២០១៩
អែលឌើរ​ស្ទីវ៉ែនសុន​ទៅ​ទស្សនា​ប្រទេស​ឈីលី
ខែ តុលា ឆ្នាំ ២០១៩


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

អែលឌើរ​ស្ទីវ៉ែនសុន​ទៅ​ទស្សនា​ប្រទេស​ឈីលី

ពួក​សាវក​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស ហើយ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Elder Stevenson Visits Chile

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និង​ស៊ីស្ទើរ ឡេសា ស្ទីវ៉ែនសុន បាន​ធ្វើ​ដំណើរ​ជាមួយ​ប្រធាន រ័សុល អិម ណិលសុន និង​ស៊ីស្ទើរ វិនឌី ណិលសុន ទៅ​ប្រទេស​ឈីលី​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ។ ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ​ត្រូវបាន​ឧទ្ទិស​ឆ្លង​នៅក្នុង​ទីក្រុង​ខនសិបសិន !

ព្រះវិហារ​បរិសុទ្ធ​ថ្មី​ដ៏​ស្រស់ស្អាត​នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ទី​ពីរ​ដែល​ត្រូវ​សាងសង់​នៅ​ក្នុង​ប្រទេស​ឈីលី ហើយ​ជា​ព្រះវិហារ​បរិសុទ្ធ​ទី ១៨ នៅក្នុង​អាមេរិក​ខាង​ត្បូង ។

មាន​ការរញ្ជួយ​ដី​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឈីលី ។ ព្រះវិហារ​បរិសុទ្ធ ខនសិបសិន ឈីលី មាន​គ្រឹះ​យ៉ាង​ពិសេស​ដើម្បី​រក្សា​វា​ពី​ការ​រង​គ្រោះ​ថ្នាក់ ប្រសិនបើ​មាន​ផែនដីរញ្ជួយ​កើត​ឡើង​នៅ​ទីនោះ ។

ឡរ៉ា និង អាលីសៀ អូ បាន​ជួយ​ដាក់​ថ្ម​ចុង​ក្រោយ​គេ​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ ។ នេះ​ត្រូវបាន​ហៅ​ថា ថ្ម​ជ្រុង​នៃ​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​មក​ព្រះវិហារ​បរិសុទ្ធ​រួចរាល់ដើម្បី​ឧទ្ទិស​ឆ្លង ។

កុមារ​បាន​មក​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ​ដើម្បី​ស្តាប់​ប្រធាន​ណិលសុន​អធិស្ឋាន​ពិសេស​មួយ​ដើម្បី​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ។

ឥឡូវ​នេះ សមាជិក​ស័ក្តិសម​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ អាច​ចូល​ទៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ផ្សារ​ភ្ជាប់​ក្រុមគ្រួសារ​ពួកគេ ហើយ​បម្រើ​តាមរយៈ​ការធ្វើ​បុណ្យជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ !

នេះ​ជា​អ្វី​ដែល​អែលឌើរស្ទីវ៉ែនសុន​បាន​ថ្លែង​អំពី​ការឧទ្ទិស​ឆ្លង ៖