២០១៩
មិត្ត​ដែល​បាន​ចែកចាយ​ពន្លឺ​របស់​ពួកគេ​ជាមួយ​ខ្ញុំ
ខែ តុលា ឆ្នាំ ២០១៩


មិត្ត ដែល បាន​ចែកចាយ ពន្លឺ របស់​ពួកគេ​ជាមួយ​ខ្ញុំ

អ្នក​និពន្ធ​រស់​នៅទីក្រុង​បាហាកាលីហ្វូញ៉ា ប្រទេស​ម៉ិស៊ិក ។

ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​ឯកោ ។ ក្រោយ​មក ខ្ញុំ​បាន​ប្តូរ​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ទៀត ហើយ​បាន​ទៅ​ព្រះវិហារ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាយូរ​មក ។

ខ្ញុំ​កំពុង​រស់នៅ​ជាមួយ​ម្តាយ​ខ្ញុំ​នៅ​ទីក្រុង​តូច​មួយក្នុង​ប្រទេស​ម៉ិកស៊ិក ជា​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា​ស្គាល់​គ្នា​ទៅ​វិញ​ទៅមក ។ ខ្ញុំ​ដឹង​ខុស​នឹង​ត្រូវ ប៉ុន្តែ​ខ្ញុំ​មាន​ការភាន់​ច្រឡំ ហើយជា​យុវនារី​សកម្ម​ម្នាក់​ក្នុង​ទីក្រុង​ទាំង​មូល​របស់​ខ្ញុំ ។

ខ្ញុំ​ចង់​ចុះ​ចំណោម​នឹង​គេ ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​រឿង​មួយ​ដែល​សមហេតុផល​នៅ​គ្រា​នោះ​គឺ ៖ មាន​មិត្តប្រុស ។ នេះ​គឺ​ជា​កំហុស​ដំបូង​គេ​តែ​មួយ​គត់​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើ​វា ។ ខ្ញុំ​បានចាប់ផ្តើម​ធ្លាក់​ចូល​ក្នុង​សម្ពាធ​ពី​មិត្តភក្តិ ហើយ​ជឿ​ថា ខ្ញុំ​មាន​អាយុ​ច្រើន​ល្មម​ដើម្បីគិត​ដោយ​ខ្លួន​ខ្ញុំ​ ដែល​មាន​ន័យ​ថា ក្លាយ​ជា​យុវនារី​អសកម្ម​ដែល​រស់នៅ​ក្រោម​ឥទ្ធិពលងងឹត ។

ខ្ញុំ​បាន​រស់នៅ​ក្នុង​សភាព​បែប​នេះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ ជាមួយ​នឹងសភាព​អាក្រក់នោះ​កាន់តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ការសម្រេច​ចិត្ត​មិន​ល្អ​របស់​ខ្ញុំ​បាន​នាំ​ទៅរក​ការឈ្លោះ​ប្រកែក​គ្នា​ជាមួយ​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​អាច​បន្ត​រស់នៅ​បែបនោះ​ជាមួយ​ពួកគេទៀត​ទេ ។ ប៉ុន្តែ​វា​មិន​ដូច្នេះ​ឡើយ​រ​ហូត​ដល់​មរណភាព​នៃ​មិត្ត​ជិតស្និទ្ធ​របស់​ខ្ញុំ​ម្នាក់​ដែល​ជា​សមាជិកនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ទើបខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ខ្វះ​អ្វី​មួយ ។​ ជា​អកុសល ខ្ញុំ​បាន​បន្ទោស​ព្រះ និង​ដំណឹងល្អ ។ ខ្ញុំ​ឈប់​ជឿ​ថា ពរជ័យ​កើត​មក​ពី​ការគោរព​ប្រតិបត្តិ​ទៀតហើយ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​ខ្ញុំ​ពុំ​បាន​សម្រេច​ចិត្ត​ចាប់ផ្តើមរស់នៅ​តាម​ដំណឹងល្អ នោះ​ខ្ញុំ​នឹង​បន្ត​ព្រងើយ​កន្តើយ​នឹង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​សាសនាចក្រ ហើយ​បន្ត​រស់នៅ​តាម​បែប​លោកិយ​ទៀត ។

ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​គ្រែ​របស់​ខ្ញុំ​ក្នុង​បន្ទប់​ងងឹត ទាំង​យំ និង​មាន​អារម្មណ៍សោក​ស្តាយ​ចំពោះ​ខ្លួន​ខ្ញុំ ពេល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ភ័យ​ខ្លាច—ភ័យ​ថា ខ្ញុំ​នៅ​ឯកោ​គ្មាន​នរណា​និយាយ​ជាមួយ ភ័យ​ថា ពុំ​អាច​ជួសជុល​កំហុស​ទាំងអស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ភ័យ​ថា គ្មាន​នរណា​ម្នាក់​នឹង​អភ័យទោស​ខ្ញុំ​ឡើយ ជាពិសេស​ព្រះ ។

ទីបំផុត ខ្ញុំ​បាន​ប្តូរ​ទៅ​រស់នៅរដ្ឋ មីនីសូតា ស.រ.អា. ជាមួយ​យាយ​តា​ខ្ញុំ ដែល​ពុំមិនមែន​ជា​សមាជិក​សាសនចក្រ​ទេ ។ ឪពុក​ចុង​របស់​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ជាមួយ​ខ្ញុំ ហើយ​ថ្ងៃ​អាទិត្យ​ដំបូង​របស់​ខ្ញុំ​នៅ​ទីនោះ យើង​បាន​ទៅ​ព្រះវិហារ ប៉ុន្តែ​បាន​ទៅ​តែ​ម៉ោង​សាក្រាម៉ង់​ទេ ។ នៅ​ចុង​បញ្ចប់​នៃ​ការប្រជុំ ខ្ញុំ​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា ចាក​ចេញ​ពី​ព្រះវិហារ ប៉ុន្តែ​ដោយ​ក្តី​ភ្ញាក់ផ្អើល ពេល​យើង​ដើរទៅ​រក​ឡាន​របស់​យើង នោះ​យើង​បាន​ឃើញ​ប៊ីស្សព​រត់​មក​រក​ពួកយើង ។ គាត់​បាន​យើង​ពីរបី​សំណួរ ហើយ​អញ្ជើញ​យើង​ឲ្យ​ត្រឡប់​មក​វិញ​ទៀតនៅ​សប្តាហ៍​ក្រោយ—ហើយ​យើង​បាន​ត្រឡប់​មក​មែន ។

នៅ​សប្តាហ៍​បន្ទាប់ ពេល​ពិធី​សាក្រាម៉ង់​ចប់ ពីមុន​ខ្ញុំ​ក្រោក​ឈរ​ឡើង មាន​យុវនារី​ជា​ច្រើន​ក្នុង​វួដ​បាន​ជួប​ខ្ញុំ—គឺ​ពួកយុវនារី​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ ។

រូបភាព
young woman by a path leading to a church in the distance

រចនា​រូបភាព​ដោយ អាលប៊ើតូ រូហ្គៀរី

រំពិច​នោះ ខ្ញុំ​បា​ន​ចូល​ទៅក្នុង​ពិភព​មួយ​ថ្មី​ទាំងស្រុង ៖ ជា​ពិភព​មួយ​ដែល​មាន​ប៊ីស្សព និង​ប្រធាន​យុវនារី ដែល​មើល​ថែ​ខ្ញុំ ហើយ​យុវនារី​ស្ទើរ​តែ​ទាំងអស់​ដែល​បាន​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​ជា​ប្រចាំ ដែល​បាន​ព្យាយាម​រស់នៅ​តាម​បទដ្ឋាន​ដ៏​ខ្ពស់ ហើយ​ការពារ​ភាព​ត្រឹមត្រូវ ។ ពួកគេ​បាន​បំភ្លឺ​ពន្លឺ​ជា​ខ្លាំង​ដែល​ពួកគេ​អាច​បំភ្លឺ​ផ្លូវ​នៅ​ចំពោះ​មុខ​ខ្ញុំ ។

នោះ​គឺជា​ពេល​ដែល​ខ្ញុំ​បាន​ដឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ៖ « ចូរឲ្យ​ពន្លឺ [ របស់​ខ្ញុំ ] បាន​ភ្លឺ​ទៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ​ដែល [ ខ្ញុំ ] ប្រព្រឹត្ត​រួច​សរសើរ​តម្កើងដល់​ព្រះ​វរបិតា​នៃ [ ខ្ញុំ ] ដែល​គង់​នៅ​ស្ថាន​សួគ៌ » ( សូមមើល ម៉ាថាយ ៥:១៦ ) ។ ដូច្នេះ​ហើយ ខ្ញុំ​បានចាប់ផ្តើម​ទៅ​ព្រះវិហារ និង​កម្មវិធី​ម៉្ញូតឆល​រៀងរាល់​សប្តាហ៍ អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​រៀងរាល់​ថ្ងៃ ស្លៀកពាក់​សមរម្យ ប្រើពាក្យ​សម្តី​ពិរោះពិសារ ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ខ្ញុំ​ដើម្បី​ទទួល​ពរ​របស់​លោក​អយ្យកោ ។

ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ដឹង​អំពី​ការផ្លាស់ប្តូរ​នេះ​ឡើយ​រហូត​ដល់​ពេល​កម្មវិធី​បោះ​ជំរំ​ក្រុម​យុវនារី ពេល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​បាន​ដឹង​ថា ខ្ញុំ​មាន​ទីបន្ទាល់—គឺ​ជា​ទីបន្ទាល់​ដែល​រំឭក​ខ្ញុំ​ថា ព្រះស្រឡាញ់​ខ្ញុំ ថា​ទ្រង់​មាន​ផែនការ​សម្រាប់​ខ្ញុំ ហើយ​ថា​ទ្រង់​ពុំ​ចង់​ឲ្យ​ខ្ញុំ​នៅ​ឯកោ ។ ជាទីបន្ទាល់​ដែល​អស្ចារ្យ និង​រឹងប៉ឹង​ដែល​វា​បាន​ផ្លាស់ប្តូរ​ខ្ញុំ ។ ជា​ទីបន្ទាល់​ដើម្បី​ចែកចាយ និង​បំភ្លឺ មិនមែន​តែ​ផ្លូវ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​បំភ្លឺ​ផ្លូវ​របស់​មនុស្ស​ដទៃ​ផងដែរ ។ ជាទីបន្ទាល់​ដែល​មិន​ខ្លាច​នឹង​បំភ្លឺ​នៅក្នុង​ទីងងឹត ។