២០២០
យើង​អាច​ចែកចាយ​ពន្លឺ​នៃ​ដំណឹងល្អ
ខែ មេសា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

យើង​អាច​ចែកចាយ​ពន្លឺ​នៃ​ដំណឹងល្អ

រូបភាព
smiling young adults

ថតរូបដោយ វែសស្ទិន ស៊ី ឃូលថុល

ភាពជា​យុវមជ្ឈិមវ័យ​គឺ​ជា​ពេលវេលា​សម្រាប់​ការលូតលាស់ ឱកាសនានា និង​ឱកាស​ដើម្បី​ចាប់ផ្ដើម​កសាង​ជីវិត​របស់​អ្នក ។ ហើយ​ការណ៍​នោះ​អាច​បង្កើត​អារម្មណ៍​សន្ធប់ រំភើប និង​គួរឲ្យ​ភ័យខ្លាច ទាំងអស់​នៅក្នុង​ពេល​តែ​មួយ ( វា​ពិត​ជា​បែប​នោះ​សម្រាប់​យើង ) ។

ប៉ុន្តែ ពេល​យើង​អាច​នឹង​មិន​ដឹង​ពី​ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត ក៏​មាន​រឿង​មួយ​ដែល​យើង​មាន​ភាពប្រាកដ​ទាំងស្រុង—គឺ​ថា យុវមជ្ឈិមវ័យ​តែងតែ​ជា​កម្លាំង​ដ៏​សំខាន់​មួយ​នៅក្នុង​ការស្ដារ​ឡើង​វិញ​ដែល​កំពុង​កើតឡើង​របស់​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នៅក្នុង​ការដាក់​ផែនការ​ផ្នែក​សម្រាប់​ខែ​នេះ យើង​បាន​និយាយ​ជាមួយ​យុវមជ្ឈិមវ័យ​ជា​ច្រើន​អំពី​ការចូលរួម​របស់​ពួកគេ​នៅក្នុង​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ។ ហើយ​យើង​ត្រូវបាន​ធ្វើ​ឲ្យ​រាបទាប​ជា​ខ្លាំង​ដោយសារ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ និង​ការបូជា​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មិន​ថា​កាលៈទេសៈ​របស់​ពួកគេ​យ៉ាង​ណា​នោះ​ទេ ពួកបរិសុទ្ធ​វ័យក្មេង​ទាំងនេះ​យល់​ពី​តួនាទី​ដ៏​ចាំបាច់​ដែល​ពួកគេ​មាន​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។ នៅក្នុង « របៀប​ដែល​យុវមជ្ឈិមវ័យ​កំពុង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ការស្ដារ​ឡើង​វិញ​ដែល​កំពុង​កើតឡើង » នៅ​ទំព័រ ៤៤ អ្នក​អាច​អាន​ពី​របៀប​ដែល​យុវមជ្ឈិមវ័យ​ពី​ប្រទេស ឥណ្ឌា ហុងគ្រី បាបាដូស អូស្ត្រាលី និង​សហរដ្ឋ កំពុង​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅក្នុង​អត្ថបទ​ដែល​មាន​តែ​ជា​ឌីជីថល សេសារ ផ្ដល់​នូវ​ការយល់ដឹង​ពី​របៀប​ដែល យើង​អាច​ស្វែងរក​គោលបំណង​របស់​យើង ហើយ​ក្លាយ​ជា​អ្នកដឹកនាំ​កាន់តែ​ប្រសើរ ។ ឡូរី​និយាយ​អំពី​ពរជ័យ​ទាំងឡាយ​ដែល​យើង​ទទួល​បាន ពេល​យើង​ធ្វើតាម​ការប្រឹក្សា​របស់​ព្យាការី ។ យុវមជ្ឈិមវ័យ​ផ្សេងៗ​ទៀត​ចែកចាយ​ពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការងារ​បម្រើ ពង្សប្រវត្តិ និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ហើយ​យើង​ចែកចាយ​ពី​គំរូ​មួយ​មក​ពី​យុវមជ្ឈិមវ័យ​ម្នាក់​នៅក្នុង ញូវ ខាលេដូនៀ ដែល​បង្ហាញ​ពី​របៀប​ដែល សមាជិក​វ័យ​ក្មេង​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​តំបន់​តូចៗ​របស់​សាសនាចក្រ ។

មិនថា​អ្នក​នៅ​ទីណា ឬ​កាលៈទេសៈ​របស់​អ្នក​ជា​អ្វី​នោះទេ អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​មួយ​នៅក្នុង​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ជាង​ដែល​អ្នក​អាច​គិត ។ ក្នុង​នាម​ជា​យុវ​មជ្ឈិមវ័យ យើង​គឺជា​អនាគត​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​នេះ ។ ហើយ​ផ្កាភ្លើង​នៃ​កិច្ចខិតខំ​របស់​យើង នឹង​បញ្ឆេះ ហើយ​រាលដាល​ពន្លឺ​នៃ​ដំណឹងល្អ​នៅ​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​ស្អែក​នេះ ។

ដោយ​ស្មោះស្ម័គ្រ

ឆាខែល វួដលែញ និង មីនឌី សេលូ

អ្នក​និពន្ធ​វគ្គ​យុវមជ្ឈិមវ័យ​សម្រាប់​ទស្សនាវដ្តី​សាសនាចក្រ