មេរៀនទី ១៤៦
ការស្នងតំណែងបន្តនៅក្នុងគណៈប្រធានទីមួយ
បុព្វកថា
បន្ទាប់ពីទុក្ករកម្មរបស់ព្យាការី យ៉ូសែប ស៊្មីធ និង បងប្រុសរបស់លោក ហៃរុម នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ១៨៤៤មក មនុស្សមួយចំនួនបានច្របូកច្របល់ក្នុងចិត្តថា តើនរណានឹងដឹកនាំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប៉ុន្តែមុនពេលលោកស្លាប់ ព្យាការីបានរៀបចំសម្រាប់ការផ្ទេរនូវភាពជាអ្នកដឹកនាំនេះដោយការប្រគល់កូនសោ និងអំណាចនៃបព្វជិតភាពទាំងអស់ទៅឲ្យកូរ៉ូមនៃពួកសាវកដប់ពីរនាក់ ។ នៅពេល ព្រិកហាំ យ៉ង់ ដែលជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទៅកាន់ពួកបរិសុទ្ធនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៨៤៤ ថា មានសមាជិកសាសនាចក្រជាច្រើនបានទទួលសាក្សីខាងវិញ្ញាណមួយថា លោកត្រូវបានហៅ និងរៀបចំដោយព្រះដើម្បីដឹកនាំសាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
បន្ទាប់ពីទុក្ករកម្មរបស់យ៉ូសែប និង ហៃរុម ស្ម៊ីធ មនុស្សមួយចំនួនបានអះអាងសិទ្ធិដឹកនាំសាសនាចក្រ
ពីមុនថ្នាក់ចាប់ផ្ដើម សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេនឹងឆ្លើយសំណួរនៅលើក្ដារខៀន ។ សូមលើកទឹកចិត្តពួកគេឲ្យស្ដាប់ចម្លើយចំពោះសំណួរទាំងនេះនៅថ្ងៃនេះ ពេលពួកគេរៀនអំពីការផ្លាស់ប្ដូរនៅក្នុងថ្នាក់ដឹកនាំនៃសាសនាចក្រ ដែលកើតមានឡើងបន្ទាប់ពីការស្លាប់របស់ព្យាការី យ៉ូសែប ស៊្មីធ និង បងប្រុសលោក ហៃរុម ។
សូមពន្យល់ថា បន្ទាប់ពី យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវបានធ្វើទុក្ករកម្ម នោះពួកបរិសុទ្ធបានជួបនឹងការទុក្ខសោកយ៉ាងខ្លាំង ។ ពួកគេមួយចំនួនក៏បានភាន់ច្រឡំផងដែរអំពីនរណានឹងត្រូវដឹកនាំសាសនាចក្រ ។ ពេលអវត្តមានប្រធានសាសនាចក្រ នោះមនុស្សមួយចំនួនបានយល់ថា ភាពជាអ្នកដឹកនាំត្រូវធ្លាក់ទៅលើកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដោយត្រឹមត្រូវ ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបានដាក់នូវការអះអាងខុសឆ្គងថា ពួកគេមានសិទ្ធិដើម្បីដឹកនាំសាសនាចក្រ ។ នៅក្នុងចំណោមពួកគេគឺមាន ស៊ីឌនី រិកដុន និង ជេម ស្ទ្រាង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌចំនួនបីដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្តាប់ និងស្វែងរកមូលហេតុដែល ស៊ីឌនី រិកដុន ដែលបានធ្វើជាអ្នកដឹកនាំដ៏សំខាន់មួយរូបនៅក្នុងសាសនាចក្រអស់រយៈពេលជាច្រើនឆ្នាំ បានគិតថា គាត់គួរតែដឹកនាំសាសនាចក្រ ។
« ស៊ីឌនី រិកដុន ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ បានមកដល់ [ទីក្រុងណៅវូ] ពីភិតស្បឺក រដ្ឋផែនសីលវេញ៉ា នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ១៨៤៤ ។ នៅក្នុងឆ្នាំមុននេះ គាត់បានចាប់ផ្ដើមដើរផ្លូវទាស់នឹងការប្រឹក្សារបស់ព្យាការី យ៉ូសែប ស៊្មីធ ហើយបានបំបែកខ្លួនចេញពីសាសនាចក្រ ។ គាត់បានបដិសេធមិនជួបជាមួយសមាជិកបីរូបនៃពួកដប់ពីរនាក់រួចទៅហើយ កាលនៅទីក្រុង ណៅវូ ហើយជំនួសឲ្យការមកជួបនោះ គាត់បែរជាទៅថ្លែងទៅកាន់ពួកបរិសុទ្ធមួយក្រុមធំ ដែលមកជួបជុំគ្នាថ្វាយបង្គំនៅថ្ងៃអាទិត្យ » (កេរដំណែលរបស់យើង ៖ ប្រវត្តិសង្ខេបរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឆ្នាំ ១៩៩៦ ] ទំព័រ ៦៦ ) ។
ស៊ីឌនី រិកដុន បានកោះហៅឲ្យមានការប្រជុំជាពិសេសមួយនៅថ្ងៃអង្គារ ទី ៦ ខែ សីហា ដើម្បីឲ្យសមាជិកសាសនាចក្រអាចជ្រើសរើសអ្នកគាំពារសាសនាចក្រម្នាក់ ។ វាមើលទៅហាក់ដូចជា ស៊ីឌនី រិកដុន បានព្យាយាមដើម្បីធ្វើឲ្យការប្រជុំនេះមានសមាជិកសាសនាចក្រអនុម័តឲ្យគាត់មានតំណែងជាអ្នកគាំពារសាសនាចក្រ មុនពេលពួកសាវកដប់ពីរនាក់ទាំងអស់ បានត្រឡប់មកពីបេសកកម្មរបស់ពួកគេពីភាគខាងកើតនៃសហរដ្ឋអាមេរិកវិញ ។ ពួកអ្នកដឹកនាំសាសនាចក្រមួយចំនួន បានដឹងថា បងប្រុស រិកដុន អាចនឹងគ្រោង « ឈ្លាតយកឱកាសពីស្ថានភាពរបស់ពួកបរិសុទ្ធ » (History of the Church៧:២២៥ ) ។ ជាអកុសល ដោយសារតែការខិតខំរបស់អែលឌើរ វិលឡឺឌ រីឆាដ និងអែលឌើរ ប៉ាលី ភី ប្រាត្ត ការប្រជុំនោះត្រូវលើកទៅថ្ងៃព្រហស្បតិ៍ ទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ដែលជាពេលដែលពួកសាវកភាគច្រើនបានត្រឡប់មកដល់ទីក្រុងណៅវូវិញ ។
ស៊ីឌនី រិកដុន បានទាមទារថា ដោយសារគាត់ត្រូវបានហៅ និងតែងតាំងជាអ្នកនាំពាក្យរបស់យ៉ូសែប ស្ម៊ីធ ពីមុនមក ( សូមមើលគ. និង ស. ១០០:៩នោះវាជាទំនួលខុសត្រូវរបស់គាត់ដើម្បី « មើលថា សាសនាចក្រនេះត្រូវបានដឹកនាំតាមរបៀបត្រឹមត្រូវ » ( នៅក្នុងHistory of the Church៧:២២៩ ) ។ គាត់ក៏បានអះអាងថា គាត់គួរតែជា « អ្នកគាំពារដល់ប្រជាជន » ហើយថានៅក្នុងការបំពេញនូវទំនួលខុសត្រូវនេះ នោះគាត់កំពុងធ្វើនូវអ្វីដែលព្រះបានបញ្ជាគាត់ឲ្យធ្វើ ( សូមមើលHistory of the Church៧:២៣០ ) ។
-
បើអ្នកបានទៅទីក្រុង ណៅវូ ក្នុងគ្រានោះ តើអ្នកគិតថាការអះអាងរបស់ ស៊ីឌនី រិកដុនយ៉ាងណាដែរ ? តើអ្នកអាចនឹងមានការបារម្ភអ្វីខ្លះ អំពីបងប្រុស រិកដុន ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកពីមូលហេតុដែល ជេម ស្ទ្រាង បាននិយាយថា គាត់គួរតែដឹកនាំសាសនាចក្រ ។
ជេម ស្ទ្រាង ដែលបានទទួលបុណ្យជ្រមុជទឹកនៅខែកុម្ភៈ ឆ្នាំ ១៨៤៤ បានរកឃើញទីតាំងមួយ សម្រាប់ពួកបរិសុទ្ធនៅ រដ្ឋវីស្កុនស៊ីន ក្នុងនិទារឃរដូវឆ្នាំ ១៨៤៤ ។ បន្ទាប់ពីទុក្ករកម្ម នោះជេម ស្ទ្រាង បានអះអាងថា បានទទួលសំបុត្រមួយមកពី យ៉ូសែប ស៊្មីធ ដោយថ្លែងថា គាត់ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកស្នងតំណែងយ៉ូសែប ។ សំបុត្ររបស់ ជេម ស្ទ្រាង ដែលគាត់បានបង្ហាញដល់សមាជិកសាសនាចក្រ បានមាននូវហត្ថលេខារបស់ យ៉ូសែប ស៊្មីធ ។ ជេម ស្ទ្រាង បានអះអាងឲ្យធ្វើជាព្យាការីបន្ទាប់ ហើយបានប្រកាសតំណែងរបស់គាត់នៅក្នុងសន្និសីទមួយរបស់សាសនាចក្រ នៅទីក្រុងមីឈីហ្គែន នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ១៨៤៤ ។
-
បើអ្នកបាននៅជាមួយនឹងពួកបរិសុទ្ធនៅ ទីក្រុងមីឈីហ្គែន តើអ្នកគិតថាអ្នកនឹងជឿទៅលើការអះអាងរបស់ ជេម ស្ទ្រាង ដែរឬទេ ? តើអ្នកអាចនឹងមានការបារម្ភអ្វីខ្លះ អំពីការអះអាងទាំងនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌចំនួនប្រាំដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សស្ដាប់នូវអ្វីដែល ព្រិកហាំ យ៉ង់ បានប្រាប់ដល់អ្នកដឹកនាំបព្វជិតភាពដទៃទៀត ដោយរួមទាំងសមាជិកនៃកូរ៉ូមនៃពួកសាវកដប់ពីរនាក់ ដែលនៅទីក្រុង ណៅវូ អំពីនរណាគួរតែដឹកនាំសាសនាចក្រ ៖
អែលឌើរ យ៉ូហាន ថេលើរ, វិលឡឺដ រីឆាដ, ប៉ាលី ភី ប្រាត្ត គឺបាននៅក្នុងទីក្រុងណៅវូស្រាប់ នៅពេលស៊ីឌនី រិកដុន បានមកដល់ ។ ពួកសាវកឯទៀតភាគច្រើនព្រមទាំង ព្រិកហាំ យ៉ង់ បានត្រឡប់មកដល់ទីក្រុង ណៅវូ វិញនាល្ងាចថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៤៤ ។ នៅថ្ងៃបន្ទាប់ ថ្ងៃទី ៧ ខែ សីហា ពួកសាវកបានជួបជុំក្រុមប្រឹក្សានៅផ្ទះរបស់យ៉ូហាន ថេលើរ ។ នាពេលរសៀលនៅថ្ងៃនោះ ពួកសាវកដប់ពីរនាក់ ក្រុមប្រឹក្សាជាន់ខ្ពស់ និងពួកសង្ឃជាន់ខ្ពស់បានជួបជុំគ្នា ។ ប្រធាន យ៉ង់ បានសួរដល់ស៊ីឌនី រិកដុន ឲ្យថ្លែងប្រាប់ពីសារលិខិតរបស់គាត់ដល់ពួកបរិសុទ្ធ ។ ស៊ីឌនី រិកដុន បានប្រកាសដោយអង់អាចថា គាត់បានឃើញការនិមិត្តមួយ ហើយថាគ្មានបុរសណាអាចបន្តតំណែង យ៉ូសែប ស្ម៊ីធ ជាប្រធាននៃសាសនាចក្រទេ ។ ភ្លាមនោះលោកបានស្នើថា លោកត្រូវបានតែងតាំងជាអាណាព្យាបាលនៃប្រជាជននេះ ។
ក្រោយពី ស៊ីឌនី រិកដុន បានបញ្ចប់សុន្ទរកថារបស់គាត់ ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ ៖
« ខ្ញុំមិនខ្វល់ថានរណាដឹកនាំសាសនាចក្រនោះទេ … ប៉ុន្ដែមានរឿងមួយដែលខ្ញុំត្រូវតែដឹង ហើយថានោះជាអ្វីដែលព្រះមានបន្ទូលអំពីវា ។ ខ្ញុំមានកូនសោ និង មានវិធីជាច្រើនក្នុងការទទួលបានព្រះឆន្ទៈនៃព្រះលើការងារនេះ ។…
« យ៉ូសែប បានប្រគល់មកលើក្បាលយើង [សំដៅទៅលើកូរ៉ុមនៃពួកសាវកដប់ពីរនាក់] នូវកូនសោ និងអំណាចទាំងអស់ ដែលជារបស់ផងសាវក ដែលលោកផ្ទាល់បានកាន់ មុនពេលលោកត្រូវបាននាំយកទៅ ។…
« តើយ៉ូសែប បាននិយាយប៉ុន្មានដងដល់ពួកសាវកថា ‹ ខ្ញុំបានដាក់គ្រឹះ ហើយអ្នកត្រូវតែសាងនៅលើវា ដ្បិតនៅលើស្មាអ្នក នោះនគរនឹងសម្រាក › » ( នៅក្នុងHistory of the Church៧:២៣០ ) ។
-
ហេតុអ្វីបានជាទីបន្ទាល់របស់ព្រិកហាំ យ៉ង់ អំពីកូនសោនៃបព្វជិតភាពសំខាន់ម្ល៉េះ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ពួកសាវកកាន់កូនសោទាំងអស់នៃអំណាចបព្វជិតភាពដែលចាំបាច់ដើម្បីធ្វើជាអធិបតីដល់សាសនាចក្រ) ។
សូមពន្យល់ថា នៅពេលសាវកម្នាក់ត្រូវបានតែងតាំង នោះលោកត្រូវបានប្រគល់ឲ្យនូវកូនសោចាំបាច់ទាំងអស់នៃបព្វជិតភាពនៅលើផែនដីនេះ ( សូមមើលគ. និង ស. ១១២:៣០-៣២) ប៉ុន្តែសិទ្ធិអំណាចដើម្បីអនុវត្តកូនសោទាំងនោះ ត្រូវបានកំណត់ចំពោះតែសាវករៀមច្បង ប្រធាននៃសាសនាចក្រតែប៉ុណ្ណោះ ។
សូមអានឲ្យឮៗនូវសេចក្ដីណែនាំដូចខាងក្រោម ដែលបានផ្តល់ឲ្យ ដោយ យ៉ូសែប ស៊្មីធ ទៅកាន់ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅខែមករា ឆ្នាំ ១៨៣៦ មានរយៈពេលច្រើនជាងប្រាំបីឆ្នាំ មុនពេលលោកបានស្លាប់ ៖
« ពួកដប់ពីរនាក់ ពុំស្ថិតនៅក្រោមអ្នកផ្សេងក្រៅពី គណៈប្រធានទីមួយ នោះឡើយ… ‹ ហើយកន្លែងណាបើគ្មានខ្ញុំ នោះគ្មានគណៈប្រធានទីមួយ ធ្វើជាអធិបតីលើពួកដប់ពីរនាក់ឡើយ ›» ( នៅក្នុង History of the Church២:៣៧៤ ) ។
-
ផ្អែកទៅលើសេចក្ដីថ្លែងការណ៍នេះ តើមានអ្វីកើតឡើងចំពោះគណៈប្រធានទីមួយ នៅពេលប្រធានសាសនាចក្រស្លាប់ ? តើនរណាដឹកនាំសាសនាចក្រ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖នៅពេលប្រធាននៃសាសនាចក្រស្លាប់ទៅ នោះគណៈប្រធានទីមួយ ត្រូវបានរំលាយ ហើយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានក្លាយជាកូរ៉ុមជាអធិបតី ) ។
សូមពន្យល់ថា នៅពេលប្រធានសាសនាចក្រស្លាប់ នោះទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ នឹងត្រឡប់ទៅតំណែងពួកលោកម្ដងទៀតក្នុងនាមជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយផ្អែកលើភាពជាសិស្សច្បងរបស់ខ្លួននៅក្នុងកូរ៉ុម ។ នៅពេលកូរ៉ុមត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៨៣៥ នោះភាពជារៀមច្បង គឺត្រូវបានសម្រេចដោយវ័យ ។ ឥឡូវ ភាពជារៀមច្បង គឺត្រូវបានកំណត់ដោយកាលបរិច្ឆេទដែលបុរសម្នាក់បានក្លាយទៅជាសមាជិកនៃកូរ៉ុមនៃពួកដប់ពីរនាក់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១២៧-១២៨ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់រកមើលថាតើនរណា គឺជាសាវករៀមច្បង និងជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅគ្រាដែលយ៉ូសែប ស្ម៊ីធ ស្លាប់ ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
-
ផ្អែកទៅលើអ្វីដែលអ្នកបានរៀន ហេតុអ្វីបានជាអ្នកស្ម័គ្រចិត្តធ្វើតាម ព្រិកហាំ យ៉ង់ បន្ទាប់ពីការស្លាប់របស់ ព្យាការីយ៉ូសែប ស្ម៊ីធ ?
សូមបំពេញគោលលទ្ធិនៅលើក្ដារខៀនដោយបន្ថែមនូវផ្នែកដែលបានគូសបន្ទាត់ពីក្រោម ៖នៅពេលប្រធាននៃសាសនាចក្រស្លាប់ នោះគណៈប្រធានទីមួយ ត្រូវបានរំលាយ ហើយកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានក្លាយទៅជាកូរ៉ុមជាអធិបតី នៅក្រោមការដឹកនាំរបស់សាវករៀមច្បង ។
ពួកបរិសុទ្ធជាច្រើន បានទទួលសាក្សីមួយថា ព្រិកហាំ យ៉ង់ គួរតែដឹកនាំសាសនាចក្រ
សូមពន្យល់ថា នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ពួកបរិសុទ្ធនៅទីក្រុងណៅវូបានប្រជុំគ្នានៅម៉ោង ១០ ព្រឹក ដើម្បីស្ដាប់ ស៊ីឌនី រិកដុន ធ្វើការអះអាងខ្លួនថាជាអ្នកគាំពារសាសនាចក្រ ។ ដោយសារតែខ្យល់បានបោកបក់ទៅចំវេទិកា នោះ ស៊ីឌនី រិកដុន បាននៅត្រង់កន្លែងក្នុងរទេះសេះមួយ ពីខាងក្រោយក្រុមជំនុំដែលបានជួបជុំគ្នា ដូច្នេះប្រជាជនពុំអាចឮសំឡេគាត់ច្បាស់ឡើយ ។ ដែលក្រុមជំនុំត្រូវបែរក្រោយដើម្បីពួកគេអាចមើលឃើញស៊ីឌនី រិកដុន នៅពេលគាត់និយាយ ។ គាត់បាននិយាយដល់ពួកបរិសុទ្ធដែលមកប្រជុំរាប់ពាន់នាក់ អស់រយៈពេលមួយម៉ោងកន្លះ ដោយពន្យល់ពីមូលហេតុដែលគាត់គួរតែក្លាយជាអ្នកគាំពារសាសនាចក្រ ។ មនុស្សបីបួននាក់បាននិយាយថា សុន្ទរកថារបស់គាត់មិនមែនជាការបំផុសគំនិតនោះទេ ។
ប្រធាន ព្រិកហាំ យ៉ង់ និង អ្នកដឹកនាំសាសនាចក្រដទៃទៀត បានមកចូលរួម ហើយអង្គុយនៅលើវេទិកាប្រទល់មុខនឹង ស៊ីឌនី រិកដុន ដែលកំពុងតែថ្លែងនោះ ។ ខ្យល់បានស្ងប់ទៅវិញ ត្រង់ពេលនេះ ។ បន្ទាប់ពី ស៊ីឌនី រិកដុនបានបញ្ចប់ ប្រធាន ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ ។ បណ្តាជនទាំងឡាយបានងាកត្រឡប់មកស្ដាប់ ព្រិកហាំ យ៉ង់ មានប្រសាសន៍ ហើយបែរខ្នងទៅរទេះសេះដែលស៊ីនឌី រិកដុនស្ថិតនៅនោះវិញ ។ ( សូមមើល George Q. Cannon, « Discourse, » Deseret News, ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៨៨៣, ៦៧ ) ។ ប្រធាន ព្រិកហាំ យ៉ង់ បាននិយាយដោយខ្លី ហើយបានថ្លែងថា លោកចង់ត្រឡប់មកក្រុងណៅវូ ដើម្បីចូលរួមរំលែកទុក្ខដល់ព្យាការី ជាជាងដើម្បីមកតែងតាំងអ្នកដឹកនាំថ្មីមួយ ។ លោកបានប្រកាសថា ការប្រមូលផ្តុំនៃថ្នាក់ដឹកនាំ និងសមាជិកនឹងធ្វើឡើងពេលក្រោយនៅថ្ងៃនោះវេលាម៉ោង ២ រសៀល ។ ក្រោយមកសមាជិកមួយចំនួនរបស់សាសនាចក្របានថ្លែងទីបន្ទាល់ថា ពេលប្រធាន ព្រិកហាំ យ៉ង បានមានប្រសាសន៍ នោះពួកគេបានឃើញថាទឹកមុខរបស់លោកបានផ្លាស់ប្តូរ ហើយបានឮសំឡេងរបស់លោកបានផ្លាស់ប្តូរ ហើយលោកបានបានមានទឹកមុខ និងសំឡេងដូចនឹងព្យាការី យ៉ូសែប ស៊្មីធ ។ ព្រឹត្តការណ៍ដ៏អព្ភូតហេតុនេះ បានជួយឲ្យពួកបរិសុទ្ធជាច្រើនបានដឹងថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យ ព្រិកហាំ យ៉ង់ ដឹកនាំសាសនាចក្រ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវឧទាហរណ៍ដូចខាងក្រោមអំពីអ្វីដែលពួកបរិសុទ្ធជាច្រើនបានមើលឃើញ និងបានស្ដាប់ឮៗ ៖
បេនយ៉ាមីន អេហ្វ ចនសុន បានរំឭកថា « រំពេចដែលលោក [ព្រិកហាំ យ៉ង់] មានប្រសាសន៍ភ្លាម នោះខ្ញុំបានក្រោកឈរឡើង ដ្បិតវាគឺជាសំឡេងរបស់ យ៉ូសែប គ្រប់ពាក្យ ហើយរូបរាងលោកផ្ទាល់ ទាំងអាកប្បកិរិយា សម្លៀកបំពាក់ និងរូបរាង គឺដូចជា យ៉ូសែបផ្ទាល់ នៅរស់រវើក ហើយខ្ញុំដឹងមួយរំពេចនោះថា ព្រះវិញ្ញាណ និងមានជារូបរបស់យ៉ូសែបមកគ្របលើលោក » (My Life’s Review១០៤ ដូចបានដកស្រង់នៅក្នុងChurch History in the Fulness of Times Student Manual,បោះពុម្ពជាលើកទីពីរ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ២៩១) ។
វិលលាម ស៊ី ស្តេន បានពិពណ៌នាថា ព្រិកហាំ យ៉ង់ នៅពេលកំពុងតែនិយាយ « សំឡេងលោកគឺដូចជាសំឡេងរបស់ ព្យាការីយ៉ូសែប ។ ខ្ញុំបានគិតវា ជាយ៉ូសែប ហើយមានមនុស្សរាប់ពាន់បានស្ដាប់ឮដូចគ្នានេះដែរ » (នៅក្នុងHistory of the Church៧:២៣៦ ) ។
វិលហ្វូឌ វូឌដ្រុព្វ បានសរសេរថា « បើខ្ញុំពុំធ្លាប់បានឃើញ ព្រិកហាំ យ៉ង់ ដោយផ្ទាល់ភ្នែករបស់ខ្ញុំទេ នោះគ្មាននរណាម្នាក់ ដែលអាចមកបញ្ចុះបញ្ចូលខ្ញុំឲ្យជឿថាអ្នកដែលឡើងនិយាយនោះពុំមែនជា យ៉ូសែប ស៊្មីធ នោះឡើយ ហើយមនុស្សគ្រប់រូបដែលបានស្គាល់បុរសទាំងពីររូបនេះ អាចថ្លែងទីបន្ទាល់ចំពោះព្រឹត្តិការណ៍នេះបាន ( នៅក្នុង History of the Church៧:២៣៦ ) ។
សូមពន្យល់ថា អំឡុងការប្រជុំបានធ្វើឡើងក្រោយមកនៅថ្ងៃនោះ វេលាម៉ោង ២:០០ រសៀល នោះ ព្រិកហាំ យ៉ង់ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ផ្សេងទៀតបានមានប្រសាសន៍ ។ នៅពេលលោកបាននិយាយនារសៀលនោះ មានពួកបរិសុទ្ធជាច្រើនបាននិយាយថា ព្រិកហាំ យ៉ង់ បានមើលទៅ និងស្ដាប់ទៅឮដូចជាយ៉ូសែប ស្ម៊ីធ ។ ចច ឃ្យូ ខានុន ដែលមានអាយុ ១៧ ឆ្នាំនាគ្រានោះ បានចងចាំថា « វាគឺជាសំឡេងរបស់ យ៉ូសែប ផ្ទាល់មែន ។… វាហាក់ដូចជានៅក្នុងភ្នែករបស់មនុស្សដែលនៅទីនោះ មើលឃើញថាជាយ៉ូសែប ដែលកំពុងឈរនៅចំពោះមុខពួកគេនោះ » ( នៅក្នុង History of the Church,៧:២៣៦; សូមមើលផងដែរ Edward William Tullidge, Life of Brigham Youngឆ្នាំ ១៨៧៧], ទំព័រ ១១៥) ។ បន្ថែមលើអព្ភូតហេតុនោះ ពួកបរិសុទ្ធជាច្រើនក៏បានមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សីដល់ពួកគេថា ព្រិកហាំ យ៉ង់ និងកូរ៉ុមនៃពួកដប់ពីរនាក់ត្រូវបានហៅដោយព្រះដើម្បីដឹកនាំសាសនាចក្រ ។ នៅពេលបញ្ចប់នៃការប្រជុំនេះ ពួកបរិសុទ្ធនៅទីក្រុងណៅវូបានបោះឆ្នោតដោយអនាមិកដើម្បីគាំទ្រដល់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយមានព្រិកហាំ យ៉ង់ ជាប្រធានដើម្បីដឹកនាំសាសនាចក្រ ។ ទោះជាយ៉ាងណាក្ដី ពុំមែនសមាជិកគ្រប់រូបនៃសាសនាចក្របានជ្រើសរើសដើម្បីធ្វើតាមពួកសាវកនៅទីបញ្ចប់នោះទេ ។ ប្រជាជនខ្លះបានជ្រើសរើសធ្វើតាមបុគ្គលនានាដូចជា ស៊ីឌនី រិកដុន និងជេម ស្ទ្រាង ដែលបានបង្កើតសាសនាចក្រផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ ។
-
តើព្រះអម្ចាស់បានប្រទានពរដល់ពួកបរិសុទ្ធឲ្យដឹងថា តើនរណាដែលទ្រង់បានចាត់តាំងឲ្យដឹកនាំសាសនាចក្រយ៉ាងដូចម្ដេច ?
-
តើយើងអាចដឹងថា អ្នកដឹកនាំសាសនាចក្រសព្វថ្ងៃនេះត្រូវបានហៅដោយព្រះដោយរបៀបណា ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងអាចទទួលបានសាក្សីមួយថា អស់អ្នកដែលដឹកនាំសាសនាចក្រត្រូវបានហៅបម្រើដោយព្រះ ) ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីទទួលទីបន្ទាល់មួយថា អ្នកដឹកនាំសាសនាចក្ររបស់យើង ត្រូវបានហៅពីព្រះ ?
-
តើនៅពេលណា ដែលអ្នកបានទទួលសាក្សីមួយថា អ្នកដឹកនាំនៃសាសនាចក្រម្នាក់ ត្រូវបានហៅពីព្រះ ? តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីទទួលបានសាក្សីនោះ ?
សូមពន្យល់ថា នៅពេលយ៉ូសែប ស្ម៊ីធ បានស្លាប់ទៅ សាវករៀមច្បង (ព្រិកហាំ យ៉ង់ ) គឺអាចអនុវត្តកូនសោអំណាចបព្វជិតភាពទាំងអស់បានភ្លាមៗ ។ លោកមានសិទ្ធិដើម្បីទទួលវិវរណៈស្ដីអំពីពេលវេលាណា ដើម្បីរៀបចំគណៈប្រធានទីមួយថ្មី ។ នៅក្នុងឆ្នាំ ១៨៤៧ -- មានរយៈពេលច្រើនជាងពីរឆ្នាំ បន្ទាប់ពីការធ្វើទុក្ករកម្ម-- ព្រិកហាំ យ៉ង់ ត្រូវបានបំផុសគំនិតឲ្យរៀបចំគណៈប្រធានទីមួយម្តងទៀត ជាជាងបន្ដដឹកនាំសាសនាចក្រក្នុងនាមជាប្រធាននៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
សូមបង្ហាញរូបភាពនៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ពេលបច្ចុប្បន្ន ។ ដើម្បីផ្ដល់ឱកាសដល់សិស្សសង្ខេបនូវអ្វីដែលពួកគេបានរៀន សូមឲ្យពួកគេពន្យល់នូវអ្វីដែលបានកើតឡើងចំពោះគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅពេលប្រធាននៃសាសនាចក្រស្លាប់ ។ សូមឲ្យពួកគេប្រាប់ថា នរណានឹងក្លាយជាប្រធានសាសនាចក្រ ឬសាវករៀមច្បង បើប្រធានសាសនាចក្របច្ចុប្បន្នស្លាប់នៅថ្ងៃនេះនោះ ។
អ្នកអាចនឹងចង់បញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់ថា កូនសោ និងអំណាចបព្វជិតភាពដូចគ្នាដែលយ៉ូសែប ស្ម៊ីធ បានប្រគល់ដល់ព្រិកហាំ យ៉ង់ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ត្រូវបានកាន់នៅថ្ងៃនេះដោយប្រធាននៃសាសនាចក្រ ទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយ និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អ្នកក៏អាចចែកចាយផងដែរពីរបៀបដែលអ្នកទទួលបានទីបន្ទាល់ថា អ្នកដឹកនាំសាសនាចក្រត្រូវបានហៅដោយព្រះ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកប្រកបដោយការអធិស្ឋានដើម្បីទទួលបាន ឬពង្រឹងដល់ទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិត ដែលពួកគេបានពិភាក្សាថ្ងៃនេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
កាលវេលានៃការស្នងតំណែងបន្តនៅក្នុងគណៈប្រធានបន្ទាប់ពីការធ្វើទុក្ករកម្មរបស់ យ៉ូសែប ស៊្មីធ
កាលបរិច្ឆេទ | |
---|---|
ថ្ងៃទី ២៧ មិថុនា ឆ្នាំ ១៨៤៤ |
យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវបានគេធ្វើទុក្ករកម្ម ។ |
ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ១៨៤៤ |
ពិធីបើកមុខសាកសពជាសាធារណៈរបស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ។ |
ថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ១៨៤៤ |
វិលឡឺដ រីឆាដ និង យ៉ូហាន ថេលើរ ដែលរងរបួស គឺជាសាវកតែពីរនាក់គត់ដែលនៅទីក្រុង ណៅវូ |
ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៤៤ |
ប៉ាលី ភី ប្រាត្ត ត្រឡប់ទៅទីក្រុង ណៅវូ វិញ ហើយបានជួយ វិលឡឺដ រិចឺត្ស និង យ៉ូហាន ថេលើរ រក្សារបៀបរៀបរយនៅក្នុងសាសនាចក្រ ។ |
ថ្ងៃទី ៣ ខែសីហា ឆ្នាំ ១៨៤៤ |
ស៊ីឌនី រិកដុន បានទៅដល់ទីក្រុង ណៅវូ ពីភិតស្បឺក រដ្ឋផែនសីលវេញ៉ា ។ |
ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៨៤៤ |
ស៊ីឌនី រិកដុន បានប្រាប់ដល់ពួកបរិសុទ្ធមួយក្រុមថា គាត់គួរតែធ្វើការជាអាណាព្យាបាលរបស់សាសនាចក្រ ហើយចង់មានការប្រជុំពិសេសមួយត្រូវធ្វើឡើងនៅថ្ងៃទី ៦ ខែ សីហា ដើម្បីអនុមតិដល់ការតែងតាំងរបស់គាត់ ។ ការប្រជុំត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី ៨ ខែ សីហា ។ |
ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៤៤ |
ពួកសាវកផ្សេងទៀតភាគច្រើនព្រមទាំង ព្រិកហាំ យ៉ង់ បានត្រឡប់មកទីក្រុង ណៅវូ ពីបេសកកម្មរបស់ខ្លួន ។ |
ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ១៨៤៤ |
លុះព្រឹកឡើង ពួកសាវកបានជួបជុំគ្នានៅក្នុងផ្ទះរបស់ យ៉ូហាន ថេលើរ ដែលរងរបួសនោះ ។ នៅការប្រជុំពេលរសៀលមួយរបស់ពួកសាវក ក្រុមប្រឹក្សាជាន់ខ្ពស់ និងសង្ឃជាន់ខ្ពស់ ស៊ីឌនី រិកដុន បានអះអាងជាថ្មីម្ដងទៀតថា គាត់គួរតែជាអ្នកគាំពារសាសនាចក្រ ។ ព្រិកហាំ យ៉ង់ បានថ្លែងថា លោក [ព្រិកហាំ យ៉ង់] កាន់កូនសោទាំងឡាយ ហើយចង់ធ្វើតាមព្រះហឬទ័យរបស់ព្រះអម្ចាស់នៅក្នុងរឿងសំខាន់នេះ ។ |
ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៨៤៤ |
អំឡុងការប្រជុំនៅម៉ោង ១០ ព្រឹក ស៊ីឌនី រិកដុន បាននិយាយរយៈពេលមួយម៉ោងកន្លះទៅកាន់ពួកបរិសុទ្ធរាប់ពាន់នាក់ ដែលកំពុងជួបជុំគ្នា ដោយពន្យល់ថា ហេតុអ្វីគាត់គួរតែជាអ្នកគាំពារសាសនាចក្រ ។ ព្រិកហាំ យ៉ង់ ក៏បានថ្លែងផងដែរ ហើយបានហៅពួកបរិសុទ្ធមកជួបជុំគ្នាម្ដងទៀត ដើម្បីធ្វើការប្រជុំនៅម៉ោង ២ រសៀល ។ អំឡុងការប្រជុំទាំងពីរលើកនោះ ពួកបរិសុទ្ធជាច្រើនបានឃើញ ព្រិកហាំ យ៉ង់ បង្ហាញរូបរាង និង សំឡេងដូចជាព្យាការី យ៉ូសែប ស៊្មីធ ។ អំឡុងការប្រជុំម៉ោង ២ រសៀល ពួកបរិសុទ្ធបានគាំទ្រ ព្រិកហាំ យ៉ង់ និង ពួកសាវកដប់ពីរនាក់ ជាអ្នកដឹកនាំសាសនាចក្រ ។ មានសមាជិកនៃសាសនាចក្រជាច្រើន បានធ្វើជាសាក្សីអំពីរូបរបស់ព្យាការី យ៉ូសែប ស៊្មីធ មកគ្របបាំងលើ ព្រិកហាំ យ៉ង់ ដែល បានមានរូបរាង និងសំឡេងដូចជា យ៉ូសែប ស្ម៊ីធ ក្នុងពេលបណ្ដោះអាសន្ន ។ |
ការស្នងតំណែងបន្តនៅក្នុងគណៈប្រធាននៃសាសនាចក្រ ត្រូវបានបង្កើតឡើងដោយព្រះអម្ចាស់
ការស្នងតំណែងបន្តនៅក្នុងគណៈប្រធាននៃសាសនាចក្រ ត្រូវបានបង្កើតឡើងដោយព្រះអម្ចាស់ ។ សាសនាចក្រពុំដែលគ្មានអ្នកដឹកនាំដ៏បំផុសគំនិតទេ ហើយគ្មានមូលហេតុណាដែលត្រូវមានពាក្យចចាមអារាម ឬទំនាស់អំពីនរណានឹងក្លាយជាប្រធានសាសនាចក្របន្ទាប់នោះទេ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « ព្រះទ្រង់ញាណដឹងរឿងគ្រប់យ៉ាង តាំងពីពេលចាប់ផ្ដើមដល់ចុងបញ្ចប់ ហើយគ្មានមនុស្សណាអាចក្លាយជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវ ដោយចៃដន្យនោះទេ ឬបានបន្តនៅទីនោះដោយចៃដន្យ ឬត្រូវបានហៅត្រឡប់ទៅផ្ទះដោយចៃដន្យនោះដែរ » («Jesus Christ—Gifts and Expectations,»New Eraខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៦-១៧ ) ។
ការប្រគល់កូនសោនៃនគរមកលើ កូរ៉ុមនៃពួកសាវកដប់ពីរនាក់របស់យ៉ូសែប ស៊្មីធ
វិលហ្វូឌ វូឌដ្រុព្វ ដែលជាសមាជិកមួយរូបនៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានកត់ត្រានូវអ្វីដែលបានកើតឡើងនៅក្នុងខែ មិនា ឆ្នាំ ១៨៤៤ ពីមុនពេល យ៉ូសែប ស៊្មីធ ត្រូវគេសម្លាប់ថា ៖
« លោកបានឈររយៈពេលបីម៉ោងនៅក្នុងបន្ទប់មួយ ថ្លែងមកកាន់យើងនូវការបង្រៀនចុងក្រោយរបស់លោក ។ នៅក្នុងបន្ទប់មានពេញទៅដោយពន្លឺរស្មី ។ ផ្ទៃមុខរបស់លោករស្មីភ្លឺថ្លា សម្ដីរបស់លោកគឺថ្លែងយ៉ាងច្បាស់ៗដូចជាផ្លេកបន្ទោរមកកាន់យើង ។ គ្រប់ពាក្យបានចាក់ចូលក្នុងគ្រប់ផ្នែកនៃរូបកាយរបស់យើង ចាប់តាំងពីក្បាលរហូតដល់ចុងជើង ។ លោកមានប្រសាសន៍ថា ‹ បងប្អូនប្រុសអើយ ព្រះអម្ចាស់ដ៏មានមហិទ្ធិឬទ្ធិ បានផ្សារភ្ជាប់មកលើក្បាលខ្ញុំនូវគ្រប់បព្វជិតភាព គ្រប់កូនសោ គ្រប់អំណាច គ្រប់គោលការណ៍ដែលជារបស់ផងនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនៃពេលដ៏ពេញកំណត់ និងដើម្បីស្ថាបនាឡើងនៃនគរព្រះ ។ ខ្ញុំបានផ្សារភ្ជាប់នៅលើក្បាលរបស់បងប្អូននូវគ្រប់គោលការណ៍ គ្រប់បព្វជិតភាព គ្រប់ភាពជាសាវក និងកូនសោទាំងឡាយនោះនៃនគរព្រះ ហើយឥឡូវនេះ អ្នកត្រូវត្រៀមស្មាដើម្បីទទួលខុសត្រូវចំពោះនគរនេះ បើមិនដូច្នោះអ្នកនឹងត្រូវបណ្ដាសារ ›» (Teachings of Presidents of the Church: Wilford Woodruff[ ឆ្នាំ ២០០៤]xxxii) ។