ​ណ៍របស់ យ៉ូសែប ស៊្មីធ ដែល​លោក​បាន​ទទួល ១០​ ឆ្នាំមុន អាច​បង្រៀន​អ្នកអំពី​សេចក្ដីជំនឿ​របស់​លោក​អ្វីខ្លះ ? ( ទោះជា​ប្រជាជន​មួយចំនួន​បាន​អះអាង​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ក្លែង​ក្លាយក្តី តែ​លោក​បាន​បន្ដ​រក្សា​សេចក្ដីជំនឿ​ទៅលើ​ការ​ព្យាករណ៍ ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​តាមរយៈ​លោក ) ។

បន្ទាប់មក​សូម​អាន​កថាកណ្ឌដូច​ខាង​ក្រោម ឬសុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឲ្យ​ឮៗ ។ ( អ្នកអាច​នឹង​ចង់​ថតចម្លង​វា​សម្រាប់សិស្ស​ដើម្បីដាក់ក្នុង​គម្ពីរ​របស់​ពួកគេ ) ។

នៅ​ឆ្នាំ ១៨៦១ សង្គ្រាម​ប៉ែក​ខាង​ត្បូង​បាន​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ទៅលើ​កងទ័ព​សហព័ន្ធ​សហរដ្ឋ​អាមេរិក ដែល​បោះទីតាំង​នៅ​ ហ្វត សាំតើរ នៅ សាឡេស្ដុន ហាប៊ើរ រដ្ឋ សៅ​ខា​រូឡាញណា ។ នៅរដ្ឋ​ប៉ែក​ខាង​ត្បូង​ផ្សេងទៀត បាន​ចូលរួម​នឹង​រដ្ឋ សៅ​ខា​រូឡាញណា ក្នុង​សង្គ្រាម​ស៊ីវិល​ទាស់នឹង​រដ្ឋ​ប៉ែក​ខាង​ជើង ។ ពេលនោះ រដ្ឋប៉ែក​ខាង​ត្បូង​បាន​សុំ​ជំនួយ​ពី​អាណាចក្រ​អង់គ្លេស ។ បន្ថែម​ពីលើនោះ មាន​មនុស្ស​ជាច្រើនដែល​ត្រូវ​បាន​ចាប់​ជា​ឈ្លើយ​នៅ​ប៉ែក​ខាង​ត្បូង បាន​ចូលកងទ័ព​នៅ​ខាង​ជើង ហើយ​បាន​វាយទាស់​នឹង​ចៅហ្វាយ​ដើម​របស់ពួកគេ ។ សង្គ្រាម​ស៊ីវិល​របស់អាមេរិក បាន​មានរយៈពេល​យូរអង្វែង រហូត​ដល់​ឆ្នាំ ១៨៦៥ ហើយ​ជាលទ្ធផល គឺមាន​ទាហាន​ស្លាប់​ប្រហែលជា ៦២០ ០០០ លាននាក់ ( អ្នកប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​ប៉ាន់​ស្មាន​ថា មាន​ច្រើន​ដល់ទៅ ៧៥០ ០០០ លាននាក់ ) ។

  • តើ​ការ​បំពេញ​នូវការព្យាករណ៍​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧អាច​បង្រៀន​យើងអំពី យ៉ូសែប ស៊្មីធ អ្វីខ្លះ ? ( ចម្លើយ​អាច​រួមមាន​ថា ការព្យាករ​របស់ យ៉ូសែប ស៊្មីធ គឺ​ពិត ហើយ​ថា លោក​គឺ​ជា​ព្យាការី​ម្នាក់​របស់ព្រះ ) ។ បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការីពិត​របស់ព្រះ ) ។

អ្នកអាច​នឹង​ចង់​ថ្លែង​ទីបន្ទាល់ថា យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​ពិត ។ បន្ទាប់​មក​សូម​ពន្យល់​ថា បន្ថែមពីលើ​ព្រឹត្តការណ៍​ទាំងឡាយ​ដែល​បាន​បើក​សម្ដែង​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:១-៤ ព្រះអម្ចាស់​បាន​ព្យាករណ៍​តាមរយៈ​ យ៉ូសែប ស៊្មីធ អំពី​រឿង​ផ្សេងៗ​ដែលនឹង​កើត​ឡើង ។

សូមអញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:៦-៧ដោយ​ខ្លួន​គេ ហើយ​ប្រាប់​អំពី​ព្រឹត្តការណ៍​ផ្សេងទៀត ដែលព្រះអម្ចាស់​បាន​មានបន្ទូល​ថា នឹង​កើតឡើង​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។

  • តើ​ព្រឹត្តការណ៍​អ្វីខ្លះ ដែលព្រះអម្ចាស់​បាន​មានបន្ទូល​ថា នឹង​កើតមានឡើង​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ?

  • ស្របតាមខ ៦ និង ៧តើ​មូលហេតុ​មួយចំនួន​ដែល​រឿង​ទាំងនេះ​នឹង​កើត​ឡើង​គឺជា​អ្វី ?

សូម​ជួយ​សិស្ស​ឲ្យយល់​ថា « ការ​វាយ​ផ្ចាល ដោយព្រះហស្ថ» របស់ព្រះ សំដៅទៅលើ​ភាពពិត​ដែល​ថា ព្រះអម្ចាស់​បាន​ប្រើ​ការ​ជំនុំជម្រះ​របស់​ទ្រង់ ដើម្បី​បំផុស​ឲ្យ​កូនចៅ​របស់ទ្រង់​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់ពួកគេ ( សូមមើល ហេលេមិន ១២:៣) ។ បន្ថែម​ពី​លើ​នោះ ការ​ជំនុំជម្រះ​មួយចំនួន​ដែលបាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំង​នេះ នឹង​កើត​មានឡើង​ នៅពេលព្រះអម្ចាស់​ដាក់​ទោស​ដល់ពួក​ទុច្ចរិត ចំពោះ​ការ​ប្រព្រឹត្ត​អយុត្តិធម៌​របស់ពួកគេ​ដល់​ពួក​សុចរិត ។

សូមបញ្ជាក់ថា គ្រប់ការណ៍​ព្យាករ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧ត្រូវ​បាន ឬ​នឹង​ត្រូវ​បាន​បំពេញ ។ សូម​អញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:៨ដើម្បី​រៀនអំពី​អ្វី​ដែលព្រះ​បាន​ដឹកនាំ​យើង​ឲ្យ​ធ្វើ​ដូច្នោះ ដែល​យើង​នឹង​បាន​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម និង​គ្រោះ​មហន្ដរាយ ដែលនឹង​កើត​មានចំពោះ​ផែនដី​នៅថ្ងៃ​ចុង​ក្រោយ ។

  • តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​យើងឲ្យ​ធ្វើ​អ្វីខ្លះ ? ( សិស្ស​គប្បី​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖យើង​ត្រូវ​ឈរ​នៅទីបរិសុទ្ធ ហើយ​កុំរើ​ឡើយ រហូត​ដល់ព្រះអម្ចាស់​យាងមក ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​ទីបរិសុទ្ធ​មួយចំនួន​ណា​ខ្លះ ដែល​អាច​ផ្ដល់​សេចក្ដីសុខសាន្ដ និង​សុវត្ថិភាព​ដល់​យើង​នោះ ? ( អ្នក​អាច​នឹង​ចង់ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្តាខៀន ។ ចម្លើយ​អាច​រួមមាន គេហដ្ឋាន, ព្រះវិហារ, ព្រះវិហារ​បរិសុទ្ធ និង​ថ្នាក់​សិក្ខាសាលា ) ។

សូម​ចង្អុល​បង្ហាញ​ថា ទីបរិសុទ្ធ​ទាំងឡាយ គឺ​ជា​ទីតាំង​ទាំងឡាយ​ដែល​យើងអាច​ដឹងពី​វត្តមាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដែលជួយ​យើង​ខិត​ទៅកាន់តែ​ជិត​នឹង​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀនអំពីទ្រង់ ។

  • តើ​អ្នកគិត​ថា វា​មានន័យ​យ៉ាង​ណា​ដើម្បី​ឈរ​នៅទីបរិសុទ្ធ និង « កុំ​រើ​ឡើយ » នោះ (គ. និង ស. ៨៧:៨) ?

  • តើ​មនុស្ស​ម្នាក់អាច​នឹង​រើចេញពី​ទីបរិសុទ្ធ​ទាំងនេះ​បានយ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​មានអារម្មណ៍ថា ត្រូវ​បាន​ប្រទានពរ​នូវ​សេចក្ដីសុខសាន្ដ និង​សុវត្ថិភាព​ដោយការឈរ​នៅទីបរិសុទ្ធ​មួយ​នៃ​ទីបរិសុទ្ធ​ទាំងនេះ យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា បន្ថែម​ពី​លើ​ទីតាំង​ខាង​រូបកាយ ដែល​បរិសុទ្ធ « ទីបរិសុទ្ធ​ទាំងឡាយ » អាច​មានទាក់ទង​ទៅនឹងរបៀប​ដែល​យើង​រស់នៅ​ ច្រើនជាងទីកន្លែងដែល​យើង​រស់នៅ ។ បើ​យើង​រស់​នៅ​សក្ដិសម​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃ​គូ​ជា​ប្រចាំ នោះ​មាន​ន័យ​ថា យើង​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​ទាំងឡាយ​ហើយ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់ពួកគេ​ក្លាយជា​ទីបរិសុទ្ធ ដែល​ពេញ​ដោយព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ នៅពេល​ពួកគេ​អញ្ជើញព្រះវិញ្ញាណ​ចូល​មក​ក្នុងជីវិត​រស់នៅ​របស់ពួកគេ នោះ​ពួកគេ​អាច​អនុញ្ញាត​ឲ្យ​ទ្រង់​មានឥទ្ធិពល​លើ​គេហដ្ឋាន​របស់ពួកគេ ហើយធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ទីបរិសុទ្ធ ។

  • តើ​អ្នកអាច​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យដួងចិត្ត​របស់អ្នក​ក្លាយជា​ទីបរិសុទ្ធ​យ៉ា​ងដូចម្ដេច ?

  • តើ​វិធី​មួយចំនួន​ដែលអ្នកអាច​ជួយ​ធ្វើ​ឲ្យ​គេហដ្ឋា​របស់អ្នក​ក្លាយជា​ទីបរិសុទ្ធ​មានអ្វីខ្លះ ? ( ចម្លើយ​អាច​រួមមាន​ ការ​គាំទ្រ​ដល់​ការ​អធិស្ឋានជា​គ្រួសារ និង​ការ​សិក្សា​ព្រះគម្ពីរ និង​ការ​មានសណ្ដាន​ចិត្ត​ល្អ​នឹង​សមាជិក​គ្រួសារ​ទាំងឡាយ ) ។

  • បើ​ព្យាការី​ទៅ​មើល​បន្ទប់​របស់​អ្នក តើ​លោក​នឹង​មើល​ឃើញ​វា​ជា​ទីបរិសុទ្ធ​មួយ​ដែរ​ឬ​ទេ ? ចុះ​អ្នក​វិញ ?

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅក្នុងសៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ នូវ​អ្វីមួយ​ដែលពួកគេ​នឹង​ធ្វើ​ដើម្បី​ឈរ​នៅក្នុង​ទីបរិសុទ្ធ​កាន់តែ​ស្មោះត្រង់ ហើយកុំ​រើចេញ​ពីទីនោះ ។ បន្ទាប់​ពី​សិស្ស​បានបញ្ចប់​ការ​សរសេរហើយ អ្នកអាច​នឹង​ចង់សុំ​ពួក​គេ​មួយចំនួន​ឲ្យ​ចែកចាយ​គោលដៅ​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ ។ សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ទាំងអស់​ឲ្យ​ធ្វើ​តាម​គោលដៅ​ដែលពួកគេ​បានដាក់​នោះ ។ បន្ទាប់មក​អ្ន​ក​អាច​នឹង​ចង់បញ្ចប់​មេរៀន​ដោយ​ការ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែលបាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៨៧:៣ ។ រដ្ឋ​នៅប៉ែក​ខាង​ត្បូង នឹង​សុំជំនួយពី​អាណាចក្រ​អង់គ្លេស

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សរសេរ​ថា ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« ខណៈ​ដែល​គ្មាន​សម្ព័ន្ធ​មិត្រ​ដោយបើក​ចំហរ​រវាង​រដ្ឋប៉ែក​ខាង​ត្បូង និង​រដ្ឋាភិបាល​អង់គ្លេស​ត្រូវ​បាន​បង្កើត​ឡើង នោះ​ឥទ្ធិពល​របស់​អង់គ្លេស​បាន​ផ្ដល់​ជំនួយ​ជាប្រយោល ហើយលើក​ទឹកចិត្តដោយ​មុតមាំ​ដល់​ពួកប៉ែក​ខាង​ត្បូង ហើយ​ការធ្វើដូចនេះ បង្កើត​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ជាអន្ដរជាតិ​ដ៏ធ្ងន់​ធ្ងរ ។​ កប៉ាល់យោធាត្រូវ​បាន​សាងសង់​ឡើង ហើយ​បាន​បំពាក់​នៅ​កំពង់​ផែ​អង់គ្លេសជា​ប្រយោជន៍​ឲ្យសហសម្ព័ន្ធរួម ហើយនោះជាកត្តាដែលបណ្តាល​ឲ្យ​មាន​ការ​ល្មើស​នឹង​ច្បាប់​នៃអព្យាក្រឹត្យភាព ដែល​បាន​ធ្វើ​ឲ្យ​អាណាចក្រ​អង់គ្លេស​ត្រូវ​ចំណាយ​ថវិកាអស់ដប់ប្រាំលានដុល្លារ​កន្លះ ដែលជា​ចំនួន​សរុប​ត្រូ​វបាន​ប្រគល់​ទៅ​ឲ្យ​សហរដ្ឋ​នៅ​ក្នុង​សន្និសីទ​មួយ​ដែល​ធ្វើឡើង​នៅ ហ្គីវីណា (ប្រទេស​ស្វីស) ដែលជាការសម្រេចរបស់ក្រុម​ប្រឹក្សាអជ្ញាកណ្តាល ចំពោះការទាមទារជម្ងឺចិត្តរបស់ អាឡាបាម៉ា។ សហសម្ព័ន្ធរួម បាន​តែងតាំង​អភិបាល​ជាច្រើនរូប​ឲ្យ​ទៅ​អាណាចក្រ​អង់គ្លេស និង​ប្រទេស​បារាំង ដែល​អភិបាល​ទាំងនេះ គឺត្រូវ​បាន​ចាប់ខ្លួន​បង្ខំ​ដោយ​មន្ត្រី​សហរដ្ឋ​មកពី​នាវាដុតធ្យូង​របស់​អង់គ្លេស ដែល​ពួកគេ​បានធ្វើដំណើរនោះ ។ ទង្វើ​នេះ បាន​គំរាមគំហែងនាំ​ទៅរក​សង្គ្រាមរវាង​ជាតិសាសន៍​នេះ និង​អាណាចក្រ​អង់គ្លេស ដែល​រដ្ឋាភិបាល​សហរដ្ឋ​ត្រូវ​តែ​សារភាព​ថា​បាន​ធ្វើពិតមែន » ( មាត្រា​នៃ​សេចក្ដី​ជំនឿបានបោះពុម្ព​លើក​ទី ៤៩ [ ឆ្នាំ ១៩៦៨ ] ទំព័រ ២៥-២៦ សូម​មើល​ផងដែរ Doctrine and Covenants Student Manual,បាន​បោះពុម្ព​លើក​ទី ២ [Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ១៩៤ ) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៨៧:៣-៤។ ការបំពេញ​នៃ​ការព្យាករណ៍បន្ថែម

តារាង​នៅ​ខាង​ក្រោម​នេះ មានគូស​ចំណាំ​នូវ​ការលម្អិតបន្ថែម​អំពី​ការព្យាករណ៍​ នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧ និង​របៀប​មួយចំនួន​ដែល​ការ​ព្យាករណ៍​ទាំងនេះ​ត្រូវ​បាន​បំពេញ ៖

ការព្យាករណ៍

របៀប​មួយចំនួន​ដែល​ការព្យាករណ៍​នេះ​ត្រូវ​បាន​បំពេញ

គ. និង​ស. ៨៧:៣

« ជាតិសាសន៍​ដទៃទៀត សូម្បី​តែ​ជាតិសាសន៍​នៃ​អាណាចក្រ​អង់គ្លេស … ក៏​ត្រូវ​សុំជំនួយ​ពី​ជាតិសាសន៍​ដទៃទៀត​ដែរ ដើម្បី​ជួយការ​ពារ​ពួកគេ​ទប់ទល់​នឹង​ជាតិ​សាសន៍​ដទៃទៀត ហើយពេល​នោះ​ហើយ​ដែល​សង្គ្រាម​ត្រូវ​បាន​ចាក់​មកលើ​គ្រប់ជាតិសាសន៍​ទាំងអស់ »

សង្គ្រាម​លោក​លើក​ទី ១ និង​សង្គ្រាម​លោក​លើក​ទី ២ បានកើតឡើងនៅពេលដែលជាតិសាសន៍ទាំងឡាយបានសុំជំនួយ​ពី​ជាតិសាសន៍​ផ្សេងៗ ឲ្យជួយពួកគេការពារខ្លួន ។ នៅក្នុងសង្គ្រាម​ទាំងនេះ អាណាចក្រ​អង់គ្លេស​បាន​ហៅ​ឲ្យជាតិសាសន៍​ដទៃទៀត​មកជួយ​ ។

គ. និង​ស. ៨៧:៤

« ជាច្រើន​ថ្ងៃ​ក្រោយមក នោះពួកទាសករនឹង​បះបោរ​ឡើង​ទាស់នឹង​ចៅហ្វាយ​របស់ខ្លួន »

នៅពេល​វិវរណៈនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ភាពជាទាសករ​ពុំ​មែនមាន​តែ​នៅក្នុង​សហរដ្ឋ​តែប៉ុណ្ណោះទេ ប៉ុន្តែ​ក៏មាននៅកន្លែង​ផ្សេងៗ​នៃ​ពិភពលោក​ផងដែរ ។ នៅសតវត្សរ៍​ទី ១៩ និងទី ២០ ពួកទាសករ ឬ​អ្នកទាំងឡាយ​ដែល​ស្ថិត​នៅក្នុង​សេវកភាព បាន​ក្រោកឡើងទាស់​នឹង​ចៅហ្វាយ​របស់ពួកគេ ហើយ​បាន​ច្បាំង​ដើម្បី​សេរីភាព​របស់​ខ្លួន ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៨៧:៨ « សូមអ្នករាល់គ្នាឈរនៅក្នុង ទីបរិសុទ្ធទាំងឡាយ ហើយសូមកុំរើឡើយ»

អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​អំពី​របៀប​ជាច្រើន​ដែល​យើងអាច​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« តើ​យើង​កំពុង​ធ្វើ​តាម​បញ្ជា​របស់ព្រះអម្ចាស់​ឲ្យ ‹ ឈរ​នៅ​ក្នុង​ទីបរិសុទ្ធទាំងឡាយ ហើយ​សូម​កុំ​រើ​ឡើយ រហូត​ដល់​ថ្ងៃ​នៃ​ព្រះអម្ចាស់​មក​ដល់ ដ្បិត​មើល​ចុះ ថ្ងៃនោះ​នឹង​មក​ដល់​យ៉ាង​ឆាប់​រហ័ស › ? ( គ. និង ស. ៨៧:៨) ។ « តើ​ ‹ទីកន្លែងបរិសុទ្ធ› ទាំងនោះគឺជាអ្វី ? ពិតហើយ ទីកន្លែងទាំងនោះ រួមមាន​ដូចជា ព្រះវិហារបរិសុទ្ធ និង​សេចក្តីសញ្ញា ដែលត្រូវ​រក្សា​ទុក​ដោយស្មោះត្រង់​នៅ​ក្នុង​នោះ ។ ពិតហើយ ទីកន្លែងទាំងនោះ រួមមាន​ដូចជា គេហដ្ឋាន ដែលកូនៗ ត្រូវបាន​ចិញ្ចឹម​បីបាច់ ហើយឪពុកម្តាយត្រូវបានគោរព ។ ពិតហើយ ទីកន្លែងទាំងនោះ រួមមាន​ដូចជា ទីតាំង​នៃ​កាតព្វកិច្ច​របស់​យើង ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​អ្នកមានសិទ្ធិអំណាច​បព្វជិតភាព រួមមាន បេសកកម្ម និង​ការ​បម្រើ​ដែលបាន​បំពេញ​ដោយស្មោះត្រង់នៅក្នុង​សាខា វួដ និង​ស្ដេក​ទាំងឡាយ » (Preparation for the Second Coming,»Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១០ ) ។

ស៊ីស្ទើរ ស្សែរ៉ុន ជី ឡាសិន នៃ​គណៈប្រធាន​យុវនារីទូទៅ បាន​មានប្រសាសន៍​អំពីអត្ថន័យ​ដើម្បី​ឈរ​នៅក្នុង​ទីបរិសុទ្ធ ៖

រូបភាព
ស៊ីស្ទើរ ស្សែរ៉ុន ជី ឡាសិន

« ការ​ឈរ​នៅក្នុងទីបរិសុទ្ធ​ទាំងឡាយ គឺ​មាន​ន័យថា​ជាការ​មាន​ដៃគូ​ល្អ ទោះជា​អ្នក​នៅតែ​ម្នាក់​ឯង ឬ​នៅជាមួយអ្នកដទៃ ។ វាគឺ​ជាកន្លែង​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​គឺជា​ដៃគូ​របស់​យើង --ដោយ​ម្នាក់ឯង ឬ​នៅក្នុង​ហ្វូង​មនុស្ស ។ នៅពេល​យើង​កំណត់​ក្នុងខ្លួនយើង​ថា យើង​នឹង​គ្រប់គ្រងគំនិត និង​សកម្មភាព​របស់​យើង ហើយ​ធ្វើ​ឲ្យបាន​ល្អបំផុត​តាម​ដែល​យើងអាច​ធ្វើ​ទៅបាន នោះជីវិត​ដ៏ល្អ​បំផុត​នឹង​កើតមាន​ចំពោះ​យើង ។…

« … មិនថា​មានអ្វី​កើតឡើង​នៅជុំ​វិញ​ខ្លួនអ្នកទេ អ្នកអាច​អនុវត្ត​នូវការ​បង្កើត​បរិយាកាស​ផ្ទាល់ខ្លួន ដែល​បាន​ពេញដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។…

« ទីបរិសុទ្ធ​ទាំងឡាយ​អាច​ជាកន្លែងណាក៏ដោយដែលអ្នកនៅ -- តែម្នាក់ឯង ឬនៅក្នុង​ហ្វូង​មនុស្ស​មួយក្រុម ជាមួយ​មនុស្ស​ចម្លែក និង​ជាមួយ​មិត្តភក្ដិ ។… មានរឿង​ជាច្រើន​ដែលអ្នកអាច​ធ្វើ​ដើម្បី​នាំ​ភាព​បរិសុទ្ធ​មក​កាន់​កន្លែង​ធម្មតាៗបាន » (Standing in Holy Places»Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៩១, ៩២ ) ។