ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៨-៨០


មេរៀន​ទី ៨៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៨-៨០

បុព្វកថា

នៅ​ថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ នូវ​វិវរណៈ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ដឹកនាំ​ព្យាការី​ឲ្យ​បង្កើត​ក្រុមហ៊ុន​មួយ ( ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា ជាក្រុមហ៊ុន​សហរដ្ឋ ) ដើម្បី​គ្រប់គ្រង​ឃ្លាំង​ទាំងឡាយ និងគ្រប់គ្រង​កិច្ចខិតខំ​បោះពុម្ពផ្សាយរបស់សាសនាចក្រ ។ ព្រះអម្ចាស់​ក៏​បានពិពណ៌នា​អំពីពរជ័យ​ទាំងឡាយ​ដែល​ពួក​បរិសុទ្ធ​នឹង​ទទួល​ផងដែរ បើ​ពួកគេ​បាន​គោរព​ដល់​បទបញ្ញត្តិ​ដើម្បី​រៀបចំ​បង្កើត​ក្រុម​ហ៊ុន​នេះ ។ នៅក្នុង​កិច្ចខិតខំ​ដើម្បីការ​ពារ​ដល់​ដំណើរការក្រុមហ៊ុន​របស់​សាសនាចក្រ​នេះ​ពី​មារសត្រូវ​នោះ​ភាសា​មួយចំនួន​នៃ​វិវរណៈ​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ នៅ​ពេល​ដែល​វា​ត្រូវ​បាន​បោះពុម្ព​លើក​ដំបូង​ក្នុង​ឆ្នាំ ១៨៣៥ ការ​បោះពុម្ព​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ ឧទាហរណ៍ ក្រុមហ៊ុន​សហភាព គឺ​សំដៅ​ថា​ជា « របៀប » ឬ « របៀប​រួម » ។ ក្នុង​ពេល​ដំណាល​គ្នា ដែល​ព្រះអម្ចាស់​បាន​បញ្ជា យ៉ូសែប ស៊្មីធ ឲ្យ​បង្កើត​ក្រុមហ៊ុន​សហភាព នោះ​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែលត្រូវបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៩-៨០។ នៅក្នុង​វិវរណៈ​ទាំងនេះ ព្រះអម្ចាស់​បាន​ហៅ​យ៉ារេឌ ខារតើរ, ស្ទេផាន ប៊ើរណែត និង អេដែន ស្ម៊ីធ ដើម្បី​បម្រើ​ជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១-១៦

ព្រះអម្ចាស់​បញ្ជា​ព្យាការី យ៉ូសែប ស៊្មីធ ដើម្បី​រៀបចំ​ក្រុមហ៊ុន​សហភាព ។

សូម​លើកក្រដាស​ប្រាក់ប៉ុន្នាន​សន្លឹក​ឡើង ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ប្រាក់​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​គោលបំណង​អាក្រក់​យ៉ាង​ដូចម្ដេច ?

  • តើ​ប្រាក់​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ពន្លឿន​បុព្វហេតុ​ល្អ​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពី​សិស្ស​ឆ្លើយ​តប ចូ​រពន្យល់​ថា នៅក្នុង​ខែ ឧសភា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​បញ្ជា​ថា ឃ្លាំង​មួយ ត្រូវ​ស្ថាបនា​ឡើង ដើម្បី​ប្រមូល​ផលិតផល និង​ប្រាក់កាស សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ក្រីក្រ ( សូមមើលគ. និង ស. ៥១) ។ ក្រោយមកឃ្លាំង​ពីរ ត្រូវ​បាន​បង្កើតឡើង ៖ ឃ្លាំង​មួយ​ដំណើរការ​ដោយ ស៊ីឌនី ហ្គី​លប៊ើត នៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ហើយមួយ​ទៀត​បាន​ដំណើរ​ការ​ដោយ នូវែល ឃេ វីតនី នៅ​ក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅក្នុង​ទំនួលខុសត្រូវនេះ បងប្រុស ហ្គីលប៊ើត និង បងប្រុស វីតនី បាន​ធ្វើ​ជា​ភ្នាក់ងារ​សម្រាប់​សាសនាចក្រ ។ ឃ្លាំង​ទាំងនេះ ផ្គត់ផ្គង់របស់​របប​ដែល​ចាំបាច់ដល់​ពួកបរិសុទ្ធ ខណៈ​ពេល​បង្កើត​មូលនិធិ​ដើម្បីទិញ​ដី និង​ដើម្បី​ផ្គង់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ការ​បោះពុម្ព​វិវរណៈ ដែល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​ផងដែរ ។ ឃ្លាំង​ទាំងនេះ ក៏​ត្រូវ​ជួយ​ដល់អ្នកទាំងឡាយ​ដែល​ខ្វះខាត​ផងដែរ ( សូមមើលគ. និង ស. ៧២:១០-១២) ។

ដើម្បីជួយ​សិស្ស​យល់​អំពី​បរិបទ​នៃ វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីណែនាំ​ចំពោះ​កណ្ឌ​នោះ នៅក្នុង​ការ​បោះពុម្ព​ព្រះគម្ពីរ ឆ្នាំ ២០១៣ ថា ៖

« ពីដើម​ឡើយ វិវរណៈ​នេះ​បាន​ណែនាំ​ដល់​ព្យាការី ស៊ីឌនី រិកដុន និង នូវែល ខេ វីតនី ឲ្យ​ធ្វើដំណើរ​ទៅ​រដ្ឋ មិសសួរី ហើយ​រៀបចំ​ការ​បោះពុម្ព និង​អាជីវកម្ម​របស់​សាសនាចក្រ ដោយ​ការ​បង្កើត​ជា « ក្រុមហ៊ុន » មួយ ដែលនឹង​មើល​ខុស​ត្រូវ​លើ​កិច្ចខិតខំ​ទាំងនេះ ដោយការ​បង្កើត​មូលនិធិ​សម្រាប់​ការ​ស្ថាបនា​ស៊ីយ៉ូន និង​សម្រាប់​ជា​ប្រយោជន៍​ដល់​ជន​ក្រីក្រ ។ ក្រុមហ៊ុន​នេះ ត្រូវ​បាន​ស្គាល់​ថា ក្រុមហ៊ុន​សហភាព ត្រូវ​បាន​រៀបចំឡើង​នៅ​ខែមេសា ឆ្នាំ ១៨៣២ ហើយ​បាន​បញ្ឈប់​ទៅវិញនៅ​ឆ្នាំ ១៨៣៤ ( សូមមើលកណ្ឌ ៨២) ។ ពេល​មួយ​បន្ទាប់ពី​វា​បាន​បញ្ឈប់​ទៅ ក្រោម​ការ​ដឹកនាំ​របស់ យ៉ូសែប ស៊្មីធ ឃ្លា ‹ កិច្ចការនៃ​ឃ្លាំង​សម្រាប់​ជន​ក្រីក្រ › បានជំនួសពាក្យ « ការ​ស្ថាបនា​ការ​បោះពុម្ព និង​អាជីវកម្ម » នៅក្នុងវិវរណៈ ហើយ​ពាក្យ « របៀប » បានជំនួស​ពាក្យ ‹ ក្រុមហ៊ុន › » ។

សូម​ប្រាកដ​ថា សិស្ស​យល់​ថា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨ពាក្យរបៀប( សូមមើលខ ៤ សំដៅ​ទៅលើ​សហ​សមាគម ។ សូម​ឲ្យ​សិស្ស​ម្នាក់​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៣-៤ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ថា​ក្រុម​ហ៊ុន ឬ​របៀប ដែល​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ។

  • ស្របតាមខ ៤តើ​បុព្វហេតុអ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​រីកចម្រើន​តាមរយៈ​ការ​ស្ថាបនា​ក្រុមហ៊ុន​នេះ ? ( សេចក្ដីសង្គ្រោះ​នៃ​មនុស្ស​លោក ) ។

  • តើ​វិធី​មួយចំនួន​ដែល​ប្រាក់​អាច​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដើម្បី​ចម្រើន​បុព្វហេតុ​នៃ​សេចក្ដីសង្គ្រោះ​មានអ្វី​ខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៥-៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​ថា​ហេតុអ្វី​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​របស់ទ្រង់​ជួយ « មនុស្ស​ទ័ល​ក្រ​ក្នុង​រាស្ត្រ [​របស់ទ្រង់] » (គ. និង ស. ៧៨:៣) ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពីការរក​ឃើញរបស់​ពួកគេ។

  • តើ​ការ​ជួយដល់​មនុស្សទ័ល​ក្រ នឹង​ជួយ​ឲ្យពួកបរិសុទ្ធ​ក្លាយជា « បាន​ស្មើ​គ្នា​នៅក្នុងអ្វីៗ​ខាងផែនដី » យ៉ាង​ដូចម្ដេច ?

អ្នកអាច​នឹង​ចាំបាច់​រំឭក​ដល់​សិស្ស​ថា នៅ​ក្នុងវិវរណៈ​មុន​មួយ ដែលព្រះអម្ចាស់​បាន​កំណត់​ពីភាព​ដូចគ្នា តាម​ស្ថានភាព តម្រូវការ និង​ចំណង់​របស់គ្រួសារ ( សូមមើល គ. និង ស. ៥១:៣) ។ ហេតុដូច្នោះ​ហើយ បទបញ្ជា​ឲ្យបាន​ស្មើ​គ្នាចំពោះ​អ្វីៗ​ខាងផែនដី ពុំ​ថ្លែង​បញ្ជាក់​ថា មនុស្ស​គ្រប់រូប​នឹង​មានចំនួន​ធនធាន​ស្មើ​គ្នាទាំង​ស្រុង​នោះទេ ប៉ុន្តែ​ថា គ្រប់គ្រួសារ​នឹង​មាន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ និង​ចំណង់​របស់ពួកគេ ស្របតាម​ស្ថានភាព​និមួយៗ​របស់ពួកគេ ។

សូម​ចង្អុល​បង្ហាញ​ថា ឃ្លា « អ្វីៗ​ខាង​ស្ថានសួគ៌ » នៅក្នុងខ ៥-៦

  • តើ « អ្វីៗ​ខាង​ស្ថានសួគ៌ » អ្វីខ្លះ ដែលអ្នក​គិត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​មានភាព​ស្មើ​គ្នា ?

  • តើ​ការ​មានភាព​ស្មើគ្នា​ចំពោះ​អ្វីៗ​ខាង​ផែនដី អាចអនុញ្ញាត​ឲ្យ​យើង​ស្មើ​គ្នា​នៅក្នុង​ការ​ទទួល​បាន​អ្វីៗ​ខាង​ស្ថានសួគ៌​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​មូល​ហេតុ​បន្ថែម​មួយថា ហេតុអ្វី​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យពួកបរិសុទ្ធ​មើល​ថែ​ដល់​មនុស្ស​ទ័លក្រ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

  • តើអ្នកគិត​ថា ការ​មើល​ថែ​ដល់​ជនទ័លក្រ នឹង​រៀប​ចំ​ពួកបរិសុទ្ធ​ឲ្យ​គ្រង​នគរ​សេឡេស្ទាលតាម​វិធីណា​ខ្លះ ?

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀនមកពី​ខគម្ពីរនេះ ដែល​អនុវត្ត​ចំពោះ​យើង​សព្វថ្ងៃនេះ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ចម្លើយ​របស់​ពួកគេ​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖ការ​គោរពប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ រៀបចំ​យើង​សម្រាប់​កន្លែង​មួយ​នៅក្នុង​នគរ​សេឡេស្ទាល )

សូម​ឲ្យ​សិស្ស​សរសេរ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ឲ្យ​បាន​ច្រើន​តាម​ដែល​គេ​អាច​ធ្វើទៅបាន​នៅក្នុង​មួយនាទី ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន។ សូម​អញ្ជើញ​សិស្ស​ឲ្យជ្រើសរើស​បទបញ្ញត្តិ​មួយ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​សរសេរ​នៅក្នុងសៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់ពួកគេ នូវ​ប្រយោគ​ពីរ​បី ដែលពន្យល់​អំពី​របៀប​ដែល​ការ​គោរព​តាម​បទបញ្ញតិ្ត​នោះ នឹង​ជួយ​រៀបចំ​ពួកគេ​សម្រាប់​នគរ​សេឡេស្ទាល ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់​តែ​យល់បន្ថែម​អំ​ពីគោលបំណង​របស់ព្រះអម្ចាស់​ចំពោះ​ការ​ប្រទាន​ដល់​យើង​នូវ​បទបញ្ញត្តិ​ទាំងឡាយ សូម​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« វាមិន​គ្រប់គ្រាន់​ទេ​សម្រាប់​នរណា​ម្នាក់ដែល​គ្រាន់​តែ​ធ្វើ​អ្វី​មួយ​ទៅ​តាម​តែ​អារម្មណ៍នោះ ។ ព្រះបញ្ញាត្តិ ពិធីបរិសុទ្ធ និង សេចក្តី​សញ្ញា​ទំាងឡាយ នៃ ដំណឹង​ល្អ គឺ​មិនមែន​ជា​បញ្ជី​នៃ​ការ​ដាក់​ប្រាក់ ដែល​តម្រូវ​ឲ្យ​ធ្វើ​នៅ​ក្នុង​គណនី​សួគ៌ា​មួយ​ចំនួន​នោះ​ទេ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​មួយ​ដែល​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ប្រែក្លាយ​ជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ » (The Challenge to Become,»Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០, ទំព័រ ៣២ ) ។

  • តើ​ការ​យល់​ពី​គោលបំណង​របស់ព្រះអម្ចាស់​ក្នុងការ​ប្រទាន​បទបញ្ញត្តិ​ទាំងឡាយ​ដល់យើង អាច​ជួយ​យើង​ឲ្យគោរពដល់​ទ្រង់​កាន់​តែ​ស្មោះត្រង់​ខ្លាំង​ឡើង​យ៉ាង​ដូចម្ដេច​ ?

សូមអញ្ជើញ​សិស្សពីរ​នាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៨-៩ឲ្យ​ឮៗ ។ សូម​ឲ្យសិស្សក្នុង​ថ្នាក់​ផ្ទៀងតាម ដោយ​រកមើលឈ្មោះ​នៃ​អ្នកទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​តែងតាំង​ឲ្យ​រៀបចំ​សហសមាគមនោះ​ឡើង។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

  • ស្របតាមខ ៩តើ​បុរស​ទាំងបីរូបនេះ បានបញ្ជា​ឲ្យអង្គុយ​ជា​មួយនរណានៅក្នុងការប្រឹក្សា ? ( សូមជួយសិស្ស​ឲ្យ​យល់​ថា ឃ្លា « ពួកបរិសុទ្ធ … នៅក្នុង​ស៊ីយ៉ូន » សំដៅទៅលើ​សមាជិក​សាសនាចក្រ​នៅ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ) ។

ចូ​រពន្យល់​ថា យ៉ូសែប ស្ម៊ីធ, នូវល ខេ វិតនី, ស៊ីឌនី រិកដុន, ពេត្រុស វិតមើរ ជុញ្ញ័រ និង ចែស៊ី កស បានគោរព​តាម​បទបញ្ញត្តិ​នេះ ហើយ​បាន​ធ្វើដំណើរ​ទៅ​រដ្ឋ មិសសួរី ក្នុង​ខែ មេសា ឆ្នាំ ១៨៣២ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​មកដល់​របស់​ពួកគាត់ បុរស​ទាំង​បី​រូប​បាន​មាន​ក្រុមប្រឹក្សា​មួយ ដែលពួកគេ​បាន​រៀបចំ​ក្រុមហ៊ុន​សហភាព ស្រប​តាម​ការ​ដឹកនាំ​នៅក្នុងវិវរណៈ​នេះ ។ ក្រុម​ហ៊ុន​នោះ មាន​សមាសភាព យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន, នូវល ខេ វិតនី, អែតវើត ប៉ាទ្រិច, ស៊ីឌនី ហ្គី​លប៊ើត, អូលីវើរ ខៅឌើរី, យ៉ូហាន វិតមើរ, វិលាម ដ័បុលយូ ហ្វែប្ស និង ម៉ាទីន ហារិស ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១០-១៦ដោយ​ការ​ពន្យល់​ថា នៅក្នុង​គម្ពីរ​ទាំង​នេះ ព្រះអម្ចាស់​បាន​គូស​បញ្ជាក់​ថា សមាជិក​នៃ​ក្រុមហ៊ុន គួរ​តែ​ចងផ្អោប​ខ្លួនរួមគ្នា​តាមរយៈ​សេចក្ដីសញ្ញា​មួយ​ដើម្បី​គ្រប់គ្រង​សហគ្រា​ស​របស់សាសនាចក្រ ។ ដោយ​ការ​ស្មោះត្រង់ចំពោះ​សេចក្ដីសញ្ញា​នេះ ពួកគេ​នឹង​មាន​ជំនួយ​របស់ព្រះអម្ចាស់​នៅក្នុង​ការ​សម្រេច​នូវ​បទបញ្ញត្តិ​របស់ទ្រង់ ។ ព្រះអម្ចាស់​ក៏បាន​ពន្យល់​ផង​ដែរ​ថា បើ​ពួកបរិសុទ្ធ​បានធ្វើ​តាម​ការ​ណែនាំ​របស់​ទ្រង់ នោះ​សាសនាចក្រ​នឹង​អាច​ឈរដោយ​ឯករាជ្យ​ពី​អង្គភាព​នានា​ផ្សេងទៀត​នៅ​លើ​ផែនដី​ទាំង​អស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧-២២

ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពីពរជ័យ​នានា​ដែល​មាន​សម្រាប់​អ្នកទាំងឡាយ​ដែល​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់

សូម​សួរ​ដល់សិស្ស​ឲ្យ​រៀបរាប់​នូវ​អំណោយ ឬ​ពរជ័យ​មួយចំនួន​ដែលពួកគេ​បាន​ទទួល នៅពេល​ពួកគេ​នៅក្មេង ដែល​ពួកគេ​មានអំណរ​គុណ​កាន់​តែ​ខ្លាំង​នៅពេលនេះ កាល​ដែល​ពួកគេ​កាន់​តែ​ធំ​ដឹង​ក្ដី ។

  • ហេតុអ្វី​ក៏​អ្នក​មាន​អំណរគុណ​ចំពោះ អំណោយ ឬ​ពរជ័យ​ទាំងឡាយ​នេះ​កាន់តែ​ច្រើន​នា​ពេល​ឥឡូវ​នេះ ?

  • តើ​អ្នក​គិត​ថា ការណ៍​នេះ​អាច​ទាក់ទង​នឹង​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​របស់​យើង​បាន​រៀបចំ​សម្រាប់​យើង​យ៉ា​ងដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៧-១៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ប្រៀបដូចជា​កុមារ​តូចៗ ។

  • ហេតុអ្វី​ក៏​ពេល​ខ្លះ​វា​ពិបាក​សម្រាប់​យើង​ដើម្បី​យល់​អំពីពរជ័យ​ទាំងឡាយ​ដែលព្រះអម្ចាស់​បាន​មាន​នៅ​ក្នុង​ឃ្លាំង​សម្រាប់​យើង​ ?

  • ទោះ​ជា​យើង​មិនអាច​យល់ ឬទ្រាំទ្រ​នូវ​រឿង​គ្រប់​យ៉ាង​ក្ដី តើ​ព្រះអម្ចាស់​បាន​ផ្ដល់​ការ​អញ្ជើញ​អ្វីខ្លះ​ដល់​យើង ?​ ( សូម​មានចិត្ត​រីករាយ​ចុះ ) ។

  • តើ​ការ​ដឹង​ថា ព្រះអម្ចាស់ « នឹង​ដឹកនាំ [យើង] រាល់គ្នា » (គ. និង ស. ៧៨:១៨) ឆ្លង​កាត់​នូវ​រឿង​ទាំងឡាយ​ដែល​យើង​មិនអាច​យល់ ឬ​ទ្រាំទ្រ អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អរសប្បាយ​យ៉ាង​ដូចម្ដេច​ ?

សូម​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៩ដោយ​ស្ងាត់ស្ងៀមរកមើលការដឹកនាំ​របស់​ព្រះអម្ចាស់​ប្រទាន​ទៅ​ដល់​ពួកបរិសុទ្ធ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

  • តើ​ព្រះអម្ចាស់​បាន​មានបន្ទូលអ្វីខ្លះនឹង​កើត​ឡើង​សម្រាប់​អ្នកទាំងឡាយ​ដែល​ជ្រើសរើស​ដើម្បីទទួលនូវ​គ្រប់ការណ៍​ទាំងអស់​ដោយ​ក្ដី​អំណរគុណនោះ ? ( សិស្ស​គួរ​តែ​ប្រាប់នូវគោលការណ៍​មួយ​ស្រដៀង​គ្នានឹង​គោលការណ៍​ដូច​ខាង​ក្រោម ៖បើ​សិន​ជា​យើង​ទទួល​គ្រប់ការណ៍​ទាំងអស់​ដោយ​មានអំណរគុណ នោះព្រះអម្ចាស់​នឹង​ប្រទានពរជ័យ​ដល់​យើង​ទ្វេដង )

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា ព្រះអម្ចាស់​នឹង​ប្រទានពរជ័យ​ទ្វេ​ដង​ដល់​អ្នកទាំងឡាយ​ដែល​ទទួល​គ្រប់ការណ៍​ទាំងអស់​ដោយ​អំណរគុណ​យ៉ាងដូច្នេះ ?

  • តើ​ការ​ជ្រើសរើស​ដើម្បីទទួល​គ្រប់ការណ៍​ទាំងអស់​ដោយអំណរគុណ ក៏​អាច​ជួយយើង​ឲ្យ​មាន​ចិត្ត​រីករាយ​យ៉ា​ងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ទទួល​នូវ​គ្រប់ការណ៍​ទាំងអស់​ដោយ​មានអំណរគុណ​កាន់តែ​ពេញលេញ​យ៉ា​ងណា។

សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:២០-២២ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា យើង​គួរ​តែ​ធ្វើ ដើម្បី​មាន​លទ្ធផល​មួយ​នៃ​ការ​យល់​ដឹង​អំពី​ការ​សន្យា​ទាំងឡាយ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខ ១៩។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៩-៨០

យ៉ារេដ ខារតើរ, ស្ទេផាន ប៊ើរណែត និង អេដែន ស្ម៊ីធ ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម

សូម​ប្រាប់​សិស្ស​ឲ្យ​ដឹង​ថា នៅក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៩និង៨០ ព្រះអម្ចាស់​បាន​ហៅ​បុរស​បីនាក់​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​ចាត់​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃ​គូ​ម្នាក់សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៩ហើយ​សុំ​ឲ្យ​ដៃគូ​ម្នាក់ទៀត​សិក្សាគោលលទ្ធិ និង សេចក្តី​សញ្ញា ៨០។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​ទាំងឡាយ​ដែល​អនុវត្ត​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយសាសនា នៅពេល​ពួកគេ​សិក្សា​កណ្ឌ​ដែលបាន​ចាត់​ឲ្យពួកគេ​នោះ ។

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ដៃគូ​របស់ពួកគេ​អំពីគោលការណ៍​ទាំងឡាយ​ដែលពួកគេ​បាន​រក​ឃើញ។ បន្ទាប់មក សូម​សុំ​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីររបស់ពួកគេ​នូវ​គោលការណ៍​មួយ​ដែលពួកគេ​បាន​រៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ប្រយោគ​ពីរបី​អំពី​របៀប​ដែល​ពួកគេ​អាច​ប្រើ​គោលការណ៍​នោះ ដើម្បីចែកចាយ​ដំណឹងល្អ​ជាមួយ​នរណា​ម្នាក់​​ដែលពួកគេ​ស្គាល់ ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយការ​ថ្លែង​ទីបន្ទាល់​របស់អ្នក​អំពី​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ​ដែលអ្នក​បានពិភាក្សា​នៅក្នុង​ថ្នាក់​ថ្ងៃ​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៥-៦។ « បាន​ស្មើគ្នា​ក្នុង​អ្វីៗ​ខាង​ផែនដី »

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ដាស់តឿន​ដល់​សមាជិក​សាសនាចក្រ​កុំ​ឲ្យ​ដាក់​ដួងចិត្ត​របស់ពួកគេ​ទៅលើ​អ្វីៗ​ខាង​ផែនដីថា​ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« យើងអាច​សួរ​ខ្លួន​យើងថា ពួក​យើងភាគច្រើន​បាន​រស់នៅ​ក្នុង​សង្គម​នានា ដែលបាន​គោរព​ដល់​ទ្រព្យ​សម្បត្តិ និង​ភាព​រីករាយ ថា តើ​យើង​បាននៅ​ឆ្ងាយពី​ការលោភចង់បាន និងកាម​តណ្ហាដែលកាន់តែចង់បាន​សម្ភារ​ខាង​លោកិយ​នេះ​ដែរ​ឬទេ ។ សម្ភារ​និយម គឺ​ជាការ​បង្ហាញ​មួយបន្ថែម​ទៀត​អំពី​ការគោរព និង​ភាព​ឆ្មើង​ឆ្មៃ​ដែល​ជាលក្ខណៈ​នៃ​បាប៊ីឡូន ។ ប្រហែលជា​យើងអាច​រៀន​ដើម្បី​រីករាយ​នឹង​អ្វី​ដែល​វា​ល្មម​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​របស់​យើង » (Come to Zino »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៥។ អ័ដាម អុនដៃ អាម៉ាន

អ័ដាម អុនដៃ អាម៉ាន គឺ​ជា​កន្លែង​ដែល អ័ដាម បាន​ប្រទានពរ​ដល់​ពូជពង្ស​សុចរិត​របស់​លោក​រយៈពេលបីឆ្នាំ មុនពេល​លោក​បាន​ទទួលមរណភាព ( សូមមើលគ. និង ស. ១០៧:៥៣-៥៦) និង​កន្លែង​ដែល​លោក​នឹង​មកជួប​ជាមួយ​នឹង​ពួកបរិសុទ្ធ​មុន​ពេល​នៃ​ការ​យាងមក​ជា​លើកទីពីរ ( សូមមើលគ. និង ស. ១១៦) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៥-១៦។ មីគែល និង​កូនសោ​ទាំងឡាយ​នៃ​សេចក្ដីសង្គ្រោះ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« អ័ដាម​ស្ថិត​នៅក្នុង​ចំណោម​ពួក​មានបញ្ញាជាច្រើន ដែល​បានមានបន្ទូល​ដោយព្រះអម្ចាស់​ទៅកាន់​អ័ប្រាហាំ ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើជា​អ្នក​គ្រប់គ្រង​លើ​ផែនដី​នេះ ។ លោក​គឺ​ជា មីគែល ជារាជបុត្រា និង​ជា​បុត្រា​នៃ​ព្រះ ដែលបាន​ជ្រើសរើស​មកកាន់​ផែនដី ហើយ​ឈរ​ធ្វើជា​មេ​ដឹកនាំ​នៃ​កូនចៅ​របស់​លោកដោយ​កាន់ ‹ កូនសោ​ទាំងឡាយ​នៃ​សេចក្ដីសង្គ្រោះ នៅក្រោម​ការ​ទូន្មាន និងការ​ដឹកនាំ​ពីព្រះដ៏បរិសុទ្ធ ដែល​គ្មាន​ថ្ងៃ​ចាប់​ផ្ដើម ឬ​ជីវិត​បញ្ចប់​ឡើយ › [គ. និង ស. ៧៨:១៦] ។ ព្រះដ៏បរិសុទ្ធ​អង្គនេះ គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅលើផែនដី មីគែល ត្រូវ​បានគេ​ស្គាល់​ថា​ជា​អ័ដាម ។ នៅក្នុង​ស្ថានភាព​មុនជីវិត​លើ​ផែនដី លោក​គឺ​ជា​វិញ្ញាណ​មួយ ដូចជា​កូនចៅ​ផ្សេងទៀត​របស់ព្រះវរបិតាសួគ៌​យើង​ផងដែរ » (Answers to Gospel Questionsចងក្រង​ដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ ជុញ្ញ័រ វ៉ុលទី ៥ [ឆ្នាំ ១៩៥៧-៦៦], ១:៥-៦ ) ។ ( សូមមើល​ផងដែរDoctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ១៧៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:២០។ ព្រះរាជបុត្រា​អាម៉ាន

រូបភាព
អែលឌើរ អួរសុន ប្រាត្ត

អែលឌើរ អួរសុន ប្រាត្ត បានចង្អុល​បង្ហាញ​ថា « មាន​វិវរណៈ​មួយ​ដែល​ប្រជាជន​នេះ ទូទៅពុំ​ត្រូវ​បាន​គេស្គាល់ ។ ខ្ញុំ​គិត​ថា វា​ពុំ​ដែល​ត្រូវ​បានបោះពុម្ព​ទេ ប៉ុន្តែ​ប្រហែល​ជា​វា​នឹង​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ វា​មាន​ផ្ដល់​ឲ្យ​នៅក្នុង​សំណួរ និង​ចម្លើយ ។ សំណួរទីមួយគឺ ‹ តើព្រះនាម​របស់ព្រះ​នៅក្នុងភាសាបរិសុទ្ធ​គឺជា​អ្វី ? › ចម្លើយ​គឺថា ‹ អាម៉ាន › ។ ‹ តើ​ព្រះនាម​នៃ​ព្រះរាជបុត្រានៃព្រះគឺជាអ្វី ? › ចម្លើយ​គឺ​ថា ‹ ព្រះរាជបុត្រា​អាម៉ាន --ជាចំណែកនៃព្រះដ៏ល្អបំផុតនៃចំណែក​ទាំងអស់ លើក​លែង​តែ​អាម៉ាន › » ( « Discourse »Deseret News ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ១៨៥៥ ទំព័រ ៨២ [ ផ្នែក​ទីមួយ​នៃការ​សន្ទនា​នេះ ដែលបាន​បោះពុម្ព​នៅក្នុង​Deseret Newsថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៨៥៥ ទំព័រ ៧៦ ] សូមមើល​ផងដែរ​Documents, វ៉ុលទី ២ ៖ ខែ កក្កដា ឆ្នាំ ១៨៣១–ខែ​មករា ឆ្នាំ ១៨៣៣ វ៉ុលទី ២ នៃ the Documents series of The Joseph Smith Papers[ឆ្នាំ២០១៣ ], ទំព័រ ២១៥ ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​ថា ៖ « ព្រះយេស៊ូវ​គ្រីស្ទ ក៏​ត្រូវ​បាន​ហៅ​ថាជា ព្រះរាជបុត្រា​អាម៉ាន​ផងដែរ ។ ( សូមមើលគ. និង ស. ៩៥:១៧) » ។ ហេតុដូច្នោះ​ហើយ ព្រះនាម​របស់ទ្រង់ គឺ​មានទំនាក់ទំនង​នឹង​នាម​នៃ​ទីកន្លែង​ដែល អ័ដាម បានរស់នៅ ។ សម្រាប់មូលហេតុ​នោះ អែលឌើរ អួរសុន ប្រាត្ត បាន​ផ្ដល់​ការ​បកប្រែ​អំពី ‹ ជ្រលងភ្នំនៃ​ព្រះ › » (Church History and Modern Revelation, វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ], ១:៣១០ ) ។ ( សូមមើលផងដែរDoctrine and Covenants Student Manual, បាន​បោះពុម្ព​ជា​លើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០១], ទំព័រ ១៧៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៩។ តើ​យ៉ារេដ ខារតើរ​ជានរណា ?

យ៉ារេដ ខារតើរ និង​ភរិយា​លោក បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៅឆ្នាំ ១៨៣១ អំឡុង​ពេល​កំពុង​រស់នៅ​ក្នុង​រដ្ឋ នូវ យ៉ោក ។ ពួកគាត់​បាន​ផ្លាស់លំនៅ​ជាមួយនឹង​ពួក​បរិសុទ្ធ ខូលស្វិល ទៅកាន់ ថមសុន រដ្ឋ អូហៃអូ ។ យ៉ារេដ បានបម្រើ​បេសកកម្ម​មួយ​អំឡុង​ចុង​ឆ្នាំ ១៨៣១ និង ដើមឆ្នាំ ១៨៣២ នៅ​រដ្ឋអូហៃអូ រដ្ឋផែនសិលវេញ៉ា រដ្ឋនូវយ៉ោក និង រដ្ឋវ័រម៉ន្ដ ។ មិនយូរប៉ុន្មាន​បន្ទាប់ពី​ត្រឡប់មក​ផ្ទះវិញ​នៅ អាមហ៊ើស្ទ រដ្ឋ អូហៃអូ ដើម្បីសួរសុខទុក្ខព្យាការី និងជាតម្រូវការទាក់ទង​នឹងបេសកកម្ម​បន្ទាប់​របស់លោក ។ នៅថ្ងៃទី ១២ ខែមិនា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ ដែល​ឥឡូវ​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៩ដែល​ជាការហៅ យ៉ារេដ ខារតើរ ទៅ​បេសកកម្ម​មួយទៀត ។ លោក​បានចេញ​ទៅ​បេសកកម្មនេះ នៅថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ ១៨៣២ ។ បេសកកម្ម​របស់លោក​មានរយៈពេល ៦ ខែ និង ២ ថ្ងៃ ហើយ​លោក​បាន​ជ្រមុជទឹក​ឲ្យ​មនុស្ស ៧៩ នាក់ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨០។ តើស្ទេផាន ប៊ើរណែត​ជានរណា ?

តិច​ជាង​មួយខែ បន្ទាប់ពី​បាន​ជ្រមុជទឹក​ដោយ ប៉ាលី ភី ប្រាត្ត នៅ​ក្រុង​ខឺត​ឡង់ រដ្ឋ អូហៃអូ នោះ យ៉ូហាន មើដក់ បាន​ចែកចាយ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​ជាមួយ​នឹង ស្ទេផាន ប៊ើរណែត និង​គ្រួសារ​របស់គាត់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ ១៨៣០ ។ តិចជាង​មួយ​ឆ្នាំ​ក្រោយមក នៅ​ខែ តុលា ឆ្នាំ ១៨៣១ ស្ទេផាន ប៊ើរណែត ត្រូវ​បាន​តែងតាំង​ជា​សង្ឃ​ជាន់​ខ្ពស់​មួយ​រូប​នៅ​អាយុ ១៧ ឆ្នាំ នៅ​ក្នុង​សន្និសីទ​នៃ​សាសនាចក្រ​នៅ អូរ៉ែន រដ្ឋ អូហៃអូ ។ នៅ​ថ្ងៃទី ២៥ ខែ​មករា ឆ្នាំ ១៨៣២ ស្ទេផាន​បាន​ទទួល​ការ​ហៅ​មួយ​ដើម្បី​ផ្សាយ​ដំណឹងល្អ​ជាមួយ​នឹង រីកកិល្ស អេម្ស ( សូមមើលគ. និង ស. ៧៥:៣៥) ។ វិវរណៈ​បានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨០បាន​ទទួល​នៅ​ថ្ងៃទី ៧ ខែ​មិនា ឆ្នាំ ១៨៣២ បាន​រួម​បញ្ចូល​ទាំង​ការ​ហៅ​មួយទៀត​សម្រាប់​ស្ទេផាន ដើម្បីផ្សាយ​ដំណឹងល្អ ដែល​គ្រា​នេះ​បម្រើ​ជាមួយនឹង អេដែន ស្ម៊ីធ ។ ស្ទេផាន បាន​ចេញ​ដំណើរ​ទៅ​បេសកកម្ម​របស់លោក​នៅ​ខែ មេសា ឆ្នាំ ១៨៣២ ហើយ​បាន​ចាប់​ផ្ដើម​ផ្សាយ​ជាមួយអេដែន ស្ម៊ីធ នៅ​ខែ​សីហា ក្នុង​ឆ្នាំ​ដដែលនោះ ។ ស្ទេផាន ប៊ើរណែត បាន​បម្រើ​បេសកកម្ម​ទៅ នូវហាំស៊ើរ និង​រដ្ឋ​ប៉ែក​ខាង​កើត​ផ្សេងទៀត ចាប់​ពី​ឆ្នាំ ១៨៣២-១៨៣៤ ។