ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៨:១៧-៤៧


មេរៀន​ទី ២៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១៧-៤៧

បុព្វកថា

យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ​សម្រាប់​ខ្លួន​លោក អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ក្នុង​ខែ​មិថុនា ឆ្នាំ ១៨២៩ ។ បន្ទាប់ពី​ការ​ហៅ​បុរស​ពីរនាក់​ដើម្បី​ប្រកាស​ពី​ការ​កែប្រែចិត្ត ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួកគេ​អំពីសារៈសំខាន់​នៃ​ការ​ទទួល​យក​ព្រះនាម​ទ្រង់​ដាក់​មក​លើ​ខ្លួន​ពួកគេ ។ លោក​បាន​ប្រាប់​អំពីការ​ចេញ​មកនូវ​​ការហៅ​ពួក​សាវក​ដប់ពីរនាក់ និង​បំណង​ប្រាថ្នា ដែល​ពួក​គេ​នឹង​ត្រូវទទួល​មក​ដាក់​លើ​ខ្លួនពួកគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ « បំណង​ចិត្ត​ដ៏ពោរពេញ » ( គ. និង ស. ១៨:២៧ ) ។ រួច​ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ នូវការ​ទទួលខុសត្រូវ​ដើម្បី​ស្វែងរក​បុរស ដែលអាច​បម្រើ​ជា​សមាជិ​ក​នៃ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។

យោបល់​សម្រាប់​ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១៧-២៥

ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​ថា ព្រះនាម​របស់ទ្រង់ គឺ​ជា​នាម​តែមួយ​គត់ ដែល​យើងអាច​ត្រូវ​បាន​សង្គ្រោះ

សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរនាក់​​ឲ្យ​សរសេរគោត្តនាម​​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ សូម​សួរពួកគេ​នូវ​សំណួរ​ខាងក្រោម ៖

  • តើ​គោត្តនាម​របស់អ្នក​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ?

  • តើ​មាន​នូវ​ឯកសិទ្ធិ និ​ង​ការ​ទទួលខុសត្រូវ​អ្វីខ្លះ ជាមួយ​នឹង​នាម​នោះ ? ( ឯកសិទ្ធិ​អាច​រាប់បញ្ចូល​ទាំង​ទីកន្លែង​មួយ​ដើម្បី​រស់នៅ ក្ដីស្រឡាញ់ពីគ្រួសារ សុវត្ថិភាព និង​ការ​ត្រូវ​បាន​ចិញ្ចឹម​នៅក្នុង​សាសនាចក្រ ។ ការទទួលខុសត្រូវ អាច​រាប់​បញ្ចូល​ទាំង ការ​ជួយ​រក្សា​ផ្ទះ​ឲ្យ​មានសុវត្ថិភាព ការ​ប្រព្រឹត្ត​នឹង​សមាជិក​គ្រួសារ​ដោយ​គោរព ការ​ធ្វើកិច្ចការ​ផ្ទះ និង​ការ​នាំ​កិត្តិយស​មក​ដល់ឈ្មោះ​គ្រួសារ ) ។

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់ បាន​ហៅ​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យ​ស្រែក​ប្រាប់​ពីការ​ប្រែចិត្ត ( សូមមើលគ. និង ស. ១៨:៦, ៩, ១៤ ) ។ សូម​ពន្យល់​ថា បន្ទាប់ពី​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​នេះ​ដល់ពួកគេ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​អំពី​ឯកសិទ្ធិ និង​ការ​ទទួលខុសត្រូវ​ដើម្បី លើក​ដាក់​មក​លើ​ខ្លួនពួកគេ​នូវ​ព្រះនាម​របស់​ទ្រង់ ។

សូម​ចម្លង​តារាង​ខាងក្រោម ដាក់​លើ​ក្ដារខៀន ប៉ុន្ដែ​សូម​កុំ​ចម្លង​ចម្លើយ​នៅ​បន្ទាត់​ខាង​ក្រោម​ឡើយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យចម្លង​តារាង​​ចូល​​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៧-២៥ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់​អំពី​ឯកសិទ្ធិ និងទំនួលខុសត្រូវ​ដែល​កើត​មាន​មកជាមួយ​នឹង​ការ​ទទួល​យក​មកដាក់​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ។ សូម​ឲ្យ​ពួកគេ​សរសេរ​នូវអ្វី​ដែលពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង​ជួរ​ខាង​ក្រោម​នៃ​តារាង ។

ឯកសិទ្ធិ

ទំនួលខុសត្រូវ

ទទួលយក និង​ត្រូវបាន​បង្រៀន​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ

សូម​អញ្ជើញ​អ្នកដទៃ​ឲ្យ​ទទួលបុណ្យជ្រមុជទឹក ហើយ​កាន់ខ្ជាប់​ដល់​ចុង​បំផុត

ទទួលយក​សេចក្ដីសង្គ្រោះ​នៅក្នុងនគរ​នៃព្រះវរបិតា

មាន​សេចក្ដីជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដីសប្បុរស

ចៀសវាង​ពី​ការ​ទាស់ទែង​នឹង​ព្រះវិហារ​ផ្សេង​ទៀត

និយាយ​សេចក្ដីពិត​ដោយ​ស្លូត​ត្រង់

ប្រែចិត្ត ហើយ​បានកាន់​ខ្ជាប់​ដល់​ចុង​បញ្ចប់ ។

  • យោង​ទៅតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២៣ ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​យើង ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​គួរ​តែ​ប្រាប់​អំពី​គោលលទ្ធិ​ខាង​ក្រោម៖ព្រះនាម​នៃ​ព្រះយេស៊ូ​វ​គ្រីស្ទ គឺ​ជា​ព្រះនាម​តែមួយគត់ ដែល​យើង​អាច​ត្រូវ​បាន​សង្គ្រោះ ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​​គូស​ចំណាំសេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​ការ​ប្រឹក្សា​របស់​អែលឌើរ បាឡឺដ អំពី​របៀប​ដែល​យើង​ត្រូវ​លើក​ដាក់មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« យើង​នឹង​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ទឹក​នៃ​ពិធីបុណ្យជ្រមុជទឹក ។ យើង​រំឭក​ប្រសិទ្ធភាព​នៃ​ពិធីបុណ្យជ្រមុជទឹក​នោះ​រាល់សប្ដាហ៍ នៅពេល​យើង​ទទួលទាន​នៃ​ពិធីសាក្រាម៉ង់ ដែល​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​ដើម្បី​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​យើង ហើយ​សន្យា​ថា​ចងចាំ​ទ្រង់​ជានិច្ច ( សូមមើល គ. និង ស. ២០:៧៧, ៧៩) ។…

« យើង​ត្រូវ​បាន​សុំ​ឲ្យ​ឈរ​ជា​សាក្សី​ម្នាក់នៃ​ទ្រង់ ។… នេះ​មានន័យ​ថា យើង​ត្រូវ​តែ​មាន​ឆន្ទៈ​ដើម្បី​ប្រាប់​ឲ្យ​អ្នកដទៃដឹង​ថា យើងដើរ​តាម​នរណា ហើយ​យើង​ស្ថិត​នៅក្នុង​សាសនាចក្រ​របស់​នរណា ៖ ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ច្បាស់​ជា​ចង់​ធ្វើ​នូវ​កិច្ចការ​នេះ​ដោយអារម្មណ៍​នៃ​ក្ដីស្រឡាញ់ និង​ទីបន្ទាល់ ។ យើង​ចង់​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ដោយ​សាមញ្ញ និង​ដោយ​ច្បាស់លាស់ ប៉ុន្តែ​ដោយ​រាបសារ ដែលប្រកាស​ថា យើង​ជា​សមាជិក​នៃ​សាសនាចក្រ​របស់ទ្រង់ » ( «The Importance of a Name, » Ensign លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១, ទំព័រ ៧៩-៨០ ។

  • តើ​អែលឌើរ បាឡឺដ ឲ្យ​យោបល់​ថា យើង​ត្រូវ​ប្រាប់​ឲ្យ​អ្នក​ដទៃ​ដឹង​ថា យើង​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​តាមរបៀប​ណា ?

  • នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៩-២០ ព្រះអម្ចាស់ បាន​បញ្ជា​អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យ​មាន​សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដីសប្បុរស ហើយ​ចៀសវាង​ពី​ការ​ឈ្លោះ​ទាស់ទែង​ជាមួយ​នឹង​ព្រះវិហារ​ដទៃទៀត និង​សមាជិក​របស់ពួកគេ​ ។ ហេតុអ្វី​ក៏​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​យើង​ដើម្បី​ធ្វើ​នូវ​រឿង​ទាំងនេះ ក្នុង​នាម​ជា​អ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ?

អ្នក​អាច​នឹង​ចង់​ជួយ​ដល់​សិស្ស​ឲ្យ​យល់​ថា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២០ ឃ្លា « សាសនាចក្រ​នៃ​អារក្ស » ពុំ​សំដៅ​ទៅលើ​ព្រះវិហារ​ជាក់លាក់​ណា​មួយទេ ។ វា​សំដៅ​ទៅលើ​បុគ្គល ក្រុម អង្គការ ឬ​ទស្សនវិជ្ជា​ណា​ដែល​ធ្វើការ​ប្រឆាំង​ទាស់​នឹង​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដីសង្គ្រោះ​នៃ​កូនចៅ​របស់ព្រះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​អំពីរបៀប​មួយ ដែលពួកគេ​ប្រាប់អ្នកដទៃ​ឲ្យដឹង​ថា ពួកគេ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:២៦-៤៧

ព្រះអម្ចាស់​បើក​សម្ដែង​ការ​ហៅ និង​បេសកកម្ម​របស់​ពួកសាវក​ដប់ពីរនាក់

សូម​ពន្យល់​ថា ព្រះម្ចាស់​មាន​បន្ទូល​អំពី​បុរស​ៗ ក្រៅពី​អូលីវើរ ខៅឌើរី និង​ដាវិត វិតមើរ ដែល​នឹង​លើក​ដាក់​មក​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រកាស​ដំណឹងល្អ​របស់ទ្រង់ ។ សូមអញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២៧-៣២ ដោយ​ស្ងាត់ស្ងៀម ហើយ​សរសេរ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ។ ( សូម​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​ ពីមុនពេល​ចាប់ផ្ដើម​ថ្នាក់ ឬ សូមរៀបចំ​វា​ជា​ក្រដាស​ចែក​ឲ្យ​សិស្សម្នាក់ៗ) ។

  1. តើ​ពួកសិស្ស​ដប់ពីរនាក់​ទាំងនេះ​មាន​បំណងប្រាថ្នា​អ្វីខ្លះ ?

  2. តើ​បុរស​ទាំងនេះ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( រកមើល​គំនិត​ផ្សេងៗឲ្យ​បាន ៣-៥ ) ។

  3. តើ​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បច្ចុប្បន្នរូបណា ដែលអ្នកអាចនៅ​ចាំ ? ( សូមសរសេរ​ឈ្មោះ​ពួកគាត់ ) ។

បន្ទាប់​ពី​ឲ្យ​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​រាយការណ៍​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ទីមួយ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា ដើម្បីលើក​ដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយស្មោះ​អស់​ពី​ចិត្ត​នោះ ?

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់ ឲ្យ​រាយការណ៍​ពី​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ទីពីរ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ។ គោលការណ៍​មួយ ដែល​សិស្ស​គួរ​ប្រាប់មក​គឺ​ថា ពួកសាវក​ដប់ពីរ​នាក់​របស់​ព្រះអម្ចាស់ គឺ​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ និង​បម្រើ​ដំណឹងល្អ​ទៅ​ដល់​ពិភពលោក​ទាំងមូល ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៣៧-៣៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ទំនួល​ខុសត្រូវ​ដែលព្រះ​បាន​ប្រទាន​ដល់អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ។

  • តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​ឲ្យអូលីវើរ និង​ដាវិត​ធ្វើ​អ្វីខ្លះ ? ( ស្វែងរក​បុរស ដែលព្រះអម្ចាស់​នឹង​ហៅ​ឲ្យធ្វើជា​សមាជិក​​នៃកូរ៉ុម​នៃ​ពួកសាវក​ទាំង​ដប់ពីរ​ទីមួយ​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ) ។

  • តើ​ពួកគេ​អាច​ដឹង​ថា​នរណា​គួរ​ត្រូវ​បាន​ហៅ​ឲ្យធ្វើជា​សាវក​បាន​យ៉ាង​ដូចម្ដេច ? ( ពួកសាវក​នាពេល​អនាគត នឹង​បង្ហាញ​ពីបំណងប្រាថ្នា និង​កិច្ចការ​ដែលព្រះអម្ចាស់​បាន​មានបន្ទូល ) ។

សូម​ពន្យល់​ថា ម៉ាទីន ហារិស ក៏​បាន​ទទួល​ទំនួលខុសត្រូវ​ឲ្យ​ស្វែងរក​ពួកសាវក​ដប់​ពីរ​នាក់ផងដែរ ។ សមាជិក​​នៃកូរ៉ុម​នៃ​ពួកសាវក​ទាំង​ដប់ពីរ​ទីមួយ​​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​ហៅ​នៅថ្ងៃទី ១៤ ខែ​កុម្ភៈ ឆ្នាំ ១៨៣៥ ជិត​នឹង​រយៈពេលប្រាំ​ឆ្នាំ បន្ទាប់ពី​ការ​រៀបចំ​សាសនាចក្រ​ឡើង​ជាផ្លូវការ​នោះ ។ វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨ ជួយ​យើង​យល់​អំពី​សារៈសំខាន់​នៃ​កូរ៉ុមតាមរយៈ​​ការ​ចែងពី​តួនាទី​នៃ​ពួកសាវក​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។​

សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​ចម្លើយ​របស់ពួកគេ ចំពោះ​សំណួរ​ទីបី​ដែល​សរសេរ​នៅលើ​ក្ដារខៀន ដោយ​ការ​សួរ​ពួកគេ​ឲ្យ​ប្រាប់​ឈ្មោះ​​របស់​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បច្ចុប្បន្ន​នេះ ។ បើ​អាច​ធ្វើ​ទៅបាន សូម​បង្ហាញ​រូបភាព​នៃ​បុរស​ទាំងនេះ​ ។ រូបថត​មាន​នៅក្នុង​ច្បាប់​ទស្សនាវដ្ដី​Ensignនិងលីអាហូណា ខែ​ឧសភា និង​ខែ​វិច្ឆិកា​ ព្រមទាំង​នៅក្នុង lds.org/church/leaders ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ ។ មុន​ពេល​សិស្ស​អាន សូម​ពន្យល់​ថា អែលឌើរ ហូឡិន បាន​ផ្ដល់​ប្រសាសន៍​ទាំងនេះ​នៅក្នុង​សុន្ទរកថា​សន្និសីទទូទៅ​ដំបូង​របស់លោក ក្នុង​នាមជា​សាវក​ត្រូវ​បាន​ហៅ​ថ្មី​ម្នាក់ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ប្រាកដណាស់ វា​គឺ​ជា​សេចក្ដី​រំភើប និង សេចក្ដីអំណរ​ដ៏​ធំ​ដែល​ខ្ញុំ​មាន​ឱកាស​ដូចជា​នីហ្វៃ​បាន​ថ្លែង​ដើម្បី ‹ និយាយ​អំពី​ព្រះគ្រីស្ទ…អររីករាយ​ក្នុង​ព្រះគ្រីស្ទ…ផ្សាយ​អំពី​ព្រះគ្រីស្ទ [ និង ] ព្យាករ​អំពី​ព្រះគ្រីស្ទ › ( នីហ្វៃទី២ ២៥:២៦) នៅ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​នឹង​ទៅ និង គ្រប់​មនុស្ស​ដែល​ខ្ញុំ​នឹង​ជួប ដរាប​ដល់​ខ្ញុំ​ឃើញ​ថា នេះ​ជា​វិនាទី​ចុងក្រោយ​នៃ​ដង្ហើម​ជីវិត​របស់​ខ្ញុំ ។ ប្រាកដណាស់ គ្មាន​គោលបំណង ឬ ឯកសិទ្ធិ​ណា​ប្រសើរ​ជាង ‹ [ សាក្សី ] ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក › នោះ​ទេ ( គ. និង ស. ១០៧:២៣) ។

« …លើស​ពី​ពាក្យសម្ដី និង ការបង្រៀន និង ទីបន្ទាល់​ដែល​បាន​ថ្លែង​របស់​ខ្ញុំ នោះ​ជីវិត​របស់​ខ្ញុំ​ក៏​ត្រូវតែ​ជា​ផ្នែក​ក្នុង​ទីបន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ដែរ ។ តួអង្គ​របស់ខ្ញុំ ត្រូវ​តែ​ឆ្លុះបញ្ចាំង​អំពី​ទេវភាព​នៃ​កិច្ចការ​នេះ ។ ខ្ញុំ​ពុំ​អាច​ទទួល​វា​បានទេ បើ​អ្វី​ណាមួយ​ដែលខ្ញុំ​និយាយ ឬ​ធ្វើ ដែល​នឹង​បង្អាក់​សេចក្ដីជំនឿ​របស់អ្នក​ទៅលើ​ព្រះគ្រីស្ទ បង្អាក់​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​សាសនាចក្រ​នេះ ឬ​បង្អាក់​ការ​គោរព​របស់អ្នក​ចំពោះ​ភាព​ជា​សាវក​ដ៏បរិសុទ្ធ​នោះ ។

« ខ្ញុំ​សន្យា​នឹង​អ្នក-- ដូច​ខ្ញុំ​បាន​សន្យា​នឹង​ព្រះអម្ចាស់ និង​បុរស​ទាំងនេះ--ថា ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​រស់នៅ​ដ៏សក្ដិសម​តាម​ទំនុក​ចិត្ត​នេះ ហើយ​បម្រើ​ដោយ​ពេញ​រង្វាស់​នៃ​សមត្ថភាព​របស់ខ្ញុំ » ( Miracles of the Restoration » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤, ៣១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២៧ ឲ្យ​ឮៗ ។

  • តើ​វា​ជួយ​អ្នក​ឲ្យ​ស្គាល់​ថា អ្នកទាំងឡាយ​ដែល​បម្រើ​ជា​ពួកសាវក បាន​លើក​ដាក់​មក​លើ​ខ្លួនពួកគេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​បំណង​ចិត្ត​ដ៏​ពោរពេញ​យ៉ាង​ដូចម្ដេច ? តើ​យើងអាច​ធ្វើតាម​គំរូ​របស់ពួកគាត់​ដោយ​របៀប​ណា ?

សូម​អញ្ជើញសិស្ស​ម្នាក់ ឬ​ពីរ​នាក់ ឲ្យ​ជួយ​អ្នក​ក្នុង​សកម្មភាព​មួយ ។ សូម​បិទភ្នែក​សិស្ស​ទាំងនេះ ឬ​សុំ​ឲ្យ​ពួកគេ​បិទភ្នែក ។ សូម​អញ្ជើញ​សិស្ស​មួយចំនួន​ផ្សេងទៀត ឲ្យ​ផ្លាស់វេណគ្នា​និយាយ​ដោយ​សំឡេង​ធម្មតា​មួយ ។ សូមសុំ​ឲ្យ​សិស្ស​ដែលបិទភ្នែក​នោះ ប្រាប់​ឈ្មោះ​អ្នក​ដែល​និយាយ ។ បន្ទាប់មក សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​ក៏​មាន​សំឡេង​មនុស្ស​ខ្លះ ងាយស្រួល​ស្គាល់​ជាង​មនុស្ស​ខ្លះ​ទៀត​ ? ( សិស្ស​អាច​នឹង​ចង្អុល​បង្ហាញ​ថា កាលណា​យើង​ស្ដាប់​ឮសំឡេង​មួយ​កាន់​តែ​ញឹកញាប់ នោះ​យើង​កាន់​តែ​ស្គាល់ ហើយកាន់តែ​ដឹង​ច្បាស់ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៣៤-៣៦, ៣៧ ឲ្យ​ឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​វិធី​មួយ​ដែលព្រះអម្ចាស់​បាន​មានបន្ទូល​ថា យើង​អាច​ស្ដាប់​ឮ​សំឡេង​ទ្រង់ ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា នៅក្នុង​ខ ៣៤ ឃ្លា « ព្រះបន្ទូល​ទាំងនេះ » សំដៅ​ទៅលើ​វិវរណៈ​ទាំងឡាយ​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ) ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើង​អាច​ស្ដាប់​ឮ​សំឡេង​របស់ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ផ្ដល់​នូវ​ចម្លើយ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា គោលការណ៍​ដូចខាង​ក្រោម ប្រាប់​បានច្បាស់លាស់ ៖ យើង​អាច​ស្ដាប់​ឮ​សំឡេង​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​អាន​បទគម្ពីរ​ដោយ​ព្រះចេស្ដា​នៃព្រះវិញ្ញាណ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​ជួយ​យើង​ស្ដាប់​ឮ​សំឡេង​របស់ព្រះយេស៊ូវ​គ្រីស្ទ​តាម​វិធីណា​ខ្លះ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា យើងអាច​ស្ដាប់​ឮ​សំឡេង​របស់ព្រះអម្ចាស់​តាម​របៀប​ជាច្រើន ដែល​ពុំ​មែនស្ដាប់ឮ​ដោយ​ត្រចៀក​របស់​យើង​នោះ​ទេ ។ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើងអាច​ទទួលអារម្មណ៍ និង​សារលិខិត​មក​កាន់​ដួងចិត្ត និង​គំនិត​របស់យើង ( សូមមើល​គ. និង ស. ៨:២–៣ ) ។

សូម​យោង​ទៅលើ​សេចក្ដីពិត ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​សេចក្ដីពិត​នេះ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នកគិត​អំពី​ព្រះគម្ពីរ​​យ៉ាង​ដូចម្ដេច​ខ្លះ ? តើ​វា​អាច​ដឹកនាំ​អ្នកយ៉ាង​ដូចម្ដេច នៅពេលអ្នក​ជ្រើសរើស​ពេលវេលា និងទីកន្លែង​ដែលអ្នក​អាន​ព្រះគម្ពីរ​នោះ ?

  • នៅពេល​ណា ដែលអ្នក​បានទទួល​អារម្មណ៍​ថា ព្រះអម្ចាស់ បាន​បំផុសគំនិតអ្នក នៅពេល​អ្នក​បាន​អាន ឬ​ពិចារណា​បទគម្ពីរនោះ ?

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​ស្រាវជ្រាវ​បទគម្ពីរ​ជា​ប្រចាំ​ថ្ងៃ ហើយ​មានភាព​ឧស្សា​ហ៍​ព្យាយាម​ក្នុង​ការ​ស្វែងរក និង​ការ​យល់​ដឹង​អំពី​សំឡេង​របស់ព្រះអម្ចាស់ ។ សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៤០–៤៧ ដោយ​ពន្យល់​ថា ព្រះអម្ចាស់ បាន​បញ្ជាក់​ថា អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង​សមាជិក​នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នាពេល​អនាគត នឹង​ទទួល​ពរជ័យ​ដ៏មហិមា បើ​សិន​ជា​ពួកគេ​​ស្មោះត្រង់នៅក្នុង​ការ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយរបស់ទ្រង់ ។ អ្នកអាច​នឹង​ចង់​បញ្ចប់មេរៀន​នេះ ដោយការ​ថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត ដែលអ្នក​បាន​ពិភាក្សាជាមួយ​សិស្ស ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២០ ។ « ប្រឆាំ​ងនឹង … សាសនាចក្រ​នៃ​អារក្ស »

យោង​ទៅតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២០ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​ថា « យើង​ត្រូវ​តែ​យល់​ថា នេះ​គឺជា​ការ​ណែនាំ​ចំពោះ​យើង​ឲ្យ​ប្រឆាំង​ទាស់​នឹង​សេចក្ដី​អាក្រក់​ទាំងអស់ ដែល​វា​ទាស់​នឹង​សេចក្ដីសុចរិត និង​សេចក្ដីពិត » ( Church History and Modern Revelation,វ៉ុល​ទី ២ [ ឆ្នាំ ១៩៥៣ ], ១:៨៣ ) ។ វា​ពុំ​មែន​ហៅ​ឲ្យ​ប្រឆាំង​នឹង​ព្រះវិហារ​ដទៃ ឬ​សមាជិក​របស់ពួកគេ​នោះទេ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:៤៤ ។ « ដោយសារ​ដៃទាំងឡាយ​​របស់អ្នករាល់គ្នា នោះ​យើង​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ »

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធានទីមួយ បាន​មាន​ប្រសាសន៍​ថា ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

« នៅពេល​យើង​ធ្វើតាម​គំរូ​ដ៏​ល្អ​ឥតខ្ចោះ [ របស់​ព្រះអង្គ​សង្គ្រោះ ] នោះ​ដៃ​របស់​យើងអាចប្រែក្លាយទៅជាព្រះហស្ដរបស់ទ្រង់ ភ្នែក​របស់​យើង​ក្លាយ​ជា​ព្រះនេត្រ​របស់​ទ្រង់ ហើយ​ដួងចិត្ត​របស់​យើង​ក្លាយ​ជា​ព្រះទ័យ​របស់​ទ្រង់ ។

« ដោយ​ចាំ​ពី​រឿង​នេះ​ក្នុងចិត្ត សូមឲ្យដួងចិត្ត និងដៃទាំងទ្វេរ​របស់​យើង​បាន​លាតសន្ធឹង​ចេញ​ទៅ​ដោយ​ក្ដីមេត្តាករុណា​ចំពោះ​អ្នកដទៃ ពីព្រោះ​មនុស្ស​គ្រប់​រូប​កំពុង​ដើរ​នៅលើ​ផ្លូវ​ដ៏​លំបាក​របស់​ខ្លួន ។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​លោក​ចៅហ្វាយ​របស់​យើង នោះ​យើងត្រូវបាន​ហៅឲ្យ​គាំទ្រ និងព្យាបាលជាជាង​ការថ្កោលទោស » ។ ( «You Are My Hands, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០, ៦៨–៦៩ ) ។