២០២០
ការនិមិត្ត​ដំបូង
ខែ មេសា ឆ្នាំ ២០២០


ការនិមិត្ត​ដំបូង

ដោយ​គារវភាព [ សទ្ទសញ្ញា​មួយ​ភាគ​បួន ​] = ៦៨

រូបភាព
The First Vision

១. យ៉ូសែប​មាន​សំណួរ​ថា​តើ​ត្រូវ​ដើរ​ទៅ​ផ្លូវណា

លោក​ខំ​សិក្សា​ដោយ​ជំនឿ​ដើម្បី​ចម្រើន​ចំណេះ ។

ខគម្ពីរ​មួយ​ជាប់​ចិត្ត​អញ្ជើញ​ឲ្យ​អធិស្ឋាន

យ៉ូសែប​ដឹង​ថា លោក​អាច​ទូល​សូម​ដល់​ព្រះ​ឲ្យ​បង្ហាញ​ប្រាប់​ផ្លូវ ។

២.លោក​បាន​ជ្រើស​រក​កន្លែង​ស្ងប់ស្ងាត់​មួយ​នៅក្នុងព្រៃ

រួច​អធិស្ឋាន​ទូល​អង្វរ​ដល់​ព្រះ​សូម​ព្រះសណ្ដាប់ ។

ព្រះបិតា និង​ព្រះបុត្រា​យាង​ចុះ​ពី​ស្ថាន​លើ

ឆ្លើយតប​សំណួរ​យ៉ូសែប និង​ស្តារ​ដំណឹងល្អ​ដោយ​ក្តី​ស្រឡាញ់ ។

៣. ពី​ការនិមិត្ត​នោះ​កើត​មាន​វិវរណៈ​ជាច្រើន ។

ព្រះអម្ចាស់​បាន​ស្តារ​ដំណឹងល្អ​ឲ្យ​មនុស្ស​ស្គាល់ ៖

ស្ថានសួគ៌​បាន​បើក​ព្រះសង្គ្រោះ​មាន​បន្ទូល​ថ្ងៃនេះ ។

ទ្រង់​ហៅ​ព្យាការី​ជំនាន់​យើង​ឲ្យ​ដឹកនាំ​តាម​មាគ៌ា​ទ្រង់ ។

បន្ទរ ៖ លោក​អធិស្ឋាន​ស្មោះ​ស្ថានសួគ៌​បាន​ឆ្លើយ ។

ព្រះបិតា និង​បុត្រា​ស្គាល់​នាម​លោក ។

ខ្ញុំ​អធិស្ឋាន ។ ព្រះ​ទ្រង់​ស្រឡាញ់ខ្ញុំ

ព្រះ​ស្តាប់​​ការអធិស្ឋាន ។

រចនា​រូបភាព​ដោយ សារ៉ា ឃិល