ជំនួយ​ការសិក្សា
ផែនទី ទី៥ ៖ តំបន់​នៅ​រដ្ឋ​មិសសួរី, រដ្ឋ​អិលលីណោយ, និង​រដ្ឋ​អៃអូវ៉ា នៅ​ក្នុង​សហរដ្ឋ


ផែនទី ទី៥

តំបន់​នៅ​រដ្ឋ​មិសសួរី, រដ្ឋ​អិលលីណោយ, និង​រដ្ឋ​អៃអូវ៉ា នៅ​ក្នុង​សហរដ្ឋ

រូបភាព
ផែនទី​ប្រវត្តិ​សាសនាចក្រ ទី​៥

វិនទើរ ខួរទើរ្ស

ខោនសិល​ប្លើព្ស (ខេនស្វិល)

ភ្នំ​ពីសកា

អៃអូវ៉ា

ទន្លេ​ផ្លាត្ត

ណៅវូ

កាដិនក្រូវ

រេមុស

ម៉នត្រូស

ទឹកដី​របស់​អាម៉េរិកាំង​ដើម

ទន្លេ​មិសសួរី

ទន្លេ​ក្រាន្ត

កាតធេច

ទន្លេ​ឆារីតោន

ស្ព្រីងហ្វៀល

ឃ្វិនស៊ី

អ័ដាម-អុនដៃ-អាម៉ាន

ទន្លេ​មិស៊ីស៊ិបពី

អិលលីណោយ

កាលឡាទិន

សូលឃ្រីក

ហនស្មិល

ទន្លេ​ហ៊្វិស៊ីង

ហ្វារ​វែស្ទ

ដែវិត្ត

មិសសួរី

លិបើទី

រិចម៉ន្ដ

ម៉័កអ៊ិលវេនស្បិន

បន្ទាយ​លែវិនវឺត

អ៊ិនឌីប៉ែនដែនស៍

ទន្លេ​មិសសួរី

សន្តលូវិស

ស្រុក​ចាកសុន

គីឡូម៉ែត្រ

០ ៥០ ១០០ ១៥០ ២០០

ក ខ គ ឃ ង ច ឆ ជ

១ ២ ៣ ៤

●១

●២

●៣

●៤

●៥

●៦

●៧

●៨

●៩

  1. អ៊ិនឌីប៉ែនដែនស៍ សំគាល់​ទុកជា​កន្លែង​ជួបជុំ​គ្នា​នៃ​ស៊ីយ៉ូន (សូម​មើល គ. និង ស. ៥៧:៣)។ កន្លែង​សម្រាប់​សង់​ព្រះ​វិហារ​ត្រូវ​បាន​ធ្វើ​ពិធី​ឆ្លង​នៅ ថ្ងៃ​ទី ៣ ខែ​សីហា ឆ្នាំ ១៨៣១។ ពួក​បរិសុទ្ធ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ទី​នេះ​នៅ​ឆ្នាំ ១៨៣៣។

  2. ទន្លេ​ហ៊្វិស៊ីង យ៉ូសែប ស៊្មីធ និង​ជំរំ​ស៊ីយ៉ូន​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ទៅ​រដ្ឋ​មិសសួរី នៅ​ឆ្នាំ ១៨៣៤ ដើម្បី​ទៅ​តាំង​ពួក​បរិសុទ្ធ​នៅ​ស្រុក​ចាកសុន ដល់​ដីធ្លី​របស់​គេ​វិញ។ គ. និង ស. ១០៥ ត្រូវ​បាន​បើក​សម្ដែង​ប្រាប់​នៅ​លើ​ច្រាំងទន្លេ​នេះ។

  3. ហ្វារវែស្ទ នេះ​គឺជា​ទីលំនៅ​ដ៏​ធំ​បំផុត​របស់​ពួក​មរមន​នៅ​រដ្ឋ​មិសសួរី។ កន្លែង​មួយ​សម្រាប់​សង់​ព្រះ​វិហារ​ត្រូវ​បាន​ធ្វើ​ពិធី​ឆ្លង​នៅ​កន្លែង​នេះ (សូម​មើល គ. និង ស. ១១៥)។ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ ១៨៣៨ កូរ៉ុម​នៃ​សាវក​១២​នាក់ បាន​ទទួល​ការ​ហៅ​អំពី​ព្រះ​អម្ចាស់ ឲ្យ​បំពេញ​បេសកកម្ម​នៅ​កោះ​អង់គ្លេស (សូម​មើល គ. និង ស. ១១៨)

  4. អ័ដាម-អុនដៃ-អាម៉ាន ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រាប់​ថា​កន្លែង​នេះ​ដែល​នៅ​ក្នុង​រដ្ឋ​មិសសួរី​ប៉ែក​ខាង​លើ គឺជា​កន្លែង​នៅ​ពេល​ខាង​មុន​សម្រាប់​ជួបជុំ​គ្នា ក្នុង​កាល​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​នឹង​យាង​មក​ជួប​នឹង​លោក​អ័ដាម និង​ពូជ​ពង្ស​ដ៏​សុចរិត​របស់​លោក (សូម​មើល គ. និង ស. ៧៨:១៥; ១០៧:៥៣–៥៧; ១១៦)។

  5. គុក​លិបើទី យ៉ូសែប ស៊្មីធ និង​ពួក​អ្នក​ផ្សេងៗ​ទៀត​ត្រូវ​បាន​ចោទ​ក្លែងក្លាយ ហើយ​ជាប់​គុក​នៅ​ទី​នេះ ពី​ខែ​ធ្នូ ឆ្នាំ ១៨៣៨ ទៅ​ដល់​ខែ មេសា ឆ្នាំ ១៨៣៩។ នៅ​កណ្ដាល​ពេល​ដ៏​ប្រកប​ដោយ​ការ​ខ្វល់​ខ្វាយ​ដល់​សាសនាចក្រ នោះ​យ៉ូសែប​បាន​បួងសួង​ដល់​ព្រះ​អម្ចាស់ សូម​ការ​ដឹកនាំ ហើយ​ក៏​បាន​ទទួល គ. និង ស. ១២១–១២៣

  6. ណៅវូ នៅ​ឯ​ទន្លេ​មិស៊ីស៊ិបពី កន្លែង​នេះ​គឺជា​កន្លែង​ជួបជុំ​គ្នា​សម្រាប់​ពួក​បរិសុទ្ធ ពី​ឆ្នាំ ១៨៣៩ ទៅ ១៨៤៦។ នៅ​ទី​នេះ​មាន​ព្រះ​វិហារ​មួយ​បាន​សង់​ឡើង ហើយ​ពិធី​បរិសុទ្ធ​ទាំង​ឡាយ ដូច​ជា​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ អំណោយទាន​ពិសិដ្ឋ និង​ការ​ភ្ជាប់​គ្រួសារ បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ទី​នេះ​ហើយ​ដែល​សមាគម​រដោះ​បាន​រៀបចំ​ឡើង នៅ​ឆ្នាំ ១៨៤២។ វិវរណៈ​ទាំង​ឡាយ​ដែល​បាន​ទទួល​គឺ ៖ គ. និង ស. ១២៤–១២៩

  7. កាតធេច នៅ​ទី​នេះ​ហើយ​ដែល​យ៉ូសែប ស៊្មីធ និង​បង​ប្រុស​លោក គឺ​ហៃរុម ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម​នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤ (សូម​មើល គ. និង ស. ១៣៥)។

  8. វិនទើរ ខួរទើរ្ស ជាទី​បញ្ជាការ​សម្រាប់​ឲ្យ​ពួក​បរិសុទ្ធ​ស្នាក់​នៅ (ឆ្នាំ ១៨៤៦–៤៨) កាល​ធ្វើ​ដំណើរ​ទៅ​ច្រក​ភ្នំ​សលត៍លេក។ ជំរំ​អ៊ីស្រាអែល​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ភូមិភាគ​ខាង​លិច (គ. និង ស. ១៣៦)។

  9. ខោនសិល ប្លើព្ស (ខេនស្វិល) គណៈ​ប្រធាន​ទី​មួយ​ត្រូវ​បាន​គាំទ្រ​នៅ​ទី​នេះ នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ១៨៤៧ ដោយ​មាន​ព្រិកហាំ យ៉ង់ ធ្វើ​ជា​ប្រធាន។