ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:១៦-៥៩


មេរៀន​ទី ៥២

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៥៩

បុព្វកថា

ព្រះ​គម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ព្យាករ​អំពី​ស្ថានភាព និង​ព្រឹត្តការណ៍​ទាំងឡាយ ដែល​នឹង​កើត​មានឡើង​ពីមុន​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ មិនយូរ​ប៉ុន្មាន បន្ទាប់ពី​សាសនាចក្រ​បាន​ផ្លាស់​ពី​រដ្ឋនូវ យ៉ោក ទៅ​រដ្ឋ អូហៃអូ នោះ​យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ​ដែលបានកត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ ។ នៅក្នុង​ចំណែក​នៃ​វិវរណៈ ដែល​ត្រូវ​បាន​គ្របដណ្ដប់​នៅក្នុង​មេរៀន​នេះ ព្រះអង្គ​សង្គ្រោះ បាន​ផ្ដល់​នូវ​រឿងលម្អិត​អំពី គ្រា​ដែល​កើត​មានពីមុន​ការ​យាងមក​ជា​លើក​ទីពីរ ។ ទ្រង់​បាន​លាត​សន្ធឹង​សេចក្ដីពិត ដែលទ្រង់បាន​បង្រៀន​ដល់ពួកសិស្ស​របស់ទ្រង់​នៅលើ​ភ្នំ​អូលីវ ( សូម​មើលម៉ាថាយ ២៤ ) ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៤៦

ព្រះអង្គ​សង្គ្រោះ បើក​សម្ដែង​ទីសម្គាល់​ទាំងឡាយ ដែល​នឹង​កើត​មាន​ពីមុនការ​យាងមក​ជាលើក​ទីពីរ​របស់ទ្រង់

សូម​ចាប់ផ្ដើមមេរៀន​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​អាច​ប្រាប់​ពីពេល ដែល​អាចនឹង​មានភ្លៀង​ធ្លាក់​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ក៏​ដូចជា​ឧបករណ៏ឧតុនិយម ​​ជួយ​យើង​ឲ្យ​ដឹង​ថា ពេល​ណា​ភ្លៀង​នឹង​បង្អុរ​ចុះ​មក នោះ​ក៏មាន​ឧបករណ៏ឧតុនិយម ឬ​ទីសម្គាល់ ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា ពេល​ណា​ដែលការ​យាងមក​ជា​លើក​ទីពីរ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​កើត​ឡើង​ផងដែរ ។

សូម​សរសេរឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ទីសម្គាល់​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ ។

សូម​ពន្យល់​ថា នៅក្នុង​វិវរណៈ​ដែល​បាន​កត់​ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ព្រះអម្ចាស់ បាន​ពិពណ៌នា​អំពី​ទីសម្គាល់មួយចំនួន​ដែល​នឹង​ប្រាប់​យើង​ជា​មុន អំពី​ការ​មកដល់​​ជា​លើក​ទីពីរ​របស់ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១៦-១៧ ដោយ​ស្ងាត់​ស្ងៀម រកមើល​នូវ​អ្វី​ដែល​ពួក​សិស្ស​របស់ព្រះអម្ចាស់ បាន​សួរ​ទ្រង់ និង​អ្វី​ដែលទ្រង់​បាន​មានបន្ទូល​ថា​នឹង​បង្ហាញ​ដល់ពួកគេ ។

  • តើ​ពួកសិស្ស​បានសូម​ដល់ព្រះអម្ចាស់​ឲ្យ​បង្រៀន​ពួកគេ​អំពី​អ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​មានបន្ទូល​ថា ទ្រង់​នឹង​បង្ហាញដល់​ពួកសិស្ស​របស់ទ្រង់​អ្វីខ្លះ ? ( តើថ្ងៃ​នៃ​ការ​ប្រោសលោះនឹង​មក​ដល់របៀបណា ហើយ​ការ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​ដែលបានខ្ចាត់ព្រាត់​ដោយ​របៀប​ណា ) ។

ដើម្បីជួយ​សិស្ស​ឲ្យ​ប្រាប់​ពី​ទីសម្គាល់​ទាំងឡាយ ដែលព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​នឹង​កើត​មាន​នៅ​ពីមុន​ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ សូម​សរសេរ​សេចក្ដីយោង​ដូច​ខាង​ក្រោម​នៅលើ​ក្ដារ​ខៀន ៖

គ. និង ស. ៤៥:១៨-២៤

គ. និង ស. ៤៥:២៥-២៧

គ. និង ស. ៤៥:២៨-៣១, ៣៣

គ. និង ស. ៤៥:៤០-៤៣

សូម​បែងចែក​សិស្ស​ជា​គូរៗ ហើយ​ចាត់ឲ្យ​គូ​និមួយៗ​នូវ​វគ្គ​បទគម្ពីរ​មួយ​នៅលើ​ក្ដារខៀន ។ សូមសុំ​ឲ្យ​ពួកគេ​អាន​ខទាំងឡាយ​ជាមួយគ្នា រកមើល​ទីសម្គាល់​ដែល​បាន​ប្រាប់​នៅក្នុង​ខគម្ពីរ​ទាំងនោះ ។ ពីមុន​ពួក​គេ​ចាប់​ផ្ដើម អ្នកអាច​​ចង្អុល​បង្ហាញ​ថា ទីសម្គាល់មួយចំនួន​ត្រូវ​បាន​បំពេញ​រួច​ទៅហើយ ។

បន្ទាប់ពី​ផ្ដល់ពេលវេលា​គ្រប់គ្រាន់ហើយ សូម​ឲ្យ​ដៃគូនិមួយៗ រៀបរាប់​អំពី​ការ​រក​ឃើញ​របស់ពួកគេ​ដល់សិស្ស​ក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅខាងក្រោម​ក្បាល​រឿង « ទីសម្គាល់​នៃ​ការ​យាងមក​ជា​លើក​ទីពីរ » នៅលើ​ក្ដារខៀន ។ បើចាំបាច់ សូម​ប្រើ​ព័ត៌មាន​នៅក្នុង​កថាកណ្ឌ​ពីរ​បន្ទាប់​ដើម្បីជួយសិស្ស​យល់​អំពី​ការព្យាករណ៍​ទាំងឡាយ ។

នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១៨-២៤ យើង​អាន​អំពី​ការ​ព្យាករណ៍​ទាំងឡាយ​ដែល​ត្រូវ​បាន​បំពេញ​រួច​ហើយនោះ ។ ព្រឹត្តការណ៍​ទាំងឡាយ​ដែល​បាន​ព្យាករ​នៅក្នុង​ខគម្ពីរ​ទាំងនេះ បានកើត​ឡើង​នៅ​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ការ​សុគត និង​ការ​រស់ឡើង​វិញរបស់ព្រះអង្គ​សង្គ្រោះ ។ សូម​កត់ចំណាំ​ថាខ ២០ សំដៅ​ទៅលើ​ព្រះវិហារបរិសុទ្ធ ដែល​បាន​សង់ឡើង​ដោយ​ស្ដេចហេរ៉ូឌ នៅក្នុងក្រុង​យេរូសាឡិម ។ វា​ត្រូវ​បាន​បំផ្លាញ​ដោយ​ជនជាតិ​រ៉ូម នៅ គ.ស ឆ្នាំ ៧០ ។

នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:២៥-៤៦ យើង​អានអំពី​ការ​ព្យាករណ៍​ទាំង​ឡាយ​ដែល​បាន​បំពេញ​នៅក្នុង​គ្រាកាន់កាប់ត្រួត​ត្រា​នេះ មុន​ពេល​ការ​យាងមក​ជាលើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ ។ នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ឃ្លា​ថា « ពេលវេលា​នៃ​ពួកសាសន៍​ដទៃ » (គ. និង ស. ៤៥:២៥,២៨, ៣០) សំដៅ​ទៅលើ​ដំណឹងល្អ​ដែលត្រូវ​បាន​ផ្សាយ​ជា​លើក​ដំបូង​ទៅកាន់​សាសន៍​ដទៃ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា យ៉ូសែប ស៊្មីធ « គឺជា​សាសន៍ដទៃ​មានន័យ​ថា លោកគឺ​ជា​ពលរដ្ឋ​នៃ​ជាតិសាសន៍ដទៃ ហើយ​លោក​ក៏ពុំ​មែនជា​ពួកសាសន៏​យូដាដែរ ។… ប្រាកដ​ណាស់ ដំណឹងល្អ​បាន​លេច​ចេញមក​នៅ​ថ្ងៃ​ចុង​ក្រោយ​នៅ ជំនាន់​នៃ​ពួកសាសន៍ដទៃ ហើយ នឹង​មិនទៅ​កាន់ពួក​យូដា​ទេ ទាល់តែ ពួក​សាសន៍ដទៃទាំងអស់ មកកាន់ដំណឹង​ល្អ​សិន (គ និង ស. ៤៥:២៨–៣០) » ។ ( Mormon Doctrine កំណែ​លើក​ទី​ពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៣១១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ពួក​សិស្ស​នៅក្នុង​ជំនាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទមានអារម្មណ៍​យ៉ាង​ដូចម្ដេច នៅពេល​ទ្រង់​បាន​ប្រាប់ពួកគេ​អំពី​ទីសម្គាល់​នៃ​ការយាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។

  • តើ​អ្នកមានអារម្មណ៍​យ៉ាងដូចម្ដេច នៅពេល​អ្នក​គិត​ពិចារណា​អំពី​ទីសម្គាល់​ទាំងឡាយ​នៃ​ការ​យាងមក​ជា​លើក​ទីពីរ ?

សូម​ពន្យល់​ថា ការ​ដឹង​អំពី​ទីសម្គាល់ទាំងឡាយ​នៃ​ការ​យាងមក​ជា​លើក​ទីពីរ អាច​ជួយ​យើង​រស់នៅ​ដោយ​គ្មាន​ភាព​ភ័យខ្លាច ភាពសង្ស័យ ឬ​ភាព​រន្ធត់​ឡើយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣៥-៣៨ដោយ​ស្ងាត់ស្ងៀម ដើម្បី​រៀន​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​នូវ​ទីសម្គាល់ទាំងនេះ ។ ( ពីមុន​សិស្ស​អាន អ្នកអាច​នឹង​ចង់​ពន្យល់​ថា នៅក្នុង​អ៊ីស្រាអែល ដើមល្វា​គឺ​ជា​ដើម​ឈើ​ចុង​ក្រោយ​គេ​បំផុត ដែល​នឹង​ដុះ​ត្រួយ​នៅ​និទាឃរដូវ ហើយ​លាស់​ត្រួយ​នៅ​ចុង​រដូវ ) ។

  • ហេតុអ្វីក៏​វា​សំខាន់​ដើម្បី​អាច​ស្គាល់​អំពីពេលវេលា « ម៉ោងជិត​ដល់ហើយ » ឬ​ថា​ការ​យាងមក​ជា​លើក​ទីពីរ​នឹងមក​ដល់ជាប្រាកដ​នោះ ?

សូម​សរសេរ​នៅលើ​ក្ដារខៀន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣២, ៣៩ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ជាមួយ​នឹង​ដៃគូ​របស់ពួកគេ ហើយ​ពិពណ៌នានូវ​អ្វីដែល​ពួក​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ ដើម្បីត្រៀម​ខ្លួនជា​ស្រេច​សម្រាប់ការ​យាងមក​របស់ទ្រង់ ។

  • តើ​យើងអាច​ធ្វើអ្វីខ្លះ ដើម្បីត្រៀម​ខ្លួន​សម្រាប់​ការ​យាងមក​របស់ព្រះអម្ចាស់ ?

សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ពុំពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​សិនជា​យើង​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ហើយ​ទន្ទឹង​ចាំ​ទីសម្គាល់ នោះ​យើង​នឹង …

  • ផ្អែកទៅលើ​អ្វី​ដែល​យើង​បាន​សិក្សា​កន្លង​មក តើ​អ្នក​នឹង​បំពេញ​សេចក្ដីថ្លែងការណ៍​នេះ​យ៉ាង​ដូចម្ដេច ? ( នៅខាង​ក្រោមនេះ គឺ​ជា​វិធីមួយដែល​សិស្ស​អាច​បំពេញនូវ​គោលការណ៍នោះ ៖ បើ​សិនជា​យើង​ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ ហើយ​ទន្ទឹង​ចាំ​ទីសម្គាល់ នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់ព្រះអម្ចាស់ ។ សូម​បញ្ចប់​ការសរសេរ​គោលការណ៍​នេះនៅ​​លើ​ក្ដារខៀន ) ។

  • តើអ្នកគិត​ថា អ្នកដើរ​តាមព្រះយេស៊ូវគ្រីស្ទ អាច « ឈរ​នៅក្នុង​ទីបរិសុទ្ធ » យ៉ាង​ដូចម្ដេច ? តើ​ទីកន្លែងណាខ្លះ​នៅក្នុងជីវិត​របស់អ្នក ដែលអ្នក​គិត​ថា​ជា « ទីបរិសុទ្ធ » ?

ដើម្បីជួយសិស្ស​បង្កើន​ការ​យល់ដឹង​របស់ពួកគេ​អំពី​អ្វី​ដែល​ជា​អត្ថន័យ​ដើម្បីឈរ​នៅក្នុងទីបរិសុទ្ធ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ឲ្យឮៗ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ក្នុងថ្នាក់​ឲ្យ​ស្ដាប់​នូវអ្វី​ដែល​ជាអត្ថន័យ​ដើម្បីឈរ​នៅក្នុង​ទីបរិសុទ្ធ ៖

« ‹ ទីបរិសុទ្ធ › អាច​មាន​កត្តា​ជាច្រើន​តម្រូវ​ឲ្យ​ធ្វើ​ជាមួយ​នឹង របៀប ដែល​បុគ្គល​ម្នាក់​រស់នៅ ប្រសើរជាង ទីកន្លែង ដែល​បុគ្គល​នោះ​រស់នៅ ។ ប្រសិនបើ​យើង​រស់នៅ​ដោយ​សា្អតស្អំ​ដោយ​មាន​ដៃគូ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឥតដាច់​នោះ យើង​នឹង​ឈរ​នៅក្នុង​ទីបរិសុទ្ធ​មួយ​ហើយ ។… « ទីបរិសុទ្ធ​ស្ថិត​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ជា​ទី​ដែល​បុគ្គល​ម្នាក់​រីករាយ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ » (គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅ​សិក្សា​របស់​សិស្ស ការបោះពុម្ព​ជា​លើក​ទី ២ [ សៀវភៅ​សិក្សា​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ឆ្នាំ ២០០១ ] ទំព័រ ១៩៦ ) ។

  • តើ​យើង​អាច​ឈរ​នៅក្នុងទីបរិសុទ្ធ ខណៈ​ដែល​យើង​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​សេចក្ដីទុច្ចរិត​នៃ​លោកិយ​បាន​យ៉ាង​ដូចម្ដេច ?

សូមពិចារណា​ធ្វើការ​​ដាក់​បង្ហាញ​រូបភាពការយាង​មក​ជា​លើក​ទីពីរ(សៀវភៅ​សិល្បៈ​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ៦៦, សូមមើលផងដែរLDS.org)។ សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៤៤-៤៦ ដោយ​ការ​ពន្យល់ថា អ្នកទាំងឡាយ​ដែល​ត្រូវបាន​ត្រៀមខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ នឹង​បាន​ឃើញ​ទ្រង់​យាងមក​ក្នុង​សិរីល្អ ។ មនុស្ស​សុចរិត ដែល​បានស្លាប់ទៅ​មុនពេល​ការ​យាងមក​របស់ទ្រង់ នឹង​ត្រូវបាន​រស់ឡើងវិញ ហើយ​ក្រោកឡើង​មក​ជួប​នឹង​ទ្រង់ ។ ពួកបរិសុទ្ធ​ស្មោះត្រង់​ដែល​នៅរស់នៅលើ​ផែនដី ក៏​នឹង​ត្រូវ​បាន​នាំ​យក​ទៅជួបនឹង​ទ្រង់​ផងដែរ ( សូមមើល គ. និង ស. ៨៨:៩៦-៩៨) ។

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៧-៥៩

ព្រះអង្គសង្គ្រោះ​បើកសម្ដែង​ទីសម្គាល់ និង ការ​អស្ចារ្យ​​ជា​ច្រើន ដែល​នឹង​មានចំណែក​ក្នុងការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។

សូមដាក់តាំង ឬ​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​ទំព័រ ផែនទី ១ ( « Physical Map of the Holy Land » ) នៅក្នុង​វគ្គ​ផែនទីក្នុង​ព្រះគម្ពីរ​ប៊ីបរបស់ពួកគេ ។ សូម​ចង្អុល​បង្ហាញ​ពី​ទីតាំង​ដែល​ភ្នំ​អូលីវ គឺ​នៅជិត​នឹង​ទីក្រុង​យេរូសាឡិម ហើយពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៤៨ សំដៅ​ទៅលើ​ទីកន្លែង​សំខាន់នេះ​នៅក្នុង​អ៊ីស្រាអែល ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៤៨ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​អ្វី​ដែល​នឹង​កើតឡើង​ចំពោះភ្នំនេះ និង​ចំពោះ​ផែនដី នៅពេល​ព្រះអង្គសង្គ្រោះ​យាង​ត្រឡប់មក​វិញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៤៩-៥០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ស្វែងរក​មើល​អ្វី​ផ្សេង​ទៀត ដែលនឹង​កើត​មានឡើង​នៅ​ក្នុង​ការ​យាងមក​ជាលើក​ទីពីរ ។

  • តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សាសន៍​ទាំងឡាយ​នៃ​ផែនដី នៅ​គ្រា​នៃ​ការយាង​មក​ជា​លើក​ទី​ពីរ ?

  • តើ​នរណា​ដែល​អ្នកគិត​ថាសំដៅ​ទៅលើ « ពួកគេដែល​​បាន​សើច​ដាក់ » នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥១-៥៣ ដោយស្ងាត់​ស្ងៀម រកមើល​របៀប​ដែលពួកសាសន៍​យូដា​នឹង​ឆ្លើយ​តប នៅពេល​ព្រះអម្ចាស់​យាងមក​ភ្នំអូលីវ ។

  • ហេតុអ្វី​បាន​ជា​ពួក​សាសន៍​យូដា​នឹង​យំ នៅ​ពេល​ព្រះអម្ចាស់​យាង​ត្រឡប់​មក​វិញ ?

ដើម្បីជួយសិស្ស​យល់​របៀប​បន្ថែម​ទៀត​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់ព្រះអម្ចាស់ សូម​បង្ហាញ​រូបភាព រឿង​ប្រៀបធៀប​នៃ​ស្ត្រី​ព្រហ្មចារី​ដប់នាក់ (សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៥៣ សូមមើល​ផងដែរ LDS.org) ។ សូម​សួរដល់សិស្ស​បើ​មាន​នរណា​ម្នាក់ អាច​រៀបរាប់​ឡើងវិញ​អំពី​រឿង​ប្រៀបធៀប​នៃ​ស្ត្រី​ព្រហ្មចារី​ដប់នាក់​បានទេ ។ បើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​រឿង​ប្រៀបធៀប​នោះ​ឲ្យ​ឮៗ ចេញមកពី ម៉ាថាយ ២៥:១-១៣ ។

រូបភាព
រឿង​ប្រៀបធៀប​នៃ​ស្ត្រី​ព្រហ្មចារីយដប់នាក់
  • តើ​ស្ត្រី​ព្រហ្មចារីយ ​ប្រាំ​នាក់​មាន​គំនិតដូច​ម្តេចខ្លះ ?

  • តើរឿង​ប្រៀបធៀបនេះ ទាក់ទង​នឹង​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ​យ៉ា​ង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៦-៥៧ ដោយ​ស្ងាត់​ស្ងៀម រកមើល​របៀប​ដែលរឿ​ង​ប្រៀប​ធៀប​នៃ​ស្ត្រី​ព្រហ្មចារី​យដប់នាក់ នឹង​បំពេញយ៉ាង​ដូចម្ដេច​ខ្លះ ។

  • តើ​រឿង​ប្រៀបធៀប​នេះ​នឹង​ត្រូ​វ​បាន​បំពេញ​នៅក្នុង​ការ​យាងមក​ជា​លើក​ទីពីរ​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់​តែ​យល់បន្ថែម​​អំ​ពីអត្ថន័យ​នៃរឿង​ប្រៀបធៀបស្ត្រី​ព្រហ្មចារី​យដប់នាក់នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វី​ដែលស្ត្រី​ព្រហ្មចារី​យដប់នាក់​តំណាង​ឲ្យ ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ការគិត​អំពី​រឿង​ប្រៀបធៀបនេះ គឺ​ព្រឺសម្បុរ ។ ស្រី​ព្រហ្មចារី​ទាំង​ដប់​នាក់ ពិត​ជា​តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ដោយសារ​មនុស្ស​ទាំងអស់​ត្រូវបាន​អញ្ជើញ​ឲ្យ​មក​ពិធីមង្គលការ ហើយ​មនុស្ស​ទាំងអស់​បាន​ដឹង​ពី​តម្រូវការ​ដើម្បី​បាន​ចូល នៅពេល​កូនកំលោះ​បាន​មក ។ ប៉ុន្តែ​មាន​តែ​សមាជិក​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដែល​ត្រៀមខ្លួន​ជា​ស្រេច ​នៅ​ពេល​កូនកម្លោះ​បាន​មក​ដល់​នោះ » ( Preparation for the Second Coming, » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

  • យោងតាម ខ ៥៧ តើ​យើងត្រូវធ្វើ​អ្វីខ្លះ ដើម្បីបាន​ត្រៀមខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ ? ( សិស្ស​គួរ​តែ​ពិពណ៌នាប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ទទួល​សេចក្ដីពិត ហើយ​ទទួល​យក​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើ​ជាអង្គ​ដឹកនាំ​យើង នោះយើង​នឹង​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអង្គសង្គ្រោះ ។ សូមសរសេរគោលការណ៍នៅលើក្តារខៀន។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី គោលការណ៍​នៅលើក្ដារខៀន ហើយ​ពិចារណា​អំពី​ពេលវេលា ដែល​ពួកគេ​បាន​ទទួល​សេចក្ដីពិត ឬ​បាន​ធ្វើ​តាម​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​បទពិសោធន៍​របស់ពួកគេ ។

  • តើ​អ្នក​គិត​ថា​បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​ការ​ទទួ​លយក​សេចក្ដីពិត និងការ​​ធ្វើ​តាម​ព្រះវិញ្ញាណបរិសុទ្ធ អាច​ជួយអ្នក​ត្រៀម​ខ្លួន​ដើម្បី​ជួប​នឹង​ព្រះអម្ចាស់ នៅ​ក្នុងការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់​ឬទេ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​គោលការណ៍​ទាំងឡាយ​ដែល​បានសរសេរ​នៅលើ​ក្ដារខៀន ដើម្បីដាក់​គោលដៅ​មួយ ដែល​នឹង​ជួយ​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ការ​យាងមក​របស់ព្រះអង្គសង្គ្រោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៥, ៥៨-៥៩ដោយ​ស្ងាត់ស្ងៀម ដើម្បី​រកមើល​ពរជ័យបន្ថែម​ដែល​នឹង​កើត​មាន​មក​លើ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ត្រៀម​ខ្លួន ហើយ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ថ្ងៃ​នៃ​ការ​យាងមក​ជាលើក​ទីពីរ​នោះ ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែលពួកគេ​បាន​រកឃើញ។

សូម​ពន្យល់​ថា ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់ អំពី​សារៈសំខាន់​នៃ​ការមាន​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​ក្នុង​គ្រា​លំបាក​ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​អំពី​របៀប​ដែល​ប្រធាន ផាកកឺ បាន​មានប្រសាសន៍ ដើម្បី​យើងអាច​ដឹង​អំពីការ​រស់នៅ​ក្នុង​គ្រា​ដែលនឹង​កើត​មាន​មុន​ការ​យាងមក​ជា​លើក​ទីពីរ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« យើង​រស់នៅ​ក្នុង​គ្រា​ដ៏​លំបាក—ដែល​ជា​គ្រា​ដ៏​លំបាក​ពេកពន់ ។ យើង​សង្ឃឹម យើង​អធិស្ឋាន សូម​ឲ្យ​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង ។ ប៉ុន្ដែ​ការណ៍​នោះ​មិន​កើតឡើង​ទាល់​តែ​សោះ ។ ការព្យាករណ៍​បាន​ប្រាប់​យើង​ថា​ដូច្នោះ ។ យើង​នឹង​មិន​ធ្វើ​ជា​មនុស្ស ក្រុម​គ្រួសារ ឬ បុគ្គល ដែល​រួច​ចាក​ផុត​ពី​ការសាកល្បង​ដែល​នឹង​កើតឡើង​នោះ​ទេ ។…

« យើង​មិន​ត្រូវ​រស់នៅ​ដោយ​ភិតភ័យ​នឹង​អនាគត​ឡើយ ។ យើង​មាន​គ្រប់​ហេតុផល​ដើម្បី​បាន​រីករាយ និង ហេតុផល​តូច​បំផុត​ដើម្បី​នឹង​ភិតភ័យ ។ បើ​យើង​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ នោះ​យើង​នឹង​មាន​សុខសុវត្ថិភាព ទោះ​ជា​អនាគត​ទៅ​ជា​យ៉ាង​ក៏​ដោយ ។ យើង​នឹង​ត្រូវ​បាន​បង្ហាញ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ » ( « The Cloven Tongues of Fire,» Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយនូវ​អ្វីមួយ​ដែលពួកគេ​បាន​រៀន​អំពី​ការ​យាងមក​ជា​លើក​ទីពីរ​ចេញមកពី​មេរៀន​នេះ ។ អ្នក​អាច​ចង់​ចែកចាយ​ពី​អារម្មណ៍​របស់​អ្នកផងដែរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ៤៥។ អត្ថបទ​អំពី​ការ​យាងមក​ជា​លើកទីពីរ

អែលឌើរ អិម រ័សុល បាឡឺដ ​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្ហាញ​ពី​ទស្សនៈវិស័យ​ដ៏ទូលំទូលាយ​មួយ​អំពី​ព្រឹត្តការណ៍​ទាំងឡាយ​នៃ​ការ​យាងមក​ជា​លើកទីពីរ​នៅក្នុង​អត្ថបទ​មួយ​ដែល​មានចំណង​ជើង​ថា « When Shall These Things Be? » ( តើពេលណានឹងកើត​មាន​នូវ​រឿង​ទាំងអស់នេះ ? ) អត្ថបទ​បាន​លេច​ឡើងនៅក្នុងទស្សនាវដ្ដី Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ។ វា​មាន​នៅ​ក្នុង LDS.org

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:២៥-២៨ ។ « ពេលវេលា​របស់​ពួក​សាសន៍ដទៃ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ដូច​នេះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« ពេលវេលា​របស់ពួកសាសន៍​ដទៃ គឺ​ជា​គ្រានោះ ឬ​យុគ្គ​សម័យ​នោះ ជា​​ពេលវេលា ឬ​ឆ្នាំនោះ អំឡុងពេល​ដែល​ដំណឹង​ល្អ​ផ្សាយ​ទៅកាន់​ពួកសាសន៍ដទៃ​នៅ​លើ​មូលដ្ឋានអនុគ្រោះមួយ ។ នៅ​ជំនាន់របស់ព្រះយេស៊ូវ ដំណឹងល្អ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ពួកសាសន៍​យូដា​ជា​សាច់ញាតិរបស់ទ្រង់​ដំបូងគេ ដែល​ក្រោយមក​ត្រូវ​បាន​ផ្សាយ​ទៅកាន់​ពួកសាសន៍​យូដា ។ នៅក្នុងជំនាន់របស់យើង វា​ត្រូវ​បាន​ស្ដារឡើងវិញ​ចំពោះ​ពួកសាសន៍​ដទៃ មានន័យ​ថា ពុំ​មែនជា​ប្រជាជន​យូដា -- តែ​ទោះជា​យ៉ាងណា គឺ​ជា​មនុស្ស​ដែល​មក​ពី​ផ្ទះ​នៃ​អ៊ីស្រាអែល ។ ឥឡូវ​នេះ វា​ត្រូវ​បាន​បង្រៀន​នៅលើ​មូលដ្ឋាន​អនុគ្រោះ​មួយចំពោះ​ពួកសាសន៍​ដទៃ ឬ​មនុស្ស​ដែលពុំ​មែនជា​សាសន៍យូដា ដ្បិត​ដូច​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ‹ សាសន៍​អ៊ីស្រាអែល កើត​មាន​សេចក្ដីរឹង​បឹង​ប៉ុន្មានភាគ​នេះ​ទៅ​ហើយ ទាល់តែ​សាសន៍​ដទៃ​ទាំងប៉ុន្មាន​បានចូលជឿ​គ្រប់​ចំនួន › ។ ((រ៉ូម ១១:២៥) ។

« ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ប្រាប់ទុក​ជាមុន​អំពី​ចុងបញ្ចប់​នៃ​យុគ្គ​សម័យ​នៃ​សាសន៍ដទៃ ហើយ​កំពុង​នាំ​ចូល​មក​នូវ​យុគ្គសម័យ​នៃ​សាសន៍​យូដា ។ វិវរណៈ​របស់​យើង បាន​ថ្លែង​ថា បន្ទាប់ពី​សំណល់​ពួកសាសន៍​យូដា​ត្រូវ​បាន​ខ្ចាត់ព្រាត់​ទៅ​គ្រប់ជាតិសាសន៍ហើយ នោះ​មានព្រឹត្តការណ៍​មួយ​ដែលមាន​ជា​យូរ​លង់ បាន​កើតឡើង ‹ ពួកគេ​នឹង​ត្រូវ​បាន​ប្រមូលមកវិញម្ដងទៀត › ។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​គឺ​ត្រូវ​ស្ថិត​នៅក្នុង​ស្ថានភាព​ខ្ចាត់ព្រាត់​របស់ពួកគេ ‹ នៅរហូតដល់ពេលវេលា​នៃសាសន៍​ដទៃនឹង​ត្រូវ​បានសម្រេច ។… ហើយ​កាល​ណា​ពេលវេលា​របស់ពួក​សាសន៍ដទៃ​បានមក​ដល់ នោះ​ពន្លឺ​នឹង​ចែង​ចាំងមកក្នុង​ចំណោមពួកគេ ដែល​អង្គុយក្នុងសេចក្ដី​ងងឹត ហើយ​នឹង​បាន​ទៅ​ជា​​ភាពពោរ​ពេញ​នៃ​ដំណឹងល្អ​របស់យើង ។ ប៉ុន្តែ​ពួកគេ [ សំដៅទៅលើ​ពួកសាសន៍​យូដា​ដែលខ្ចាត់ព្រាត់ ] មិន​ទទួល​យកភាព​ពោរពេញ​នៃ​ដំណឹងល្អ​របស់​យើង​ឡើយ ដ្បិត​ពួកគេ​មើល​មិន​ឃើញ​ពន្លឺ​នោះទេ ហើយ​ពួកគេ​បែរ​ចិត្ត​គេ​ចេញ​ពីយើង ពីព្រោះ​តែ​សិក្ខា​បទ​នៃ​មនុស្ស​លោក ។ ហើយ​នៅក្នុង​តំណមនុស្ស​នោះ នោះ​ពេលវេលា​នៃ​ពួក​សាសន៍ដទៃ នឹង​ត្រូវ​បាន​សម្រេច › ។ (​គ. និង ស. ៤៥:២៤-២៩ ) ។ ថា​ពួកសាសន៍​យូដា មួយចំនួនតូច ឥឡូវ​កំពុង​ចាប់​ផ្ដើម​ជឿ​ទៅលើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ហើយ​កំពុង​តែ​ត្រឡប់មក​រក​ព្រះមែស៊ី​ដ៏ពិត​របស់ពួកគេ គឺ​ត្រូវ​បាន​គេ​ដឹងសុះសាយ ។ ពេលវេលា​របស់ពួកសាសន៍ដទៃ នឹង​ត្រូវ​បាន​បំពេញ​ក្នុង​ពេល​ឆាប់ៗ ហើយ​ពេលវេលា​របស់ពួក​សាសន៍​យូដា នឹង​មកដល់​ជាថ្មី​ម្ដងទៀត » (The Mortal Messiah: From Bethlehem to Calvary, វ៉ុល ៤ [ឆ្នាំ ១៩៧៩–៨១ ], ១:៩៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣៥-៣៨ ។ « ជិត​ដល់ម៉ោង​ហើយ »

អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ព្រឹត្តការណ៍​ទាំងឡាយ​ដែល​កើត​មានឡើង​មុន​ពេល​ការ​យាងមក​ជា​លើកទីពីរ អាច​នឹង​កើត​មាន​ឡើង​យ៉ាង​ឆាប់ ៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« តើ​មានពេល​ប៉ុន្មាន​ពីមុនកា​រយាងមក​ជា​លើកទីពីរ ? ដោយ​សារ​តែពួកទេវតា ឬការបញ្ជាក់ច្បាស់ពីបុគ្គលណាម្នាក់ មិនដឹង​ពី​ថ្ងៃ ឬ​ម៉ោង ( ឬ​ឆ្នាំណា ? ) ផង ដូច្នេះ​គ្មាន​យើង​ណា​ម្នាក់​បាន​ដឹង​នោះទេ ។ ទោះជា​យើងពុំ​ត្រូវបាន​ដឹង​​​ជាក់លាក់​ក្ដី ក៏​យើង​អាច​នៅតែ​សង្កេត​មើល​ទៅ​ស្លឹក​ល្វា និងទីសម្គាល់​ដែល​បាន​ព្យាករ​អំពី​ពេលវេលា​បាន​ដែរ ។ ផ្ទុយទៅវិញ មានអ្វី​ៗ​ជាច្រើន​ដែល​មិនទាន់​កើត​ឡើង​នៅឡើយ ៖ ទីមួយ ដំណឹងល្អ​នឹង​ត្រូវ​ផ្សាយ​ទៅ​ដល់​គ្រប់ជាតិសាសន៍​ដើម្បី​ធ្វើជាសាក្សី ( សូមមើលម៉ាថាយ ២៤:១៤) ។ ប៉ុន្ដែផ្ទុយទៅ​វិញ មាន​ព្រឹត្តការណ៍​ជាច្រើន អាច​ត្រូវ​បានច្របាច់​​​បញ្ចូល​ទៅ​ក្នុង​ពេលវេលា​ដ៏ខ្លី​មួយ (ឧទាហរណ៍ ការ​បើកទ្វា​ចូល​ទៅ​កាន់​ជាតិសាសន៍ ដែល​បានបិទ​ទ្វា​ក្នុង​ពេលឥឡូវ​នេះជាដើម ) »That Ye May Believeឆ្នាំ ១៩៩២ ] ទំព័រ ៧ ។