ជំនួយ​ការសិក្សា
៦. ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ


៦. ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ

ផ្ទះ​ឈើ​ដែល​បាន​សង់​ឡើង​វិញ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ គឺ​បាន​សង់​នៅ​លើ​កន្លែង​ដែល​មាន​គ្រឹះ​ផ្ទះ​ដើម នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ យ៉ូសែប ស៊្មីធ បាន​បង្ហើយ​ការ​បកប្រែ​ព្រះ​គម្ពីរ​មរមន​នៅ​ទី​នេះ នៅ​ចុងខែ​មិថុនា ឆ្នាំ ១៨២៩។ នៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​នេះ ពួក​សាក្សី​បី​នាក់​បាន​ឃើញ​ទេវ​តា​មរ៉ូណៃ ព្រម​ទាំង​ផ្ទាំង​មាស។ ឥឡូវ​នេះ សេចក្ដី​បន្ទាល់​របស់​ពួក​គេ​ត្រូវ​បាន​បោះពុម្ព​នៅ​គ្រប់​ច្បាប់​នៃ​ព្រះ​គម្ពីរ​មរមន។ នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ ប្រហែល​ជា​មាន​មនុស្ស ៦០ នាក់​ដែល​បាន​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​ពេត្រុស វិតមើរ ដើម្បី​ធ្វើ​សាក្សី​អំពី​ការ​រៀបចំ​តាម​ផ្លូវ​ការ​នូវ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ការ​ប្រជុំ និង​សន្និសីទ​លើក​ដំបូងៗ​នៃ​សាសនាចក្រ ដែល​ទើប​បាន​រៀបចំ​ឡើង ក៏​បាន​ធ្វើ​នៅ​ទី​នេះ។ មាន​វិវរណៈ ២០ នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ដែល​បាន​ទទួល​នៅ​ឯ​ផ្ទះ​របស់​ពេត្រុស វិតមើរ។

រូបភាព
រូបថត ទី៦

៦. ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ ស៊ីញ្ញ័រ ផ្ទះ​ដែល​ធ្វើ​ឲ្យ​ដូច​ផ្ទះ​នេះ​ត្រូវ​បាន​សង់​នៅ​កន្លែង​ដែល​0សាសនាចក្រ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣។