ជំនួយ​ការសិក្សា
១០. ច្រក​ភ្នំ​អ័ដាម-អុនដៃ-អាម៉ាន


១០. ច្រក​ភ្នំ​អ័ដាម-អុនដៃ-អាម៉ាន

មើល​ទៅ​ទិស​ខាង​កើត​លើ​ច្រក​ភ្នំ​អ័ដាម-អុនដៃ-អាម៉ាន នោះ​ឃើញ​មាន​ច្រក​ភ្នំ​ដ៏​ស្ងប់​ស្ងាត់ ហើយ​ល្អ​មួយ ដែល​នៅ​ក្នុង​រដ្ឋ​មិសសួរី​នៅ​ទិស​ខាង​ជើង​ជ្រុង​ខាង​លិច នៅ​ជិត​ភូមិ​កាឡា​ទិន។

ព្រឹត្តិការណ៍​សំខាន់ៗ ៖ បី​ឆ្នាំ​មុន​លោក​អ័ដាម​ស្លាប់ នោះ​លោក​បាន​ហៅ​ពូជ​ពង្ស​ដែល​សុចរិត​របស់​លោក​ឲ្យ​មក​ក្នុង​ច្រក​ភ្នំ​នេះ ហើយ​បាន​ប្រទាន​ពរ​ចុង​ក្រោយ​បង្អស់​របស់​លោក​ទៅ​លើ​ពួក​គេ (គ. និង ស. ១០៧:៥៣–៥៦)។ នៅ​ឆ្នាំ ១៨៣៨ អ័ដាម-អុនដៃ-អាម៉ាន គឺជា​ទីតាំងនៅ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រវាង ៥០០ ទៅ ១០០០ នាក់។ ពួក​បរិសុទ្ធ​បាន​ទុក​ទី​នេះ​ចោល កាល​ពួក​គេ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​រដ្ឋ​មិសសួរី។ មុន​ការ​យាង​មក​លើក​ទី​ពីរ​របស់​ព្រះ​គ្រីស្ទ ដោយ​សិរី​ល្អ នោះ​លោក​អ័ដាម និង​ពូជ​ពង្ស​ដ៏​សុចរិត​របស់​លោក​នឹង​ជួបជុំ​គ្នា​ទៀត នៅ​ក្នុង​ច្រក​ភ្នំ​នេះ ដើម្បី​ទៅ​ជួប​ព្រះ​អង្គ​សង្គ្រោះ (ដានី. ៧:៩–១០, ១៣–១៤; គ. និង ស. ២៧; ១០៧:៥៣–៥៧; ១១៦:១)។

រូបភាព
រូបថត ទី១០

១០. ច្រក​ភ្នំ​នៃ​អ័ដាម-អុនដៃ-អាម៉ាន នៅ​ទី​នេះ​ហើយ​ដែល​លោក​អ័ដាម និង​ពូជ​ពង្ស​របស់​លោក​ដ៏​សុចរិត​បាន​ជួប​គ្នា (សូម​មើល គ. និង ស. ១០៧:៥៣–៥៧)។ លោក​អ័ដាម ពួក​ព្យាការី​ផ្សេងៗ​ទៀត និង​ពួក​បរិសុទ្ធ​ដែល​ស្មោះត្រង់​នៅ​គ្រប់​សម័យ​នឹង​ទៅ​ជួប​ព្រះ​អង្គ​សង្គ្រោះ​នៅ​ទី​នេះ មុន​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់។