ជំនួយ​ការសិក្សា
៤. ក្រានឌិន​ក្រុម​ហ៊ុន​បោះពុម្ព និង​រោង​ពុម្ព


៤. ក្រានឌិន​ក្រុម​ហ៊ុន​បោះពុម្ព និង​រោង​ពុម្ព

រោង​ពុម្ព​ដែល​បាន​ធ្វើ​ឡើង​វិញ​តាម​ប្រវត្តិ​នៃ​អគារ​របស់​អែក​បឺត ប៊ី ក្រានឌិន គឺជា​កន្លែង​ដែល​បាន​បោះពុម្ពផ្សាយ​ព្រះ​គម្ពីរ​មរមន​ច្បាប់​ទី​មួយ នៅ​ឆ្នាំ ១៨៣០។ ម៉ាទិន ហារិស​បាន​យក​ស្រែ​ទៅ​កក់ ហើយ​លក់​ភាគ​ខ្លះ ដើម្បី​បង់ថ្លៃ​បោះពុម្ព​ព្រះ​គម្ពីរ​មរមន ៥ ពាន់​ក្បាល។ ចាប់​ផ្ដើម​បោះពុម្ព​នៅ​ខែ​សីហា ឆ្នាំ ១៨២៩ ហើយ​បាន​រួច​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ១៨៣០។

ព្រឹត្តិការណ៍​សំខាន់ ៖ ម៉ាទិន ហារិស ត្រូវ​បាន​បញ្ជា​ឲ្យ​រំលែក​ទ្រព្យសម្បត្តិ​របស់​គាត់​ដោយ​ចិត្ត​ចេតនា ដើម្បី​បង់ថ្លៃ​បោះពុម្ព​ព្រះ​គម្ពីរ​មរមន (គ. និង ស. ១៩:២៦–៣៥)។

រូបភាព
រូបថត ទី៤

៤. ក្រានឌិន​ក្រុម​ហ៊ុន​បោះពុម្ព និង​រោង​ពុម្ព ការ​បោះពុម្ព​ព្រះ​គម្ពីរ​មរមន​លើក​ទី​មួយ គឺ​បាន​ធ្វើ​នៅ​ទី​នេះ។