ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៧០-១១៧


មេរៀន​ទី ៩៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧០-១១៧

បុព្វកថា

នេះ​គឺ​ជាមេរៀនទីបី​នៃ​មេរៀនទាំងបួន​អំពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨។ ចំណែក​នៃ​វិវរណៈ​ដែល​មេរៀន​នឹង​ផ្ដោត​ទៅលើ ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង​សន្និសីទ​មួយ​អំពី​ពួកសង្ឃ​ជាន់ខ្ពស់ នៅថ្ងៃទី ២៧ – ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។ នៅក្នុង​នោះ ព្រះអម្ចាស់​បាន​ណែនាំ​ដល់ពួក​អែលឌើរ​នៃ​សាសនាចក្រ​ឲ្យ​បង្រៀន​ដល់​គ្នាទៅវិញទៅមក និង​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។ ព្រះអម្ចាស់ក៏បានបង្រៀនផងដែរ អំពីទីសម្គាល់នៃការយាងមកជាលើកទីពីរ ជាបង្គាប់ទូទៅដែលមនុស្សទាំងអស់នឹង​ត្រូវ​បានរស់ឡើងវិញ ហើយ​ព្រឹត្តការណ៍​មួយចំនួននៅជុំវិញ​ចម្បាំង​ចុង​ក្រោយ​ជាមួយ​សាតាំង ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧០-១១៧

ព្រះអម្ចាស់ត្រាស់​បញ្ជាឲ្យ​ពួកអែលឌើរ​នៃ​សាសនាចក្រ​ត្រៀម​ខ្លួនសម្រាប់​ការ​បម្រើ​របស់ពួកគេ ហើយ​បាន​បើក​សម្ដែងអំពី​ព្រឹត្តការណ៍​ជុំវិញ​ការ​យាងមកជា​លើក​ទីពីរ​របស់ទ្រង់

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ខាង​មុខ​ក្តារខៀន ហើយ​បង្រៀន​សិស្ស​ម្នាក់​ទៀត​អំពី​របៀប​ធ្វើ​ការ​សាមញ្ញ​មួយ ដូចជា​ចង​ក្រវ៉ាត់ក ( ឬ​ការ​ងារ​ផ្សេង​មួយ​ដែល​សិស្សទីពីរ​ពុំ​ចេះ​ធ្វើ ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​លើក​ដៃ បើ​ពួកគេ​បានជួយ​បង្រៀនមេរៀនមួយ ឬជំនាញមួយ​ដល់​នរណា​ម្នាក់​ទៀត​ក្នុង​ពេល​ថ្មីៗ​នេះ ។ សូម​ឲ្យ​សិស្សពីរបី​នាក់​ពិពណ៌នា​ពី​អ្វី​ដែល​ពួកគេ​បាន​បង្រៀន ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​រៀនអ្វីខ្លះតាមរយៈ​ការ​ត្រៀម​បង្រៀន និង តាមរយៈ​ការ​បង្រៀន​នរណា​ម្នាក់ ?

  • ហេតុអ្វី​អ្នកគិត​ថា ជាញឹកញាប់​យើងរៀន​មកពី​ការ​ត្រៀម​ខ្លួន​ដើម្បី​បង្រៀន ច្រើនជាង​ត្រូវ​បាន​បង្រៀន​ដោយ​នរណា​ម្នាក់​ទៀត ?

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ដល់​ក្រុម​អ្នកកាន់​បព្វជិតភាព​មួយក្រុម​ដែល​បានអធិស្ឋាន​ដើម្បី​ដឹង​អំពី​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់ អំពី​ការ​ស្ថាបនា​ស៊ីយ៉ូន ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​សំដៅទៅ​លើ​ក្រុមនេះ​អំពីពួក​អ្នក​កាន់បព្វជិតភាព ជា « អ្នកធ្វើ​ការមុនដំបូង នៅក្នុង​នគរ​ចុង​ក្រោយនេះ » ( សូមមើលគ. និង ស. ៨៨:៧០, ៧៤) ហើយ​បាន​បង្គាប់​ពួកគេ​ឲ្យ​រៀបចំ និង​ចូលរៀន​ក្នុង​សាលា​រៀន​មួយ ដើម្បី​ត្រៀម​ខ្លួន​ពួកគេ​ចេញ​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ចំណោម​ជាតិសាសន៍​នៅ​លើ​ផែនដី ( សូមមើលគ. និង ស. ៨៨:៧៤, ៨៤, ១២៧) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៣-៧៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើលនូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកអ្នកកាន់បព្វជិត​ភាព​ទាំង​នេះ​ឲ្យ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​ដល់​អ្នកដទៃ ។

  • តើ « ពួក​អ្នក​ធ្វើការ​ដំបូងគេ » ទាំងនេះ​ត្រូវ​បាន​បញ្ជា​ឲ្យធ្វើ​អ្វីខ្លះ​ដើម្បី​ត្រៀមខ្លួន​បង្រៀន​ដល់​អ្នក​ដទៃ​ក្នុងនាមជាពួក​អ្នក​ផ្សព្វផ្សាយសាសនា ? ( អ្នក​អាចនឹង​សូម​សិស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​សរសេរ ហើយ​សរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី « រៀបចំ » « ត្រៀមខ្លួន » និង « ញែក​ចេញ » ខ្លួន​យើង​ជា​បរិសុទ្ធ ដើម្បី​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុងការ​ចែកចាយ​ដំណឹងល្អ ?

  • តើ​ការ​ត្រូវ​បាន​សម្អាត​ពី​អំពើបាប មានឥទ្ធិពល​លើ​លទ្ធភាព​របស់​យើង ដើម្បី​ចែកចាយ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៧-៨០ ឲ្យឮៗ ។ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែលព្រះអម្ចាស់ បាន​បញ្ជាដល់​អ្នក​កាន់បព្វជិតភាព​ទាំងនេះ​ឲ្យធ្វើ នៅពេល​ពួកគេ​ជួប​ជាមួយគ្នា ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​ព្រះអម្ចាស់​សន្យាអ្វីខ្លះ ចំពោះអស់​អ្នកដែលបង្រៀន​ដោយ​ឧស្សាហ៍ព្យាយាម ? ( ថា​ព្រះគុណ​ទ្រង់​នឹង​នៅជាមួយពួកគេ ហើយ​ថា​ពួកគេ​នឹង​ត្រូវ​បាន​បង្រៀន​កាន់តែ​ល្អ​ឥតខ្ចោះ​បន្ថែមទៀតនៅក្នុង​គ្រប់​អ្វី​ដែល​ពួកគេ​ចាំបាច់​ត្រូវ​យល់​ដឹង ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ ) ។

  • តើ​ពាក្យ​ថា « ព្រះគុណ​របស់​ព្រះអម្ចាស់​នឹង​នៅ​ជាមួយ​អ្នក » មានន័យ​យ៉ាងណា (គ. និង ស. ៨៨:៧៨) ? ( ព្រះអម្ចាស់​នឹង​ជួយ​យើង នៅពេល​យើង​ស្វែងរក​ដោយ​ព្យាយាម​ដើម្បី​បង្រៀន និង​រៀនដំណឹងល្អ ) ។

  • ចេញមកពីអ្វីដែលអ្នកបាន​រៀន​នៅក្នុងខ ៧៧-៧៨តើ​អ្នក​នឹង​ថ្លែង​នូវគោលការណ៍​មួយ​ស្ដីអំពី​ការ​បង្រៀន​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រាប់នូវ​គោលការណ៍​មួយចំនួន រួមមានដូច​ខាង​ក្រោម ៖នៅពេល​យើង​បង្រៀនគ្នា​ទៅវិញទៅមក​ដោយឧស្សា​ហ៍ព្យាយាម នោះព្រះអម្ចាស់​នឹង​ជួយយើង​យល់​សេចក្ដីពិត​របស់ទ្រង់​កាន់តែ​បាន​ល្អ​ឥតខ្ចោះ ។ តាមរយៈ​ការ​បង្រៀន​ដល់​នរណា​ម្នាក់ នោះ​យើង​អាច​ត្រៀមខ្លួន​ដើម្បីចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ អ្នក​អាច​សរសេរគោលការណ៍​ទាំងនេះ​នៅលើ​ក្ដារខៀន ដោយ​ប្រើ​ពាក្យ​សម្ដី​របស់សិស្ស ) ។

  • តើ​ការ​បង្រៀនដំណឹងល្អ​ដល់​អ្នកដទៃ​បាន​ជួយអ្នក​ឲ្យ​យល់​កាន់តែ​ល្អ​ប្រសើរអំពី​ដំណឹងល្អ​តាមវិធី​ណា ?

  • យោងតាម ខ ៧៩តើ​ប្រធាន​បទណា​ផ្សេងទៀត​ដែល​សំខាន់​ដើម្បី​យើង​យល់ដឹង ? តើ​ការ​ទទួល​បាន​នូវ​ចំណេះ​ដឹង​ទូលំទូលាយ​ដូច្នេះ អាចជួយ​យើង​បង្រៀនដំណឹងល្អ​ដល់អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​មានអារម្មណ៍ពី​សារៈ​សំខាន់ ហើយ​អនុវត្ត​គោលការណ៍​ដែល​ពួកគេ​បាន​ប្រាប់​ពី​ខាង​លើ សូម​ចាត់​ក្រុម​សិស្ស​បួននាក់​ឲ្យ​ត្រៀម​ខ្លួន ហើយ​បង្រៀនមេរៀន​តូចៗ​ដូចខាង​ក្រោម​ទៅដល់​សមាជិក​ក្រុម​របស់ពួកគេ ។ សូម​សិស្ស​ពីរ​នាក់​នៅក្នុង​ក្រុម​និមួយៗ​ឲ្យ​ធ្វើ​ការ​ជាមួយគ្នា​ដើម្បី​ត្រៀម​ខ្លួន​បង្រៀនគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨១-៨៦ហើយ​សិស្ស​ពីរនាក់ទៀត​ឲ្យធ្វើការ​ជាមួយគ្នា​ដើម្បី​ត្រៀម​ខ្លួន​បង្រៀនគោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៨៧-៩៨។ សូម​ថតចម្លងសេចក្ដីណែនាំ​ដូច​ខាង​ក្រោមសម្រាប់​ក្រុម​និមួយៗ ។ សូម​ពួកគេ​ឲ្យអាន​សេចក្ដីណែនាំ និង​ខ​ព្រះគម្ពីរ​ទាំងឡាយ រួច​ហើយ​សម្រេច​ពី​របៀប​ដែល​ពួកគេ​នឹង​បង្រៀន​មេរៀន​តូចៗ​និមួយៗនោះ ។ ( សូម​លើក​ទឹកចិត្ត​សិស្ស​ទាំងពីរ​នាក់​នៅក្នុ​ងចំណោមដៃគូ​និមួយៗ​ឲ្យ​ចូលរួម​នៅក្នុង​ការ​បង្រៀន ) ។ សូម​ពន្យល់​ថា ដៃគូនឹង​មានរយៈពេល​ប្រហែលជា​ប្រាំ​នាទី ដើម្បី​ត្រៀម​ខ្លួន ហើយ​ប្រហែលជា​ប្រាំពីរ​នាទី ដើម្បី​បង្រៀន ។ បន្ទាប់ពីសិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​​ត្រៀម​ខ្លួន​ហើយ សូម​អញ្ជើញ​ដៃគូ​ដែលបាន​ចាត់​តាំង​ឲ្យសិក្សាក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨១-៨៦ដើម្បីបង្រៀន​សិស្ស​ដទៃទៀត​នៅក្នុង​ក្រុម​របស់ពួកគេ ។ បន្ទាប់​មក​សួរ​ដល់​សិស្ស​ឲ្យ​ផ្លាស់​តួនាទី ហើយ​អញ្ជើញ​ដៃគូ​ដែល​បាន​ចាត់តាំងឲ្យសិក្សាក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨៧-៩៨ដើម្បី​បង្រៀន ។ (កំណត់ចំណាំ ៖បើ​អ្នក​ចង់បាន អ្នកអាច​ជ្រើសរើស​បង្រៀនមេរៀន​តូចៗ​ដោយខ្លួនអ្នក ជំនួស​ឲ្យការ​សុំ​ដល់​សិស្ស​បង្រៀន​ដល់គ្នា​ទៅវិញទៅមក ) ។

មេរៀនតូចៗ ទី ១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៨១-៨៦

សូម​ចាប់ផ្ដើមមេរៀន​របស់អ្នក​ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នៅពេល​ណា ដែល​អ្នក​មានអំណរគុណ ដោយ​សារ​តែ​នរណា​ម្នាក់​បាន​ព្រមាន​ដល់អ្នក​អំពី​អ្វីមួយ ? (អ្នកក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ផងដែរ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨១-៨៣ ឲ្យឮៗ ។ សូម​ឲ្យអ្នកដទៃទៀត រកមើលអ្វី ដែល​ព្រះអម្ចាស់​បានបង្រៀន​អំពីការព្រមាន ។ សូម​ឲ្យពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ បន្ទាប់មក សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​វា​មានន័យ​យ៉ាងណា ដែល​យើង​ត្រូវ​បានព្រមាន​នោះ ? ( យើង​ត្រូវបាន​បង្រៀន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​​យើង​អាច​រៀនមក​ពី​ខគម្ពីរ​ទាំងនេះ ? ( អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែពួកគេ​គួរ​ប្រាប់​អំពី​គោលការណ៍​ស្រដៀងគ្នា​ដូច​ខាង​ក្រោម ៖ដោយ​សារ​តែ​យើង​ត្រូវ​បាន​ព្រមាន​តាមរយៈសារលិខិត​នៃ​ដំណឹងល្អ នោះព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ព្រមាន​ដល់​អ្នកជិត​ខាង​យើងផងដែរ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូសចំណាំ​សេចក្ដីពិត​នេះ​នៅក្នុងខ ៨១) ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨៤-៨៥ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួកអ្នកកាន់បព្វជិតភាព​ដែល​មានវត្តមាន នៅពេល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​នេះ ដើម្បី​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ត្រៀម​ខ្លួន​ពួកគេ និង​ពួកបរិសុទ្ធ​ឲ្យ​ចៀស​ផុត​ពី​ការ​ជំនុំជំរះ​នា​ពេលអនាគត​ដែល​រង់ចាំ​ពួក​ទុច្ចរិត ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨៦ ឲ្យឮៗ ។ សូម​ឲ្យ​ក្រុម​របស់​អ្នក​រក​មើល​របៀប​ដែល​យើង​គួរ​តែ​រស់នៅតាម នៅពេល​ដែល​យើង​ត្រៀម​ខ្លួន​ចែកចាយដំណឹងល្អ ។ សូម​ឲ្យពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

  • តើ « ការ​កុំ​ជាប់ជំពាក់ខ្លួន​ក្នុងអំពើបាប » មានន័យ​យ៉ាង​ណា ? តើ​ការ​ណែនាំ​នេះ​អាច​អនុវត្ត​នៅក្នុងជីវិត​របស់អ្នក នៅពេល​អ្នក​ត្រៀមខ្លួន​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ បម្រើ​បេសកកម្ម​ពេញម៉ោង ឬ​រៀបការ ហើយ​មាន​គ្រួសារ​មួយ​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​គិតអំពី​របៀប​ដែល​ការជាប់ជំពាក់​ទៅនឹង​អំពើបាប អាច​ជះឥទ្ធិពល​លើ​លទ្ធភាព​របស់​ពួកគេ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត សូមអាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិននៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
ជែហ្វ្រី អ័រ ហូឡិន

« គ្មាន​អ្នក​ផ្សព្វផ្សាយសាសនា​ណា​អាចមិន​ប្រែចិត្តពី​អំពើ​រំលង​ខាង​ផ្លូវភេទ ឬ​ភាសា​អាសគ្រាម ឬ​បណ្ដោយ​ខ្លួន​តាមរូប​ភាព​អាសគ្រាម រួច​ហើយ​មក​រំពឹង​ទុក​ឲ្យ​អ្នកដទៃ​ប្រែចិត្តចំពោះ​រឿង​ទាំងអស់​នេះ​នោះ​ទេ ! អ្នក​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ ។ ព្រះវិញ្ញាណ​នឹង​ពុំ​គង់​នៅ​ជាមួយ​អ្នក​ឡើយ ហើយ​ពាក្យ​ទាំងឡាយ​នឹង​ត្រូវ​ស្លាក់​នៅ​ក្នុង​បំពង់ក​អ្នក ពេល​អ្នក​ថ្លែង​វា​ចេញ​មក ។ អ្នក​ពុំ​អាច​ធ្វើដំណើរ​តាម​ផ្លូវ​ដែល លីហៃ បាន​ហៅថា ‹ផ្លូវហាម​ឃាត់​ › នោះ​ឡើយ នីហ្វៃទី ១ ៨:២៨ហើយ​រំពឹង​ថា​ដឹកនាំ​អ្នកដទៃ​ឲ្យ​ដើរ​លើ ‹ ផ្លូវ​ត្រង់ និង​ចង្អៀត › នោះឡើយ [នីហ្វៃទី ២ ៣១:១៨វា​ពុំ​អាច​ធ្វើ​ទៅរួចទេ » ( We Are All Enlisted »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ៤៥ ) ។

អ្នកអាច​នឹង​ចង់​ចែកចាយ​ទីបន្ទាល់របស់​អ្នកអំពី​សារៈសំខាន់​នៃ​ការ​បន្ដ​មានភាព​ស្អាតស្អំ ដើម្បី​មានឥទ្ធិពល​នៅក្នុងការ​ចែកចាយ​ដំណឹងល្អ ។ សូមលើក​ទឹកចិត្ត​ដល់អ្នកទាំងឡាយ​ដែលអ្នក​កំពុង​បង្រៀន ដើម្បីស្វែងរក​ភាព​ស្អាតស្អំចេញពី​ការជាប់ជំពាក់​នឹង​អំពើបាប ។

មេរៀនតូចៗ ទី ២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៨៧-៩៨

សូមសួរ​ដល់​អ្នក​ទាំងឡាយ​ដែលអ្នក​បង្រៀន បើសិនជា​ពួកគេ​ធ្លាប់​ឮ​នរណា​ម្នាក់​បាន​ចែកចាយ​ទីបន្ទាល់​ប្រកប​ដោយអានុភាព ។ សូម​អញ្ជើញ​ពួកគេ​ឲ្យពិពណ៌នា​អំពីទីបន្ទាល់ និង​ពី​អារម្មណ៍​របស់​ពួកគេ នៅពេល​ពួកគេ​បាន​ស្ដាប់​ឮ​អំពី​វា ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨៧-៩១ ឲ្យឮៗ ។ សូម​ដល់​សិស្ស​ដែលអ្នក​កំពុងបង្រៀន​ឲ្យ​រក​មើលគំរូ​នៃ​ទីបន្ទាល់​ដ៏មានអានុភាព ។ បន្ទាប់ពីសិស្ស​បានអានរួចហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • ពីមុន​ការ​យាងមក​ជា​លើក​ទីពីររបស់ព្រះអម្ចាស់ តើ​ទីបន្ទាល់ប្រភេទ​ណា​ខ្លះ នឹង​មានមក​តាម​ទីបន្ទាល់​របស់​ពួកអ្នកផ្សព្វផ្សាយសាសនា ?

សូម​អញ្ជើញ​សិស្ស​ដែលអ្នកបង្រៀន​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៩២ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​នូវ​អ្វី​ដែល​ពួក​ទេវតា​ស្ថានសួគ៌ នឹង​មានបន្ទូល អំឡុង​គ្រានេះ​ពីមុនការ​យាងមក​ជាលើក​ទីពីរ ។ សូម​ឲ្យពួកគេ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ សូម​ប្រាប់ពួកគេ​ថា ពាក្យកូនកម្លោះសំដៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​យើង​អាច​បានត្រៀម​ខ្លួនសម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអម្ចាស់ ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៩៥-៩៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ដែល​អ្នក​បង្រៀន​រក​មើល​ក្រុម​មនុស្ស​ពីរ​ផ្សេងគ្នា ដែលនឹង​លើក​ឡើងទៅ​ជួប​នឹង​ព្រះអង្គសង្គ្រោះ​នៅពេល​ទ្រង់​យាងមក ។ បន្ទាប់មកសូមសួរ​​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នរណា​នឹង​ត្រូវ​លើក​ឡើង ឲ្យ​ទៅជួប​នឹង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ទ្រង់​យាងមក ? ( ពួកបរិសុទ្ធ​របស់ទ្រង់ ដែល​នៅរស់ និង​ពួកបរិសុទ្ធ​របស់ទ្រង់ ដែលបាន​ស្លាប់ទៅ​ហើយ​នោះ ) ។ អ្នកអាច​នឹង​ផ្ដល់​យោបល់​ដល់​សិស្ស​ដែលអ្នក​កំពុង​បង្រៀនឲ្យ​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែលបង្រៀន​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ពួក​សុចរិត​នឹង​ត្រូវ​បាន​លើក​ឡើងឲ្យ​ទៅ​ជួប​ព្រះគ្រីស្ទ នៅពេល​ទ្រង់​យាង​មក )

សូម​ឲ្យ​អ្នកទាំងឡាយ​ដែល​អ្នក​កំពុង​បង្រៀន រំឮកគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៩៨ហើយ​ស្វែងរក​ពាក្យ ឬឃ្លា ដែល​ពិពណ៌នា​អំពី​ក្រុម​នៃ​ពួកសុចរិត ដែល​នឹង​ចូលរួមនៅក្នុង​ការ​យាងមក​របស់ព្រះអម្ចាស់ ។ បន្ទាប់មកសូមសួរ​​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ពាក្យ ឬ ឃ្លា​អ្វីខ្លះ ដែល​អ្នក​បានរក​ឃើញ ? ( អ្នកអាច​នឹង​ចង់ពន្យល់​ថា ឃ្លា « ផល​ដំបូង » សំដៅទៅលើ​ពួកបរិសុទ្ធ​សុចរិត ដែលនឹង​ចេញមក​នៅក្នុងការ​រស់ឡើងវិញ​ជាលើក​ទីមួយ ) ។

សូម​ចែកចាយ​អំពី​ការ​ស្រមៃរបស់​អ្នក​ថា តើអ្នក​នឹង​មានអារម្មណ៍ថាទៅជា​យ៉ាង​ណា ដើម្បី​នៅក្នុង​វត្តមាននៃការ​យាងមក​ជា​លើក​ទីពីរ ដូច​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

បន្ទាប់ពី​ក្រុម​សិស្ស​បាន​បង្រៀន​ដល់គ្នាទៅវិញទៅមក​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោមទៅ​ដល់​សិស្ស​ទាំងអស់ ៖

សូមសង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៩៧-១០៧ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា មនុស្ស​ស្លាប់​នឹង​ត្រូវ​បាន​រស់ឡើងវិញ​តាម​លំដាប់​នៃ​សេចក្ដីសុចរិត​របស់ពួកគេ ។ អ្នកទាំងឡាយ​ដែលត្រូវ​បាន​រស់ឡើងវិញ​ដំបូងគេ នឹង​គ្រង​នគរ​សេឡេស្ទាល (សូមមើលគ. និង ស. ៨៨:៩៧-៩៨) ។ អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​រស់​ឡើងវិញ​ទីពីរ នឹង​គ្រង​នគរ​ទេរេ​ទ្រាល ( សូមមើលគ. និង ស. ៨៨:៩៩) ។ អ្នកទាំងឡាយ​ដែល​នឹង​គ្រង​នគរ​ទេឡេស្ទាល នឹង​ត្រូវ​បាន​រស់ឡើងវិញ បន្ទាប់ពី​សហសវត្សរ៍ ( សូមមើលគ. និង ស. ៨៨:១០០-១០១) ។ ទីបញ្ចប់ អ្នកទាំងឡាយ​ដែល « ស្ថិត​នៅក្នុងភាព​ស្មោកគ្រោក » --​ជាអ្នកទាំង​ឡាយ​ដែល​បានរស់នៅ​លើ​ផែនដី ហើយ​បាន​ក្លាយជា​កូន​អន្ដរធាន-- នឹង​ត្រូវ​បាន​រស់​ឡើងវិញ​ហើយ​បណ្ដេញ​ចេញទៅក្នុង​ភាព​ងងឹតសូន្យសុង (សូមមើលគ. និង ស. ៨៨:១០២) ។ បន្ទាប់ពី​ចុង​បញ្ចប់​នៃ​មួយពាន់​ឆ្នាំ​ក្នុងភាព​សុខសាន្ដ ដែលត្រូវ​បាន​ស្គាល់ថា សហសវត្សរ៍ នោះសាតាំង និង​អ្នក​ដើរ​តាម​របស់​វា នឹង​មក​ធ្វើ​ចម្បាំង​ទាស់​នឹង​រាស្ត្រ​នៃ​ព្រះ ដែលបាន​ដឹកនាំ​ដោយ មីកែល ( ឬ​អ័ដាម ) ។ សាតាំង និង អ្នកដើរតាម​វា នឹងត្រូវ​ចាញ់ ហើយ​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្នុង​ភាព​ងងឹត​សូន្យសុង ។

សូម​ចង្អុល​បង្ហាញ​ពី​គោលការណ៍​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន ៖ « នៅពេល​យើង​បង្រៀនគ្នា​ទៅវិញទៅមក​ដោយឧស្សា​ហ៍ព្យាយាម នោះព្រះអម្ចាស់​នឹង​ជួយយើង​យល់​សេចក្ដីពិត​របស់ទ្រង់​កាន់តែ​បាន​ល្អ​ឥតខ្ចោះ » ។ បន្ទាប់មកសូមសួរ​​សំណួរ​ខាងក្រោម​នេះ ៖

សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ស្វែង​រក​ឱកាស​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែលពួកគេ​នឹង​ទទួល​សម្រាប់​ការ​ធ្វើ​ដូច្នោះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៣-៧៦។ « ខ្ញុំ​នឹង​ពន្លឿន​កិច្ចការ​របស់​ខ្ញុំ »

នៅក្នុង​ខែ តុលា ឆ្នាំ ២០១២ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​ថា អាយុ​ចេញ​ផ្សព្វផ្សាយសាសនា សម្រាប់​យុវជន និង​យុវនារី នឹង​ត្រូវ​បាន​បន្ថយតិច​ជាង​មុន នោះ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ការ​ប្រកាស​នេះ គឺ​ជា​គំរូ​មួយ​របស់ព្រះ​អំពី​ការ​ពន្លឿន​កិច្ចការ​របស់ទ្រង់ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ព្រះ​កំពុង​ពន្លឿន​កិច្ចការ​របស់ទ្រង់ ។ ហើយ​ទ្រង់​ត្រូវការ​អ្នក​ផ្សព្វផ្សាយសាសនា​កាន់តែ​ច្រើន​ដែលមាន​ឆន្ទៈ និង​សក្ដិសម​ដើម្បី​ចេញ​ទៅ​ផ្សាយ​ពន្លឺ និង​សេចក្ដីពិត និង​សេចក្ដីសង្ឃឹម និង​សេចក្ដីសង្គ្រោះ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ទៅ​ដល់ពិភពលោក​ដែល​ងងឹត និង​គួរភ័យខ្លាច ។…

« … សេចក្ដីប្រកាស​នេះ… ពុំមែន​អំពី​រូបអ្នកទេ ។ វា​គឺ​អំពី​សារលិខិត​ដ៏ផ្អែម​ល្ហែម និង​បរិសុទ្ធ ដែល​អ្នក​ត្រូវ​បាន​សុំ​ឲ្យថ្លែង » ( នៅក្នុង« Church Lowers Age Requirement for Missionary Service »Church Newsថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១២ldschurchnews.com) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៨១-៨២។ ការ​ព្រមាន​ដល់​អ្នកជិត​ខាង​យើង

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធានទីមួយ បាន​ពន្យល់​អំពី​កាតព្វកិច្ច​របស់​យើង ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ ដើម្បីចែកចាយ​ដំណឹងល្អ​ជាមួយអ្នកដទៃ​ថា ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« កាតព្វកិច្ច​ដើម្បី​ព្រមាន​ដល់អ្នកជិត​ខាង​របស់​យើង ធ្លាក់​មក​លើ​យើង​ទាំងអស់គ្នា ដែល​បាន​ទទួល​យក​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ។ យើង​ត្រូវ​និយាយ​ទៅ​មិត្តដែលពុំមែនជា​សមាជិក និង​សាច់ញាតិ​អំពីដំណឹងល្អ ។ គោលបំណង​របស់យើង គឺ​ដើម្បីអញ្ជើញ​ពួកគេ​ឲ្យ​ទទួលយក​ការ​បង្រៀន​ដោយពួក​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង ដែល​ត្រូវ​បាន​ហៅ និង​ញែក​ចេញ​ឲ្យ​បង្រៀន ។…

« … យើង​ត្រូវតែ… អញ្ជើញ​ដោយទីបន្ទាល់ ។ សេចក្ដីស្រឡាញ់ និង​គំរូ នឹង​បើក​ផ្លូវ ។ ប៉ុន្តែ​យើង​នៅតែ​ត្រូវ​បើក​មាត់​របស់​យើង ហើយ​ថ្លែង​ទីបន្ទាល់ ។…

« ប្រហែលជាមានគ្នាយើងមួយចំនួន អាចនឹងមើលឃើញថា វាពិបាកណាស់​ដើម្បីជឿថា យើងមាន​ក្ដីស្រឡាញ់​គ្រប់គ្រាន់ល្មម ឬថាជីវិតរបស់យើងបាន​ល្អ​គ្រប់គ្រាន់​ល្មម ឬ​ថា​អំណាច​របស់យើង​ដើម្បី​ថ្លែង​ទីបន្ទាល់ មានគ្រប់គ្រាន់​ល្មម​ដើម្បី​យើងអាច​អញ្ជើញអ្នកជិត​ខាង​របស់​យើង​ដើម្បី​ទទួល​យក​ដំណឹងល្អ​នោះ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ដឹង​ថា យើង​អាច​នឹង​មានអារម្មណ៍​បែបនោះ ។ សូម​ស្ដាប់​ព្រះបន្ទូល​លើក​ទឹកចិត្ត​របស់ទ្រង់ ដែល​ទ្រង់​បាន​ដឹកនាំ​ឲ្យ​ដាក់នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ដំបូងគេ នៅពេល​ទ្រង់​ប្រទាន​កាតព្វកិច្ច​របស់​យើង​ដល់​យើង ៖ ‹ ហើយ​សំឡេង​នៃ​ការ​ព្រមាន នឹង​ត្រូវ​ប្រាប់​ដល់​មនុស្ស​ទាំងអស់ ដោយ​មាត់​នៃ​ពួក​សិស្ស​ទាំងឡាយ​របស់​យើង ដែល​យើង​បាន​រើស​នៅគ្រា​ចុង​ក្រោយ​បង្អស់​នេះ › (គ. និង ស. ១:៤) ។

« បន្ទាប់មក សូម​ស្ដាប់​នូវ​ការពិពណ៌នា​របស់ទ្រង់​អំពី​គុណ​សម្បត្តិ​នៃ​ពួកសិស្ស​ទាំងឡាយ--នៃ​យើង ៖ ‹ ពួក​កំសោយ​នៅ​ពិភពលោក​នឹង​ចេញ​មក ហើយ​ទម្លាក់​ពួក​ខ្លាំង​ពូកែ​ចុះ ដើម្បី​កុំ​ឲ្យ​មនុស្ស​គួរ​ទូន្មាន​មនុស្ស​ទូទៅ ឬ​ក៏​ទុកចិត្ត​ទៅលើ​ដៃ​នៃ​មនុស្ស​ឡើយ › (គ. និង ស. ១:១៩) ។

« ហើយ​ក្រោយមក ‹ ដើម្បី​ឲ្យ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​យើង អាច​បាន​ប្រកាស​ប្រាប់​ដោយ​ពួក​កំសោយ និង​ពួក​រាបទាប ដល់​អស់ចុង​ផែនដី › (គ. និង ស. ១:២៣) ។

« ហើយ​ជា​ថ្មី​ម្ដងទៀត ‹ ហើយ​ដរាប​ណា​ពួកគេ​បន្ទាប​ខ្លួន នោះពួកគេ​អាច​បាន​ធ្វើ​ឲ្យ​ជា​ខ្លាំង ហើយ​បាន​ព្រះពរ​មក​ពី​ស្ថានខ្ពស់ › (គ. និង ស. ១:២៨) ។

« ការ​អះអាង​នោះ​ត្រូវ​បាន​ប្រទាន​ដល់​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ដំបូង​នៅក្នុង​សាសនាចក្រ ហើយ​រហូត​មក​ដល់​ពួក​អ្នក​ផ្សព្វផ្សាយសាសនាសព្វថ្ងៃនេះ ។ ប៉ុន្តែ​វា​ត្រូវ​បាន​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា​ផងដែរ ។ យើង​ត្រូវ​តែ​មានសេចក្ដីជំនឿ​ថា យើងអាច​មានសេចក្ដី​ស្រឡាញ់​គ្រប់គ្រាន់ ហើយ​ថា​ដំណឹងល្អ​ត្រូវ​បាន​ជ្រាប​ចូល​ក្នុង​​ជីវិត​របស់​យើង​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ការ​អញ្ជើញ​របស់​យើង​ដើម្បីជ្រើសរើស អាច​ត្រូវ​បានស្ដាប់​ឮ ដូច​ជា​វា​ជា​ការ​អញ្ជើញ​មក​ពី​លោក​ចៅហ្វាយ ផងដែរ » (« A Voice of Warning, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨,ទំព័រ ៣៣–៣៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៧ ។ ជំនុំ​មុតមាំ

នៅចម្លោះ​ខែ​មករា និង​ខែ​ឧសភា ឆ្នាំ ១៨៣៦ មានការ​ប្រជុំ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ខឺតឡង់ ។ ការ​ប្រជុំ​ទាំងនេះ​មួយចំនួន គឺ​ជា​ជំនុំ​មុតមាំ ។ ជំនុំ​មុតមាំ គឺ​ជា​ការ​ប្រជុំ​ពិសេស ខុស​ប្លែក​ពី​ការ​ប្រជុំ​របស់សាសនាចក្រ​ដទៃទៀត ។ អំឡុង​សប្ដាហ៍​នៅ​ថ្ងៃទី ២៧ ខែ​មិនា ឆ្នាំ ១៨៣៦ ជំនុំ​មុតមាំ ត្រូវ​បាន​ធ្វើឡើង​ជា​ផ្នែក​នៃ​ការ​ឧទ្ទិស​ឆ្លង​នៃ​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ហើយ​ជំនុំ​មុតមាំ​មួយទៀត ត្រូវ​បាន​ធ្វើឡើង​នៅបី​ថ្ងៃ​ក្រោយ​មក នៅថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ១៨៣៦ ។ ជំនុំ​មុតមាំ​មួយទៀត ត្រូវ​បានធ្វើឡើង​នៅ​ប្រហែលជា​មួយឆ្នាំ​ក្រោយមក នៅថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ១៨៣៧ ។

អែលឌើរ ដាវីឌ ប៊ី ហេត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដាវីឌ ប៊ី ហេត

« ជំនុំ​មុតមាំមួយ ជា​ឈ្មោះកំណត់​សេចក្ដី ចង្អុល​ពី​ភាពពិសិដ្ឋ​មួយ ហ្មត់ចត់ និង ជា​ឱកាស​ដ៏មានគារវភាព នៅពេលពួកបរិសុទ្ធ​ជួបជុំគ្នា​នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ ។ ជំនុំ​មុតមាំ ត្រូវ​បាន​ប្រើ​ក្នុងគោល​បំណង​បីយ៉ាង ៖ ការ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ការណែនាំ​ពិសេស​ចំពោះ​អ្នកដឹកនាំ​បព្វជិតភាព និង​ការ​គាំទ្រ​ប្រធាន​សាសនាចក្រ​ថ្មី » (Solemn Assemblies »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ១៤ ) ។

រ៉ូបឺត ជេ ន័រមែន ជា​អតីត​នាយក​នៃ​ថ្នាក់វិទ្យាស្ថាន​សាសនា ថាក់សុន បាន​ពន្យល់​ថា ៖

ជំនុំ​មុតមាំ គឺ​ត្រូវ​បានធ្វើឡើង​ដើម្បី​ពង្រីក​ជីវភាព​ខាង​វិញ្ញាណ​របស់ពួក​បរិសុទ្ធ ហើយ​ផ្ដល់​នូវការ​គូសបញ្ជាក់បន្ថែម​អំពី​សារៈសំខាន់​នៃ​គោលបំណង​ជួប​ប្រជុំ​គ្នានោះ ។ ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍​ថា ‹ យើង​ត្រូវ​តែ​មាន​អ្វីៗគ្រប់យ៉ាងដែល​បាន​រៀបចំជា​ស្រេច ហើយប្រកាស​​ហៅជំនុំ​មុតមាំ​របស់​យើង នៅពេល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​យើង ថា​យើង​អាច​នឹង​សម្រេច​កិច្ចការ​មហិមា​របស់ទ្រង់ ហើយ​វា​ត្រូវ​តែ​ធ្វើ​ឡើង​តាម​របៀប​របស់ព្រះ​ផ្ទាល់ ។ ដំណាក់​របស់ព្រះអម្ចាស់ ត្រូវ​តែ​បាន​ត្រៀម​ជាស្រេច ហើយជំនុំ​មុតមាំ ត្រូវបាន​ប្រកាស​ហៅ និង​បានរៀបចំ ស្របតាម​លំដាប់​នៃ​ដំណាក់​នៃ​ព្រះ › ។ (Teachings of the Prophet Joseph Smith, បាន​ជ្រើសរើស​ដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ, Salt Lake City: Deseret Book Co., ឆ្នាំ ១៩៣៨ ទំព័រ ៩១ ) ។

« ហ៊ីប៊ឺ ស៊ី ឃឹមបឹល បានកត់ត្រា​សេចក្ដីណែនាំ​របស់ព្យាការី​ទៅ​កាន់ពួកអែលឌើរ មុនពេលជំនុំមុតមាំថា ៖ ‹ យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រៀម​ខ្លួន​របស់​យើង​សម្រាប់ជំនុំមុតមាំ ។ ទីបំផុត​ពេលវេលាប្រជុំ ជំនុំមុតមាំបានមក​ដល់ហើយ​ពីមុននោះ​ព្យាការី យ៉ូសែប បាន​ដាស់​តឿន​ដល់​ពួក​អែលឌើរ​ឲ្យ​ញែក​គំនិត​របស់ពួកគេ​ឲ្យបរិសុទ្ធ ដោយ​ការ​បណ្ដេញ​ចេញនូវ​សេចក្ដីអាក្រក់គ្រប់​យ៉ាង​ពី​ខ្លួន​ពួកគេ ទាំង​នៅ​ក្នុង​គំនិត ពាក្យ​សម្ដី និង​ទង្វើ ហើយ​ឲ្យ​ដួងចិត្ត​របស់​ពួកគេ​បាន​ប្រែក្លាយជា​បរិសុទ្ធ ព្រោះ​ពួកគេ​ពុំ​ចាំបាច់​រំពឹង​ចង់បានពរជ័យ​មួយមកពី​ព្រះ ដោយ​គ្មានការ​ត្រៀម​ខ្លួន​ត្រឹមត្រូវ​នោះឡើយ ដ្បិត​ព្រះវិញ្ញាណបរិសុទ្ធ​ពុំ​គង់នៅ​ក្នុង​ព្រះវិហារ​ពុំ​បរិសុទ្ធ​ឡើយ › ។ ( Orson F. Whitney, Life of Heber C. Kimball, បាន​បោះពុម្ព​លើក​ទី ៣, Salt Lake City: Bookcraft, ឆ្នាំ ១៩៦៧, ទំព័រ ៩១ ) ។

« ជំនុំ​មុតមាំ​ដែល​បាន​រង់ចាំ​ជា​យូរ បាន​ធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ នៅថ្ងៃទី ៣០ ខែ​មិនា ឆ្នាំ ១៨៣៦ ជារយៈពេល​បីថ្ងៃ​បន្ទាប់ពី​ការ​ឧទ្ទិស​ឆ្លង ។ នៅក្នុង​ជំនុំ​នេះ មាន​បងប្អូនប្រុស​ចំនួនបី​រយ​នាក់ បាន​ជួបជុំគ្នា ហើយ​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​មួយចំនួន ហើយព្យាការី យ៉ូសែប ស៊្មីធ បាន​រៀបចំ​កូរ៉ុម​ផ្សេងៗ​របស់​សាសនាចក្រ ។ ( សូមមើល History of the Church, ២:៤៣០–៣៣; គ. និង ស. ៨៨:១៣៩–១៤១; ១០៩:៣៥ ) ។ មួយឆ្នាំ​ក្រោយមក នៅ​ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ១៨៣៧ មានជំនុំ​មុតមាំ​មួយទៀត ត្រូវ​បាន​ហៅឲ្យ​ជួបជុំ​ដើម្បី​ប្រារព្វ​ខួប​សាសនាចក្រ និង​រៀបចំ​កូរ៉ុម​បព្វជិតភាព​បន្ថែម » (Robert J. NormanI Have a Question » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៥៣ ) ។