សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុសស្រី វា​ជា​កិត្តិយស​របស់ខ្ញុំ​ណាស់​ដើម្បី​ឧទ្ទេសនាម​ពួក​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ ដើម្បី​ទទួល​ការគាំទ្រ​ពី​បងប្អូន ។

សូម​បង្ហាញ​ការ​គាំទ្រ​តាម​ធម្មតា​ទោះជា​បងប្អូន​នៅ​កន្លែង​ណា​ក្តី ។ បើ​មាន​អ្នក​ជំទាស់​នឹង​ការដាក់​ស្នើ​នេះ យើង​សូម​ឲ្យ​បងប្អូន​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​បងប្អូន ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ដាល្លិន ហារីស អូក ជាទី​ប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ព្រមទាំង ហិនរី ប៊ែនញៀន អាវរិង ជា​ទី​ប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន អេក អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​សមាជិកក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ អិម រ័សុល បាឡឺដ, ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌេល ជី រេនឡាន់, ហ្គើរីត ដបុលយូ ហ្គង និង អូលីសេស សូរ៉េស ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា ។

យើង​សុំ​ដោះលែង​អែលឌើរ វេឌើរហ្វដ ធី ក្លេតុន, ឡឺគ្រែន អ ខឺតធិស ជុញ្ញ័រ, រ៉ានឌី ឌី ហ្វាំង, គ្រីស្ទូហ្វិល ហ្គូលឌិន, វ៉លធើរ អែហ្វ ហ្គុង ស្សាឡែស្ស, ឡារី អេស ខាឆើរ, លីន ជី រ៉ូប៊ីនស៍ និង យូសែប ដបុលយូ ស៊ីតាទី ពី​ពួកចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ហើយ​ផ្ដល់​ដល់​ពួកលោក​នូវ​តំណែង​កិត្តិយស ។

បងប្អូន​ដែល​ចង់​ចូលរួម​បង្ហាញ​ការថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ប្រុស​ទាំងនេះ និង​ភរិយា​របស់​ពួកលោក និង​ក្រុមគ្រួសារ​របស់​ពួកលោក​ចំពោះ​ការបម្រើ​ដ៏​លះបង់ខ្ពស់ របស់​ពួកលោក សូម​បង្ហាញ​ដោយ​ការលើក​ដៃ ។

យើង​ក៏​សូម​បង្ហាញ​អំណរគុណ​ដល់​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ដែល​បាន​បញ្ចប់​ការបម្រើ​របស់​ពួកលោក​កាលពី​ឆ្នាំ​មុន​នេះ ហើយ​ឈ្មោះ​របស់​ពួកលោក​អាច​រកបាន​នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

អស់​អ្នក​ដែល​ចង់​ចូលរួម​បង្ហាញ​នូវ​ការដឹងគុណ​ជា​មួយ​នឹង​ពួក​យើង ចំពោះ​ការបម្រើ​ដ៏​ឧត្ដុង្គឧត្ដម​របស់​បងប្អូន​ប្រុស​ទាំងនេះ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួក​ចិតសិបនាក់​ប្រចាំ​តំបន់—រួម​មាន​ពួកចិត​សិបនាក់​ប្រចាំ​តំបន់​ថ្មី​ប្រាំមួយ​រូប ដែល​បាន​ប្រកាស​នៅ​ដើម​សប្ដាហ៍​នេះ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org—និង​ពួកអ្នក​កាន់​តំណែង​ទូទៅ​ដទៃ​ទៀត​ដូច​បាន​ធ្វើ​ឧទ្ទេសនាម​មក​នេះ ។

បងប្អូន​ទាំងឡាយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការលើកដៃ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

សូម​អរគុណ​បងប្អូន​ប្រុស​ស្រី​ចំពោះ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ជាបន្ត​បន្ទាប់​របស់​បងប្អូន​ជំនួស​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ផ្លាស់ប្តូរ​ចំពោះពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម​ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

រ៉ូខាដូ ជេ បាទីសស្តា ,វីលលី ប៊ីនណី, ប៊ើនហាត ហ្សីសស្លា, នេហ្សិន អ.អេមម៉ារី , ស៊ីអូណី តូរីអូន, អ៊ីហ្វើស អេស វៃមិន ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម ​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០២២ ៖

ល្វីស អ័រ អាប៊ីហ្ស៊ុ, ម៉ៃខល វី. ប៊ើហាសស្ទី, ដេវីឌ អេ បេណាល់សាហ្សា, ប៊ើន អេស ប្រ៊ដ​បេន, ឃេវីន អ៊ី. ខលឌើរវ៉ូត, ឡូស៊ីអូណូ ខាសស្ករឌី, ទីង ជុង ឆាង, អេរ៉ៀល អ៊ី ខាផារ៉ូ, ប៉ាប្លូ អេជ ឆាវេស្ស, រេមិន អេ ខាល់ធើរ, ហូសេ អិល ដាល់ ហ្គាសូ, អាលីសានត្រូ ឌីនី ឆៃឆី, ខាឡូស អ័រ ហ្វុស្កូ ជុញ្ញ័រ, ចច អេ ហ្គាស៊ីយ៉ា, ហ្គារី អេហ្វ ហ្គេសេល, ខាល ឌី ហឺស, រេន អេស ចនសុន, ជេ ប៊ី ជូនស៍,ផល អិន ឡេគីយ៉ាស, អាធើរ ជេ មីរ៉ាន់ដា, អេលី ខេ ម៉ុងហ្គា, អេ. ហ្វាប៊ីអូ ម៉ូស្កូសូ, យ៉ូថាកា ណាហ្គាថូម៉ូ, ជួន ស៊ី ប៉ូហ្សូ, អាន់ថូនី ក្វេស៊ី, ម៉ាទីន ស៊ី រីយ៉ូស, សេនឌីណូ រ៉ូមែន, ចននី អេហ្វ រូស្ស, រ៉ូសេនដូ សានថូស, ហ្គរដុន អេច ស្ម៊ីធ, ខេ រ៉យ ទូនីក​លីហ្វេ ។

អែលឌើរ លីវី ដបុលយូ.ហេល និង ​អែលឌើរ អ៊ីណូ អេហ្វ គូផូ ដែល​កំពុង​បម្រើ​ជា​អ្នក​ចិតសិប​នាក់​ប្រចាំ​តំបន់ បាន​ទទួល​មរណភាព​នៅ​ឆ្នាំ ២០២២ ។