២០១៩
អំណរគុណ​ចំពោះ​ឪពុក​ម្ដាយ
ខែ មិថុនា ឆ្នាំ ២០១៩


សារ​លិខិត​គណៈ​ប្រធាន​ទី​មួយ

អំណរគុណ​ចំពោះ​ឪពុក​ម្ដាយ

កែសម្រួល​មកពី « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈសម្រាប់​ជីវិត​របស់យើង » សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៨ ។

រូបភាព
Grateful for Parents

ជីដូន​ជីតា​ទួត​ខ្ញុំ​ទាំង​ប្រាំ​បី​នាក់​បាន​ចូលជា​សមាជិក​សាសនាចក្រ​នៅ​ទ្វីប​អឺរ៉ុប ។ ពួកលោក​មាន​ភាពស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ ។ បន្ទាប់​ពី​នោះ​មក ជីដូនជីតា​មួយ​ចំនួន​របស់​ខ្ញុំ​ពុំ​បាន​បន្ត​រស់នៅ​តាម​ដំណឹងល្អ​ទេ ។ ដោយ​សារ​រឿង​នេះ ឪពុក​ម្ដាយ​ខ្ញុំ​ពុំ​បាន​ទៅ​ព្រះវិហារ​ច្រើន​ទេ កាល​ខ្ញុំ​នៅ​តូច ។

ខ្ញុំ​ស្រឡាញ់​ឪពុ​កម្ដាយ​របស់​ខ្ញុំ ។ ពួកលោក​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​សំខាន់ៗ​ជា​ច្រើន ។ ខ្ញុំ​ពុំអាច​ថ្លែង​អំណរគុណ​ដល់​ពួក​លោក​គ្រប់គ្រាន់​ឡើយ​សម្រាប់​ផ្ទះ​ដ៏​រីករាយ​របស់​យើង ។ ប៉ុន្តែ​តាំងពី​ក្មេង​ម៉្លេះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​ខ្វះ​អ្វី​ម្យ៉ាង ដោយសារ​គ្រួសារ​យើង​ពុំ​បាន​ទៅ​ព្រះវិហារ​ច្រើន​ទេ ។ មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​ជិះ​រថយន្ត​ក្រុង​មួយ​ទៅ​បណ្ណាគារ ដើម្បី​រក​សៀវភៅ​មួយ​អំពី​សាសនាចក្រ ។ ខ្ញុំ​ចូលចិត្ត​ការរៀនសូត្រ​អំពី​ដំណឹងល្អ ។

ពេល​ខ្ញុំ​បានរៀន​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ខ្ញុំ​បាន​ដឹង​ថា ឪពុក​ម្ដាយ​ខ្ញុំ​ពុំ​បានរស់នៅ​តាម​របៀប​ដែល​ច្បាប់​នេះ​បង្រៀន​យើងឲ្យ​រស់នៅ​តាម​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ពួកលោក​រស់នៅតាម​ច្បាប់​នេះ ! ដូច្នេះ​នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​បំបែក​គ្រប់​ដប​ស្រា​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ​នៅលើ​កម្រាល​ស៊ីម៉ង់ត៍ ។ ខ្ញុំ​បាន​គិតថា ឪពុក​ខ្ញុំ​នឹង​ដាក់​ទោស​​ខ្ញុំ ប៉ុន្តែ​គាត់​មិន​បាន​និយាយ​អ្វី​ជាមួយ​ខ្ញុំ​អំពី​រឿង​នោះទេ ។

ពេល​ខ្ញុំ​កាន់តែ​ធំ​ឡើង ខ្ញុំបាន​បន្ត​រៀនសូត្រ​អំពី​ដំណឹងល្អ ។ បាន​ចាប់ផ្តើម​យល់​ពី​ផែនការដ៏​អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​បាន​ជ្រមុជទឹក កាល​ខ្ញុំ​មាន​អាយុ ១៦ ឆ្នាំ ។ ជា​រឿយៗ នៅពេល​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា « ខ្ញុំ​មិន​ចង់​បាន​អំណោយ​បុណ្យ​គ្រីស្ទម៉ាស់​ទៀត​ទេ ! ខ្ញុំ​គ្រាន់​តែ​ចង់​ផ្សារ​ភ្ជាប់​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ » ។ ខ្ញុំ​បាន​រង់ចាំ​អស់​ជា​ច្រើន​ឆ្នាំ ដើម្បីឲ្យ​សុបិន​នោះ​ក្លាយ​ជា​ការពិត ។ ទីបំផុត ពេល​ឪពុក​ម្តាយ​ខ្ញុំ​អាយុ​ជាង ៨០ ឆ្នាំ ពួកយើងបាន​ផ្សារភ្ជាប់​ជា​ក្រុមគ្រួសារ ! ខ្ញុំ​មាន​អារម្មណ៍​នៃ​អំណរ​ដ៏​ខ្លាំង​នៅ​ថ្ងៃនោះ ។ រៀងរាល់​ថ្ងៃ ខ្ញុំនៅតែ​មាន​អារម្មណ៍​រីករាយ​ថា ពួកលោក​បាន​ផ្សារភ្ជាប់​ជាមួយ​គ្នា ហើយ​ខ្ញុំ​បាន​ផ្សារភ្ជាប់​ជាមួយ​ពួកលោក ។

ទំព័រ​ផាត់​ពណ៌

រូបភាព
Product Shot from June 2019 Liahona

« សូម​បង្ហើរ​ដួង​ចិត្ត​របស់​បងប្អូន​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ សូម​ងាក​មក​រក​ទ្រង់​ទូល​សូម​ចម្លើយ និង​ការ​លួង​លោម​ចិត្ត »—​ប្រធាន រ័សុល អិម ណិលសុន ។