ជំនួយ​ការសិក្សា
១. ព្រៃ​ពិសិដ្ឋ


១. ព្រៃ​ពិសិដ្ឋ

ព្រៃ​ពិសិដ្ឋ​នៅ​ភូមិ​ប៉ាលម៉ៃរ៉ា និង​ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក។ ព្រៃ​ឈើ​នេះ​នៅ​ទិស​ខាង​លិច​ផ្ទះ​ឈើ​តូច​របស់​គ្រួសារ​ស៊្មីធ នៅ​ឆ្នាំ ១៨២០។

ព្រឹត្តិការណ៍​សំខាន់ ៖ ការ​លេច​មក​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដល់​ព្យាការី​យ៉ូសែប ស៊្មីធ បាន​កើត​ឡើង​នៅ​ក្នុង​ព្រៃ​នេះ (យ.ស.—ប្រវត្តិ ១:១៤–២០)។

រូបភាព
រូប​ថត ទី១

១. ព្រៃ​ពិសិដ្ឋ នៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​លោក​នេះ​ហើយ​ដែល​ព្យាការី​យ៉ូសែប ស៊្មីធ បាន​ទទួល​ការ​និមិត្ត​ទី​មួយ។