២០២០
ការជួយ​ដល់ការស្ដារ​ឡើងវិញ
ខែ មេសា ឆ្នាំ ២០២០


មកពី​គណៈ​ប្រធាន​ទី​មួយ

ការជួយ​ដល់ការស្ដារ​ឡើងវិញ

កែសម្រួល​មក​ពី « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) ទំព័រ ១៩ គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

រូបភាព
Helping with the Restoration

នៅក្នុង​ឆ្នាំ ១៨២០ ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស្ម៊ីធ ។ ព្រះវរបិតាសួគ៌​បាន​មាន​បន្ទូល​ថា « នេះ​ជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! » ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​បាន​ចាប់ផ្ដើម​នៅថ្ងៃ​នោះ ២០០ ឆ្នាំ​កន្លង​មក​ហើយ ។ វា​បន្ដ​នៅ​មាន​ដល់​សព្វថ្ងៃនេះ !

ថ្ងៃ​មួយ ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​ផែនដី​ម្តងទៀត ។ នេះ​ជា​របៀប​បួន​យ៉ាង​ដែល​ប្អូន​អាច​ជួយ​ដល់​ការស្ដារ​ឡើង​វិញ និង​រៀបចំ​សម្រាប់​គ្រា​នោះ នៅពេល​ដែល​ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ ៖

  • ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ស្វែងយល់​ពី​គ្រួសារ​ប្អូន ហើយ​ជួយ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួកគាត់ ។

  • រៀបចំ​ខ្លួន​ចូល​ព្រះវិហារបរិសុទ្ធ

  • សូម​ជួយ​មនុស្ស​ឲ្យ​រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ទ្រង់ ។

ការធ្វើ​កិច្ចការ​ទាំងនេះ​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ថ្ងៃ​ដ៏​អស្ចារ្យ ពេល​ដែល​ព្រះយេស៊ូវ​នឹង​យាង​មក​ម្ដង​ទៀត !

រចនា​រូបភាព​ដោយ ខាធី ម៉ាក់ឌី