ជំនួយ​ការសិក្សា
៥. ទន្លេ​សុសគ្វីហាណា


៥. ទន្លេ​សុសគ្វីហាណា

រូបថត​នេះ​បង្ហាញ​ទន្លេ​សុសគ្វីហាណា នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ យ៉ូសែប ស៊្មីធ កាល​មុនដំបូង​បាន​មក​ឯ​ភូមិ​ហាម៉ូនី នៅ​ឆ្នាំ ១៨២៥ ដើម្បី​រក​ការ​ធ្វើ។ លោក និង​ឪពុក​លោក បាន​ស្នាក់​នៅ​ជិត​នេះ នៅ​ឯ​ផ្ទះ​របស់​អ៊ី​សាច ហេល ជា​កន្លែង​ដែល​យ៉ូសែប​បាន​ជួប​នាង​អិមម៉ា ហេល ដែល​នឹង​ទៅ​ជា​ប្រពន្ធ​លោក​ពេល​ខាង​មុខ(យ.ស.—ប្រវត្តិ ១:៥៦–៥៧)។ យ៉ូសែប និង​នាង​អិមម៉ា​បាន​រៀបការ​នៅ​ថ្ងៃ​ទី ១៨ ខែ​មក​រា ឆ្នាំ ១៨២៧។ ព្យាការី​បាន​ទទួល​ផ្ទាំង​មាស​ទាំង​ឡាយ នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ១៩២៧ នៅ​ភូមិ​ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក ហើយ​មិន​យូរប៉ុន្មាន​បន្ទាប់​មក លោក​បាន​ផ្លាស់​ទីលំនៅ​ជាមួយ​នាង​អិមម៉ា​ទៅ​នៅ​ភូមិ​ហាម៉ូនី ជា​កន្លែង​ដែល​លោក​បាន​ចាប់​ផ្ដើម​បកប្រែ​ផ្ទាំង​ទាំង​ឡាយ​នៅ​ក្នុង​ផ្ទះ​ដ៏​តូច​របស់​គេ​នៅ​ក្បែរ​ទន្លេ។ កាល​កំពុងតែ​បកប្រែ​ព្រះ​គម្ពីរ​មរមន យ៉ូសែប និង​អូលីវើរ ខៅឌើរី ចង់​ដឹង​ថែម​ទៀត​អំពី​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ដើរ​ទៅ​ឯ​ទន្លេ​ដើម្បី​ទៅ​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​អំពី​បុណ្យ​នោះ។ តាម​ចម្លើយ​ដល់​ការ​អធិស្ឋាន​នេះ យ៉ូហាន-បាទីស្ទ​បាន​លេច​មក នៅ​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ១៨២៩ (យ.ស.—ប្រវត្តិ ១:៦៦–៧៤; គ. និង ស. ១៣)។ លោក​បាន​ប្រគល់​បព្វជិតភាព​អើរ៉ុន​ដល់​យ៉ូសែប និង​អូលីវើរ។ ខណៈ​នោះ ពួក​គេ​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ការ​ផ្ដាច់​បាប។ខណៈ​នោះ យ៉ូសែប និង​អូលីវើរ ត្រូវ​បាន​ដឹកនាំ​ដោយ​យ៉ូហាន-បាទីស្ទ ឲ្យ​តែងតាំង​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​បព្វជិតភាព​អើរ៉ុន។ មិន​យូរប៉ុន្មាន ក្រោយ​មក ពេត្រុស យ៉ាកុប និង​យ៉ូហាន​បាន​លេច​មក​នៅ​លើ​ច្រាំងទន្លេ​នេះ ហើយ​បាន​ប្រគល់​ដល់​យ៉ូសែប និង អូលីវើរ នូវ​បព្វជិតភាព​ម៉ិលគីស្សាដែក (គ. និង ស. ២៧:១២–១៣; ១២៨:២០)

រូបភាព
រូបថត ទី៥

៥. ទន្លេ​សុសគ្វីហាណា បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​ម៉ិលគីស្សាដែក​ត្រូវ​បាន​តាំង​ឡើង​វិញ នៅ​លើ​ច្រាំងទន្លេ​នេះ (សូម​មើល គ. និង ស. ១៣; ១២៨:២០)។