ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤៥៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥ ភាគ ២


មេរៀនទី ១៤៥

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥ ភាគ ២

សេចក្តី​ផ្តើម

នេះ​គឺជា​ផ្នែកទីពីរនៃ​មេរៀន​ទីពីរ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥និង​ទុក្ករកម្ម​របស់ យ៉ូសែប និង ហៃរ៉ាំស្ម៊ីធ នៅថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤ ។ ក្នុង​មេរៀន​នេះ​ សិស្ស​នឹង​ពិភាក្សា​អំពីតួនាទី​របស់​ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុង​សេចក្ដីសង្គ្រោះ​របស់​កូនចៅព្រះ ។

យោបល់សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥

ទុក្ករកម្មរបស់ យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ត្រូវ​បានប្រកាស

មុននឹងចាប់ផ្តើម សូមដាក់តាំង​រូបភាព​មួយ​របស់យ៉ូសែប ស៊្មីធនៅ​ខាង​មុខ​ថ្នាក់​រៀន ( សូមមើលGospel Art Book[ឆ្នាំ ២០០៩] លេខ ៨៧ សូមមើលផងដែរLDS.org)។ អ្នកអាច​នឹងចង់​សុំ​ដល់​សិស្ស​ឲ្យ​ច្រៀង​បទ « សរសើរ​ដល់​លោក » (ទំនុក​តម្កើងលេខ ១៦ ) សម្រាប់​ជា​ទំនុកតម្កើង​ប្រជុំធម្មនិដ្ឋាន ។ ពីមុន​ច្រៀង​ទំនុក​តម្កើង សូម​ពន្យល់ថា ដ័បុលយូ ដបុលយូ ហ្វែប បាន​សរសេរ​ពាក្យនៃទំនុកតម្កើង នៅក្នុង​ការ​ចងចាំ​ដល់ព្យាការី យ៉ូសែប ស៊្មីធ ក្រោយពីការ​ធ្វើ​ទុក្ករកម្ម​បន្ដិច ។

រូបភាព
យ៉ូសែប ស៊្មីធ

សូម​ចាប់ផ្ដើមមេរៀន​ដោយ​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​ជជែក​ជាមួយ​នរណា​ម្នាក់​ដែលមិនមែន​ជា​សមាជិក​សាសនាចក្រ​អំពី​ព្យាការី យ៉ូសែប ស៊្មីធ​ដែរ​ឬ​ទេ ? បើ​ធ្លាប់ តើអ្នក​និយាយអំពី​អ្វីខ្លះ ? ( បើ​គ្មាននរណាម្នាក់ធ្លាប់​មានបទពិសោធន៍នេះទេ សូមសួរដល់សិស្សថាតើពួកគេចង់​ប្រាប់​អ្នកដទៃអំពី យ៉ូសែប ស៊្មីធ ដែរ​ឬទេ ) ។

សូម​រំឭក​សិស្ស​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥មាននូវ​ការ​ប្រកាស​មួយ​អំពី​ទុក្ករកម្ម​របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ប្រយោគ​ទីមួយ​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូមឲ្យ​សិស្ស​ផ្ទៀងតាម ។

  • តើ​សារលិខិត​នៃ​ខគម្ពីរ​នេះ​គឺ​ជា​អ្វី ? ( សិស្ស​គួរតែ​បង្ហាញ​ថា យ៉ូសែប ស៊្មីធ​បាន​ធ្វើ​កិច្ចការ​ច្រើន​ជាងគេ លើក​លែង​តែ​ព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្តីសង្រ្គោះដល់មនុស្សលោកនេះ ជាងមនុស្សផ្សេងៗ​ទៀតដែលធ្លាប់​រស់​នៅ​ក្នុងលោកនេះ) ។

  • តើ​ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សេចក្តីស​ង្គ្រោះ និង ភាពតម្កើងឡើង​របស់​យើង ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានឃ្លា​ទាំងអស់​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ឃ្លា​ដែលពិពណ៌នាអំពីអ្វីដែលយ៉ូសែប ស្ម៊ីធបានធ្វើសម្រាប់សេចក្តីសង្គ្រោះ​របស់យើង ។ សូមឲ្យ​សិស្ស​ស្វែងរក​ចំណុច​បន្ថែម​ទៀត​ដើម្បី​បន្ថែម​លើ​បញ្ជី​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​ប្រធាន​យ៉ូសែប ហ្វែស ស៊្មីធ ។ សូម​ឲ្យ​សិស្ស​ស្តាប់រក​មើល​នរណា​ដែលត្រូវបានទទួល​រង​ឥទ្ធិពល​ តាមរយៈ​កិច្ចការ​នៃ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« កិច្ចការ​ដែល​យ៉ូសែប ស្ម៊ីធ បានចូលប្រឡូក​ពុំត្រូវបានកំណត់ចំពោះតែជីវិតនេះនោះទេ ប៉ុន្តែ​វាជាប់​ទាក់ទងនឹងជីវិត​ឯបរលោកនាយ និង ជីវិត​ដែល​ធ្លាប់មានផងដែរ ។ និយាយ​ម្យ៉ាង​ទៀត​ថា វា​ជាប់​ទាក់ទង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​រស់នៅ និង អ្នក​ទាំងឡាយ​ណា​ដែល​នឹង​មក​បន្ទាប់​ពី​យើង ។ វា​ពុំ​មែន​ជា​អ្វី​ដែល​គ្រាន់តែ​ទាក់ទង​នឹង​មនុស្ស អំឡុងពេលពួកគេរស់​នៅក្នុងរោង​ឧបោសថ​នៅក្នុង​សាច់ឈាម​នោះទេ ប៉ុន្តែ​គឺ​សម្រាប់​គ្រួសារ​មនុស្ស​ទាំង​អស់​ចេញ​ពី​ភាពអស់កល្ប​ទៅ​ភាពអស់​កល្ប » (Gospel Doctrine, ការបោះពុម្ពលើក​ទី ៥. [ ឆ្នាំ ១៩៣៩ ] ទំព័រ ៤៨១ ) ។

សូម​មើល​ការពិពណ៌នា​របស់​យ៉ូសែប ស្ម៊ីធអំពី​ការនាំចេញ​មក​នូវ​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​នៅក្នុង ខ ៣។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​កិច្ចការ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើលហេតុផល​ដែល​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​ត្រូវបាន​នាំ​ចេញ​មក ។

  • យោង​តាម ខ ៦, ហេតុអ្វី​បាន​ជា​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​ត្រូវបាន​នាំចេញ​មក ? ( សិស្ស​អាច​នឹងប្រើពាក្យផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​រកឃើញ​សេចក្ដីពិតខាង​ក្រោម​នេះ ៖ ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​ត្រូវបាន​នាំ​ចេញ​មក​សម្រាប់​សេចក្តី​សង្គ្រោះ​ដល់​ពិភពលោក) ។

  • តើ​គម្ពីរទាំងនេះ​ជួយ​នាំ​មកនូវសេចក្ដីសង្គ្រោះ​ដល់ពិភពលោក​តាមវិធីណា ?

  • យោង​តាម ខ ៦, តើអ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​មាន​តម្លៃ​ខ្លាំង​បំផុត​ក្នុង​ចំណោម​ព្រះគម្ពីរ​ដែល​អ្នក​មាន ?

សូម​ឲ្យ​សិស្ស​ពិចារណា​ពីអ្វី​ដែល​ពួកគេ​បាន​ធ្វើជាមួយ​ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្តីសញ្ញា​នៅក្នុងជីវិត​របស់​ពួកគេ ។

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​ការដឹង​គុណ​របស់​យើង​ចំពោះ​ការបូជា​របស់​យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធដើម្បី​នាំ​ចេញ​មក​នូវ​ព្រះគម្ពីរ​ទាំង​នេះ ?

សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុងសៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ​នូវ​របៀប​ជាក់លាក់​មួយ ដែលពួកគេ​អាច​បង្ហាញ​ការដឹងគុណ​របស់​ខ្លួន​ចំពោះ​ការបូជា​ដែល​បានធ្វើ​ឡើង​ ដើម្បី​នាំចេញ​មក​នូវ​ព្រះគម្ពីរ​ទាំង​នេះ ។

សូម​យោង​ទៅ​លើ​បញ្ជី​ដែលបានសរសេរ​នៅលើ​ក្ដារខៀន​ពី​ដើមដំបូង​មេរៀន ។ សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ការ​ជួយ​ស្ដារ​ព្រះគម្ពីរ​ឡើងវិញ គោលលទ្ធិពិត សិទ្ធិអំណាច និង​កូនសោ​បព្វជិតភាព ពិធីបរិសុទ្ធ​សម្រាប់​អ្នកនៅរស់ និង​អ្នកស្លាប់ និង​ការ​រៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យ៉ូសែប ស៊្មីធ​បាន​ជួយ​កូនចៅ​របស់ព្រះទាំងអស់​ទទួលបាន​នូវពរជ័យ​ពេញ​លេញ​នៃ​ដង្វាយធួន ។

ចូ​រពន្យល់​ថា មនុស្ស​មួយចំនួន​អាច​នឹង​យល់​ខុស​អំពី​អារម្មណ៍ និងការ​ជឿ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចំពោះព្យាការី យ៉ូសែប ស៊្មីធ ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ឲ្យសិស្ស​ក្នុងថ្នាក់​ស្ដាប់មើល​អំពី​របៀប​ដែល​សមាជិក​នៃ​សាសនាចក្រ​យល់​ឃើញ​អំពី​ យ៉ូសែប ស៊្មីធ ​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​អាច​ធ្វើ​បាន អ្នក​អាច​ផ្តល់ ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​នេះដល់​សិស្ស​មួយ​ច្បាប់​ម្នាក់ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​មិន​ថ្វាយ​បង្គំ​ព្យាការី​ទេ ។ យើង​ថ្វាយ​បង្គំព្រះជាព្រះវរបិតា​សួគ​របស់​យើង និង ព្រះអម្ចាស់ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​យើង​ទទួល​ស្គាល់​ព្យាការី យើង​ប្រកាស​អំពី​លោក យើង​គោរព​លោក យើង​មាន​គារវភាព​ចំពោះលោក​ថា​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ​ដ៏​មានមហិទ្ធិរិទ្ធិ ក្នុង​ការស្តារ​ឡើង​វិញ​មក​លើ​ផែនដី​នូវ​សេចក្តីពិត​ពី​បុរាណ​នៃ​ដំណឹង​ល្អ​របស់​ព្រះ រួម​ជាមួយ​នឹង​បព្វជិតភាព​តាមរយៈ​សិទ្ធិ​អំណាច​របស់​ព្រះ​ គឺ​ត្រូវបាន​អនុវត្ត​នៅក្នុង​កិច្ចការ​នៃ​សាសនាចក្រ​របស់​ទ្រង់ និង សម្រាប់​ពរជ័យ​នៃ​ប្រជា​រាស្ត្រ​របស់​ទ្រង់ » (Joseph Smith Jr.—Prophet of God, Mighty Servant »Ensign, ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៤ ) ។

  • ជាពាក្យ​របស់​អ្នក​ផ្ទាល់ តើ​អ្នក​នឹង​ពន្យល់​ពី​អារម្មណ៍​របស់​សមាជិក​សាសនាចក្រអំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ​យ៉ាង​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យគិតអំពី​ឥទ្ធិពលកា​របម្រើ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធបាន​មាននៅក្នុង​ជីវិត​របស់ពួកគេ​ ហើយ​ក្នុងជីវិត​មនុស្ស​រាប់លាន​នៅទូទាំង​ពិភពលោក ។ សូមសរសេរ​សំណួរ​ដូចខាង​ក្រោមនៅលើ​ក្ដារខៀន ហើយ​សុំ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

តើ​ជីវិត​របស់​អ្នក​អាច​ខុសគ្នា ​យ៉ាង​ដូច​ម្តេច​ខ្លះ ប្រសិនបើ​គ្មាន​ការបម្រើ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ទេ​នោះ ?

តើ​ព្យាការី យ៉ូសែប ស៊្មីធ បាន​មានឥទ្ធិពល​លើ​ចំណេះ​ដឹង​ និង​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍ដូចខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស. ម៉នសុន ។ សូម​ឲ្យ​សិស្ស​ស្ដាប់មើល​អំពី​របៀប​ដែល​យើងអាច​ជួយ​អ្នកដទៃ​ទទួល​បទពិសោធន៍​ក្ដីអំណរ​នៃ​ដំណឹងល្អ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

«​[ព្យាការី យ៉ូសែប ស៊្មីធ] បាន​បន្សល់​ទុក​នូវ​កេរតំណែល​មួយ ដែល​ជួយ​ឲ្យមាន​អ្នកដើ​រ​តាម​ [រាប់លាន​អ្នក] នៅ​សព្វ​ថ្ងៃ​នេះ នៅ​លើ​គ្រប់ទ្វីប​ដើម្បីប្រកាសអំពី​លោក​ថា​ជា​ព្យាការី​ម្នាក់​របស់ព្រះ ។​ សូម​ឲ្យ​យើង​ម្នាក់ៗ ព្យាយាម​ដើម្បីបន្ដ​នូវ​ការនិមិត្ត​របស់​ព្យាការី យ៉ូសែប ចំពោះ កិច្ចការ​នេះ ហើយ​តម្កើង​កេរដំណែល​របស់​លោក តាមរយៈកិច្ចការ​របស់យើង និង​ទីបន្ទាល់​ដល់អ្នកដទៃ ដើម្បីពួកគេ​អាច​ស្គាល់​លោក ដូច​ជា​យើង ហើយ​ដើម្បី​ឲ្យពួក​គេ​អាច​មានបទពិសោធន៍​នៃភាព​សុខសាន្ដ និង​ក្ដីអំណរ​នៃ​ដំណឹងល្អ ដែល​លោក​បាន​ស្ដារឡើងវិញ » ( Brother Joseph»Church News ថ្ងៃទី ៣១ ​ខែ ធ្នូ ឆ្នាំ ២០០៥ ទំព័រ ៤ ) ។

  • តើ​យើងអាច​ជួយអ្នកដទៃ​ទទួលបទពិសោធន៍​ក្ដីអំណរ​នៃ​ដំណឹងល្អ ដូច​ដែលបានស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា សម្រាប់​សិស្ស​នៅសល់​ក្នុង​ថ្នាក់ អាចចែកចាយទីបន្ទាល់​របស់ពួកគេអំពីព្យាការី​ យ៉ូសែប ស៊្មីធ និង​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យពិចារណា​អំពី​ការ​ប្រើ​ចម្លើយ​ពួកគេ​ចេញមកពី​សកម្មភាព​សរសេរ​ពីខាង​ដើម នៅពេល​ពួកគេ​បង្ហាញ​ពី​ទីបន្ទាល់​របស់ពួកគេ ។

​សូមបញ្ចប់​មេរៀន ដោយការ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ការ​ស្ដារឡើងវិញ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​រកមើល​ឱកាស​នៅ​ពីរ​បី​ថ្ងៃ​ខាងមុខ​នេះ​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​ពួក​គេជាមួយ​នឹង​អ្នកដទៃ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​តួនាទី​របស់​លោក​ក្នុង​ការស្តារ​ដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើងវិញ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

ព្យាការី យ៉ូសែប ស៊្មីធ គឺ​ជា​សាក្សីម្នាក់​របស់ ព្រះយេស៊ូវ​គ្រីស្ទ

យើង​សម្លឹងមើល​ទៅ​ព្យាការី យ៉ូសែប ស៊្មីធ ដោយការ​គោរព ដោយសារ​តែ​អ្វីដែលលោកបានធ្វើ សម្រាប់​ការ​យល់ដឹង​របស់យើង​អំពី ព្រះយេស៊ូវ​គ្រីស្ទ និង បេសកកម្ម​របស់​ទ្រង់ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« តាមរយៈ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​លោក​ជាមួយព្រះអម្ចាស់ ការ​បកប្រែ និង​ការ​បោះពុម្ព​ព្រះគម្ពីរមរមន​របស់លោក និងការ​បិទ​ទីបន្ទាល់​របស់លោក​ដោយលោហិត​ទុក្ករជន​របស់​លោក យ៉ូសែប បាន​ក្លាយជា​អ្នកទទួលវិវរណៈ​ដ៏មហិមា​បំផុត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អំពីលក្ខណៈ​ពិត​របស់ទ្រង់ ក្នុង​នាមជា​អ្នកប្រោសលោះ​ដ៏ទេវភាព ។ ព្រះយេស៊ូវ ពុំមាន​សាក្សីណា​ ដែល​អស្ចារ្យ និងជា​មិត្ត​ស្មោះ​ស្ម័គ្រជាង យ៉ូសែប ស៊្មីធ ឡើយ » (« Born Again » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៨,ទំព័រ ៧៩; បន្ថែម​អក្សរ​ទ្រេត ) ។

ឥទ្ធិពល​របស់ យ៉ូសែប ស៊្មីធ

នៅក្នុង​និទារឃរដូវ​ឆ្នាំ ១៨៤៤ យ៉ូសាយ ឃ្វីនស៊ី ជា​អតីត​ចៅហ្វាយក្រុង​នៃ​ បូស្ដុន រដ្ឋ​ម៉ាស្សាឈូសេត រួច​ហើយជា​ប្រធាន​សាកលវិទ្យាល័យ ហាវើត ព្រមជាមួយនឹង​បងប្អូនជីដូន​មួយ​របស់​លោក ឆាលេស ហ្វ្រែនស៊ីស អ័ដាម ជា​កូន​ប្រុស​របស់​អតីត​ប្រធានាធិបតី ចន ឃ្វីនស៊ី អ័ដាម បានមក​ទស្សនា​រដ្ឋ ណៅវូ ។ ពួកលោក​បាន​ចំណាយពេញ​មួយ​ថ្ងៃ​ជាមួយ​នឹងព្យាការី យ៉ូសែប ស៊្មីធ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក យ៉ូសាយឃ្វីនស៊ី បានសរសេរ​បទពិសោធន៍​របស់​លោក​ថា ៖

« វា​ច្បាស់ណាស់ គ្មាន​អ្វីគួរ​សង្ស័យ​ទេ​ថា អត្ថបទសៀវភៅ​នាពេលអនាគត​មួយចំនួន ដែល​មាន​ដើម្បីជា​ប្រយោជន៍​ដល់​ជំនាន់​ទាំងឡាយ​ដែល​មិនទាន់កើតមកនៅឡើយ នឹង​មាននូវ​សំណួរ​មួយ​បែប​នេះ​ថា ៖ តើ​ជនជាតិអាមេរិក​ណាម្នាក់ក្នុង​ប្រវត្តិសាស្ត្រនៅ​សតវត្សរ៍​ទីដប់ប្រាំបួន ដែល​មានឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​មកលើ​ជោគវាសនា​នៃ​ពលរដ្ឋ​របស់លោក ? ហើយវាច្បាស់​ណាស់ គ្មានអ្វី​គួរ​សង្ស័យទេថា ចម្លើយចំពោះសំណួរនោះ​អាច​សរសេរ​ដូច​នេះ​ថា ៖ ​យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​ពួក​មរមន» (Figures of the Past: From the Leaves of Old Journals [ឆ្នាំ ១៨៨៨] ទំព័រ ៣៧៦ ) ។