ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៦


មេរៀន​ទី ៧២

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦

បុព្វកថា

បន្ទាប់ពី វិលាម អ៊ី ម៉័ក​ខ្លេលិន បាន​ទទួលបុណ្យជ្រមុជទឹក​នៅ​រដូវ​ក្ដៅឆ្នាំ ១៨៣១ គាត់បាន​ទទួល​ការ​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ ។ នៅ​ក្នុងខែតុលា គាត់បានធ្វើដំណើរ​ទៅរដ្ឋ អូហៃអូ ដើម្បីចូលរួមក្នុង​សន្និសីទ​នៃសាសនាចក្រ ។ នៅទីនោះ គាត់បានជួប​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ហើយនៅថ្ងៃទី ២៩ ខែ​តុលា ឆ្នាំ ១៨៣១ គាត់បាន​សុំ​ឲ្យ យ៉ូសែប ស្ម៊ីធ ទូល​សុំ​ដល់ព្រះអម្ចាស់​ជំនួស​គាត់ ។ ចម្លើយ​ចំពោះ​សំណើរ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ នូវ​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦។ វិវរណៈ​នេះ មាន​នូវ​ការ​ប្រឹក្សា​ជាក់លាក់​អំពីជំហរ​ខាងវិញ្ញាណ​របស់​បងប្រុស ម៉័ក​ខ្លេលិន ក្នុងការ​ហៅឲ្យ​ផ្សាយដំណឹងល្អ និង​សក្ដារនុពល​របស់គាត់​ដើម្បី​ទទួលពរជ័យ​មហិមា​ជាច្រើន ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១-៣

ព្រះអម្ចាស់​បាន​ប្រកាស​ថា វិលាម អ៊ី ម៉័ក​ខ្លេលិន ត្រូវ​បាន​ប្រទានពរ ដោយសារ​តែ​គាត់​បាន​ទទួលដំណឹងល្អ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​គូរ​ឌីយ៉ាក្រាម​ខាងក្រោម​នៅលើ​ក្ដារខៀន ។

រូបភាព
បន្ទាត់ឌីយ៉ាក្រាម

នៅពេល​ថ្នាក់​ចាប់​ផ្ដើម សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ឌីយ៉ាក្រាម​នៅលើ​ក្ដារខៀន ។ សូមឲ្យ​ពួក​គេ​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​ពី​កន្លែង ដែល​ពួកគេ​នឹង​ដាក់​ខ្លួន​ពួកគេ​នៅ​លើរូបនោះ ។ សូម​ផ្ដល់​យោបល់​ផងដែរ​ថា ពួកគេ​ពិចារណា​អំពី​ទិសដៅ​ដែលពួកគេ​ត្រូវផ្លាស់ទី—ទៅ​កាន់តែជិត​នឹង​ព្រះ ឬទៅ​កាន់តែ​ឆ្ងាយពី​ទ្រង់ ។ បន្ទាប់មកអញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​វិធី​ដែល​យើង​អាច​ខិត​ទៅកាន់តែជិត​នឹង​ព្រះ ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ប្រសិនបើ​អ្នក​ចង់​នៅ​ជិត​នឹង​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ប៉ុន្តែ​ជា​អ្នក​ដែល​នៅ​បែក​ពី​អ្នក នោះអ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ហើយ ។ អ្នក​នឹង​រក​វិធី​មួយ​ដើម្បី​និយាយ​នឹង​ពួកគេ អ្នក​នឹង​ស្ដាប់​ពួកគេ ហើយ​អ្នក​នឹង​រក​ឃើញ​ដំណោះស្រាយ​ធ្វើ​រឿង​ទាំងឡាយ​សម្រាប់គ្នា​ទៅវិញ​ទៅមក ។ កាល​ណា​វា​កើត​ឡើង​កាន់តែ​ញឹកញាប់ ហើយ​បន្ដ​ទៅកាន់តែ​យូរ នោះ​ចំណង​នៃសេច​ក្ដី​ស្រឡាញ់​នឹង​មាន​កាន់តែ​ជ្រាលជ្រៅ ។ ប្រសិនបើ​ពេលវេលា​ជាច្រើន​បាន​កន្លង​ផុតទៅ​ដោយ​គ្មាន​ការ​និយាយ ការ​ស្ដាប់ និង​ធ្វើអ្វី​បន្ដិច​សោះនោះ នោះ​ចំណង​ទំនាក់ទំនងនឹង​ត្រូវ​ទន់ខ្សោយ ។

« ព្រះគឺ​ល្អ​ឥតខ្ចោះ ព្រមទាំង​មានគ្រប់ព្រះចេស្ដា ហើយអ្នក និង​ខ្ញុំ គឺ​ជាមនុស្ស​រមែងស្លាប់ ។ ប៉ុន្តែ​ទ្រង់គឺជា​ព្រះបិតា​របស់យើង ទ្រង់​ស្រឡាញ់​យើង ហើយ​ទ្រង់​ប្រទាន​ឱកាស​ដូចគ្នា​នេះ ដើម្បីឲ្យ​យើង​ខិត​ទៅកាន់តែជិត​នឹង​ទ្រង់ ក៏ដូចជា​មិត្ត​ម្នាក់ដែរ ។ ហើយអ្នក​នឹង​ធ្វើ​វា​តាមរបៀប​ដែល​ស្រដៀងគ្នា​នេះ ៖ ការ​និយាយ ការ​ស្ដាប់ និង​ការ​ធ្វើ » (« To Draw Closer to God » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៦៦ ) ។

  • ស្របតាម​ប្រធាន អាវរិង តើ​យើងអាច​ខិត​ទៅកាន់តែជិត​ព្រះ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា​ដើម្បី​និយាយ ស្ដាប់ និ​ង​ធ្វើ​នោះ ?

សូម​ពន្យល់​ថា នៅជំនាន់​មុនក្នុង​សាសនាចក្រ មាន​បុរស​ម្នាក់​ឈ្មោះ វីលលាម អ៊ី ម៉័ក​ខ្លេលិន បានខិត​ទៅកាន់តែជិត​ព្រះ នៅពេល​គាត់​បាន​រៀង​អំពីការស្ដារឡើងវិញនៃដំណឹងល្អ ។ លោកបាន​ជ្រមុជទឹកនៅថ្ងៃទី ២០ ខែ​សីហា ឆ្នាំ ១៨៣១ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពីនោះ លោកត្រូវ​បាន​តែងតាំង​ជា​អែលឌើរ ហើយ​គាត់​បាន​រួមដំណើរជាមួយ ហៃរ៉ុម ស្ម៊ីធ ពីរបីសប្ដាហ៏​ក្នុង​នាមជា​អ្នកផ្សព្វផ្សាយ​សាសនា​ ។ នៅ​ខែ​តុលា ឆ្នាំ ១៨៣១ គាត់​ធ្វើ​ដំណើរ​ទៅ​រដ្ឋ អូហៃអូ សម្រាប់​សន្និសីទ​របស់​សាសនា​ចក្រ ។ ខណៈពេលនៅទីនោះ គាត់បានជួប​នឹង ព្យាការី​យ៉ូសែប ស្ម៊ីធ ។ នៅ​ខែ​តុលា ថ្ងៃទី ២៩ បងប្រុស ម៉័ក​ខ្លេលិន បាន​អធិស្ឋាន​ជា​សម្ងាត់ ទូលសុំ​ដល់ព្រះអម្ចាស់​ឲ្យ​បើក​សម្ដែង​ចម្លើយ​ចំពោះ​សំណួរ​ជាក់លាក់​ចំនួន​ប្រាំ​របស់គាត់ តាមរយៈ យ៉ូសែប ស៊្មីធ ។ ដោយ​ពុំ​បាន​ប្រាប់អំពី​សំណួរ​ដល់ យ៉ូសែប ស៊្មីធ នោះ​បង​ប្រុស ម៉័ក​ខ្លេលិន បាន​ស្នើ​សុំ​វិវរណៈ​មួយ ។ នៅពេល​ព្យាការី​បានសរសេរ​វិវរណៈ​ដែល​មាន​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦បងប្រុស ម៉័ក​ខ្លេលិន បាន​រក​ឃើញ​ថា សំណួរ​និមួយៗ​របស់​គាត់​ត្រូវ​បាន​ឆ្លើយ​តប ។ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​លោក​នូវ​ការណែនាំ និង​ការ​ព្រមាន​ដើម្បីជួយ​លោក​ឲ្យ​នៅ​ស្មោះត្រង់ និងទទួលបាន​ជីវិត​ដ៏អស់កល្ប​ជានិច្ច​នៅទីបំផុត ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១-២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ ដែល​ព្រះអម្ចាស់​បានប្រទានពរ​ដល់​បងប្រុស ម៉័ក​ខ្លេលិន នៅ​អំឡុង​វិវរណៈ​នេះ ។

  • ហេតុអ្វី​ក៏​បងប្រុសម៉័ក​ខ្លេលិន អាច​ទទួលបានពរជ័យ​មកពី​ព្រះអម្ចាស់ ? ( ដោយ​សារលោក​បាន​ងាក​ចេញពី​អំពើបាប​របស់ខ្លួន បានទទួល​សេចក្ដីពិត​របស់ព្រះអម្ចាស់ ហើយ​បាន​ទទួល​ភាពពេញលេញ​នៃ​ដំណឹងល្អ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:៣ ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​អ្វី​ដែលព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា បងប្រុស ម៉័ក​ខ្លេលិន នៅតែ​ចាំបាច់​ត្រូវ​ធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ស្អាតហើយ ប៉ុន្តែ​ពុំ​មែន​ទាំងអស់ទេ » នោះ ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ថា ទោះ​បី​ជា​បងប្រុស ម៉័ក​ខ្លេលិន បាន​ធ្វើ​ការ​រីកចម្រើន​យ៉ា​ងខ្លាំង​ក្ដី ហើយ​ត្រូវ​បាន​ប្រទានពរ​ចំពោះ​កិច្ចខិតខំ​របស់លោក​ក្ដី ក៏លោក​នៅតែ​ចាំបាច់​ត្រូវ​ប្រែចិត្ត ពីអំពើបាប​មួយចំនួនទៀតផងដែរ ) ។

  • តើ​យើង​អាច​រៀនអ្វីខ្លះមកពី​ព្រះឱវាទ​របស់ព្រះអម្ចាស់​នៅក្នុង ខ ៣? ( សិស្សគួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើងទាំងអស់ ។ សូមសរសេរ​គោលលទ្ធិ​នេះ​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​ប្រែចិត្ត​ពី​អំពើបាប​របស់យើង​ទាំងអស់ ហើយ​ពុំ​គ្រាន់តែ​មួយចំនួន​នោះ?

សូម​អញ្ជើញ​សិស្ស​ឲ្យអានខ ៣ ម្ដងទៀត​ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​ព្រះអម្ចាស់នឹង​ធ្វើ​ដើម្បីជួយ វិលលាម អ៊ី ម៉័ក​ខ្លេលិនប្រែចិត្ត​ពីអំពើបាប​របស់គាត់ទាំងអស់ ។

  • តើ​យើង​អាច​រៀនអ្វី​ខ្លះមកពី​ខគម្ពីរ​នេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​យើងនៅក្នុង​ការ​ប្រែចិត្ត​របស់​យើង ? ( សិស្ស​គួរ​តែ​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​នឹង​បង្ហាញ​យើង​នូវ​រឿង​ទាំងឡាយ​ដែល​យើង​ចាំបាច់ត្រូវ​ប្រែចិត្ត ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើ​វិធី​មួយ​ចំនួន​ដែលព្រះអម្ចាស់​អាច​បង្ហាញ​យើង​អំពី​រឿង​ដែល​យើង​ចាំបាច់ត្រូវ​ប្រែចិត្ត​មានអ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហិនរី ប៊ី អាវរិង ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​វិធីមួយ ដែល​យើងអាច​ទូលសូម​ព្រះអម្ចាស់​ដើម្បីជួយ​យើងឲ្យ​ប្រែចិត្ត ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« សំណួរ​មួយ​ដែល​យើង​ត្រូវ​ទូល​សូម​ពីព្រះវរបិតាសួគ៌​របស់​យើង គឺ​នៅក្នុងការ​អធិស្ឋាន​តែម្នាក់ឯងដូច​នេះ​ថា ៖ ‹ តើ​ទូលបង្គំ​បានធ្វើ​អ្វីខ្លះ​នៅថ្ងៃ​នេះ ឬ​ពុំ​បានធ្វើ​អ្វី​សោះ ដែល​នាំ​ឲ្យ​ទ្រង់​ពុំ​សព្វ​ព្រះទ័យ ? ប្រសិនបើ​ទូលបង្គំ​អាចគ្រាន់តែ​ដឹង ទូលបង្គំ​នឹង​ប្រែចិត្ត​អស់ពី​ដួងចិត្ត​ដោយ​គ្មាន​បង្អង់​ឡើយ › ។ ការ​អធិស្ឋាន​ដោយរាបសា​នោះ​នឹង​ត្រូវ​បាន​ឆ្លើយ​តប » (« Do Not Delay » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៤ ) ។

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យគិតអំពី​ពរជ័យ​នានា​ដែល​ពួកគេ​បាន​ទទួល នៅពេលពួកគេ​បាន​ងាក​ចេញពី​អំពើបាប ហើយ​បាន​ទទួលដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងយល់​អំពី​រឿង​ដែលពួកគេ​ចាំបាច់​ត្រូវ​ប្រែចិត្ត ដើម្បី ពួកគេ​អាច​ទទួលបាន​ពរជ័យ​កាន់តែ​ច្រើន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៤-១៣

ព្រះអម្ចាស់បញ្ជាឲ្យ​វិលលាម អ៊ី អ៊ី ម៉័ក​ខ្លេលិន ប្រកាស​ដំណឹងល្អ លះបង់​ចោល​នូវ​សេចក្ដី​អសុចរិត​ទាំងអស់ ហើយ​បន្ដ​ស្មោះត្រង់​ដល់ទីបំផុត ។

យោង​ទៅ​លើ​ការសន្យា​របស់ព្រះអម្ចាស់ ដើម្បី​បង្ហាញ​ដល់ វិលលាម អ៊ី អ៊ី ម៉័ក​ខ្លេលិន នូវអំពើបាប​ទាំងឡាយ​ដែល​គាត់​ចាំបាច់​ត្រូវ​ប្រែចិត្ត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ផ្សេងទៀត​ដែល​ព្រះអម្ចាស់​បានសន្យា​ដើម្បីបង្ហាញ​ដល់​បងប្រុសអ៊ី ម៉័ក​ខ្លេលិន ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ហេតុអ្វី​ក៏ជាពរជ័យ​ដើម្បី​ដឹង​ពី​ព្រះទ័យ​របស់ព្រះ​មានចំពោះយើង​ ?

សូមបំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ សូម​ឲ្យដៃគូ​នោះ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:៥-៩ ជាមួយ​គ្នា រកមើល​នូវ​អ្វី​ដែលព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្រុស ម៉័ក​ខ្លេលិន​ធ្វើ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោង​តាម ខ ៨-៩ តើ​ពរជ័យ​អ្វីខ្លះដែល​បងប្រុស ម៉័ក​ខ្លេលិន នឹង​ទទួល បើ​គាត់​នឹង​ស្មោះត្រង់​ធ្វើតាម​ព្រះទ័យ​របស់ព្រះអម្ចាស់ ? ( ព្រះអម្ចាស់​នឹង​គង់នៅ​ជាមួយគាត់ ហើយ​នឹង​ប្រទានពរ​ដល់គាត់​ដើម្បីអាច​ពង្រឹងដល់​ពួកស្មោះត្រង់ និងព្យាបាល​ដល់​ពួកអ្នកឈឺ ) ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ខ​ទាំងនេះ​អំពី​ពរជ័យនានា​ដែល​យើងអាច​ទទួលបាន នៅពេល​យើង​ធ្វើ​តាម​ព្រះទ័យ​របស់ព្រះអម្ចាស់​សម្រាប់​យើង ? ( សិស្ស​គួរ​តែ​ប្រាប់​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិនបើ​យើង​ស្មោះត្រង់​នៅក្នុងការធ្វើតាម​ព្រះទ័យ​របស់ព្រះអម្ចាស់ នោះទ្រង់​នឹង​គង់​នៅជាមួយ​យើង ហើយ​នឹង​ប្រទានពរ​ដល់យើង ដើម្បី​យើង​អាច​សម្រេច​នូវអ្វី​ដែលទ្រង់​តម្រូវ​ពីយើង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​ពន្យល់​ថា បន្ថែមពីលើ​ការ​ផ្ដល់​ការណែនាំដល់បងប្រុស ម៉័ក​ខ្លេលិន អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ ព្រះអម្ចាស់​បាន​ប្រទាន​ការ​ព្រមាន​ដល់គាត់ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាននូវ​ការណែនាំ នៃ​ក្បាល​កណ្ឌក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១០​ឲ្យ​ឮៗ​ ។ ពីមុន​ពួកគេ​អាន​សូម​ចង្អុល​បង្ហាញ​ថា ប្រយោគ​ទីមួយ​មាននូវ​ពាក្យ អំពល់ ។ សូម​ពន្យល់​ថា​អ្វីមួយៗដែលអំពល់​ដល់យើង ប្រសិនបើ​វា​បង្ខាំង​ផ្លូវ​របស់​យើង ឬ ធ្វើ​កិច្ចការ​ដ៏​លំបាក​បំផុត​ដើម្បីបានសម្រេច ។

  • ព្រះអម្ចាស់​បានបញ្ជា​ដល់​បងប្រុស ម៉័ក​ខ្លេលិន « បោះបង់​ចោល​អស់​ទាំង​សេចក្ដី​ដ៏ឥត​សុចរិត » ។ តើ​ភាព​មិនសុចរិត ឬ​អំពើបាប អំពល់ដល់​កិច្ចការផ្សព្វផ្សាយសាសនា​របស់បងប្រុស ម៉័ក​ខ្លេលិន មានយ៉ាង​ដូចម្ដេច​ខ្លះ ? តើ​សេចក្ដី​អសុចរិតអំពល់​ដល់យើង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច​ខ្លះ ?

បន្ទាប់ពី​សិស្ស​ឆ្លើយតប សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ចង់​ឲ្យ​យើង​លះបង់​ចោល​នូវ​អ្វីៗ​ទាំងអស់​ដែល​អំពល់​ដល់​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​អំពី​រឿង​នៅក្នុង​ជីវិត​របស់ពួកគេ ដែល​អាច​នឹង​ធ្វើឲ្យ​ពួកគេ​អំពល់ ។

សូម​អាន​ប្រយោគ​ទីបីនៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១០ឲ្យឮៗ ហើយអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​ការ​ព្រមាន​ជាក់លាក់​មួយ ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់បងប្រុស​ម៉័ក​ខ្លេលិន ។

  • យោងតាម ខ ១០, តើ​បងប្រុស ម៉័ក​ខ្លេលិន មាន​ការ​ពុះពារ​លើ​ការ​ល្បួង​អ្វីខ្លះ ?

  • ចេញមកពីខ ១០ តើ​យើងអាច​រៀនអ្វីខ្លះ អំពី​ចំណេះ​ដឹង​របស់ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ៗ ? ( សូមជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា ព្រះអម្ចាស់​ស្គាល់​ពី​បញ្ហា និង​សេចក្តីល្បួង​ជាក់លាក់​របស់​យើងក៏ដូចជា​ទ្រង់​បាន​ជ្រាបពី​បងប្រុស ម៉័ក​ខ្លេលិនផងដែរ ) ។ សូម​គិត​ពី​ការអញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្តីពិតនេះ​ជាប់​នឹង ខ​ទី ១០) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​យល់​ថា ព្រះអម្ចាស់​ដឹង​អំពី​បញ្ហា និងការល្បួង​ជាក់លាក់​របស់​យើង ?

សូម​ចង្អុល​បង្ហាញ​ថា បន្ថែម​ពីលើ​ការ​ដឹង​អំពី​បញ្ហា និង​ការល្បួង​ទាំងឡាយ​របស់​យើង ព្រះអម្ចាស់​ដឹង​អំពី​កម្លាំង និង​សមត្ថភាព​នានា​របស់យើង​ផងដែរ ។ ទ្រង់​ដឹង​អ្វីៗ​ទាំងអស់​អំពី​យើង​ម្នាក់ៗ ។ ជាមួយនឹង​ការ​យល់ដឹង​មួយ​ថា ទ្រង់​ស្រឡាញ់​យើង ហើយ​ស្គាល់​យើង​យ៉ាង​ល្អ​ឥតខ្ចោះ នោះ​យើងអាច​ស្វែងរក និង​ធ្វើតាម​ព្រះទ័យ​របស់ទ្រង់​ដោយ​មានទំនុកចិត្ត និង​ទុកចិត្ត​ទៅលើ​ទ្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦:១១-១៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការ​ប្រឹក្សាបន្ថែម ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ វិលលាម ម៉័ក​ខ្លេលិន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពរជ័យ​ដែលព្រះអម្ចាស់​បានសន្យា​បើ​បងប្រុស ម៉័ក​ខ្លេលិន នឹង​ធ្វើតាម​ការ​ប្រឹក្សា​នោះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • យោងតាម ខ ១២តើ​យើង​ចាំបាច់​ត្រូវធ្វើ​អ្វីខ្លះ​ដើម្បីទទួល​ជីវិត​ដ៏នៅអស់កល្បជានិច្ច ? ( សូមជួយ​សិស្ស​ឲ្យ​ទទួលស្គាល់ថា ប្រសិនបើ​យើង​បន្ដ​ស្មោះត្រង់​ដល់​ទីបញ្ចប់ នោះ​យើង​នឹង​ទទួលបាន​ជីវិត​ដ៏អស់កល្បជានិច្ច ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើដើម្បី​ឲ្យ​អ្នក​បន្ដ​ស្មោះត្រង់​រហូតដល់ទីបញ្ចប់ វាមានន័យ​យ៉ាង​ណាសម្រាប់​អ្នក ?

សូម​ពន្យល់​ថា នៅពេល​ដែលវិវរណៈ​នេះ​ត្រូវ​បានប្រទាន​ឲ្យ នោះ​បងប្រុស ម៉័ក​ខ្លេលិន បាន​ទទួល​ទីបន្ទាល់មួយ​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ បន្ទាប់ពី​វិវរណៈ​ត្រូវ​បានប្រទាន​ឲ្យ នោះ​គាត់​បាន​ថ្លែង​ទីបន្ទាល់អំពី​ការហៅ​ជា​ព្យាការី​របស់ យ៉ូសែប ស៊្មីធ ។ គាត់បានមានប្រសាសន៍​ថា « យ៉ូសែបស៊្មីធ គឺ​ជា​ព្យាការីពិត របស់ព្រះអម្ចាស់… ហើយ… មានអំណាច និង​បានទទួលវិវរណៈ​មកពីព្រះ » (សំបុត្រ​មកពី វិលលាម អ៊ី ម៉័ក​ខ្លេលិន ថ្ងៃទី ៤ ខែ​សីហា ឆ្នាំ ១៨៣២ RLDS Archives, 4; quoted in M. Russell Ballard, « What Came from Kirtland » [Church Educational System fireside for young adults, ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ], ទំព័រ ៨,speeches.byu.edu។ បងប្រុស ម៉័ក​ខ្លេលិន បាន​បម្រើ​ដោយស្មោះត្រង់​អស់ជា​ច្រើនឆ្នាំ ហើយ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ទីមួយ​ម្នាក់ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ ទោះជាយ៉ាងណាក៏ដោយ គាត់ពុំ​បាន​បន្ដដោយស្មោះត្រង់ដល់ពីបញ្ចប់នោះទេ ។ តាមពិតទៅ គាត់បានងាកមកប្រឆាំងនឹងព្យាការី យ៉ូសែប ស៊្មីធ ហើយ​គាត់​ត្រូវបាន​កាត់​កាល​ចេញពីសាសនាចក្រក្នុងឆ្នាំ ១៨៣៨ ។ អ្នក​អាច​​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

« ខណៈ​ដែល​យ៉ូសែប ស្ថិត​នៅក្នុង​គុគ នៅ រីចម៉ន្ដ រដ្ឋមីសសួរី នោះ ម៉័ក​ខ្លេលិនដែល​ជា​បុរស​មានមាឌ​ធំ ហើយ​រហ័សរហួន បាន​ទៅជួប​នឹង​ទាហានឈ្លប ហើយបាន​សុំ​ឯកសិទ្ធិ​ដើម្បី​វាយគ្នា​ជាមួយ​ព្យាការី ។ ការអនុញ្ញាត​ត្រូវ​បាន​ទទួល​យកក្នុង​លក្ខខណ្ឌ​ដែលថា យ៉ូសែប នឹង​វាយគ្នា ។ ទាហានឈ្លប​បានទទួលយក … សំណើរ​ដ៏​ទទូច​របស់ ម៉័ក​ខ្លេលិន ដែល​យ៉ូសែប​យល់ព្រម បើសិន​ជាគេ​ដោះខ្នោះ​ចេញពី​ដៃ​របស់​លោក​ ។ ម៉័ក​ខ្លេលិន បន្ទាប់មក​បានបដិសេធ​ក្នុង​ការ​វាយគ្នា លុះត្រា​តែ​គាត់​មាន​អាវុធ​មួយ ដែលយ៉ូសែប​យល់ព្រម​តាម​សំណើរ​នោះ ប៉ុន្តែ​ទាហាន​ឈ្លប ពុំ​អនុញ្ញាត​ឲ្យពួកគេ​វាយ​គ្នា​ដោយ​លក្ខខណ្ឌ​ពុំ​ស្មើ​ភាព​គ្នាដូច្នោះ​នោះទេ » (« History of Brigham Young, » Millennial Star, ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ១៨៦៤, ទំព័រ ៨០៨) ។

សូម​បង្វែ​រ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​លើឌីយ៉ាក្រាម នៅលើ​ក្ដារខៀន ហើយ​ឲ្យ​យោបល់​ថា ពួកគេ​នឹង​ត្រូវពិចារណា​ម្ដងទៀត​ពី​កន្លែង​ដែល​ពួកគេ​នឹង​ដាក់ខ្លួនគេ​នៅក្នុងឌីយ៉ាក្រាម​នោះ ។ សូម​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ៖

  • តើ​អ្នកនឹង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ខិតទៅកាន់តែជិត​ព្រះ ហើយបន្ដនៅស្មោះត្រង់រហូត​ដល់ទីបំផុត ?

សូម​ថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍​ទាំងឡាយ ដែលអ្នកបាន​ពិភាក្សា ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើសកម្មភាព​ដោយ​ខ្លួនគេ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ៦៦។ សំណួរ​ចំនួន​ប្រាំ​របស់ វិលលាម អ៊ី ម៉័ក​ខ្លេលិន

រយៈពេល​ដប់ឆ្នាំ បន្ទាប់ពី វិលលាម អ៊ី ម៉័ក​ខ្លេលិន ត្រូវបាន​កាត់កាល​ចេញពី​សាសនាចក្រ នោះគាត់បានសរសេរ​អំពី​វិវរណៈ​ដែល​យ៉ូសែប ស្ម៊ីធ បានទទួល ដែលឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៦

រូបភាព
វិលលាម អ៊ី ម៉័ក​ខ្លេលិន

« ខ្ញុំ​បាន​ទទួលតាមរយៈ​គាត់ ហើយ​បាន​សរសេរ​ចេញពីមាត់​របស់​លោក​នូវ​វិវរណៈ​មួយ​ស្ដីអំពី​ខ្លួន​ខ្ញុំ ។ ខ្ញុំ​បាន​រំពឹង​ទុក និង​ជឿ​ថា នៅពេល​ខ្ញុំ​បាន​ជួប​នឹង​បងប្រុស យ៉ូសែប នោះ​ខ្ញុំ​គួរ​តែ​ទទួលបាន​វិវរណៈ​មួយ ហើយ​ខ្ញុំ​បាន​ទៅ​ចំពោះ​ព្រះអម្ចាស់​ក្នុង​ទីសម្ងាត់ ហើយ​លុតជង្គង់ចុះ ទូលសួរ​ទ្រង់​នូវ​សំណួរ​ចំនួន​ប្រាំ តាមរយៈ​ព្យាការី​របស់​ទ្រង់ ហើយរឿង​នោះផងដែរ ខ្ញុំ​បាន​ធ្វើ​សំណើរ​សុំ​ដូច្នោះ ដោយគ្មាន​ចំណេះ​ដឹង​អ្វីសោះ ។ ឥឡូវ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយការ​ភ័យខ្លាច​ចំពោះព្រះ ថា​រាល់សំណួរ​ដែលខ្ញុំ​បានទូល​សួរ​ទៅ​ព្រះការណ៌​របស់ព្រះអម្ចាស់​នៃថ្ងៃឈប់​សម្រាក ត្រូវ​បាន​ឆ្លើយ​តប​ដោយ​ការ​ពេញចិត្ត​ទាំង​ស្រុងរបស់​ខ្ញុំ ។ ខ្ញុំ​មាន​បំណង​ប្រាថ្នាចង់បាន​វា​ជា​ទីបន្ទាល់​នៃ​ការ​បំផុសគំនិត​របស់ យ៉ូសែប ។ ហើយ​ខ្ញុំ​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​ចាត់​ទុក​ថា​វា​ជាភស្ដុតាង​មួយ ដែល​ខ្ញុំ​ពុំ​អាច​បដិសេធ​បាន » ( នៅក្នុងEnsign of Liberty, of the Church of Christ,ខែ មករា ឆ្នាំ ១៨៤៨ ទំព័រ ៦១ ) ។

យើង​ពុំ​បាន​ដឹង​ថា​សំណួរ​ទាំង​ប្រាំ​របស់បងប្រុស ម៉័ក​ខ្លេលិន មាន​អ្វី​ខ្លះ​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​ផ្អែក​ទៅលើ​សេចក្ដីថ្លែង​ការណ៍​របស់គាត់​ថា វិវរណៈ​ត្រូវ​បាន​ឆ្លើយ​តបចំពោះ​សំណួរ​របស់គាត់ នោះ​យើង​អាចសន្និដ្ឋានថា គាត់​មាន​កង្វល់​អំពី​ជំហរ​របស់គាត់​ចំពោះ​ព្រះអម្ចាស់ ហើយ​ថា​គាត់​ចង់​ដឹង​នូវ​អ្វីដែលព្រះអម្ចាស់ចង់ឲ្យគាត់ធ្វើ ។